អ្នកម្ខាងទៀតវិញឡើងទន់ដៃទន់ជើងអស់ហើយនាយបានតែឈរគ្រវីក្បាលវាម៉េចនឹងក្លាយទៅជាយ៉ាងហ្នឹង? មុននេះពួកគេនិយាយគ្នាស្រួលបួលតើ? ហេតុអ្វីទៅ? ពិតជាមិនយល់មែន!
« ឯងកំពុងតែគិតអ្វីទៅដាអ៊ុន? ឯងក្រឡាពាក្យសម្ដីលឿនម្លេះ? » អ៊ុនវ៉ូឡើងអស់សង្ឃឹមរលីងក្នុងខ្លួនគេវេទនាឈឺចាប់ដូចនាងអញ្ចឹងហេតុអ្វីនាងនៅមើលមិនដឹងពីទំហំចិត្តរបស់គេទៀត? គេពិបាកយល់ណាស់ឬចំពោះនាង?
« ត្រឡប់វិញមក » អ៊ុនវ៉ូឡើងអស់ស្មារតីចេញពីក្នុងខ្លួនអស់រលីងរឿងវាអាចកើតឡើងមកឲ្យគេឈឺចាប់យ៉ាងហ្នឹង? នាងមានអារម្មណ៍មិនល្អរឿងអ្វីខ្លះ? គេពិតជាមិនដឹងមិនយល់គ្រប់យ៉ាង!
ព្រឹកថ្មីមកដល់សិស្សទាំងអស់បានមករឥនតាមធម្មតាប៉ុន្ដែកុំមើលមុខដាអ៊ុនគ្មានេីកសូម្បីតែបន្តិចនាងកាន់សៀវភៅដើរចូលថ្នាក់គ្មានព្រលឹងព្រលះក្នុងខ្លួនទាល់តែសោះ។ ដូហូសម្លឹងមើលនាងមិនដាក់ភ្នែកមានចម្ងល់ថានាងមានកង្វល់ក្នុងចិត្តណាស់ឬបានជាមើលទៅមិនរីករាយ?
« ដាអ៊ុនហ៎ានាងមិនសប្បាយចិត្តរឿងអី? » ដូហូមកអង្គុយតុជាមួយនាងនឹងសួរនាងច្រត់ចង្ការលើតុនោះមើលទៅនាងដាអ៊ុនញញឹមបន្តិចនឹងនិយាយ÷
« អត់មានអីទេអរគុណដែលបានសួរ » នាងឆ្លើយយ៉ាងស្រទន់ដាក់ធ្វើឲ្យអ្នកទើបតែដើរចូលមកនោះក្ដាប់ដៃយ៉ាងណែនមកអង្គុយតុរបស់ដូហូបាត់ឡើងនាយច្រឡោតឡើងមក÷
« ណ៎ែ...អ៊ុនវ៉ូនេះជាតុរបស់ខ្ញុំទេតុឯងនៅទីនេះម្ដេចឯងមិនអង្គុយ» គេក្រោកឈរអស់កម្ពស់ស្រែកដាក់អ៊ុនវ៉ូគ្មានបានមើលមនុស្សម្នាសិស្សក្នុងថ្នាក់ទេសំខាន់គេចង់ស្រែកចង់ជេរស្ដីឲ្យអ៊ុនវ៉ូឲ្យដឹងគ្នាម្ដង។
« ឯងអង្គុយហ្នឹងទៅបើជ្រុលជាទៅអង្គុយរួចហើយ » អ៊ុនវ៉ូបោះកាតាបទៅឲ្យដូហូមុខមិនខ្ចីមើលផងគេបែរជាលើកជើងដាក់លើតុយកកាសមកដាក់ស្ដាប់ចម្រៀងធ្វើជាមិនដឹងមិនឃើញបិទភ្នែកអោបដៃវិញសិស្សក្នុងថ្នាក់ក៏គ្មាននរណាម្នាក់ហ៊ានទៅក្អកអ្វីជាមួយអ៊ុនវ៉ូសោះមានតែពួកគេស្រីៗនោះរំជើបរំជួលពេលឃើញរូបរាងដ៏សង្ហារនិងដើមទ្រូងហាប់ណែនដែលគេបានចំហរចោលពីរគ្រាប់។
« ហ៉ើយ...គេម្នាក់នេះចំមែនហើយ » ដូហូយកកាតាបខ្លួនទុកក្រោយខ្នងក្បែរតុអង្គុយហើយមើលអ៊ុនវូដោយសេចក្ដីហួសចិត្តអស់អ្វីថ្លែងចេញមកបើចេញមកអញ្ចឹងអីនោះមានអ្នកណាថាអ្វីបាន?
