ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៩
«ផ្ទះរបស់ឆេស្អាតខ្លាំងណាស់» រាងស្តើងដើរបណ្តើរក៏សរសើរពីផ្ទះមួយនេះ។
«ស្អាតអី ស្អាតមិនស្មើរភូមិគ្រឹះរបស់ជេនឡើយ»
«ហាស...ហាស....ប៉ុន្តែនៅទីនេះមើលទៅវាស្រស់ស្រាយ មានទាំងធម្មជាតិហើយស្ងប់ស្ងាត់»
«បើចូលចិត្តមកនៅទីនេះមក» លឺបែបនេះហើយរាងស្តើងក៏បែរមុខមករកគេព្រមទាំងញញឹមដាក់គេ។
«នេះគិតអោយខ្ញុំចោលក្រុមហ៊ុនរបស់ខ្ញុំហើយមករស់នៅទីនេះមែនទេ?នែ!!ខ្ញុំត្រូវរកលុយណា»
«ចាំខ្ញុំចិញ្ចឹម»
«ច្បាស់ទេថាចិញ្ចឹមខ្ញុំរស់»
«នេះខ្លាចខ្ញុំចិញ្ចឹមមិនរស់មែនទេ?»
«ចេះតែខ្លាចទៅ»
«ហាស....ហាស.....កុំបារម្ភ» ពួកគេទាំងពីរនិយាយបណ្តើរក៏បណ្តើរគ្នាព្រមទាំងដើរមើលចំការនៅទីនោះដោយមានរាងមាំជាអ្នកណែនាំប្រាប់នាងរហូត។ ពេលល្ងាចបន្តិចរាងមាំក៏បាននាំរាងស្តើងដើរទៅដីនៅខាងក្រោយចំការបស់គេដែលទឹកព្រែកយ៉ាងស្រស់ស្អាត គេបានធ្វើការបោះតង់នៅទីនោះ។
«នេះគិតនាំខ្ញុំមកគេងមើលទឹកព្រែក?»
«ចាស៎»
«រ៉ូមែនទិចណាស់ តិចត្រូវខ្មោចលងទាំងពីរនាក់ទៅ»
«ហាស.......ហាស...គ្មានខ្មោចណាហ៊ានលងទេ»
«យ៉ាងម៉េចមិនចូលចិត្តគេងក្នុងព្រៃមែនទេ?» រាងមាំក៏សួរនាងក្រមុំ
«អត់ទេ គ្រាន់តែចំឡែកនេះកំពុងតែព្យាយាមទាក់ទងខ្ញុំ ហើយកន្លែងដំបូងនាំមកគឺគេងព្រៃ» រាងស្តើងនិយាយដោយសម្លឹងមើលមុខឆេយ៉ុងដែលកំពុងតែដំឡេងតង់នៅក្បែរមាត់ព្រែកដែលមានទឹកហូរ។នាងក៏ជួយគេផងដែរដោយនាងបានជួយយកកៅអីសម្រាប់បោះតង់មករៀបជាមួយនឹងតុ។ រួចហើយក៏មានរៀបចំផ្លែឈើដែលទើបនឹងបេះពីចំការមកថ្មីៗតែម្តង។
«ជេនអង្គុយសិនទៅ ចាំខ្ញុំជាអ្នកធ្វើក៏បាន»
«មិនអីទេ ខ្ញុំធ្វើបានឆេយ៉ុងតំឡើងតង់ទៅនឹងឆាប់ហើយ»
«ចាស៎» រាងមាំក៏តបទៅគេវិញទាំងញញឹមដាក់នាង ចំណែកនាងក្រមុំក៏រៀបចំធ្វើម្ហូបដើម្បីញ៉ាំព្រោះមេឃជិតងងឹតហើយ។
«នេះគិតអីបានជានាំខ្ញុំមកគេងក្នុងព្រៃ?»
«អួយ....មើលខ្ញុំក្នុងផ្លូវល្អខ្លះបានទេ?»
