ភោជនីយដ្ឋាន....!
មិត្តភក្តិគេពីរនាក់នេះបានមកដល់ភោជនីយដ្ឋានដ៏ល្បីមួយអាងតែគេអ្នកមានធ្វើក៏សមដែរ។ ពួកគេចូលមកខាងក្នុងទាំងមានបុគ្គលិកគេចេញមកទទួលយ៉ាងកក់ក្ដៅ។
« អង្គុយទីនេះទៅ » ដាអ៊ុនចង្អុលទៅតុមួយដែលវាជាន់ខាងក្រោមនេះម៉្យាងបំណងអ៊ុនវ៉ូចង់ទៅជាន់ខាងលើប៉ុន្ដែក៏ត្រូវតាមមិត្តវិញ។
« អ៊ឹម...» អ្នកកម្លោះងក់ក្បាលដើរតាមដាអ៊ុនពីខាងក្រោយមុខមិនខ្ចីរីកសោះប៉ុន្តែក៏ធ្វើតាមធម្មតាៗ។
« ឯងចង់ញាំអីកម្មង់ទៅទាន់ខ្ញុំចិត្តល្អចេញលុយ» អ៊ុនវ៉ូបើកដៃឲ្យដាអ៊ុននាងចាត់ការជាមួយម្ហូបល្ងាចនេះគេមានតែសម្រេចតាមនាងទៅទោះបីជាម្ហូបខ្លះញាំមិនកើតត្រូវតែញាំ។
« អឺ...» នាងល្អិតបានដៃក៏កម្មង់ម្ហូបប្រាប់អ្នកកត់បញ្ជីនោះយ៉ាងច្រើនជាពិសេសកម្មង់យកតែអាណាមានតម្លៃថ្លៃនឹងមិនភ្លេចងាកមកញាក់ចិញ្ចើមដាក់អ៊ុនវ៉ូយ៉ាងទំនងចង់ផ្ចាញ់គេណាស់ថាមានលុយកម្រិតណាទៅបានជាចង់មកប៉ាវនាង? អីយ៉ា...នាងភ្លេចគិតទៅថាក្រុមគ្រួសារគេជាអ្នកមានខ្លាំងណាស់អញ្ចឹងលុយប៉ុណ្ណឹងត្រឹមជាកម្ទេចលុយប៉យណ្ណោះសម្រាប់គេតាមមើលទៅ។
« ឯងកម្មង់មកហើយឆាប់ញាំឲ្យអស់ដឹងឬនៅ? » នាយអោបដៃស្រដីមកនាងធ្វើយ៉ងម៉េចម្ហូបកម្មង់ទាំងអំបាលម៉ានដាអ៊ុនត្រូវញាំគមមានសេសសល់ទេនេះជាការគម្រាម?
« បើញាំមិនអស់ខ្ញុំយកទៅឲ្យបងៗនៅផ្ទះប៉ុណ្ណឹងវាចប់ទៅហើយឯងកុំនិយាយច្រើនពេក » ដាអ៊ុនសម្លក់មុខគេយ៉ាងយូរសែនស្អប់ណាស់ចង់គម្រាមនាងត្រឹមរឿងប៉ុណ្ណឹងនោះ? ដូចជាងាយពេកទេដឹង?
« តាមចិត្ត » បន្ទាប់ពីតមាត់ពាក្យសម្ដីមិនឈ្នះនាងតូចបានតែឆ្លើយឆ្កុយៗទៅខ្ជិលនៅនិយាយច្រើនត្រឆុំរឿងប៉ុណ្ណឹងណាស់និយាយមែន។
ពេលយប់...!
រីងៗ....!
