« ហ៊ឹម...» នាងតូចដកដង្ហើមធំស្លេស្លឺអត់ដឹងគួរនិយាយថាម៉េចទៀតបើដៃរបស់គេលែងមកដាក់អង្អែលលើភ្លៅនាងក្នុងសំពត់ខ្លីត្រឹមភ្លៅនោះដាអ៊ុនលែងមានកម្រើកជើងកម្រើកខ្លួនទៅទៀតបើលេងមកយ៉ាងហ្នឹងៗអី។
« អ៊ុនវ៉ូហ៎ានេះនៅក្នុងថ្នាក់ណា » ដាអ៊ុនស្លេកមុខស្លេកមាត់អស់រលីងគេមិនខ្មាសតែនាងខ្មាសមនុស្សម្នានៅទីនេះទាំងអស់ខ្លាំងណាស់បើលេងមកធ្វើចឹងៗអ្នកណាទ្រាំទ្របាន?
« មិនខ្វល់ » អ៊ុនវ៉ូមិនខ្វល់ហើយផ្គើនមកដល់កាន់តែលើថែមទៀតនាងចាប់ដៃគេជាប់គ្រវីក្បាលហាមប្រាមឯនាយមិនដាច់ចិត្តធ្វើបាបនាងដូចគ្នាដែរក៏បានដកដៃចេញវិញយ៉ាងលឿនដូចរន្ទះ។
« ថ្ងៃនេះឯងមានទៅណាទៀតឬអត់? » ដាអ៊ុនមិនឲ្យមានសភាពស្ងប់ស្ងាត់ពេកក៏បានសួរគេទាំងដៃខ្លួនឯងកាន់សៀវភៅអានមេរៀន។
« ទុកសៀវភៅចុះទៅ » អ៊ុនវ៉ូនិយាយទាំងសង្កត់សម្លេងទៅហើយនាងមានតែស្របទៅតាមដាក់សៀវភៅចូលក្នុងកាតាបរៀន។
« ទៅបណ្ណាល័យជាមួយខ្ញុំ »អ្នកកម្លោះចាកចេញទៅមុនឯនាងតូចគិតតែពីនៅអង្គុយគិតមួយកន្លែងក្នុងថ្នាក់រៀន។
« តើមានរឿងអ្វីកើតឡើងមកលើខ្ញុំទេ? » នាងគិតមួយសន្ទុះហើយបានដើរចាកចេញទៅតាមពីក្រោយទោះមានអ្នកតាមសង្កេតពួកគេទាំងពីរនាក់ក៏ដោយគ្មាននរណាម្នាក់ចាប់បាននោះទេថាពួកគេទាំងពីរចង់គេចចេញទៅណានោះ។
បណ្ណាល័យ...!
នាងតូចមកដល់ឃើញអ៊ុនវ៉ូៗរទល់ជញ្ជាំងសម្លឹងមើលមកនាងចង់ស៊ីសាច់ហុតឈាមជាមួយគ្នាណាស់ទៅហើយលោកអើយមិនយល់សោះគេកំពុងតែគិតអ្វី?
« ឯងរវល់ធ្វើអ្វីក៏ដើរតាមខ្ញុំសោះយូរយ៉ាងនេះ? » អ៊ុនវ៉ូសម្លឹងចាក់ចូលក្នុងក្រខ្សែភ្នែកមួយនោះជាប់ឡើងក្រហមបាំង។
« គឺ....គឺខ្ញុំដើរតាមពីក្រោយឯងហ្នឹង » ពាក្យនិយាយនាងចេញមករដាក់រដុបពោលអ្វីមិនសូវចេញទៅណាសោះឡើយនិយាយទៅវាកាន់តែយ៉ាប់យកតែមែនទែនហ៉ើយ..ប៉ុន្តែឲ្យនាងធ្វើយ៉ាងម៉េចបានទៅឥឡូវហ្នឹង? ជើងនាងតូចញ័រអស់ហើយ។
អ៊ុនវ៉ូមិនហាស្ដីបែរជាបាននាំនាងចូលមកបន្ទប់ដាក់អីវ៉ាន់មួយទោះបីជាវាមានឈ្មោះមិនសូវពិរោះក៏ប៉ុន្ដែការរៀបចំមានរបៀបរៀបរយល្អខ្លាំងណាស់។
ក្រឹប....!
នាយកម្លោះបានសោរមកពីណាក៏មិនដឹងដូចគ្នាដែរនាយបានចាក់សោរពីខាងក្នុងទៅ។
« ឯងគិតចង់យ៉ាងម៉េច? » ដាអ៊ុនចេះតែដើរថយក្រោយតាមជំហានដែលនាយកម្លោះចេះតែឈានមករកខ្លួនមិនបាត់ទៅណានោះឡើយ។
« ដាក់ទោសឯងដែលហ៊ានកាន់ជើងគេម្នាក់នោះមិនស្ដាប់តាមខ្ញុំទេ » អ៊ុនវ៉ូដើររហូតឲ្យនាងមកបុកត្រូវតុមួយគេចាប់លើកនាងឲ្យអង្គុយលើតុនោះភ្លេត។
« ខ្ញុំមានបានកាន់ជើងគេឯណា? » បបូរមាត់ស្ដើងឡើងញ័របប្រ៉ប់ហារស្ដីទៅមុខបន្តទៀតសឹងមិនចង់បានបើលេងមកសម្លឹងមើលនាងចំៗដាក់កំហិតយ៉ាងនេះ?
« នៅប្រកែកទៀត? » អ៊ុនវ៉ូទ្រោបលើនាងឲ្យផ្ដេកខ្លួនលើតុមួយនោះវាមានទំហំធំល្មមគួរសមអ៊ុនវ៉ូគិតតែពីមើលហើយមើលទៀតមិនព្រមដាក់ភ្នែកទៅណាផ្សេងទាំងអស់គេមើលនាងមើលទំហំទាំងពីររបស់នាងរហូតដាអ៊ុនលើកដៃមកខ្ទប់របស់សំខាន់ទាំងពីរកន្លែងមួយនោះជាប់។