«កុំទៅខ្វល់អីគេតែងតែចឹងឯង» ដាអ៊ុនមិនចាប់អារម្មណ៍ថាគេខឹងអ្វីទាំងអស់សំខាន់នាងធ្វើតាមទង្វើនិងទម្លាប់ខ្លួនឯងជារៀងរាល់ថ្ងៃ។
« បាទ! » ដូហូញញឹមបិទមាត់មិនជោតសោះយើយដោយសារតែគោលបំណងរបស់ចង់អង្គុយរួមតុជាមួយដាអ៊ុនឥឡូវបានដូចបំណងហើយ។ ដាអ៊ុននាងប្រាប់ឲ្យដូហូយកសៀវភៅចេញបន្តិចទៀតគ្រូចូលមកទៅហើយនាងមិនទាន់ធ្វើលំហាត់ហើយផងអញ្ចឹងត្រូវធ្វើដោយមានដូហូជួយពន្យល់មេរៀនពួកគេឡើងស្និទ្ធស្នាលជាមួយគ្នាឡើងអ្នកនៅក្នុងថ្នាក់ឃើញភ្លាមនាំគ្នាជីបជូចរឿងហ្នឹងទៀត។ រឿងគេនិយាយលឺប៉ុណ្ណឹងទៅហើយអ៊ុនវ៉ូគិតតែពីបិទភ្នែកស្ដាប់ចម្រៀងវាក៏ចំពេលគ្រូចូលមកបង្រៀនដែរ។
« សូមជម្រាបសួរលោកគ្រូ » សិស្សទាំងអស់ក្រោកឈរនិយាយយ៉ាងសមរម្យតាមបែបជាសិស្សនោះ។ គាត់បានឲ្យពួកគេអង្គុយវិញនឹងបានឲ្យពួកគេយកមេរៀនមករំលឹកចំណែកលោកគ្រូគាត់ជាអ្នកសួររំលឹក។
« ដូហូខ្ញុំខ្លាចតែឆ្លើយមិនត្រូវលោកគ្រូឲ្យឈរក្រៅថ្នាក់ទេ » នាងតូចបើកសៀវភៅមើលមេរៀនអោននិយាយខ្សឹបប្រាប់ដូហូនាងឡើងញ័រដៃហើយព្រោះម៉ោងលោកគ្រូម្នាក់នេះកាចណាស់បើឃើញសិស្សណាមិនស្រួលដឹងតែត្រូវរបស់គាត់។
« ដាអ៊ុននិយាយចឹងដូចទើបរៀនជាមួយគាត់? » ដូហូសើចចុងមាត់នេះរៀនជាមួយគាត់បានម៉ានខែហើយនាងនៅភ័យខ្លាចលោកគ្រូមិនទាន់បាត់ទៀត? តាមគេមើលទៅគាត់ដូចមិនកាចអ្វីផងម៉្យាងគាត់កាចគឺគ្មានខុសឯណាគឺត្រឹមត្រូវតើ?
« ចេះតែខ្លាចគាត់មិនបាត់ »
« ឯងនេះ »
« ហិហិ..»
«មើលមេរៀនបន្តទៅតិចល៎ចំឈ្មោះឯង » ដូហូស្រដីយ៉ាងដូច្នេះព្រោះតែលោកគ្រូគាត់បានចាប់ឈ្មោះចំឈ្មោះអ្នកណាអ្នកនោះជាអ្នកឆ្លើយមិនឲ្យខកជាពិសេសមួយទៀតបើឆ្លើយមិនត្រូវដឹងតែបានឈរលើកជើងមួយក្រៅថ្នាក់ម៉ោងរបស់គាត់មិនខាននោះឡើយអញ្ចឹងបានជានាងខ្លាច។
« ឆឺស....ខ្ពើមហ៎ា » អ៊ុនវ៉ូឡើងគ្រឺតខ្នាញ់ណាស់ឃើញគ្រប់កាយវិការពួកគេឡើងសិទ្ធិជាមួយគ្នាគេទ្រាំមើលទាំងវេទនាផ្លូវកាយផ្លូវចិត្តនាងមិនខ្វាយខ្វល់ជាមួយគេហើយទៅនិយាយជាមួយគេម្នាក់ទៀតយ៉ាងសិទ្ធិស្នាលគ្នាយ៉ាងហ្នឹង?ជាមិត្តភក្តិក៏ចេះតូចចិត្តពេលគេមិនរវីរវល់ជាមួយដែរជាមិត្តភក្តិក៏ចេះឈឺមិនមែនជាមនុស្សយន្តផង? នាងសើចសប្បាយណាស់ពេលបាននៅក្បែរដូហូសង្ស័យតែគេអស់ភារកិច្ចនៅក្បែរនាងបន្តទផៀតហើយនាងលឬងត្រូវការគេទៀតហើយ។