Part 25

57 4 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី២៥
      រាងមាំក៏បានទាញរាងកាយនាងក្រមុំមកអោបដើម្បីជាការលួងលោមព្រោះថាពេលនេះនាងយំមិនឈប់ឡើយ ។ រាងមាំក៏បានអង្អែលខ្នងរបស់ជីស៊ូតិចៗព្រមទាំងដាក់បបូរមាត់របស់ខ្លួនផ្អឹបនឹងក្បាលរបស់នាងប្រៀបដូចជាគេកំ ពុងតែថើបសក់របស់នាង។
«ប្អូនពីរនាក់ខ្ញុំមិនអាចមើលថែបានផង» ទឹកភ្នែកកាន់តែអូនខ្លាំងជាងមុន។
«អ្នកនាងធ្វើបានល្អហើយ»
«តែពេលនេះឆេយ៉ុងមិននៅផ្ទះទេ»
«ជឿខ្ញុំណា..ឆេយ៉ុងមិនទៅណាឡើយថ្ងៃមួយគេនឹងត្រឡប់់មកវិញមិនខាន មនុស្សដែលមានទាំងចំណេះទាំងជំនាញគេអាចស្រោចស្រង់ជីវិតគេវិញមិនខាន»
«ទីង» លីសានិយាយទូរស័ព្ទរបស់ជីស៊ូក៏ស្រាបតែលោតសារគេបើកមកក៏ឃើញថាជាលេខរបស់ឆេយ៉ុង។
សាររបស់ឆេយ៉ុង “ខ្ញុំអរគុណបងស្រីដែលបារម្ភពីខ្ញុំអី ខ្ញុំមិនទៅណាឆ្ងាយឡើយ។ អរគុណបងតែងតែនៅក្បែរនឹងផ្តល់ជំនួយដល់ខ្ញុំរហូត ខ្ញុំស្រឡាញ់បងស្រី។ ថ្ងៃណាមួយខ្ញុំនឹងត្រឡប់មកវិញដោយភាពជោគជ័យរបស់ខ្ញុំ បងមើលថែបូណាផងណា។ ខ្ញុំមិនត្រូវការអ្វីពីបងឡើយ ខ្ញុំសុំត្រឹមខ្ជីឡានបងប្រើមួយរយះសិន។ ខ្ញុំស្រឡាញ់បងនិងបូណា ពីខ្ញុំប្អូនស្រីរបស់បង´ ក្រោយពីអានសារចប់ហើយជីស៊ូហាក់មានក្តីសង្ឃឹមមកវិញ។
«ឃើញទេ ខ្ញុំប្រាប់ហើយថាឆេយ៉ុងគេមិនគិតអីអជ្ជមានឡើយ» គេរៀបរាប់ទាំងជូតទឹកភ្នែកដែលដក់នៅក្រោមភ្នែគេរបស់នាង។
«ឈប់យំបានហើយណា...មើលចុះយំបែបនេះដូចជាកូនក្មេងអញ្ចឹង» នេះជាលើកទីមួយហើយដែលជីស៊ូបានឃើញស្នាមញញឹមនឹងពាក្យសម្តីដ៏សែនកក់ក្តៅរបស់នាង។
«នែ!!នេះចង់ថាខ្ញុំជាកូនក្មេងមែនទេ?»
«បើមែនក្មេង មុខឡើងក្មេង» រាងមាំនិយាយទាំងសម្លឹងមើលមុខរបស់នាងក្រមុំជាមួយនឹងស្នាមញញឹមធ្វើអោយបេះដូងរបស់នាងស្ទើរតែលោតចេញក្រៅ ហេតុអ្វីក៏ស្នាមញញឹមរបស់គេពិតជាមានមន្តស្នេហ៍យ៉ាងនេះ? 
«បញ្ជោរខ្ញុំដើម្បីចង់ឡើងប្រាក់ខែទេដឹង?»
