Part 45

50 3 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៤៥
  នាងក្រមុំវិញបានត្រឹមតែសម្លឹងមើលមុខរបស់មាំជាមួយនឹងស្នាមញញឹម នាងពិតជាលង់នឹងសម្រស់ប្តីរបស់ខ្លួនជាខ្លាំង។ នាងបានលើកដៃទៅប៉ះថ្ពាល់របស់រាងមាំស្រាលៗហើយក៏បង្អូសមកដល់បបូរមាត់នាងក៏ទម្លាក់បបូរមាត់ទៅថើបបបូរមាត់របស់រាងមាំតិចៗ។
«អ្ហឹក» ពេលនោះស្រាប់តែរាងមាំកម្រើកខ្លួនតិចៗ មិនយូរប៉ុន្មានគេក៏បើកភ្នែកតិចៗក្រោយដឹងថារាងស្តើងកំពុងតែថើបបបូរមាត់របស់គេ។
«ជុប» ភ្លាមនោះគេក៏បានតបស្នងទៅនាងក្រមុំវិញធ្វើអោយនាងក្រមុំភ្ញាក់ព្រឺតមិននឹងស្មានថានាងធ្វើអោយគេភ្ញាក់សោះ។ ប៉ុន្តែនាងក៏មិនបានគេចេញពីការថើបមួយនេះដែរ នាងក៏បានផ្តល់ឱកាសអោយគេបានថើបបបូរមាត់របស់នាងយ៉ាងផ្អែមល្ហែម។
«បងភ្ញាក់ហើយ?» ក្រោយពីដកបបួរមាត់ចេញនាងក្រមុំក៏សួរគេ។
«កំពុងតែគេងលក់ទេដឹង?» មើលសម្តីដែលគេតបទៅនាងក្រមុំវិញចុះគ្មានជាតិអ្វីបន្តិចសោះ។
«មើលឆ្លើយជាមួយនឹងអូនចុះ ផ្អែមល្ហែមមិនបានទេ?»
«ចង់បានបែបនេះឬក៏ចង់ទៅគេងនៅបន្ទប់របស់ខ្លួនឯងវិញ»
«ហិក....ហឹក» នាងក្រមុំក៏ពេបមាត់ដូចចង់យំពេលលឺគេនិយាយបែបនេះ ប៉ុន្តែក៏ខិតចូលទៅរកគេនឹងអោបគេយ៉ាងណែន។
«ចិត្តអាក្រក់ដាច់ ចិត្តដេញអូនអោយទៅវិញដែរ?» នាងក្រមុំក៏សួរគេទាំងត្បុលចូលក្នុងទ្រូងគេធ្វើរឹកពារដូចជាកូនក្មេងកំពុងតែលួងលោមម្តាយអញ្ជឹង។
«គិតថាបងមិនហ៊ានមែនទេ?»
«មនុស្សអាក្រក់»
«ព្រឹកហើយឆាប់ទៅងូតទឹកទៅនឹងបានចេញទៅក្រៅ»
«បងចង់ទៅណា?» នាងក្រមុំក៏ប្រញាប់សួរគេយ៉ាងលឿនពេលលឺថាគេចេញទៅក្រៅ។
«ក៏ទៅដើរលេងជាមួយនឹងរ៉ាហ្សា»
«រ៉ាហ្សា...មួយមាត់ណាក៏រ៉ាហ្សា» នាងក្រមុំក៏បែរខ្នងដាក់គេទាំងខឹង» តែគិតថាគេនឹងលួងនាងមែនទេ គឺអត់ទេប៉ុន្តែគេបែរជាលួងញញឹមពេលដែលនាងងក់ងរនឹងគេបែបនេះ។
«បងទៅងូតទឹកប្រញាប់ទៅដើរលេង» គេក៏ក្រោកពីគ្រែដោយចាំសង្កេតមើលថារាងស្តើងនឹងធ្វើយ៉ាងណាបន្តជាមួយនឹងគេ។
«ឈប់សិន» នាងក្រមុំក៏ចាប់ដៃគេជាប់នឹងពោរពាក្យនេះចេញមក។
«អូនទៅងូតដែរ»
«ច្បាស់ទេដែលថានឹងងូតជាមួយ» គេនិយាយទាំងកែវភ្នែកកំហូចរួចហើយក៏សម្លឹងមើលរាងកាយរបស់នាងតូច។
«ហឹម...បើបងងូតហើយមុនបងនឹងទៅចោលអូនហើយ អញ្ចឹងងូតដំណាលគ្នាពេលបងចេញទៅអូននឹងទៅជាមួយ»
«អ្នកណាប្រាប់ថាបងយកអូនទៅ»
«មិនដឹងទេ អូនត្រូវតែទៅជាមួយអូនមិនព្រមអោយបងនៅតែពីរនាក់ស្រីបិសាចនោះឡើយ»ពេលលឺបែបនេះធ្វើអោយតែទប់សំណើចមិនចង់បានប៉ុន្តែក៏ត្រូវទប់មិនអាចសើចអោយនាងឃើញឡើយ។
«ចង់ទៅជាមួយមានអ្វីដោះដូរ»
«ចង់បានអីដោះដូរ នេះអូនមិនទាន់គិតបញ្ជីរឿងយប់មិញផង»
«រឿងយប់មិញផ្សេង...បើចង់ទៅត្រូវមានអ្វីដោះដូរ»
«បងចង់បានអី?» ពេលលឺបែបនេះហើយរាងមាំក៏សម្លឹងមើលមុខរាងស្តើងដោយទឹកមុខញញឹមស្ងួត។
