ពេលថ្ងៃឡើងដាអ៊ុនបានធ្វើបបរមកឲ្យអ្នកសម្រាកនៅមន្ទីរពេទ្យនេះញ៊ាំនាងមកដល់មុខទ្វាបន្ទប់ក៏លឺសម្លេងមនុស្សស្រីម្នាក់កំពុងតែនៅជាមួយអ៊ុនវ៉ូ។ នាងតូចសម្រួលអារម្មណ៍បើកទ្វាចូលមកទឹកមុខញញឹមស្រស់ណាស់ទោះបីជានាងបានឃើញមានអ្នកមកកាត់មុខខ្លួនមុនក៏ដោយ។
« អ៊ុនវ៉ូនេះជាបបរខ្ញុំខំធ្វើមកឲ្យឯងណា» ដាអ៊ុនញញឹមស្រទន់ដាក់អ៊ុនវ៉ូនិងមនុស្សស្រីម្នាក់ទៀតនោះទាំងមិនច្រឡោតខឹងសួរថានាងជាអ្នកណាទេនាងធ្វើធម្មតាៗស្ងប់ស្ងាត់បំផុត។
« អរគុណដាអ៊ុន » អ៊ុនវ៉ូឯណោះក៏អញ្ចឹងដែរគេនិយាយជាមួយនាងលែងផ្អែមល្អែមហើយថែមទាំងបានមើលទៅមុខម្នាក់ស្រីនោះមិនបានមើលមកដាអ៊ុនសោះ។
« បងអ៊ុនវ៉ូតើនាងជាអ្នកណាគេ? » នារីម្នាក់នោះដែលស្លៀកពាក់ជាពេទ្យមើលថែចាប់ដៃអ៊ុនវ៉ូសួរថាដាអ៊ុននាងជានរណាគេ? ហេតុអ្វីយកចិត្តទុកដាក់លើអ៊ុនវ៉ូម្លេះ?
« ខ្ញុំជាមិត្តភក្តិរបស់គេ! អញ្ចឹងខ្ញុំផ្ញើអ្នកនាងយកបបរនេះដាក់ឲ្យគេញ៊ាំផងឥឡូវនេះខ្ញុំមានកិច្ចការត្រូវធ្វើបន្តខ្ញុំសុំទៅវិញហើយ » ដាអ៊ុនដាក់ប្រអប់ដែលមានបបរក្នុងនោះលើតុក្បែតពួកគេនឹងលាពួកគេចេញទៅនាងចេញដោយស្ងៀមស្ងាត់ជើងវិញញ័រអស់ហើយនាងមិនសួរនាំគេអ្វីទាំងអស់ទុកឲ្យគេព្យាបាលឲ្យជាខ្លួនសិនទៅប្រសើរជាងនាងមិនមាត់មិនកមិនមានន័យថានាងមិនឈឺឯណា? នាងតូចចិត្តគេមានអ្នកមើលថែជំនួសនាងហើយ។
« រយៈពេលត្រឹមមួយព្រឹកលោកប្រួលប្រែបែបហ្នឹង?ខ្ញុំសឹងមិនចង់ជឿនិងភ្មែកខ្លួនឯងលោកចំជាពូកែសម្ដែងសមខ្លាំងណាស់ខ្ញុំសុំស្ញប់ស្ញែងលោកមែនទែនឆា អ៊ុនវ៉ូលោកធ្វើបានគ្រប់យ៉ាងលោកបោកប្រាស់ខ្ញុំ? » ដាអ៊ុនចេញមកខាងក្រៅមិនឆ្ងាយពីបន្ទប់បោះនាងក៏ផ្អែកខ្លួននឹងជញ្ជាំងទឹកភ្នែកស្រីតូចបានស្រក់ចុះមកនាងគិតហើយគិតទៀតគេអាចស្មោះត្រង់ជាមួយនរណាបានយូរ? នាងស្គាល់គេច្បាស់ពីចរិតមួយនេះទៅហើយនៅមកទាក់ទងទៀត? អ្នកឈឺបំផុតជានាងមិនមែនគេ! ដាអ៊ុនយកដៃជូតទឹកភ្នែកនឹងបានដើរចាកចេញបន្តគ្មានព្រលឹងព្រលះក្នុងខ្លួនអស់ហើយអស់កម្លាំងក្នុងខ្លួនរលីងលែងមានសង្ឃឹមទាំងអស់។ មកដល់ខាងក្រៅនាងបក់ដៃហៅតាក់ស៊ីគេជិះចេញទៅទឹកភ្នែកប្រដេញគ្នាស្រក់ចុះមកមិនប្រណី។
មកមើលអ្នកនៅជាមួយស្រីស្រស់ល្អស្អាតនេះវិញពួកគេទាំងពីរមើលមុខគ្នាទៅវិញទៅមកឯខាងប្រុសវិញសម្លក់សម្លឹងខាងស្រីមិនដាក់ភ្នែកទៅណាសោះអ៊ុនវ៉ូសម្លក់ទាំងមិនខ្វាយខ្វល់អ្វីទាំងអស់គេអស់អារម្មណ៍ល្អជាមួយហើយ។
