ភាគ:៩១

239 10 0
                                    

   យ៉ុនជុនឯណេះគេនៅសម្ងំក្នុងតង់មិនខ្ចីចេញទៅណាទាំងអស់ទោះបីជាអ្នកឯទៀតបាននាំគ្នាដើរលេងក្បែរៗភ្នំនេះក៏ដោយគេគេងទាំងយកដៃមកគងថ្ងាសទឹកមុខមិនអំណោយផងទាល់តែសោះអារម្មណ៍គេមិនខុសប្លែកអ្វីពីមីរីនពេលមុននោះឡើយនាយនៅគិតពីរឿងមួយហ្នឹងមិនបាត់ទៅណាទាំងអស់អារម្មណ៍ញាប់ញ័រភាពពុំកញ្រ្ជោលវាបានកើតមានឡើងនៅខណ:ពេលមួយនោះគេពិតជាខុសឆ្គងទៅលើមីរីនខ្លាំងណាស់បើត្រឹមការថើបនោះវាមិនសូវអីទៅវិញប៉ុន្ដែគេបានបំផ្លាញភាពបរិសុទ្ធរបស់នាងបាត់ទៅហលយតើមីរីនអាចនៅរាប់អានគេបន្តឬមួយព្រមឲ្យគេទទួលខុសត្រូវចំពោះរឿងមួយនេះដែរទេ? គេអង្គុយគិតគេងគិតអស់ពេលមកជាយូរណាស់ហើយមិនទាន់មានចម្លើយចេញពីក្នុងខួរមួយនេះទេវានៅនឹងថ្កល់គិតអ្វីមិនឃើញទាំងអស់។
« មីរីនខ្ញុំសុំទោស » យ៉ុនជុនដឹងច្បាស់ណាស់ថាពាក្យសុំទោសមួយនេះវាជួយអ្វីមិនសូវបានឡើយក៏ប៉ុន្ដែពាក្យដែលនាយនឹកឃើញនិយាយជាមួយនាងមុនដំបូងគេគឺពាក្យមួយនេះបើឲ្យគេបើកជំហរនិយាយសួរនាំនាងមួយទល់នឹងមួយនាងយល់ស្របដែរអត់? ជម្រើសនាយគិតចេញមកវារាក់ណាស់យល់ថាវាងាយស្រួលបើពេលគេសួរទៅកាន់នាងតែអ្នកណាទៅដឹងអាចទាយដឹងពីជម្រៅចិត្តនាងបាន? បើគេអាចមើលធ្លុះគេមិនមកអង្គុយគេងគិតម្នាក់ឯងទាំងពិបាកយ៉ាងនេះឡើយបើដូច្នោះគេតាមមើលនាងទាយចិត្តនាងវិញប្រសើរជាជាង។
« នាងព្រមអត់ទោសដល់ខ្ញុំទេ?យប់នោះខ្ញុំទប់អារម្មណ៍ខ្លួនឯងវាពិតជាត្រូវការនាងខ្លាំងណាស់បើបញ្ឈប់ពាក់កណ្ដាលទីមិនបានទេ? » ចម្លើយគឺមិនបានឡើយនាយឯណាទ្រាំទ្រទប់ទល់ជាមួយជាតិថ្នាំសម្រើបបានទៅរឿងមួយនេះគេមិនចូលចិត្តពាក់ព័ន្ធដូចជាអ៊ុនវូមានស្រីស្នេហ៍រាប់មិនភ្លេចនោះទេមនុស្សផ្សេងគ្នាវាបែបនេះជាពិសេសក្រោយពីឃើញរាងកាយទាំងមូលរបស់នាងភ្លាមអារម្មណ៍តណ្ហានាយកាន់តែទប់មិនជាប់បណ្ដោយឲ្យវាកើតមានឡើងមកភ្លេតអ្នកណាអាចទាយដឹងទុកមុនបានដែរទៅ? ប្រសិនជាអាចគេមិនចង់ធ្វើទង្វើមិនគប្បីមួយនេះដាក់មីរីនជាដាច់ខាត។
