Part 11

56 3 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី១១
«នេះនិយាយគ្នាសុខៗក៏គេងលក់ចោលបងបាត់» រាងមាំបានត្រឹមញញឹមហួសចិត្តនឹងហើយក៏បន្តបោះជំហ៊ានទៅមុខទៀតដើម្បីទៅរកកន្លែងដែលគេចង់នាំនាងទៅ។ មិនយូរប៉ុន្មានគេក៏បាននាំនាងក្រមុំមកដល់វាលធំមួយដែលមានត្រឹមតែវាលស្មោះ ហើយនៅខាងឆ្វេងដៃក៏មានសួនផ្កាកុលាបចម្រុះពណ៍យ៉ាងស្រស់ស្អាតនៅក្នុងសួនផ្កាក៏មានទងសម្រាប់អង្គុយលេងហើយក៏មានកូនកង្វែតូចៗដែលដោតជាប់នឹងដៃមានខ្លះធ្វើពីស្លឹកត្នោតខ្លះទៀតក៏ធ្វើពីកាវផ្លាស្ទិចដែលមានពណ៍ចម្រុះកំពុងតែវិលតាមកម្លាំងខ្យល់ ហើយក៏នៅមានផ្ទះវីឡាផ្ទាល់ដីមួយទំនងជាផ្ទះសម្រាប់លំហែរ។
«ជេន»គេក៏សម្រេចចិត្តហៅនាងក្រមុំម្តងទៀតដើម្បីអោយនាងភ្ញាក់
«ចាស៎»
«ក្រោកឡើង» នាងក៏បើកភ្នែកមកក៏ឃើញជុំវិញខ្លួនមានសុទ្ធតែកូនកង្ហារនិងផ្កាចម្រុះពណ៍នាងក្រមុំមិនបានចាប់អារម្មណ៍នឹងគេឡើងគឺនាងកំពុងតែគយគន់សម្លឹងមើលទេសភាពជំវិញខ្លួនជាមួយនឹងស្នាមញញឹម។ ចំណែករាងមាំដែលកំពុងតែអង្គុយនៅលើទងជាមួយនឹងនាងក៏សម្លឹងមើលនាងជាមួយនឹងស្នាមញញឹមដូចគ្នា។
«សឺត«គេក៏ថើបថ្ពាល់នាងក្រមុំយ៉ាងយូរដោយមិនទាន់ដកបបូរមាត់ចេញមកវិញឡើយ។
«នេះរវល់តែមើលទេសភាពលែងខ្វល់ពីបងហើយ»
«មិនមែនគឺ ទេសភាពស្អាតពេក»
«នេះចង់ថាបងមិនស្អាតដូចទេសភាពមែនទេ?» រាងមាំក៏សួរទាំងអោបចង្កេះនាងជាប់។
«អត់ទេ អ្នកណាថាខ្ញុំមិនទាន់បាននិយាយផង»
«អូខេ!!តែថាជេនចូលចិត្តទីនេះណា»
«ចាស៎»
«នេះឆេជាអ្នកដាំផ្កាទាំងនេះមែនទេ?» រាងស្តើងក៏សួរគេ
«អ៎...តាមពិតមទៅផ្កានេះក៏ទើបនឹងដាំទេ ប៉ុន្តែដីមួយកន្លែងនេះគឺជាដីរបស់បងប្រុសរបស់ម៉ាក់គាត់បានអោយបងម៉ាក់នៅថ្ងៃខួបកំណើតរបស់អ្នកម៉ាក់ ហើយគាត់ដឹងថាម៉ាក់ចូលចិត្តផ្កាកុលាបទើបគាត់ដាំផ្កានៅទីនេះហើយក៏បន្តមកទៀតបងក៏តែងតែមកមើលថែហើយក៏ដាំជាសារជាថ្មីព្រោះថាផ្កាពីមុនងាប់អស់ហើយ» ជេននីស្តាប់ការរៀបរាប់របស់គេដោយអារម្មណ៍ស្ងៀមស្ងាត់បំផុតហាក់កំពុងតែមានអ្វីត្រូវគិតដៃរបស់នាងក៏ក្តាប់ណែន។
«ជេន» ដោយឃើញនាងនៅស្ងៀមគេក៏ហៅឈ្មោះរបស់នាង
«ជេ....ជេន»
«អឺ....ចាស៎»
«នេះកើតអីមែនទេ?»
