ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៣៥
«ខ្ញុំត្រូវការគេង» គ្រាន់តែឃើញមុខរបស់រាងមាំដើរចេញពីបន្ទប់ទឹកភ្លាមនាងក្រមុំដែលកំពុងតែគេងនៅលើគ្រែធ្វើមុខក្រញូវទាំងមិនពេញចិត្ត។ ព្រោះតែរាងស្តើងបានចេញពីមន្ទីរពេទ្យមកសម្រាកនៅផ្ទះ ប៉ុន្តែរាងមាំក៏មកតាមនាងមិនព្រមអោយនាងនៅតែម្នាក់ឯងឡើយ។
«មុនគេងក៏ត្រូវតែលេបថ្នាំសិន» និយាយចប់គេក៏កាន់កែវទឹកថ្នាំមកអោយនាងក្រមុំលេប។
«ហឹម» នាងតូចក៏ទទួលកែវទឹកពីដៃរបស់គេជាមួយនឹងថ្នាំព្រមទាំងយកមកលេប ចំណែកឯគេវិញក៏គិតតែពីអង្គុយសម្លឹងមុខរបស់នាងក្រមុំភ្ជាប់ជាមួយនឹងស្នាមញញឹមជាប់។ នាងតូចក៏សម្លក់មុខគេទាំងខឹង។
«ឆ្កួតទេ មកអង្គុយសម្លឹងមុខអីបែបនេះ»
«ប្តីមើលមុខប្រពន្ធមិនបានទេ បងមើលមុខប្រពន្ធរបស់បងតើ»
«ខ្ញុំមិនមែនប្រពន្ធនាងទេ ពួកយើងលែងត្រូវជាអ្វីនឹងគ្នាហើយ » មួយប្រយោគនេះធ្វើអោយបេះដូងរបស់គេស្ទើរតែធ្លាក់ចុះក្រោយ ប៉ុន្តែក៏ព្យាយាមធ្វើរឹកពាធម្មតាព្រោះតែមិនចង់អោយនាងក្រមុំដឹងឡើយ។
«ពីមុនពួកយើងលែងលះគ្នាហើយ ប៉ុន្តែពេលនេះបងនិងធ្វើគ្រប់យ៉ាងដើម្បីអូន»
«ហឺយ....ទៅគេងនៅបន្ទប់ផ្សេងទៅឬក៏ទៅគេងផ្ទះនាងក៏បាន»
«អូនភ្លេចឬថាបងគ្មានផ្ទះទេ ផ្ទះរបស់បងគឺអូន» ពេលលឺបែបនេះហើយនាងស្ទើរតែភ្លេចទៅហើយថាអ្វីដែលជារបស់គេនៅពេលនេះក្លាយជារបស់គេហើយ។
«អ្ហឹក» ដោយមិនចង់ខ្វល់ច្រើននាងក៏ទម្លាក់ខ្លួនឯងលើពូកទៅ។ ចំណែកគេព្យាយាមឡើងទៅលើគ្រែថ្នមៗដើម្បីគេងក្បែរនាងក្រមុំ។
«ទៅគេងលើសាឡុងទៅ អ្នកណាអោយមកគេងលើគ្រែជាមួយខ្ញុំ»
«អត់ទេ បងត្រូវគេងក្បែរអូនដើម្បីងាយស្រួលបងមើលថែអូន» គេក៏ស៊ូកដៃទៅអោបចង្កេះនាងតូចជាប់តែម្តង ទោះនាងព្យយាមរើបម្រាស់យ៉ាងណាក៏មិនអាចឈ្នះកម្លាំងគេឡើយ ។ នេះគេមកលួងលោមនាងឬក៏មកបង្ខំនាងអោយទទួលយកគេ។ ដោយហត់នឿយនិងការរើបម្រាស់នាងតូចក៏បិតភ្នែកគេងទាំងបែបនេះតែម្តងទៅ។
«ជយប...ហ្គូដណាយណាអូនសម្លាញ់» គេក៏បានអោនចុះព្រមទាំងថើបថ្ពាល់អ្នកដែលកំពុងតែគេងលក់។ រួចហើយគេក៏បិតភ្នែកគេងជាមួយនឹងនាងទាំងដៃអោបនាងតូចជាប់ក្នុងទ្រូង។ ព្រឹកឡើយចូលមកដល់គ្រាន់តែចុះមកដល់ខាងក្រោមវិញគឺមានអ្នកចាំទទួលពួកគេជាស្រេច។
«នេះពួកកូនក្រោកហើយ» ម៉ាក់របស់នាងក្រមុំក៏ញញឹមដាក់ពួកគេទាំងពីរទាំងមានប៉ារបស់ពួកគេនៅក្បែរ ហើយក៏មានម៉ាក់ប៉ារបស់ឆេយ៉ុងផងដែរ»
«នេះប៉ាម៉ាក់មកធ្វើអ្វី?» ឆេយ៉ុងក៏សួរពេលឃើញគ្រួសារទាំងសងខាងមកជុំគ្នាអីបែបនេះ។