« ខ្ញុំគួរប្រឈមមុខជាមួយនាងបែបណាឲ្យវាសាកសមជាងនេះដែរទៅ?មីរីននាងជួយបកស្រាយប្រាប់ច្ញុំឲ្យបានដឹងផងបានអត់? ខ្ញុំនឹកមិនឃើញខ្ញុំមិនហ៊ាន » យ៉ុនជុនគេខ្មាសៗគឺខ្មាសបំផុតហើយជាន់ជើងចេញពីតង់ខ្លួនឯងសោះក៏មិនអាចកើតដែរ! គេជាមនុស្សកំសាកត្រូវទេ? កើតរឿងមួយនេះឡើងមកវាពិបាកទទួលចិត្តក្លាហានកាលពីមុនរបស់គេវាបាត់បង់អស់ហើយវាគ្មានសល់ទៀតទេ។
« មានតែត្រូវចេញខ្ញុំមិនអាចគេចវេសបានទេ » យ៉ុនជុននឹកឃើញយ៉ាងនេះបានក្រោកអង្គុយឆ្ងក់និងទាញរឺតតង់ខ្លួនតិចៗបើកវាចេញមកខាងក្រៅឃើញសិស្សទាំងអស់បាត់ស្រមោលអស់រលីងគ្មាននរណាម្នាក់នៅសល់ទៀតឡើយ។ នាយចេញមកច្រត់ចង្កេះមុខមិនសូវជារីកនិងមកឈរមើលគេពេញទាំងហ្នឹងបន្ទាប់មកភ្នែកដ៏សំណាងមួយនេះឃើញមីរីនបាត់នាងនៅអង្គុយកណ្ដោចកណ្ដែងម្នាក់ឯងលើដុំថ្មឆ្កឹះដីលេងឯណោះឆ្កុយមិនទៅដើរលេងជាមួយគេឯងសោះតាមមើលទៅនាងមិនរីករាយទេ។
« មីរីន...» មីរីនងាកមកតាមសម្លេងស្រែកហៅនាងទោះបីជាបានដើរមករាងជិតហើយក៏ដោយក៏នាយកម្លោះស្រែកហៅនាងដូចជានៅឆ្ងាយពីគ្នាណាស់អញ្ចឹងដែរ។
« លោកហៅខ្ញុំធ្វើអី? » មីរីនមុខមិនរីកសោះមុខស្មើឲ្យធេហ៊ងងាកមកសួរយ៉ុនជុនឡើងអ្នកកម្លោះអាចញញឹមស្ញេញមកវិញបានទាំងផុតទុក្ខកង្វល់បាននឹកឃើញរបស់ខ្លួននោះភ្លេតព្រោះមុនដំបូងគិតថានាងអាចជាគេចចេញពីគេមិននិយាយជាមួយតើឥឡូវនេះនាងមានតែសួរក្បកមកកាន់នាយវិញ។
« នៅញញឹមស្ញេញដល់ពេលណាទៀត? ហេតុអ្វីមិននិយាយ? ខ្ញុំគ្មានពេលមកអង្គុយមើលលោកមកឈរញញឹមដូចមនុស្សឆ្កួតឡើយ » មីរីននិយាយទាំងមិនក្រែងចិត្តហាក់ព្រងើយកន្ដើយយ៉ាងចម្លែកមកយ៉ុនជុនតែក៏អាចឲ្យនាយរីករាយមកបានដោយមិនពិបាកចិត្តច្រើនតទៅទៀតដែរវាសប្បាយចិត្តបានច្រើនមិនថាអូនដៀលបងដូចជាឆ្កែឆ្កួតទៀតក៏បងមិនខឹងមានតែរំភើបជាមួយសម្ដីរបស់អូនទៅវិញទេណាសំណប់ចិត្តបងរកពាក្យមកឆ្លើយជាមួយមាសស្ងួតមិនបានទើបញញឹមញញែមនៅមុខស្រីអូនមិនបាត់ហ្នឹងហើយ។

🔥លើសពីមិត្ត🔞(ចប់)Where stories live. Discover now