«អត់ទេ និយាយពិតៗកុំគិតច្រើនពេកនៅក្មេងបែបនេះហើយគួរអោយស្រឡាញ់»
«ខ្ញុំមិនមែនក្មេងទេ អាយុជិត៣០ឆ្នាំហើយ»
«នឹងហើយបានថាក្មេង អាយុបងខ្ញុំតែក្មេងជាងខ្ញុំទៅទៀត» ពេលលឺប្រយោគរបស់គេហើយធ្វើអោយនាងប្រញាប់គេចក្រសែភ្នែកចេញពីគេភ្លាម ប៉ុន្តែនាងភ្លាមហើយថាពេលនេះនាងកំពុងតែនៅក្នុងរង្វង់ដៃគេនៅឡើយ។
«ជីស៊ូ»
«ចាស៎» នាងក៏បែរមុខមកសម្លឹងមើលមុខគេ
«អ៊ុប» ប្រយោគបន្ទាប់គេមិននិយាយអ្វីឡើយគឺគេធ្វើសកម្មភាពតែម្តង គេបានទម្លាក់បបូរមាត់់ទៅផ្អឹបលើបបូរមាត់របស់រាងស្តើងថ្នមៗ បេះដូងរបស់នាងត្រូវទោទន់តាមគេដែរនាងបានតបស្នងទៅគេវិញយ៉ាងគាប់ចិត្ត។
«អ្ហឹក» បបូរមាត់នៅតែក្រេបជញ្ជក់គ្នាយ៉ាងផ្អែមល្ហែមជាពិសេសរាងមាំតែម្តង ។
«អ្ហឹក» រាងកាយតូចស្តើងត្រូវបានគេលើកអោយមកដាក់លើភ្លៅដូចគ្មានធ្ងន់អ្វីបន្តិច អណ្តាតទន់សើមកំពុងតែដួសដងជាមួយនឹងរាងស្តើងដែលគ្មានបទសោធន៍ក្នុងរឿងអីបែបនេះ តែក៏ធ្វើអោយគេពេញចិត្ត គេក៏បានលើកបីនាងក្រមុំក្រោកចេញពីសាឡុងចំណែកនាងក៏តោងរបស់គេជាប់ទាំងបបូរមាត់មិនរបេះចេញពីគ្នាឡើយរាងកាយរបស់រាងស្តើងត្រូវបានដាក់ចុះលើពូកដោយមានគេកំពុងតែថើបបបោសលើកញ្ចឹងរបស់នាង។
«អ្ហឹក...» រាងស្តើងហាក់ទាញស្មារតីបានមកវិញនាងក៏ប្រញាប់ទាញអាវដែលធ្លាកចុះមកក្រោមស្មាឡើងមកវិញព្រោះថាមុននឹងរាងមាំបានទាញទម្លាក់។
«អឺ....សូមទោសណា.....អ្នកនាងឆាប់គេងទៅណាយប់ហើយ»
«អ៎....គឺ....»
«ខ្ញុំថាគួរតែត្រឡប់ទៅវិញហើយ»
«អឺ....យប់ហើយនៅគេងនៅទីនេះហើយណា»
«ខ្ញុំថាខ្ញុំទៅត្រឡប់ទៅវិញគឺល្អហើយ បើនៅតែពីរនាក់អ្នកនាងខ្ញុំខ្លាចថា......ខ្ញុំអាចនឹងធ្វើអ្វីលើសពីមុននឹង» គេក៏និយាយប្រាប់នាងតាមត្រង់ ។
«គេងនៅទីនេះហើយឈប់ជ្រៅហើយ ឬក៏លីសាគេងនៅលើគ្រែខ្ញុំគេងនៅ...»