«អ៎.....គ្មានទេ.....ម៉ាក់របស់ឆេពិតជាមានសំណាងណាស់ដែលមានបងប្រុសស្រឡាញ់ខ្លាំងយ៉ាងនេះ»
«ចាស៎......ខ្ញុំក៏មិនធ្លាប់បានជួបមុខដែរឃើញតែរូបថតហើយលឺម៉ាក់សរសើរពីគាត់រហូត»
«បាន  បាន  ឈប់និយាយរឿងម៉ាក់ទៀតមកនិយាយរឿងយ៉ាងវិញ» និយាយចប់រាងមាំក៏បាន ដើរទៅក្នុងផ្ទះមួយនោះបន្តិចមកទើបមកវិញមានកាន់ថង់ផ្លាស្ទិចធំមួយ កន្រ្តៃ កូនកាំបិតនិងឈើឬស្សី។
«ធ្វើអ្វី?»
«ក៏ធ្វើខ្លែងបង្ហោះ ព្រោះថាខ្យល់បក់បែរនេះគឺល្អសម្រាប់ការបង្ហោះខ្លែង»
«ចេះធ្វើដែរ?» រាងស្តើងក៏សួរទាំងអង្គុយចុះនៅលើស្មៅមើលគេកំពុងតែអង្គុយកាត់ថង់ផ្លាស្ទិចមកធ្វើជាខ្លែង។
«ចេះ!ព្រោះកាលនៅក្មេងប៉ាតែងតែធ្វើអោយលេងហើយក៏បង្រៀនធ្វើផងដែរ»
«ពូកែណាស់ណ៎»
«ពូកែបែបនេះហើយទើបសក្តិសមជាប្តីរបស់អូន» រាងមាំនិយាយដោយញញឹមដាក់នាងក្រមុំដែរកំពុងតែអង្គុយជិតគេ។ ចំណែកពេលមួយស្របក់គេក៏ធ្វើបានខ្លែងមួយ រួចហើយទើបគេធ្វើមួយទៀត។
«តោះ...រួចរាល់ហើយ»
«រួចហើយ»
«ចាស៎» គេក៏កាន់ខ្លែងទាំងពីរដើរទៅកន្លែងវាល
«បង្ហោះយ៉ាងម៉េចទៅ?» រាងស្តើងក៏សួរគេព្រោះថានាងមិនចេះនោះទេ
«មោះ!!ចាំបងបង្រៀន» គេក៏ដើរទៅពីក្រោយនាងក្រមុំដោយបន្លាយខ្សែអោយវែងបន្តិច»
«ដំបូងអូនលើខ្លែងឡើងលើណា រួចហើយក៏រត់ហើយក៏បន្លាយខ្សែម្តងបន្តិចៗរួចហើយវានឹងហោះឡើងទៅលើហើយ»
«អូខេ» ស្តាប់គេចប់នាងក៏ចាប់ផ្តើមធ្វើការតាម ពេលខ្លែងហោះបានខ្ពស់បន្តិចនាងក៏សួរគេទៀត។
«ធ្វើយ៉ាងម៉េចទៀតទៅវា» នាងក្រមុំក៏ចាប់ផ្តើមឆ្លេឆ្លាពេលឃើញវាហោះបានខ្ពស់ជាងមុន។
«អួយ...អត់មកជួយទេរវល់តែថតរូបនឹងហើយ»
«ហាស....ហាស....» គេក៏ចូលទៅឈរពីក្រោយនាងក្រមុំហើយក៏កាន់យកខ្សែដែលនៅនឹងដៃរបស់នាងបន្លាយបន្ថែមទៀត។
«ឃើញទេ អូនគ្រាន់តែបន្លាយខ្សែបន្ថែមទៀតវានឹងហោះឡើងលើទៀតហើយ» គេឈរកៀកនឹងនាងក្រមុំមែនមុខរបស់គេក៏ដាក់ក្បែរនាងក្រមុំដូចគ្នា។
«ជុប» គេក៏ថើបថ្ពាល់នាងក្រមុំមួយខ្សឺតយ៉ាងយូរ។
«អួយ...នេះកេងចំណេញទៀតហើយ»
«កេងចំណេញអី បងថើបសង្សាខ្លួនឯងមិនមែនជាការកេងចំណេញទេ»គេក៏អោបចង្កេះនាងក្រមុំជាប់សម្លឹងមើលទៅខ្លែងដែលហោះកាន់តែខ្ពស់។ រួចហើយគេក៏ទាញខ្សែខ្លែងរបស់គេអោយមកក្បែរនាងក្រមុំ។
«អ្ហឹក» មិនយូរប៉ុន្មានរាងមាំក៏បានចងខ្សែខ្លែងទាំងពីរទុកអោយវាហោះនៅលើអាកាសចំណែកពួកគេទាំងពីរក៏អង្គុយចុះមើលទៅខ្លែងដែលកំពុងតែរេរាំតាមខ្យល់នៅលើវេហាស៍។
«ចង់នៅទីនេះនៅក្បែរអូនរាល់ថ្ងៃ»
«បើនៅទីនេះរាល់ថ្ងៃមានអ្នកណាធ្វើការ ចង់ទុកក្រហ៊ុនចោលមែនទេ?»