«មិនគួរអោយទុកចិត្ត» នាងក្រមុំនិយាយទាំងបែរសម្លក់គេ ប៉ុន្តែដៃវិញក៏ជាប់រវល់ជាមួយនឹងការអាំងសាច់។
«ទុកចិត្តបានណា»
«អូខេ....ខ្ញុំចាំមើល»
«ចាស៎» និយយាចប់រាងមាំក៏បានលើកកៅអីរបស់ខ្លួនដើរមកដាក់ក្បែរនាងក្រមុំព្រមទាំងអង្គុយក្បែរនាង។
«ឈ្ងុយដល់ហើយ» គេនិយាយទាំងខិតមុខទៅក្បែរនាងក្រមុំដែលកំពុងតែអាំងសាច់ប៉ុន្តែច្រមុះកំហូចរបស់គេមិនមែនហិតសាច់ដែលនៅលើចង្ក្រានឡើយគឺកំពុងតែរកឆ្នក់ថើបថ្ពាល់នាងទៅវិញ។
«អ្ហឹក» នាងតូចក៏បានដកថ្ពាល់ចេញយ៉ាងលឿន
«កុំគិតថាខ្ញុំមិនដឹងណា....មនុស្សឆ្លៀតឱកាស»
«ហឹស....ហឹស....តែជាមួយជេនតែម្នាក់គត់» ពួកគេទាំងពីរក៏បាននិយាយគ្នាហើយក៏ជួយគ្នាទៅវិញទៅមករហូតដល់ហើយ។ បន្ទាប់មកពួកគេទាំងពីរក៏បន្តញ៉ាំអាហារពេលល្ងាចជាមួយគ្នាដោយញ៉ាំបណ្តើរនិយាយគ្នាបណ្តើរនៅនឹងមាត់ព្រែកដែលមានសំឡេងទឹកហូរនិងចាបយំប្រដូចបានទៅនឹងតន្រ្តីអ៊ីចឹង។ ឆេយ៉ុងក៏បានកាត់សាច់ដាក់ក្នុងចានអោយនាងក្រមុំនិយាយទៅគឺថាគេមើលថែនាងបានយ៉ាងល្អ។ ពេលយប់ក៏បានមកដល់ពួកគេទាំងពីរមិនទាន់បានចូលទៅគេងក្នុងតង់នៅឡើយគឺថាពួកគេទាំងពីរបន្តអង្គុយនៅនឹងភ្នក់ភ្លើងដែលពួកគេបានបង្កាត់ជាមួយនឹងកែវកាហ្វេម្នាក់មួយ។យប់កាន់តែជ្រៅសំឡេងសត្វព្រៃក៏បន្លឺឡើង ។
«ជេនខ្លាចមែនទេ?»
«អត់ទេ» រាងស្តើងប្រាប់ទៅគេវិញដោយទឹកមុខធម្មតាដែលបញ្ជាក់ថានាងមិនបានខ្លាចឡើយ។
«មិនខ្លាចសត្វព្រៃទេ ប៉ុន្តែខ្លាចឆេច្រើនជាង»
«អាវ៎.....ហាស....ហាស.....ហេតុអ្វីក៏ខ្លាច ខ្លាចខ្ញុំរំលោភ» លឺបែបនេះហើយនាងក្រមុំក៏លើកកែវកាហ្វេមកផឹក។
«អ្ហឹក» គេរាងមាំក៏បានខិតចូលមក្បែរនាងក្រមុំជាមួយនឹងស្នាមញញឹម រួចហើយក៏ទាញយកកែវកាហ្វេពីដៃរបស់នាងរាងស្តើងមកទុក។
«ជេន»
«ហឹម» រាងស្តើងក៏បានទាំងសម្លឹងមើលមុខរបស់គេចំ
«ខ្ញុំស្រឡាញ់ជេន» មិនស៊ាំញ៉ាំច្រើនគេក៏ប្រាប់នាងក្រមុំដោយត្រង់កែវភ្នែករបស់គេក៏បញ្ជាក់ពីក្តីស្រឡាញ់របស់គេមានចំពោះនាងយ៉ាងច្បាស់ ។បាតដៃក៏ចាប់ផ្តើមក្រសោបដៃរបស់នាងក្រមុំថ្នមៗជាមួយនឹងស្នាមញញឹមដាក់នាង។
«.....» រាងស្តើងមិនទាន់និយាយអ្វីឡើយប្រៀបដូចជានាងកំពុងតែអង្គុយចាំស្តាប់ការបកស្រាយរបស់គេបន្តទៀតអញ្ចឹង។
«មិនជឿមែនទេ?» រាងមាំក៏សួរនាងក្រមុំទាំងចងចិញ្ជើមដាក់នាង។
«បងតាមយូរហើយណាពេលណាបានអូខេ»