«ក៏មកប្រាប់ដល់ពួកឯងទាំងពីរនឹងហើយ កុំអោយនៅប្រកាន់ចិត្តខឹងនឹងគ្នា ព្រោះតែរឿងអតីតវាក្លាយជារនាំងចិត្តឃាំងចិត្តពួកឯងទាំងពីរមិនអោយនៅក្បែរគ្នាបាន»
«អង្គុយចុះសិនមក» ម្តាយរបស់ជេននីក៏បានទាញដៃកូនស្រីរបស់ខ្លួនអោយអង្គុយចុះក្បែរគាត់។
អតីតកាល
«ឯត្រូវការញ៉ាំអីដែរ?» មនុស្សស្រីដែលមានឈ្មោះថាជីយ៉ុនបានសួរទៅមិត្តរបស់ខ្លួនដែលកំពុងតែអង្គុយធ្វើកិច្ចការសាលា។
«អឺ...អត់....ឯងមិនបានទៅទិញក៏បានដែរព្រោះថាខ្ញុំបានអោយបងគីមទិញមកផ្ញើរហើយ បន្តិចទៀតគាត់មកដល់ហើយ»
«ហឹម..អញ្ចឹងក៏បាន» ពេលលឺបែបនេះហើយមិត្តរបស់ជីយ៉ុនក៏បានអង្គុយក្បែរមិត្តភក្តិ ក្នុងចិត្តនាងពិតជារំភើបខ្លាំងណាស់ព្រោះតែនាងលួចចាប់អារម្មណ៍សិស្សច្បងឈ្មោះគីម យូរហើយពេលមួយរយះនេះនាងមានឱកាសបាននៅក្បែរគាត់ក៏ដោយសារតែគាត់ឩស្សាហ៍មកជួបនិងបង្រៀនជីយ៉ុន។ អ្វីដែលសំខាន់គឺពួកគេទាំងពីរគឺជាមិត្តសម្លាញ់នឹងគ្នាតែម្តង។
«អ៎....នេះបងមកហើយ»
«អ៎..លឿនណាស់ណ៎»
«មោះ...មានអីត្រង់ណាមិនយល់ចាំបងបង្រៀនណា»
«ជួយបង្រៀនខ្ញុំផងណា» មិត្តរបស់ជីយ៉ុនក៏ស្នើរខ្លួនចូលភ្លាមតែម្តង។
«បាទ» ពួកគេទាំងបីក៏អង្គុយក្បែរគ្នាដោយមានបងគីម ចាំជាមួយបង្រៀនពួកគេទាំងពីរ ។
«ថ្ងៃអាទិត្យនេះពួកយើងទៅមើលកុនទៅ»
«ហឹម...ក៏ល្អកំពុងតែអបផ្សុកផង» ក្រោយពីបង្រៀននិងនិយាយគ្នារួចរាល់ហើយពួកគេក៏បំបែកគ្នាត្រឡប់ទៅផ្ទះវិញ ចំណែកឯលោកគីមវិញគាត់ក៏បាននាំជីយ៉ុនទៅមណ្ឌលកុមារកំព្រាដែលនាងរស់ព្រោះតែនាងគ្មានអ្វីជិះហើយណាមួយយប់ព្រលប់ផង»
មិនយូរប៉ុន្មានថ្ងៃដែលមើលកុនក៏បានមកដល់ពួកគេទាំងបីក៏ទៅជាមួយគ្នា មិត្តរបស់ជីយ៉ុនតែងតែព្យាយាមចូលទៅក្បែរបងគីមជានិច្ចទាំងដែលគាត់ព្យាយាមនៅក្បែរនឹងជីយ៉ុន។ ពេលវេលាកន្លងផុតទៅជាច្រើនមិត្តភាពរបស់មិត្តភក្តិទាំងពីរនាក់ហាក់មិនដូចមុនគឺមានតែភាពច្រណែន ជាពិសេសមិត្តរបស់ជីយ៉ុននាងមានអារម្មណ៍ខឹងនិងជីយ៉ុនព្រោះតែនាងទើបលោកគិមមិនចាប់អារម្មណ៍នឹងនាង មាត់ថាមិនស្រឡាញ់តែទង្វើរបង្ហាញយ៉ាងច្បាស់ថានាងក៏ស្រឡាញ់គាត់ដែរ។ អ្វីដែលនឹកស្មានមិនដល់គឺគ្រួសាររបស់លោកគិមក៏បានរៀបចំគូស្រករអោយគាត់រួចហើយម្នាក់នោះគឺជាមិត្តរបស់ជីយ៉ុនតែម្តងទោះមិនព្រមក៏ត្រូវតែព្រម។ ថ្ងៃរៀបអាពាហ៍ពិពាហ៍ក៏បានឈានមកដល់។ ពួកគេទាំងពីរក៏បានប្រើនជីវិតគូជាមួយនឹងគ្នាប៉ុន្តែលោកគីមហាក់មិនសូវខ្វល់ពីប្រពន្ធសោះ ។
«នេះបង...នៅស្រឡាញ់ជីយ៉ុនមែនទេ?»
