ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី១
«ក្រឹបៗ ក្រឹប» សំឡេងកាំមេរ៉ាបានបន្លឺឡើងបន្តបន្ទាប់ព្រោះតែក្រុមអ្នកកាន់កាំមេរ៉ាដែលមានតម្លដៃរាប់ពាន់ដុល្លានៅក្នុងដៃកំពុងតែចាប់ប្លង់យកភ្ញៀវដែលបានចូលរួមក្នុងកម្មវិធី។ ភ្ញៀវកិត្តយសដែលចូលរួមគឺសុទ្ធតែជាអ្នកមានមុខមាត់នៅក្នុងសង្គម។ នៅក្នុងទូកញ្ចក់មានការតាំងខ្សែកពេជ្រ ចិញ្ចៀនពេញនិងគ្រឿងពេជ្រច្រើនកំពុងតែដាក់តាំងវាជាចំណីចក្ខុរបស់អ្នកដែលចូលរួមកំពុងតែសម្លឹងមើលទៅវាគ្រប់ៗគ្នា។ ម្នាក់ៗសុទ្ធតែប៉ងចង់បានវាហើយក៏ត្រៀមលុយហើយស្រេចដើម្បីទិញយកវា។
«សួស្តីភ្ញៀវកិត្តិយសទាំងអស់គ្នា» ពីធីករនិងពិធីការនីក៏បានឡើងមកលើឆាកដើម្បីនិយាយស្វាគមន៍អ្នកដែលបានចូលរួម។
«តើអ្នកទាំងអស់គ្នាត្រៀមហើយឬនៅក្នុងការដេញថ្លៃគ្រឿងពេជ្រដ៏ស្អាតទាំងនេះ?» ពិធីការនីក៏បានស្រែកសួរទៅភ្ញៀវកិត្តិយសដែលអង្គុយនៅខាងក្រោមឆាក។
«ត្រៀមរួចរាល់ហើយ»
«ចាស៎!!ជាដំបូងយើងក៏បានជួបជាមួយនឹងម្ចាស់ក្រុមហ៊ុន Diamond Group តែម្តងទៅព្រោះថាធ្លាប់លឺតែឈ្មោះមែនទេ?ពេលនេះអ្នកនាងគីម ជេននីនឹងមកគ្រប់គ្រងក្រុមហ៊ុនពេជ្រនេះដោយផ្ទាល់»
«ក្លាប់ៗ» សំឡេងទះដៃព្រមគ្នារាងស្តើងក៏ចាប់ផ្តើមចេញមកដើរសំដៅទៅលើឆាក នាងពិតជាស្រស់ស្អាតខ្លាំងណាស់ទាំងស្នាមញញឹម ទាំងស្បែក ទាំងទម្រង់មុខ កម្ពស់ពីពិតជាស្អាតដាច់គេនៅក្នុងកាំវិធីនេះតែម្តង។ នាងបានស្លៀករ៉ូបពណ៍ក្រហមបង្ហាញផែនខ្នងដ៏សទន់រលោងសូម្បីតែស្រមោចក៏វារជ្រុះ នៅលើករបស់នាងក៏បានលំអរដោយខ្សែកពេជ្រចាំងផ្លេកៗ មានទាំងក្រវិល កញ្ចៀននិងខ្សែដៃពេជ្រពេញមួយតួខ្លួននាងដែលបញ្ជាក់ពីជីវភាពរបស់នាងយ៉ាងច្បាស់។
«ចាស៎....ជាដំបូងសួស្តីភ្ញៀវកិច្ចទាំងអស់គ្នាខ្ញុំគីម ជេននី ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលការបើកសម្ពោធដេញថ្លៃគ្រឿងពេជ្រលើកនេះខ្ញុំបានចូលរួមដោយផ្ទាល់ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាពិតជាពេញចិត្តគ្រឿងអង្ការទាំងអស់នេះដែលការរចនាម៉ូតូដោយ Diamond Group» ទាំងការនិយាយស្តីនៅលើឆាកគឺពិតជាបញ្ជាក់យ៉ាងច្បាស់ថានាងជាមនុស្សដែលសិក្សាយល់ដឹងខ្ពស់។នាងញញឹមដាក់ភ្ញៀវទាំងអស់រួចហើយក៏បន្តនិយាយទៀត។
«មួយទៀតក្នុងឱកាសនេះខ្ញុំក៏សូម្បីបង្ហាញខ្លួនមនុស្សម្នាក់ដែលបានចូលរួមចំណែកក្នុងការរចនាម៉ូតូគ្រឿងអលង្ការនេះឡើងគឺជាប្អូនស្រីបង្កើតរបស់ខ្ញុំគឺអិនសរផងដែរ» នាងនិយាយចប់ប្អូនរបស់នាងក៏បានចូលមកក្បែរបងស្រីរបស់ខ្លួន។