«អ្ហឹក» មិនត្រឹមតែនិយាយនោះទេដៃរបស់រាងមាំក៏បានទាញចង្កេះនាងក្រមុំអោយមកក្បែរគេព្រមទាំងលើកនាងក្រមុំអោយអង្គុយចុះនៅលើភ្លៅរបស់គេ។
«ស្រឡាញ់ខ្ញុំពិតមែន?» រាងស្តើងក៏សួរគេបញ្ជាក់
«ចាស៎....ស្រឡាញ់ពិតមែនណាស្រឡាញ់តាំងពីបានឃើញជេនដំបូងម្លេះ» រាងមាំនិយាយដោយលើកដៃរបស់ខ្លួនអង្អែលថ្ពាល់របស់នាងស្រាលៗ។
«ជេន»
«ហឹម»
«ថើបបានទេ?» រាងមាំក៏សួរនាងបញ្ជាក់មុននឹងថើបនាងក្រមុំ ដោយឃើញនាងនៅស្ងៀមមិននិយាយអ្វីគេក៏បានងើយទៅថើបបបូរមាត់របស់នាងក្រមុំយ៉ាងយូរ ដៃរបស់គេក៏បានក្រសោបកញ្ជឹងករបស់រាងស្តើងជាប់បបូរមាត់ដែលផ្អឹបលើបបូរមាត់តូចស្តើងក៏បានកម្រើកតិចៗរហូតដល់នាងក្រមុំព្រមបង្ហើបបបូរមាត់តបស្នងទៅគេវិញដៃរបស់នាងក៏អោបក្រសោបកញ្ចឹងករបស់រាងមាំជាប់ទាំងបបូរមាត់នៅតែបន្តបឺតជញ្ជក់គ្នាយ៉ាងផ្អែមល្ហែម។
«អ្ហឹក» បបូរមាត់ទាំងពីរក៏នៅតែបន្តគ្រប់គ្រងគ្នាទៅវិញទៅមកដៃរបស់រាងមាំក៏ចាប់ផ្តើមក្រសោបចង្កេះរាងស្តើងស្រាលៗ។
«ផឹប» រាងកាយរបស់ពួកគេទាំងពីរក៏ត្រូវបានមកដល់ក្នុងតង់ដោយរាងមាំជាអ្នកនាំនាងក្រមុំមក។
«អ្ហឹក....អ៊ុប» បបូរមាត់ដែលទើបនឹងឃ្លាតគ្នាមុននឹងក៏ត្រូវបានរត់រកគ្នាម្តងទៀត រាងមាំក៏បានបឺតជញ្ជក់បបូរមាត់របស់នាងក្រមុំដោយអារម្មណ៍ពុះកញ្ជ្រោលដៃក៏ចាប់ផ្តើមស៊ូកចូលក្នុងអាវរបស់រាងស្តើងបម្រុងនឹងរំកិលមកលើទៅហើយតែនាងក្រមុំចាប់ដៃគេជាប់។
«ខ្ញុំថាវាមិនទាន់ដល់ពេលទេ»
«ហេតុអ្វី?ខ្លាចបងមិនទទួលខុសត្រូវមែនទេ?»
«អត់ទេ»
«ទុកចិត្តបានណា...អ៊ុប»គេបម្រុងអោនទៅរកបបូរមាត់របស់នាងហើយតែនាងក្រមុំបានលើកដៃមកទប់ដៃជាប់។
«បន្តទៀតមិនបានពិតមែន?»
«មិនបានទេ»
«អូខេ អញ្ចឹងត្រឹមបឺតមាត់ក៏បាន» គេក៏សុំអនុញ្ញាតនាងក្រមុំម្តងទៀត
«បឺតមាត់ក៏មិនបាន»
«អួយ....ចិត្តអាក្រក់»
«គេងយប់ហើយ ងងុយគេង»
«អូខេ.. ទុកថាថ្ងៃដំបូងដែលបងនិងអូនជាសង្សានឹងគ្នាចុះ អោយរួចខ្លួន»
«ហ្គូដណាយណា»
«ចាស៎....ហ្គូដណាយ....ជុប»រាងស្តើងនិយាយទាំងញញឹមរួចហើយងើយទៅថើបថ្ងាស់របស់គេ ធ្វើអោយមាំញញឹមរួចហើយក៏ទាញនាងក្រមុំមកអោបជាប់ក្នុងទ្រូងរបស់គេហើយក៏បិតភ្នែកសំងំគេង។
«អ្នកនាងហៅខ្ញុំមកមានការអីមែនទេ?» លីសាដែលទើបនឹងដើរចូលមកក៏បានសួរនាងក្រមុំដែលកំពុងតែអង្គុយនៅកៅអីធ្វើការរបស់នាង
«ក៏មកសួររឿងលក់រថយន្ត»
«ចាស៎»
«នេះអតិថិជនម្នាក់នោះមកទិញរថយន្តមួយទៀតមែនទេ?»