« ម្ដេចក៏បងសម្លក់ខ្ញុំទៅវិញ? បងខឹងខ្ញុំរឿងអ្វី? » នារីម្នាក់ហ្នឹងសួរទាំងមិនយល់ថាគេមានរឿងហេតុអ្វីអាថ៌កំបាំងដែរទៅ? អង្គុយសម្លក់នាងអស់មួយសន្ទុះក្រោយពីដាអ៊ុនចេញទៅបាត់នេះ។
« ឯងនៅមិនទាន់ដឹងខ្លួនថាបានធ្វើខុសអ្វីទៀតឬ? » នារីម្នាក់នោះយកដៃអេះក្បាលពិតជាមិនបានដឹងមែនថាខ្លួនឯងបានធ្វើខុសអ្វី? តាមមើលទៅបងប្រុសនាងគាត់ខឹងណាស់( ពួកគេទាំងពីរជាបងប្អូនជីដូនមួយជាមួយគ្នា )។
« បងនិយាយឲ្យចំទៅមើលខ្ញុំពិតជាមិនដឹងមែន » នាងតូចម៉ូប៊ីជាប្អូនស្រីជីដូនមួយរបស់អ៊ុនវ៉ូនេះបានត្រឹមគ្រវីក្បាលធ្វើមុខស្លេស្លឺអស់រលីងបើបងប្រុសពោលមកយ៉ាងហ្នឹង?
« ឯងនិយាយអ្វីមិញនេះ? » គេសង្គ្រឺតធ្មេញដាក់ប្អូនស្រីនាងធ្វើមិនល្ងង់ឬមិនដឹងឲ្យប្រាកដទៅ? ខឹងចិត្តណាស់មែនតើប៉ុន្ដែមកពីគេកម្រើកខ្លួនផ្ដេសផ្ដាសមិនបានទើបហាមឃាត់ដាអ៊ុនមិនបានអញ្ចឹងចាំពេលក្រោយនិយាយដោះស្រាយជាមួយគ្នាតែម្ដងទៅ។ រីឯម៉ូប៊ីនៅឈរងឿយឆ្ងល់ដដែលមិនបាត់ថាបងប្រុសសំដៅទៅដល់រឿងអ្វីដែរទៅច៎ាស ? ប្អូនម្នាក់នេះស្ដាប់មិនយល់បងនិយាយចេញទៅនេះឡើយវាវល់ៗស្ដាប់មិនចូលត្រចៀក។
« គឺសួរមិត្តភក្តិរបស់នោះហើយប៉ុណ្ណឹងក៏ចប់គ្មានអ្វីផ្សេងទៀតទេក្រែងបងបានលឺដែរហីមកសួរខ្ញុំរកស្អីទៀតចុះ? បងនេះយ៉ាប់មែនហើយមិនេះគិតពិចារណាខ្លួនឯងទេមកសួរប្អូន » ម៉ូប៊ីស្ដីឲ្យបងប្រុសដោយមិនគិតបានជ្រៅជ្រះអាងតែខ្លួនឯងជាកូនក្មេងសម្រាប់បងប្រុសនិងគ្រួសារនិយាយធ្វើម៉េចឲ្យតែបានឈ្នះគេគ្រប់គ្នាទើបនាងព្រមបញ្ឈប់រឿងទាំងអស់នេះទៅបាន។
«ឯងមានដឹងទេថានាងជានរណា?ឯងនិយាយមានគោរពនាងឬអត់? » អ៊ុនវ៉ូកាន់តែខឹងលើសដើមបើម៉ូប៊ីនៅមិនដឹងពីកំហុសរបស់ខ្លួនផងឲ្យគរបរិយាយប្រាប់នាងពីចន្លោះមួយណាមុន? នាងសួរឆ្កុយៗជាមួយដាអ៊ុនឥឡូវនេះមកធ្វើមិនដឹង?
« ដូចជាមិនបានចាប់អារម្មណ៍ទេត្រង់កន្លែងមួយហ្នឹងមានអ្វីឬបងប្រុស? » ម៉ូប៊ីសួរអូសក្រឡាច្រើនមែនទែននឹងអ៊ុនវ៉ូគេឡើងក្រពុលមុខអស់ព្រោះនាងម្នក់ហ្នឹងគេនិយាយគោនាងនិយាយក្របីត្រូវគ្នាដែរ? អូយយ៉ាប់នែនបំផុតទៅហើយតើនៀកបើប្អូនស្រីនាយចូលមកបំផ្លាញភាពទុកចិត្តរបស់ដាអ៊ុនមកលើនាយបាត់ហើយហ្នឹង? បកស្រាយតាមក្រោយនាងអាចស្ដាប់សម្ដីគេឬមួយក៏អត់?