«ចាស៎...សួស្តីអ្នកទាំងអស់គ្នា ខ្ញុំពិតជាមានកិត្តិយសមែនទែនដែលបង្ហាញស្នាដៃក្នុងការរចនាម៉ូតរបស់ខ្ញុំ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្ត»
«បាទ!!គឺថាពូកែទាំងបងទាំងប្អូនតែម្តង» ពិធីករក៏ស្ងើចសរសើរពីពួកគេទាំងពីរនាក់។
«អ៊ីចឹងយើងចាប់ផ្តើមដេញថ្លៃតែម្តងទៅ» ការដេញដៃក៏បានចាប់ផ្តើម គឺចេញពីចិញ្ចៀនពេជ្រតែម្តង។
«ចិញ្ចៀនពេជ្រមួយនេះគឺយើងដាក់ដេញថ្លៃក្នុងតម្លៃ ១ម៉ឺនដុល្លា» ភ្ញៀវជាច្រើនក៏នាំគ្នាដេញថ្លៃ តម្លៃក៏ចេះតែកើតឡើងៗរហូតដល់គ្មានអ្នកណាអាចដាក់តម្លៃបានទៀត គឺបានទៅលើមនុស្សស្រីម្នាក់ដែលមានកំពស់ខ្ពស់ស្រឡះ ច្រមុះស្រួចបបូរមាត់ក្រហមព្រឿងបែបធម្មជាតិ។ ក្រោយពីចិញ្ចៀនមួយនេះបានទៅលើនារីម្នាក់នោះហើយ គេក៏ដាក់ចេញថ្លៃខ្សែទៀត តែនៅតែគ្មានអ្នកណាអាចដេញថ្លៃឈ្នះនារីម្នាក់នោះឡើយ ។ កម្មវីធីដេញថ្លៃបានបញ្ចប់គ្រឿងអលង្ការទាំងអស់នោះក៏បានទៅលើនារីម្នាក់នោះទាំងអស់។ គ្រឿងអលង្ការទាំងអស់នោះក៏ត្រូវបានរៀបចំជូននារីម្នាក់នោះ នៅខាងក្រោយខ្នងរបស់នារីមានរាងខ្ពស់ម្នាក់នោះក៏មានបុរសពីនាក់ស្លៀកពាក់ឯកសណ្ឋានខ្មៅមានទាំងកាសនៅលើត្រចៀកគឺបញ្ជាក់យ៉ាងច្បាស់ថាជាអង្គរក្សរបស់នាង។ គ្រឿងពេជ្រក៏ត្រូវបានរៀបចំជាស្រេចសម្រាប់គេ ហើយពួកគេក៏ចូលទៅនិយាយគ្នានៅក្នុងបន្ទប់ការងាររបស់រាងស្តើងដែលស្ថិតនៅក្នុងក្រុមហ៊ុនស្រេច។ នៅពេលនេះនៅក្នុងបន្ទប់ការងាររបស់ជេននីគឺមានតែនាងនិងអតិថិជនតែប៉ុណ្ណោះ ចំណែកអង្គរក្សរបស់រាងមាំក៏ឈរនៅខាងក្រៅមុខបន្ទប់មិនហ៊ានរំខានដល់ចៅហ្វាយឡើយ។
«អបរសាទរណាដែលអ្នកនាងអាចដេញថ្លៃបានគ្រឿងពេជ្រទាំងអស់នេះ» ជេននីក៏ដើរទៅនិយាយរាក់ទាក់ដាក់អតិថិជនរបស់នាង។
«ហាស...ហាស..មកពីគ្រឿងពេជ្ររបស់អ្នកនាងគឺសុទ្ធតែស្រស់ស្អាតណាមួយបងស្រីរបស់ខ្ញុំគាត់ស្រឡាញ់ការច្នៃម៉ូតរបស់ក្រុមហ៊ុនអ្នកនាងផងដែរ ទើបមកដេញថ្លៃអោយគាត់»
«ពិតជាប្អូនស្រីល្អមែន»
«ហាស.....ហាស...សរសើរពេកហើយ» អ្នកទាំងពីរក៏បាននិយាយគ្នាបណ្តើរសើចបណ្តើរមើលទៅដូចជាត្រូវដងត្រូវផ្លែគ្នាណាស់។
«និយាយគ្នាយូរហើយ ខ្ញុំអ្នកនាងមិនទាន់ប្រាប់ឈ្មោះខ្ញុំផង» រាងស្តើងក៏សួរទៅរាងខ្ពស់
«អ៎....នេះចង់ស្គាល់តែឈ្មោះ មិនចង់ស្គាល់លើសនឹងទេ?» រាងខ្ពស់ក៏បានសួរបញ្ជាក់បែបលេងបន្លំមែន។
«ហាស...ហាស..ស្គាល់បែបណាទៅ»
«ចុះអ្នកនាងជេន ចង់ស្គាល់បែបណា?»