«គួរតែធ្វើអ្វីទៅណ៎?» រាងមាំក៏សួរទៅកាន់នាងក្រមុំទាំងខិតមុខទៅរករាងស្តើងយឺតៗធ្វើអោយរាងស្តើងក៏សម្លឹងមើលចំកែវភ្នែករបស់គេដូចគ្នា។
«អ៊ុប» គេក៏បានអោនចុះទៅរកបបូរមាត់នាងតូចដែលគេទើបតែថ្នាក់ថ្នមកាលពីមិញហាក់មិនចេះជិនណាយនឹងវាសោះ ។ គេក៏បានក្រសោបថ្ពាល់ទាំងគូរបស់នាងក្រមុំរួចហើយក៏ប្តូរពីការថើបធម្មតាទៅជាការក្រេបជញ្ជក់បបូរមាត់តូចយ៉ាងរោលរាល់។
«ជុប» នាងល្អិតនេះវិញគឺគ្មានពាក្យថាជំទាស់នឹងគេបន្តិចឡើយមានតែនៅស្ងៀមអោយគេធ្វើអ្វីតាមតែចិត្តគេត្រូវការហើយនៅមានរួចមដៃសហការជាមួយនឹងគេផងដែរ ដោយនាងបានលើកដៃទៅក្រសោបកញ្ជឹងករបស់គេហើយក៏នឹងបង្ហើបបបូរមាត់អោយគេបានឱកាសភ្លក្សរសជាតិពីបបូរមាត់នាងតូច។ បបូរមាត់ទាំងពីរក៏បន្តបឺតជញ្ជក់គ្នាយ៉ាងកក្លើនទាំងបបូរមាត់ខាងលើទាំងខាងក្រោម។
«បងទៅងូងទឹកហើយ» បញ្ចប់ការថើបភ្លាមគឺថាមិននិយាយអ្វីសោះធ្វើដូចជាមនុស្សមិនត្រូវជាអ្វីនឹងគ្នា គេក៏បានដើរទៅបន្ទប់ទឹកយ៉ាងលឿន នាងតូចក៏ប្រញាប់ទាញយកអាវមកគ្រប់លើខ្លួនដើម្បីទៅតាមភ្លាម។
«ទៅពិតមែន?» ពេលរៀបចំខ្លួនរួចរាល់ហើយគេក៏សួរនាងម្តងទៀតពេលឃើញនាងតូចដើមតាមគេមិនពេលដែលគេធ្វើដំណើរតាមគេរហូតដល់ឡាន។
«យី!!មកនិយាយអីបែបនេះក្រែងនិយាយគ្នារួចហើយ។ ប្តីអូនទៅណាអូនក៏ទៅកន្លែងនោះដូចគ្នា»
«អូខេ» គេក៏ឡើងលើឡានដោយមិននិយាយអ្វីច្រើនជាមួយនឹងគេឡើយ។ នាងក៏ឡើងឡានជាមួយគេភ្លាមដោយនាងជាអ្នកអង្គុយនៅខាងមុខជាមួយនឹងគេដែរ។
«អាឡូរ៉ាហ្សា» គេក៏បានខលទៅនាងក្រមុំភ្លាមពេលដែលធ្វើដំណើរចេញទៅក្រៅ។
«បងចេញទៅហើយ»
«នេះសុទ្ធតែខលរកគ្នា» នាងក្រមុំក៏សម្លក់មុខរបស់រាងមាំដែលនិយាយទូរស័ព្ទទាំងញញឹមញញែមដូចជាមានក្តីសុខខ្លាំងណាស់។ មិនយូរប៉ុន្មានឡានរបស់ពួកគេក៏ធ្វើដំណើរទៅដល់មុខផ្សារទំនើបមួយគេក៏បានចតឡានទុកស្របពេលនោះរ៉ាហ្សាក៏បានដើរមកពីមុខឡានជាមួយនឹងស្នាមញញឹមយ៉ាងប៉ព្រាយ។
«អួយ....កុំអាលចុះមើល....អូនមើលមុខបងសិនណា» នាងឃើញបែបនេះក៏ប្រញាប់ហៅអោយបែរមុខមករកនាង
«មើលចុះម៉េចក៏មិនលាបក្រែមបែបនេះ»នាងក៏បានដកយកគ្រែមពីកាបូបរបស់នាងព្រមទាំងយកមកលាបផ្តិតលើមាត់របស់គេ។
«ជុប» ពេលនោះនាងក៏ថើបមាត់របស់គេយ៉ាងយូរព្រោះនាងដឹងថារ៉ាហ្សានឹងឃើញសកម្មភាពមួយនេះហើយ។
«សឺត» នាងក៏បានបន្តថើបថ្ពាល់របស់គេរបស់គេបន្សល់ស្នាមក្រែមនៅលើថ្ពាល់របស់គេមុននឹងចុះទៅ។
«អ៎....នេះអូនមកដល់យូរនៅ?»
«ក៏មកដល់មួយស្របក់ហើយ» រ៉ាហ្សាក៏បានតបទៅរាងមាំ
«បងនេះ...ចេញមក្រៅក៏មិនលាបក្រែមដែរ។ នេះសំណាងហើយដែលអូនដាក់ក្រែមមកតាមនឹងអាចលាបអោយបងបាន»
«មុនចេញមកបងលាបហើយតើ»
«អ៎....ចេះភ្លេចទៅកើតថាមុខចេញមកពួកយើងបានថើបមាត់គ្នាទើបធ្វើអោយវាជ្រះក្រែម» នាងក្រមុំនិយាយទាំងចូលទៅអោបដៃរបស់គេដោយព្យាយាមគៀសរ៉ាហ្សាអោយនៅក្បែរនាង ដោយនាងនៅចំកណ្តាលមិនអោយបានក្បែរឆេ។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now