«ចាស៎»
«នេះ ពូកែលក់ដល់ហើយរំលងមួយថ្ងៃសោះមកទិញមួយទៀត»
«គាត់ថាទិញអោយក្មួយគាត់ ហើយថ្ងៃស្អែកគាត់នឹងយកឡានចាស់របស់គាត់អោយជុសជុលអោយ» គ្រាន់តែលឺថាថ្ងៃស្អែកមនុស្សស្រីម្នាក់នោះមកម្តងទៀតនាងក្រមុំបែរមកសម្លឹងមើលមុខគេ។
«នេះ.....មិនមែនមានសេវាកម្មអីពិសេសទេ?បានជាគេមករករាល់ថ្ងៃបែបនេះ»
«សេវា...សេវាកម្មអ្វី? គឺមានតែលក់ និងជួសជុលតែក៏មានឆាតនិយាយគ្នាខ្លះៗ»
«ខ្ញុំអោយមកធ្វើការមិនមែនអោយមកញ៉ែអតិថិជនទេណា នេះបើអតិថិជនដឹងតើគិតយ៉ាងណា» នាងក្រមុំនិយាយដោយដើរទៅរករាងខ្ពស់ដែលឈរនៅមុខនាង។
«គ្រាន់តែនិយាយជាមួយអតិថិជនខ្លះៗទាក់ទងនឹងរថយន្ត តែថាបើគេសួរតម្លៃខ្លួនអាចនឹងពិចារណា»
«ស្មោគគ្រោកបើចង់ធ្វើបែបនេះក៏ទៅធ្វើជាមួយនឹងអ្នកផ្សេងទៅមិនមែនជាមួយនឹងអតិថិក្រុមហ៊ុនខ្ញុំ»
«តែថាវាជារឿងឯកជនទេខ្ញុំមិនធ្វើអោយបែកធ្លាយឡើយ ប៉ុន្តែបើមិនអោយញ៉ែអតិថិជនមានតែញ៉ែចៅហ្វាយ» និយាយចប់គេក៏ដើរចូលទៅរកនាងក្រមុំយឺតៗរហូតដល់នាងត្រូវបុកនឹងតុធ្វើការរបស់នាង។
«ថយធ្វើអ្វី បើខ្លាចខ្ញុំញ៉ែអតិថិជនគឺមានតែញ៉ែអ្នកនាងវិញ»
«ខ្ញុំរឹតតែមិនបាន»
«ច្បាស់ទេដែលថាមិនបាន បើអ៊ីចឹងមើលមុខ្ញុំអោយចំ» និយាយចប់គេក៏ចាប់ចង្ការរបស់ជីស៊ូជាប់ដើម្បីអោយនាងក្រមុំមើលមុខគេអោយចំ នាងប្រុងនឹងបែរចេញទៅហើយតែគេក៏បានទម្លាក់បបូរមាត់ទៅផ្អឹបជាប់លើបបូរមាត់នាងក្រមុំភ្លាមៗ ដៃរបស់នាងក៏បានក្តាប់យ៉ាងណែនផ្អឹបនឹងតុនេះជាលើកដំបូងហើយដែលមានមនុស្សមកបឺតមាត់នាងអីបែបនេះធ្វើអោយនាងក្រមុំធ្វើអ្វីមិនត្រូវឡើយ ចង់រុញចេញតែបែរជាធ្វើមិនបានដៃដែលរៀបនឹងច្រានចេញតែក៏លើកមកទប់ត្រឹមចង្កេះរបស់គេជាប់ ហាក់ចាញ់ការថ្នាក់ថ្នមរបស់គេកែវភ្នែកក៏បិតជិតបណ្តោយអោយគេថែថើបបបូរមាត់មួយនេះតាមអារម្មណ៍ត្រូវការរបស់គេ។
YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...