«ប្រាប់ឈ្មោះសិនមក» ដោយមិនចង់អូសបន្លាយពេកនាងក៏សួរឈ្មោះរបស់គេតែម្តង។
«ខ្ញុំឈ្មោះឆេយ៉ុង ពេលនេះស្គាល់ឈ្មោះរួចហើយតើអាចស្គាល់គ្នាលើសនេះបានទេ?» ពេលដេល់ឃ្លាចុងក្រោយគេក៏អោនចុះខ្សឹបក្បែរត្រចៀករបស់នាងព្រមទាំងបន្លំស្រង់ក្លិនដ៏សែនក្រអូបរបស់នាងទោះមិនបាននៅកៀកក៏អាចដឹងពីក្លិនរបស់នាងបាន។
«វាមិនលឿនពេកទេ?» ជេននីក៏ញញឹមដាក់គេវិញព្រោះតែវាពិតជាលឿនពេកហើយសម្រាប់នាង។
«វាមិនលឿនទេ ព្រោះថាខ្ញុំស្គាល់អ្នកនាងយូរហើយគ្រាន់តែមិនដែលបានជួបផ្ទាល់» លឺបែបនេះហើយជេននីក៏ញញឹមទាំងមុខក្រហម អ្នកណាដែលមិនស្គាល់ពីកិត្តនាមរនាមរបស់នាង នោះ។
«ចុះឆេយ៉ុងគិតថាខ្ញុំមិនស្គាល់អ្នកនាងឬ?» លឺបែបនេះហើយរាងខ្ពស់ហាក់ឆ្ងល់នេះនាងស្គាល់គេដែរ។
«អ្នកនាងមិនស្គាល់ CEOក្រុមហ៊ុនលក់ឡានSport ដ៏ល្បីនៅក្នុងប្រទេសកូរ៉េនោះ» លឺបែបនេះហើយឆេយ៉ុងក៏ញញឹមចេញមក។
«នេះចាប់អារម្មណ៍ខ្ញុំមែនទេ? បានជាតាមដានព័ត៌មានទាក់ទងនឹងខ្ញុំ»
«ហឹស....ហឹស.....មិនបាច់តាមដានក៏វាលោតនៅលើញ៉ូហ្វីដដែរ» លឺបែបនេះហើយស្នាមញញឹមមុននេះក៏រលាយបាត់បន្តិចម្តងៗខំតែអរស្មានតែនាងចាប់អារម្មណ៍គេ។
«នេះបើស្គាល់ឈ្មោះហើយចាំបាច់សួរធ្វើអី?»
«ក៏ចង់អោយអ្នកនាងប្រាប់ខ្ញុំដោយខ្លួនឯងនោះអី»
«ហាស.....ហាស...» លឺបែបនេះហើយរាងមាំក៏អោបដៃឈរញញឹមសម្លឹងមើលមុខរបស់នាងដោយក្រសែភ្នែកហួសចិត្ត។
«គ្រឿងពេជ្រពួកយើងរៀបចំរួចរាល់ហើយ»
«នេះចង់ដេញអោយទៅវិញមែនទេ?»
«ហិស...ហិស...មិនបានដេញទេ»
«តែថា...បើមិនទៅវិញទេគិតចង់ឈរនិយាយគ្នាដល់ណា ខ្ញុំមិនសូវចេះនិយាយទេ» ជេននីក៏តបបែបត្រង់ៗដាក់គេ ។
«ហាស.....ហាស....អូខេចាំមានឱកាសក្រោយនឹងបង្រៀនអោយពូកែនិយាយ តែថាមុននឹងនៅលើឆាកគឺពូកែនិយាយណាស់»
«ត្រូវការញ៉ាំអីទេ ចាំអោយបុគ្គលិកយកមកអោយ»
«ញ៉ាំអ្វី?»រាងមាំក៏ឈរក្រព័ទ្ធទាំងទឹកមុខញញឹមបែបខិល។
«នែ!!គិតអី?»