«អឺ...ខ្ញុំគេងនៅលើសាឡុង» និយាយគ្នាចប់ពួកគេទាំងពីរក៏បំបែកផ្លូវគ្នាគេង។
  នៅក្នុងក្រុមហ៊ុនរថយន្តដែលជាអតីតក្រុមហ៊ុនរបស់ឆេយ៉ុងគឺថាកំពុងតែគ្រប់គ្រងដោយម្ចាស់ថ្មី។ ហើយការដែលនាងទទួលបានវាគឺដោយសារតែល្បិចកល។ ពេលនេះគឺកំពុងតែមានឈ្មោះល្បីរន្ទឺកាន់តែខ្លាំង។ ព្រមទាំងមានដៃគូជាច្រើនកំពុងចូលរួមសហការណ៍ជាមួយផងដែរ៕ ថ្ងៃនេះនាងក្រមុំក៏បានឈាងចេញពីក្រុមហ៊ុនថយន្តដើម្បីចូលទៅហាងលក់គ្រឿងអលង្ការរបស់នាងព្រោះថាមួយរយះនេះនាងបានអោយអិនសរជាអ្នកមើលការខុសត្រូវទាំងអស់។
«ត្រូវហើយ....ចូលផ្សារទំនើបបន្តិច» នាងក៏ស្រាប់តែនឹកឃើញថានាងត្រូវចូលផ្សារទំនើបដើម្បីទិញឥវ៉ាន់ខ្លះៗសម្រាប់យកទៅដាក់ខន់ដូររបស់នាងមួយរយះនេះនាងមិនសូវបានចូលផ្ទះឡើយ។ ក្រោយពីចូលទៅទិញរបស់របររួចរាល់ហើយនាងក្រមុំមិនទាន់បានចេញពីទីនោះឡើយ គឺបានចូលទៅអាហាងអាហារដើម្បីញ៉ាំអាហារថ្ងៃត្រង់សិន។ ប៉ុន្តែគ្រប់សកម្មភាពរបស់នាងដូចជាមានអ្នកតាមនាងពីក្រោយអញ្ចឹង ។ ដោយមិនចង់គិតច្រើននាងក៏បានដើរទបន្ទប់ទឹកបាត់ទៅ។
«អ្នកណា? នាងគិតច្រើនដោយខ្លួនឯងទេដឹង?» នាងក្រមុំក៏រអ៊ូតែម្នាក់ៗមើលរូបខ្លួននៅក្នុងកញ្ជក់ ។
«សួស្តី» សម្តីដ៏រឹងកំព្រឹសកំពុងតែបង្ហើបចេញពីបបូរមាត់មនុស្សម្នាក់ៗដែលបានឈរពីក្រោយនាង នាងបានមើលរូបរស់គេនៅក្នុងកញ្ចក់ហើយនាងស្គាល់គេច្បាស់ជាងអ្នកណាទៅទៀត។
«នាងមកតាមខ្ញុំធ្វើអី?» ជេននីក៏ប្រញាប់សួរដោយប្រញាប់ទាញកាបូបរបស់នាងដើរចេញតែគេបានទាញនាងមកវិញ។
«ប្រញាប់ទៅណា ខ្ញុំមិនទាន់បានសួរសុខទុកនាងផង»
«ខ្ញុំគ្មានអ្វីនិយាយជាមួយនឹងនាងឡើយ»
«តែខ្ញុំមាន» គេនិយាយបណ្តើរដើរចូលទៅនាងក្រមុំបណ្តើរដោយទឹកមុខគួរអោយខ្លាច។
«យ៉ាងម៉េចមានក្តីសុខទេ ទៅគ្រប់គ្រងសម្បត្តិអ្នកដទៃ?»
«មានអីវាសប្បាយ គួរអោយស្តាយមិនទាន់បានធ្វើអោយនាងឈឺចាប់ជាងនេះផង» មិនយូរប៉ុន្មានរាងកាយរបស់ពួកគេទាំងពីរត្រូវចូលដល់ក្នុងបន្ទប់ទឹកព្រោះថារាងមាំដើរចូលទៅនាងមិនឈប់ គេក៏បានរុញទ្វារចាក់គន្លឹះបាត់។
«នាងគ្មានថ្ងៃធ្វើអោយខ្ញុំឈឺឡើយ តែនាងនឹងស្គាល់អារម្មណ៍មួយនេះម្តង»
«អស់ហើយមែនទេ បានខ្ញុំចាំមើល»
«នាងនឹងឃើញ....កន្លងមកខ្ញុំផ្តល់តម្លៃអោយនាងច្រើនពេកហើយដណ្តឹងអស់ទាំងលុយដល់ពេលដែលខ្ញុំត្រូវទាមទារវាហើយ....»
«នាងគិតចង់ធ្វើអ្វី?»
«ក៏ធ្វើអ្វីដែលខ្ញុំមិនបានធ្វើពីមុននោះអី កុំអោយវាខាតថ្លៃទឹកដោះទទេ»
«លែង.....»
«អ៊ុប» និយាយមិនទាន់ចប់ភ្លាមបបូរមាត់របស់នាងត្រូវបានគេលេបត្របាក់នឹងបឺតជញ្ជក់ទាំងកំរោលមិនអោយនាងបានស្រែកឬក៏គេចវេសពីគេឡើយ។
«អ្ហឹក» នាងកាន់តែរើគេបឺតជញ្ជក់បបូរមាត់របស់នាងកាន់តែឃោឃៅដោយគ្មានការថ្នាក់អ្វីបន្តិចឡើយ។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now