« រួចរាល់ហើយ » របួសត្រូវលាបហើយអ្នកមីងនាយកម្លោះបានប្រាប់ទៅ។
« បាទអរគុណ » ពោលពាក្យមួយនេះចប់ភ្លាមក៏រត់ចាកចេញពីបន្ទប់មួយនេះចេញទៅយ៉ាងឆាប់រហ័សរកតែគាត់ចង់សួរនាំតិចតួចមិនចង់បានឡើយភាពហួសចិត្តនិងការហួសចិត្តក៏រត់ចូលមកជាមួយគ្នាគាត់និយាយអ្វីមិនបានក្រៅពីគ្រវីក្បាលហ្នឹង។
យ៉ុនជុនបានចេញមកលឿនយ៉ាងនេះដើម្បីរត់មករកមីរីននិងឯងគ្មានទៅណាឆ្ងាយនោះឡើយគេបានមកឃើញនាងអង្គុយលើបង់ញ៊ាំនំយ៉ាងឆ្ងាញ់មាត់មិនបាននៅរងចាំនាយនៅទីនោះទេគេស្មានថានាងចេញមកទៅចូលរៀនបាត់ហើយតើ។
« ចាក់អ្អ៎េ...» នាយចូលមកចង់ពន្ញាក់គេក៏ប៉ុន្ដែមិនបានសោះនាងគ្រាន់តែក្រឡេកមើលមុខប៉ុណ្ណោះនិងបានយកនំញ៊ាំធម្មតាៗវិញគេអន់ចិត្តហើយនៅមកធ្វើមិនដឹង?
« លាបរបួសហើយ? » ចិត្តនៅតែមិនដាច់ពីគេឆ្លៀតសួរទាំងមិនមើលមុខមើលគេលេងបាល់ក្នុងតារាងនោះវិញព្រោះវាមានចម្ងាយនៅឆ្ងាយពីគ្នាមិនសូវខ្លាំងឡើយ។
« អ៊ឹម...»យ៉ុនជុនគ្រហឹមដើមកជំនួសមិនឆ្លើយមកតាមត្រង់អ្វីទេឡើងនាងតូចត្រូវអន់ចិត្តពីលើសមួយកម្រិតទៀត។
« កើតអីឡើង?អត់ចូលរៀនទេហ៎? មកអង្គុយមើលគេលេងបាល់បោះវិញ?» យ៉ុនជុនរសៀៗយកដៃទៅលូកយកនំមកញ៊ាំទោះបីជានាងឃើញក៏នៅតែធ្វើតាមធម្មតាមិនមាត់មិនកអ្វីដល់ពេលគេសួររឿងមិនទៅរៀនក៏មិនឆ្លើយទៀត។
« អន់ចិត្ត? » នាយលើកពាក្យមួយនេះមកនាងងាកមកបន្តិចទើបឆ្លើយ÷
« ថ្ងៃនេះគ្រូអត់រៀនព្រោះទុកពេលឲ្យសិស្សរៀបចំសម្លៀកបំពាក់ទុកទៅដើរលេងបោះតង់លើភ្នំស្អែកនេះហើយ » នាងរើសមិនឆ្លើយសំណួរចុងក្រោយមួយនេះយកសំណួរអាលើកមុននោះមកប្រាប់នាយវិញតែម្ដងឯគេញញឹមងក់ក្បាលតិចៗក្នាញ់ណាស់ទឹកមុខមួយហ្នឹងរបស់នាងតូចមីរីននាងចូលចិត្តខឹងអន់ចិត្តមិនចេះនិយាយអ្វីចេញមកការពិតទេទាល់តែគេតាមទាន់ជាន់កែងទើបព្រមទទួល។
« ហើយបើចឹងម៉េចមីរីនអត់ទៅផ្ទះ? » នាងតូចមីរីនធ្វើភ្នែកក្រឡេបក្រឡាប់ញ៊ាំនំលែងឆ្ងាញ់ដល់ពេលនាយទាញនំចេញពីដៃងាកមកសម្លក់មុខគេភ្លេតគ្មានចាំយូរ។
« អត់ទាន់ទៅទេនៅមើលគេលេងបាល់សិនបើទៅពេលនេះខ្ញុំអត់មានអ្វីធ្វើដដែល » មីរីនញញឹមតិចៗយកដៃមកចាំយកនំទៅញ៊ាំវិញប៉ុន្ដែវាមិនងាយដូចការគិតនាងបើគេលេងយកទៅលាក់ដៃម្ខាងទៀតនាងយកម្ដេចបាន? នាងដេញតាមយកដោយនាយឿណោះរត់ចេញបាត់នាងតូចចេះតែរត់ទៅតាមនាងតូចដូចគ្នាដើម្បីយកនំមកញ៊ាំវិញវានៅសល់ច្រើនខ្លាំងណាស់នាងស្ដាយនំបានជាត្រូវដេញតាមយកបើវាជិតអស់នាងខ្ចីតាមហ៎ក។
« យ៉ុនជុននំខ្ញុំណាឲ្យលឿនឯងនៅលាក់ដល់ណាទៀតឈប់ខ្លះទៅមើល...អូយ....» នាងរវល់តែរត់ស្រែកហៅគេមិនបានមើលក្រោមក៏រត់បុកជាមួយថ្មមួយលើកជើងរត់មិនផុតក៏អុកគូថអង្គុយលើដីបាត់មុខពេបមាត់ចង់យំរលីងរលោងចេញមកហើយព្រោះអីវាឈាមក៏ហូរចេញមកពីជើងដោយសារតែពេលរត់នាងរត់ខ្លាំងពេកខាងក្រោមគ្មានមើលយ៉ុនជុនឃើញនាងតូចដួលបែបនេះរត់មកក្រោយយ៉ាងលឿនដើម្បីមើលនាង។
« មីរីនយ៉ាងម៉េចហើយ? អុញ...ហូរឈាមទៀត » យ៉ុនជុនមិនបង្អង់យូរបានចាប់លើកបីនាងតូចមីរីនមកកន្លែងពេទ្យវិញទាំងដែលយ៉ុនជុនទើបចូលឥឡូវនេះមីរីនចូលទៅម្ដងមិត្តភក្តិគេនេះដូចគ្នាខ្លាំងណាស់ហិហិ។