«អួយ....មិនបានគិតអីទេ? ផឹកកាហ្វេក៏បាន»
«អូខេ» និយាយចប់នាងក៏ទាញទូរស័ព្ទប្រាប់ដល់បុគ្គលិករបស់នាងអោយឆុងកាហ្វេអោយ។
«អង្គុយចុះសិនទៅ» និយាយគ្នាយូរហើយទើបហៅអោយអង្គុយ រាងមាំវិញក៏បានអង្គុយចុះលើសាឡុងបានមួយស្របក់គេក៏ដើរទៅមើលទេសភាពនៅខាងក្រៅព្រោះថាបន្ទប់ការងាររបស់រាងស្តើងស្ថិតនៅជាន់ខាង អាចមើលឃើញទេសភាពជុំវិញដែលមានទឹកទន្លេ និងអគារផ្សេងៗទៀត។ មិនយូរប៉ុន្មានកាហ្វេក៏បានមកដល់ពួកគេទាំងពីរក៏បានផឹកកាហ្វេបណ្តើរនិយាយគ្នាបណ្តើរ។
«ខ្ញុំទៅវិញសិនហើយណា សង្ឃឹមថានឹងមានឱកាសបានស្គាល់អ្នកនាងកាន់តែច្រើនជាងនេះ» និយាយរួចរាងមាំក៏ក្រោកឈរដើម្បីចេញទៅវិញ។
«ចាស៎» រាងស្តើងក៏បានក្រោកឈរដើម្បីជូតដំណើរចេញគេផងដែរ តែដោយសារតែដើរមិនប្រយ័ត្នកក៏ធ្វើអោយនាងត្រូវភ្លាត់ជើងជ្រុលទៅបុកគេ នេះធ្វើអោយដួលទៅលើសាឡុងទាំងពីរនាក់តែម្តង។
«អួយ....នេះអ្នកនាងឆេយ៉ុងយ៉ាងម៉េចទៅហើយ?» នាងក៏ងើបមុខចេញព្រោះតែមុខរបស់នាងកំពុងតែទ្រោបផ្អឹបនឹងទ្រូងរបស់រាងមាំបាត់ទៅហើយ។ តែពេលងើបមុខមកក៏ប្រសព្វនឹងមុខរបស់រាងមាំម្នាក់ៗសម្លឹងមើលមុខគ្នាយ៉ាងយូរ។ ចុងច្រមុះក៏នៅតែកៀកគ្នាបបូរមាត់វិញស្ទើរតែដល់គ្នាទៅហើយនៅសល់តែកន្លះសង់ទីម៉ែតគឺដល់បាត់ទៅហើយ។
«ឌឹបៗ» សំឡេងបេះដូងក៏កំពុងតែលោតឌឹបៗស្ទើរតែចេញមកក្រៅ ជាពិសេសគឺរាងមាំតែម្តងនៅពេលដែលកាន់តែសម្លឹងមុខរបស់នាងធ្វើអោយគេកាន់តែនាងកាន់តែស្រស់ស្អាតស្បែកមុខទន់រលោង បបូរមាត់ស្រស់ទន់រលឺបរលោងគួរអោយចង់ថែថើប។ ដៃរបស់គេក៏បានក្រសោបមុខរបស់រាងស្តើងថ្នមៗហើយព្យាយាមងើយយឺតៗទៅរកបបូរមាត់អ្នកដែលកំពុងតែសង្កត់នៅលើគេ។
«អឹប» មិនបានប៉ុន្មានផងបបូរមាត់របស់ឆេយ៉ុងក៏បានផ្អឹបទៅលើបបូរមាត់របស់រាងស្តើងស្រាលៗបាត់ទៅហើយកែវភ្នែករបស់គេក៏បានបិតជិត ខុសអីពីរាងស្តើងនាងបើកភ្នែកធំៗដៃក្តាប់យ៉ាងណែនកម្រើកខ្លួនក៏លែងបានបានត្រឹមតែនៅគាំងមួយកន្លែង ម្រាមដៃរបស់គេក៏ចាប់ផ្តើមក្រសោបកញ្ចឹងករបស់នាងខ្លាំងជាងមុននឹងទាញកញ្ចឹងករបស់នាងផ្អឹបដើម្បីបន្ថែមរសជាតិនដៃការប៉ះពាល់បបូរមាត់ទាំងពីរ។