សម្លេងទូរស័ព្ទបានពន្លឺឡើងនៅក្នុងបន្ទប់ខនដូរស្នាក់នៅរបស់ដាអ៊ុននាងតូចរវល់តែងូតទឹកក្នុងបន្ទប់ទឹកមិនបានលើកនោះឡើយទាល់តែនាងចេញមកវិញដោយពាក់អាវឃុំមួយមកទាំងមានកូនកន្សែងសម្រាប់ជូតសក់ផងដែរ។
« អាឡូ..មីរីន » ដោយសារតែមិនបានលើកពេលនាងរវល់នោះនាងតូចខលត្រឡប់វិញហើយមីរីនក៏ចុចលើកល្មម។
( ដាអ៊ុន ) សម្លេងខ្សាវៗចេញពីអ្នកម្ខាងទៀតនិយាយមកកាន់នាងដូចជាគ្មានកម្លាំងកំហែងអ្វីនៅក្នុងខ្លួនទាល់តែសោះទៅហើយ។
« មីរីនឯងយ៉ាងម៉េចហ្នឹង? ស្ដាប់សម្លេងមើលទៅដូចជាមានរឿងមិនសប្បាយចិត្តបើឯងពិបាកចិត្តអាចមកចែករំលែកជាមួយខ្ញុំបានណាកុំលាក់បាំងពីខ្ញុំអីបានទេ? »
( អត់មានទេគ្រាន់តែខ្ញុំចង់ខលប្រាប់ឯងថាចាប់ពីស្អែកនេះទៅ...)
« ស្អែកម៉េច? ឯងសាកនិយាយឲ្យអស់ទៅមើល? ឬមួយឯងទៅដើរលេងនៅទីណាជាមួយក្រុមគ្រួសារមិនបានមករៀន? »
( អ៊ឹម...គឺថាចាប់ពីស្អែកនេះទៅពួកយើងមិនអាចបានជួបគ្នាទៀតទេណាខ្ញុំត្រូវទៅអង់គ្លេសរស់នៅជាមួយប៉ាម៉ាក់នៅទីនោះហើយមិនបានត្រឡប់មកជួបឯងដូចកាលពីមុនទេ )
« ហ៎ាស....ហេតុអ្វីក៏ឯងទើបទៅពេលនេះ? តាំងពីដំបូងមិនដឹង? ឯងដឹងទេថាខ្ញុំទទួលយកមិនបានទេដែលនៅសុខៗឯងត្រូវចាកចេញពីខ្ញុំ » ដាអ៊ុននិយាយឡើងអួលដើមកចង់ចេញទឹកភ្នែកពីដំបូងបើនាងទៅក៏មិនអាចឲ្យដាអ៊ុនពិបាកចិត្តខ្លាំងឥឡូវនេះនាងចង់ទៅ? ដឹងទេថាដាអ៊ុនធ្វើចិត្តអត់បាន? វាពិបាកទទួល!
( ខ្ញុំសុំទោសប៉ុន្តែខ្ញុំពិតជាត្រូវទៅពេលនេះពិតមែន)
« នាងរីនហ៎ាចុះពេលនេះឯងទៅផ្ទះទេត្រូវអត់? ខ្ញុំចង់ទៅគេងជាមួយឯងផងបានទេ? ចាត់ទុកពួកយើងសាកអានុស្សារីយ៍ជាមួយគ្នាទៅចុះណា » ដាអ៊ុនពោលដូចធម្មតាៗប៉ុន្ដែទឹកភ្នែកហូរស្រក់មកប្រដេញគ្នាណាស់នាងទប់សម្លេងមិនឲ្យលឺតែវាថប់ៗក្នុងទ្រូងសែនតឹងអួលណែន។
( មិនអាចទេ! ឥឡូវនេះខ្ញុំនៅលើយន្តហោះបាត់ហើយខ្ញុំសុំទោសណាដែលទើបខលប្រាប់ឯងខ្ញុំសុំទោសៗៗហ៊ឹក...ឯងកុំខឹងជាមួយគ្នាបានទេ? ខ្ញុំមិនចង់ប៉ុន្មានទេប៉ុន្ដែវាសំខាន់ខ្លាំងណាស់ )
« មីរីន....ហ៊ឹកៗៗៗ...ឯងដាច់ចិត្តទៅចោលខ្ញុំហើយ? » ទឹកភ្នែកខំទប់វាបានបញ្ចេញសម្លេងស្រណោះស្រណោកណាស់នេះសូម្បីតែឲ្យនាងទៅជូនដំណើរក៏មិនបានទៅដែរមែនទែន? មិត្តភក្តិតែម្នាក់នាងចាកចេញទៅឆ្ងាយហើយ! ពេលណានាងត្រឡប់មកជួបខ្លួនវិញទៅ!
