ម៉ោងរៀនបានបញ្ចប់ទៅដាអ៊ុនចេញពីក្នុងថ្នាក់ទាំងរីករាយមកវិញមិញនេះភ័យសឹងតែលេចនោមពេលលោកគ្រូគាត់សម្លឹងប៉ះភ្នែកនាងម្ដងៗ។ ដូហូអង្គុយផ្ទុះសំណើចជាមួយតែនាងបើចរិតនាងចេញមកឡើងគួរឲ្យស្រឡាញ់គេទប់អារម្មណ៍មិនឲ្យសើចមិនបាន។
« ដូហូឈប់សើចខ្ញុំបានហើយ » ដាអ៊ុនឈរសម្លក់មុខដូហូគេចេញមកខាងក្រៅហើយនៅមកឈរផ្អែកជញ្ជាំងខ្ទប់មាត់សើចនាងទៀត។
« ឈប់សើចហើយតោះពួកយើងទៅរកអ្វីញាំ » ដូហូដាក់ដៃកៀកកនាងទៅមិនថាដាអ៊ុនខំស្រែកបេះដៃចេញនាយមិនខ្វល់រហូតនាំនាងមកដល់កុងទីនសាលាទើបប្រលែង។
« លោកឯងនេះ» នាងតូចងាកមើលដូហូចង្អុលមុខមុខគេចូលចិត្តណាស់ខាងធ្វើបាបឲ្យនាងខឹងឥឡូវនេះសូម្បីតែនៅមុខអ្នកដួសម្ហូបឲ្យក៏នាងមិនលើកលែងដែរ។
« ជុជុជុ...ឈប់ខឹងទៅក្មេងតូចតោះទៅញាំអី » ដូហូញញឹមនឹងទាញថាសអាហារនាងមកកាន់ឯនាងជាអ្នកនាំផ្លូវរកកន្លែងអង្គុយ។ នៅពេលដែលនាងតូចដាអ៊ុនរកកន្លែងឃើញហើយក៏ត្រូវចាំមួយសន្ទុះទៀតដែរញថាដូហូបានទៅទិញភេជ្ជះមកឲ្យនាងនិងគេផឹក។
« នេះទឹកក្រូច »
« ម៉េចក៏លោកដឹងថាខ្ញុំចូលចិត្តទឹកក្រូច? » ដាអ៊ុនឡើងភ្ញាក់ផ្អើលព្រោះគ្មានបរណាម្នាក់ដឹងសោះឡើយក្រៅពីមិត្តភក្តិពីរនាក់ទៀតរបស់នាងឥឡូវនេះមានដូហូម្នាក់ទៀត។
« អរ..មកពីខ្ញុំឃើញដាអ៊ុនញាំវារហូតអញ្ចឹងបានជាខ្ញុំទិញមកឲ្យ »
« ចឹងទេហ៎? »
« បាទនឹងហើយ » ពួកគេនិយាយជាមួយគ្នាប៉ុណ្ណឹងបន្ទាប់មកក៏នាំគ្នាញាំអាហាររួមទាំងមានបុរសម្នាក់តាមសម្លក់សម្លឹងមកកាន់ពួកគេទាំងក្រហល់ក្រហាយពេញក្នុងចិត្ត។
« សប្បាយជាមួយគ្នាណាស់ណ៎ » អ៊ុនវ៉ូក្ដៅណាស់ឡើងកាច់សមបាក់បាត់នាយញាំបាយលែងចូលបានតែអង្គុយមើលទៅពួកគេប៉ុណ្ណោះ។ ពេលវេលាដែលសិស្សត្រូវញាំអីក៏បានបញ្ចប់ដាអ៊ុនក្រោកដើរចេញមកមុនដូហូនាងដើរមកអង្គុយលើបង់មួយកន្លែងក្រោមដើមឺរដែលធ្លាប់បានអង្គុយនិយាយគ្នាលេងជាមួយនិងមីរីនឥឡូវនេះនាងទៅជាយ៉ាងណា? ហេតុអ្វីមិនឃើញនាងទាក់ទងមកទៀត? ហេតុអ្វីទៅ? សូម្បីតែសារដែលនាងឆាតទៅជាច្រើនហូរហែរក៏មិនឃើញមីរីនឆ្លើយមិវិញទៀតនាងពិបាកចិត្តណាស់។