«នឹងហើយបានថា បើមានឱកាសនឹងនៅទីនេះ»
«ហាស.....ហាស....មិនធ្វើការតិចដេកអត់លុយចាយទាំងពីរនាក់ទៅ» រាងស្តើងនិយាយជាមួយនឹងសំណើច។
«មិនបាច់ខ្លាចអត់លុយទេ បងមានលុយចិញ្ចឹមអូន»
«ចា៎...អ្នកណាមិនដឹងថាបងជាអ្នកមាន» រាងស្តើងបង្អូសសម្លេងយ៉ាងយូររួចហើយក៏បែរមករកគេព្រោះថាមុននឹងនាងក្រមុំសម្លឹងមើលទៅខ្លែងពីរដែលហោះនៅលើអាកាស។
«មកសម្លឹងមុខបងបែបនេះទាក់ទាញបងទៀតហើយ នេះចង់ដាក់ស្នេហ៍បងអោយងប់ងើបលែងរួចមែនទេ?»
«យ៉ាងម៉េចគ្រាន់តែសម្លឹងមើលមុខ» រាងស្តើងក៏ខិតមុខទៅរកគេ។
«ហឹស....ហឹស....អូខេនឹងបានភ្លក្សរសជាតិបបូរមាតស៊ីជម្ពូររបស់អូន»និយាយចប់គេក៏ខិតទៅរកបបូរមាត់របស់នាងនឹងផ្អឹបទៅលើបបូរមាត់របស់គេព្រមទាំងកម្រើកបបូរមាត់តិចៗរហូតដល់នាងព្រមសហការណ៍ជាមួយនឹងគេបង្ហើបបបូរមាត់អោយគេបានភ្លក្សរសជាតិបបូរមាត់នាងនឹងថ្នាក់ថ្នមយ៉ាងផ្អែមល្ហែម។ ពេលល្ងាចបានមកដល់ទើបពួកគេសម្រេចចិត្តត្រឡប់ទៅវិញប៉ុន្តែក៏នៅគេងនៅផ្ទះចំការមួយយប់សិនព្រោះថាមិនអាចត្រឡប់ទៅវិញទាំងយប់ឡើយ។ នៅក្នុងបន្ទប់រាងមាំកំពុងតែអង្គុយចាំនាងក្រមុំដែលកំពុងតែអង្គុយនៅមុខកញ្ចក់ ។
«ឆាប់ឡើងអូនសម្លាញ់បងចាំយូរហើយណា»
«ចាំបន្តិចទៀតទៅណា»
«លាបឡេអីទៀតអូនស្អាតស្រាប់ហើយ ក្រអូបស្រាប់ហើយ» និយាយចប់គេក៏ដើរទៅរកនាងក្រមុំហើយលើកបីនាងក្រមុំដើរសំដៅទៅគ្រែ។
«ជុប..សឺត» គេក៏អោនចុះថើបថ្ពាល់នាងក្រមុំឆ្វេងផងស្តាំផង
«អ្ហាយ....រសើប....ងងុយគេងហើយតោះគេង»
«អូខេ....ហ្គូដណាយណាសុបិនល្អ»គេក៏ទាញនាងក្រមុំមកអោបនឹងថើប។
«ចាស៎ ...សុបិនល្អ»ពួកគេទាំងពីរក៏បិតភ្នែកគេងព្រមគ្នារហូតដល់រាងមាំគេងលក់ខុសពីនាងក្រមុំដែលកំពុងតែសម្លឹងមើលមុខរបស់គេ ប៉ុន្តែទឹកមុខរបស់នាងមិនមែនបង្ហាញពីក្តីស្រឡាញ់ឡើយហាក់បង្កប់នូវរឿងអាថ៌កំបាំងដែរលាក់នៅក្នុងចិត្ត។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now