( ទេ...ខ្ញុំមិនចង់ទៅទេយ៉ាងណាក៏ត្រូវធ្វើតាមប៉ាម៉ាក់ជៀសទៅណាមិនរួចឡើយ)
« ចុះឯងត្រឡប់មកលេងខ្ញុំវិញទេ? មិនមែនរស់នៅទីនោះរហូតណាហី? បើមិនអ៊ីចឹងឯងអាចទាក់ទងខ្ញុំតាមលេខទូរស័ព្ទក៏បានខ្ញុំស្វាគមន៍ឯងគ្រប់វិនាទីមិនថាជាខ្ញុំរវល់ក៏ដោយ » ដាអ៊ុនសួរទៅមីរីនព្យាយាមធ្វើឲ្យខ្លួនឯងញញឹមសប្បាយរីករាយទឹកភ្នែកហូរចេញមកស្រស្រាក់មិនបញ្ឈប់វាចេះតែហូរខ្លាំងឡើងមកបន្ទាប់ពីលឺសម្ដីអ្នកម្ខាងទៀតថា÷
( ខ្ញុំនៅទីនោះរហូត )
« ហ៊ឹកៗៗៗ...»
( ឯងកុំយំទៅមើលមិនមែនខ្ញុំទំនាក់ទំនងរវាងឯងឯណា? អញ្ចឹងកុំយំពេកលែងស្រស់ស្អាតឥឡូវហើយព្រះនាង)
« អ៊ឹម....ហ៊ឹកៗៗៗ...ខ្ញុំឈប់យំហើយគឺឈប់ហើយណាសំខាន់ឯងត្រូវប្រាកដចិត្តថានឹងទាក់ទងមកខ្ញុំជាពិសេសពេលទៅដល់ទីនោះណា » ដាអ៊ុនជូតទឹកភ្នែកត្រឡប់មកធម្មតាគ្រាន់តែសម្លេងអណ្ដឺតអណ្ដក់នៅមិនទាន់បាត់អស់។
( ច៎ាសហ្នឹងហើយឥឡូវនេះប៉ុណ្ណឹងសិនចុះណាខ្ញុំអត់ចង់រំខានពេលវេលាឯងចូលគេងយូរទៀតទេ )
« អ៊ឹម...ធ្វើដំណើរដោយសុវត្ថិភាពណា» ដាអ៊ុនស្រដីរួចហើយនាងបានចុចបិទទូរស័ព្ទបាត់ហើយនាងដាក់ទូរស័ព្ទលើគ្រែស្រាប់តែទឹកភ្នែកនាងហូរមកបន្តទៀតមនុស្សដែលនាងស្រឡាញ់បានចាកចេញអស់មនុស្សម្នាក់បាត់ទៅហើយ។ នាងត្រៀមខ្លួនធ្វើឲ្យសប្បាយមិនបានសោះ។នាងតូចក្រោកឈររកសម្លៀកគេងយប់មកស្លៀកពាក់ដើម្បីមើលមេរៀនបន្តិចនឹងចូលគេង។
តុក...តុក...!
ក្រោយពីនាងស្លៀកពាក់រួចហើយក៏មានសម្លេងអ្នកគោះទ្វាពីខាងក្រៅបន្ទប់នាងតូចមើលតាមចន្លោះរូចមួយនោះថាជានរណាហើយបាននាងព្រមបើកទ្វាឲ្យចូលមក។
« ឯងមករកអី? » ដាអ៊ុនជញ្ជក់មាត់ឃើញអ៊ុនវ៉ូមានកាន់សៀវភៅជាច្រើនក្បាលមកជាមួយគ្នាទៀតផងមិនប្រាប់ក៏នាងដឹងបាត់។
« មកបង្រៀនឯង » អ៊ុនវ៉ូឆ្លើយរួចភ្លាមក៏មកអង្គុយលើសាឡុងដែលវានៅមិនឆ្ងាយពីគ្រែគេងនាងប៉ុន្មានឡើយម៉្យាងវិញទៀតនោះបន្ទប់អ៊ុនវ៉ូក៏នៅជាប់បន្ទប់នាងតូចដូចគ្នា។
« ហេតុអ្វីក៏ជាខ្ញុំ? ឯងឆាប់ចេញទៅខ្ញុំត្រូវការគេង » ដាអ៊ុនចង់ទាញអ៊ុនវ៉ូចេញប៉ុន្តែកម្លាំងនាងគ្មានទាញគេកម្រើកអ្វីបន្តិចសោះហើយទាញគេមិនបានក៏ដាក់គូថអង្គុយក្បែរខ្លួនគេទាំងមុខក្រញ៉ូវឲ្យជាប់មិនគួរណាមកចាញ់ប្រៀបគេឡើយ។