«អ្ហឹក...ខ្ញុំថាអង្គរក្សរបស់អ្នកនាងចាំនៅខាងក្រៅយូរពេកហើយ ឆាប់ទៅ» រាងស្តើងក៏ប្រញាប់ក្រោកចេញពីគេហើយក៏ធ្វើរឹកពាប្រញាប់ប្រញាល់ទាំងមុខក្រហម។ ចំណែកឯរាងមាំវិញក៏ប្រញាប់ក្រោកអង្គុយចុះលើសាឡុងហើយក៏ទាញអាវរបស់ខ្លួនអោយមានរបៀបតែស្នាមញញឹមក៏បានបង្ហាញចេញមកដោយក្តីរំភើប។
«អ៊ីចឹងខ្ញុំត្រឡប់ទៅវិញសិនហើយណា» រាងមាំក៏មិនភ្លេចបែរមកប្រាប់នារីមុខក្រហមដែលអៀនមិនទាន់បាត់ផង។
«ចាស៎» រាងស្តើងក៏តបទាំងញញឹមដាក់គេ
«ជួបគ្នាឱកាសក្រោយទៀតណា តែថាមិនមែនឱកាសក្រោយទេគឺពួកយើងនឹងបានជួបគ្នាញឹកញាប់» រាងមាំនិយាយទាំងញញឹមដាក់នាង ចំណែករាងស្តើងវិញក៏ញញឹមដាក់គេវិញ។ ក្រោយពីបញ្ចប់ការសន្ទនារួចរាល់ហើយទើបពួកគេទាំងពីរបំបែកផ្លូវគ្នា ចំណែករាងស្តើងវិញក៏បានត្រឡប់មកអង្គុយនឹងសាឡុងវិញដោយមើលទៅមាត់ទ្វារដែលរាងមាំទើបនឹងដើរចេញផុត។
នៅតាមដងវិថីដែលមានសភាពស្ងាត់មិនសូវមានអ្នកណាបើកបរឆ្លងកាត់ឡើយ ពេលនោះស្រាប់តែមានឡានទំនើបមួយបើកក្នុងល្បឿនសមល្មម ព្រោះតែជាប់រវល់គយគន់ទេសភាពនៅតាមដងផ្លូវ។ ដៃស្រឡូនកំពុងតែកាន់ចង្កូតឡានហើយបញ្ជាឡានទៅមុខជារឿយៗ អ្នកបើកគឺជាមនុស្សស្រីដែលមានទម្រង់មុខស្រស់ស្អាត បបូរមាត់រាងបេះដូង សកត្រង់ទន់រលោង។
«រ៉ឺងៗៗ» ទូរស័ព្ទក៏បានបន្លឺឡើងធ្វើអោយរាងស្តើងត្រូវក្រឡែកទៅមើលទូរស័ព្ទដើម្បីអោយដឹងថាអ្នកណាជាអ្នកខលមកនាង។
«អាឡូឆេ»
«អាឡូ!!បងស៊ូនេះបងនៅទីណា?»
«អ៎....បងកំពុងតែនៅតាមផ្លូវ»
«នេះមិនទាន់ត្រឡប់មកផ្ទះវិញទេ ឆាប់មកផ្ទះមកខ្ញុំមានកាដូអោយបងណាដឹងតែបងពេញចិត្តមិនខាន»
«ពិតមែន?»
«ចាស៎» និយាយមិនទាន់បានប៉ុន្មានផងទូរស័ព្ទរបស់នាងក៏ត្រូវរលត់ព្រោះតែវាអស់ថ្ម នាងក៏សម្រេចចិត្តទុកទូរស័ព្ទគ្រាន់តែក្រលៀសភ្នែកបន្តិចសោះបែរមកវិញក៏ជ្រុលទៅមុខបុកម៉ូតូធំមួយដែលនៅខាងមុខឡាននាង។ ធ្វើអោយនាងត្រូវជ្រុលមុខទៅនឹងចង្កូតឡានតែសំណាងហើយដែលនាងមិនមានគ្រោះថ្នាក់អ្វី តែនាងក៏ប្រញាប់បើកទ្វារឡានចេញយ៉ាងលឿនព្រោះនាងដឹងថាមុននឹងនាងបានបុកនឹងម៉ូតូ។
«ក្រាក» នាងក៏បើកទ្វារឡានចេញមករកមនុស្សដែលកំពុងតែងដេកនៅលើផ្លូវហើយក៏ព្យាយាមទប់ខ្លួនក្រោកឡើងមើលទៅគេប្រហែលជាត្រូវរបួសហើយ។
«អ្ហាស» ជនរងគ្រោះក៏បានព្យាយាមក្រោកហើយលើកម៉ូតរបស់ខ្លួនទាំងមិនទាន់បានដោះមួកសុវត្ថិភាពឡើយ។
YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...