«អូនកុំបែបនេះបានទេ ជីយ៉ុនមិនពាក់ព័ន្ធបងនិងនាងក៏មិនបាននិយាយថាស្រឡាញ់គ្នាដែរ»
«មិនបាននិយាយ តែខ្ញុំដឹងថាបងស្រឡាញ់នាង» ប្តីប្រពន្ធទាំងពីរកាន់តែឡើងសរសៃកដាក់គ្នា។
«បងទៅធ្វើការហើយអញ្ចឹង ប្រហែលយប់ជ្រៅបន្តិចបានបងមកវិញ» និយាយចប់គាត់ក៏ចេញទៅទាំងមិនសប្បាយចិត្ត ចំណែកឯនាងជាប្រពន្ធវិញបានត្រឹមឈរសម្រក់ទឹកភ្នែក។ ច្រើនឆ្នាំបានបានកន្លងផុតទៅចំណែកអាពាហ៍ពិពាហ៍របស់ពួកគាត់ក៏បង្កើតបានជាចំណងដៃមួយដោយមានកូនស្រីពីរនាក់ គីម ជេននីជាកូនបងមានអាយុ២២ឆ្នាំ។ រីឯប្អូនពៅរបស់នាងឈ្មោះអិនសរអាយុទើបតែ១៨ឆ្នាំប៉ុណ្ណោះ។ នាងក៏យល់ពីសុខទុក្ខរបស់ម្តាយដូចគ្នា នាងតែងតែឃើញម្តាយរបស់ខ្លួនពិបាកចិត្តដូចគ្នា នាងក៏មិនយល់ពីប៉ានាងឡើយពេលខ្លះក៏ឃើញល្អដាក់ម៉ាក់នាង ថ្ងៃខ្លះបែរជាខឹងនឹងគាត់។
«នេះបងមានដឹងខ្លួនថាបងកំពុងតែធ្វើអ្វីទេ?»
«រឿងអ្វីទៀតហើយ បងហត់ណាស់នេះមកដល់ពេលណាក៏រករឿងបងរហូត មានកូនពីរហើយនៅតែមិនទុកចិត្តបងទៀត»
«បងចង់អោយខ្ញុំទុកចិត្តទាំងដែលរាល់ថ្ងៃនេះ បងតែងតែទៅរកជីយ៉ុននឹង ទៅទំនុកបម្រុងនាងគ្រប់បែបយ៉ាង» ពេលលឺបែបនេះហើយគាត់ក៏ដកង្ហើមធំ។
«អូនកាន់តែយល់ច្រឡំហើយ នេះជីយ៉ុននាងក៏មានប្តីមានកូនហើយ អូនគិតថាបងនេះអាក្រក់ដល់ថ្នាក់ទៅយកប្រពន្ធគេឬ»
«ថាមិនបានលួចលាក់នឹងគ្នាទៅ បើមិនអញ្ចឹងស្មាតែបងទិញដីនិងផ្ទះអោយនាងឬ»
«នេះបើបងប្រាប់ថាវាមិនមែនជាលុយរបស់បងទេ តើអូនជឿទេ?»
«បងគិតថាខ្ញុំជឿ នាងនោះមានលុយទិញដែរទាំងដែលកាលនៅរៀនត្រឹមតែជាក្មេងកំព្រានឹង»
«ទោះពេលនេះបងប្រាប់អូនក៏អូនមិនជឿដែរព្រោះអូនកំពុងតែខឹង បងនឹងប្រាប់អូននៅពេលក្រោយ» និយាយរួចគាត់ក៏ចេញទៅក្រៅបាត់។
«អត់ទេ បងទៅណាមកនិយាយគ្នាអោយដឹងគ្នាសិន» ការប្រកែករបស់គេបានលឺដល់កូនស្រីច្បងរបស់គាត់ នាងបានចេញមកឈរមើលជម្លោះពួកគាត់ទាំងពីរ នាងក៏ឃើញម៉ាក់របស់នាងបានបើកឡានចេញទៅក្រៅដើម្បីតាមប៉ារបស់នាង រកតែនាងក្រមុំតាមមិនបាន។ ៣ម៉ោងកន្លងផុតទៅអ្វីដែលនាងទទួលបានមកវិញគឺដំណឹងគ្រោះថ្នាក់ចរាចរណ៍របស់ម៉ាក់នាងដែលរងរបួសយ៉ាងធ្ងន់ធ្ងូរ។
YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...