« មីរីន » ដាអ៊ុនឡើងសប្បាយចិត្តវិញដោយសារតែពេលនាងខលទៅមីរីនបានទទួលហើយនាងរីករាយណាស់ញញឹមញញែមបិទមាត់មិនជិតសោះហើយ។
( ដាអ៊ុនខ្ញុំសុំទោសណាដែលមិនបានខលទៅរកឯង)មីរីននិយាយមកខ្សោយដូចជាគ្មានកម្លាំងកំហែងទាល់តែសោះទៅហើយប៉ុន្ដែយ៉ាងណាក៏ដាអ៊ុនមានស្នាមញញឹមមកវិញ។
« អ៊ឹម...ប្រហែលមកពីឯងរវល់រៀនខ្លាំងហើយនៅទីនោះអញ្ចឹងខ្ញុំមិនថាអ្វីទេឲ្យតែពេលនេះឯងលើកលេខរបស់ខ្ញុំទៅម៉្យាងគ្នាគិតថាបើឯងមិនលើកទេគ្នាដឹងតែទៅតាមដល់អង់គ្លេសហើយ » ដាអ៊ុននិយាយម៉េចគឺទៅតាមមែននាងមិនមែនថាបានតែមាត់ដោយសារតែព្រួយបារម្ភពីមិត្តភក្តិពេកបាងខំទាក់ទងកន្លងផុតយូរគួរសមនៅមិនឃើញនាងទាក់ទងមកវិញអ្នកណាមិនភ័យ? ខ្លាចស្មានថាមីរីនលែងទុកខ្លួនជាមិត្តបន្តទៀត។
( ឯងនេះយ៉ាប់មែន! បើគ្នារវល់មិនបានលើកធ្វើចឹងម៉ងឬ? ) មីរីនផ្ទុះសំណើចជាមួយសម្ដីនាងខ្លាំងណាស់មិនថានាងពិបាកចិត្តយ៉ាងណាក្ដីឲ្យតែមានដាអ៊ុននៅក្បែរការសើចសប្បាយបានត្រឡប់មកវិញ។
« ហិហិ »
( ចុះឯងនៅទីនេះយ៉ាងម៉េចដែរ? ការរៀបរលូនដែរអត់? )
« ខ្ញុំមិនអីទេធម្មតាៗដូចដែលឯងធ្លាប់បានដឹងហ្នឹងឯងខ្ញុំគ្មានទៅខុសប្លែកអ្វីបន្តទៅទៀតឡើយ ឯងវិញហ៎ពេលណាបានមកលេងជាមួយខ្ញុំហ៎ា? ខ្ញុំនឹកឯងណាស់ »
( បើមានពេលទំនេរច្រើនគ្នានឹងទៅលេងឯងមិនឲ្យខកទេប៉ុន្ដែរាល់ថ្ងៃនេះរវល់ណាស់សូម្បីតែទូរស័ព្ទមុនសូវបាននៅក្បែរខ្លួនសោះ)
«អ៊ឹម...គ្នាយល់អញ្ចឹងប៉ុណ្ណឹងសិនចុះណាខ្លាចរំខានពេលឯងច្រើន »
( ច៎ាស! ប៉ុណ្ណឹងសិនចុះ ) ទឺត...ទឺត...ដាអ៊ុននាងមានស្នាមញញឹមរីករាយមកវិញហើយគឺនាងបានក្រោកឈរអស់កម្ពស់សំដៅមកថ្នាក់រៀនវិញ។