Part 38

53 3 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៣៨
«ការព្យាយាមអីក៏តិចម្លេះ» រាងស្តើងរអ៊ូនទាំងមុខក្រញូវ
«ក្រែងថាសុំពេលមួយខែមែនទេ? នេះមិនទាន់ដឹងមួយខែផង» កំពុងតែអង្គុយរអ៊ូននៅក្នុងបន្ទប់ស្រាប់នាងស្តាប់លឺសម្លេងរបស់អិនសរកំពុងតែនិយាយជាមួយនឹងបូណា នាងក៏ញញឹមចេញមកព្រោះតែនាងបានគិតថាឆេយ៉ុងច្បាស់ជាមកជាមួយនឹងប្អូនស្រីមិនខាន។ នាងក្រមុំក៏ប្រញាប់ធ្វើរឹកពារធម្មតាដើម្បីកុំអោយគេចូលមកគេនឹងសង្ស័យថានាងកំពុងតែចាំគេ ។
«នេះយូរម្លេះ» នាងអង្គុយមួយស្របក់ហើយប៉ុន្តែបែរជាមិនឃើញគេចូលមកសោះ។
«នេះមិនមកពិតមែន» ចុងក្រោយនាងក៏សម្រេចចិត្តបើកទ្វារចេញទៅដើម្បីរកមើលគេ។
«អាវ៎...សួស្តីបងជេន» បូណាគ្រាន់តែឃើញបងថ្លៃរបស់ខ្លួនភ្លាមនាងក្រមុំក៏ហៅឈ្មោះរបស់គេភ្លាម។
«ចាស៎» រាងក្រមុំតបទាំងកែវភ្នែកកំពុងតែមើលឆ្វេងផងស្តាំផង ។
«បងជេនរកមើលអ្វី?» អិនសរក៏បានសួរបងស្រីរបស់ខ្លួនព្រោះឃើញថាជេននីកំពុតែសម្លឹងមើលមុខក្រោយផងឆ្វេងផងស្តាំផង។
«អ....គ្មានអ្វីទេ»
«បងរកមើលបងឆេមែនទេ?»
«អឺ..អត់ទេ....ហេតុអ្វីបងត្រូវរកមើលគេព្រោះថាបងនិងគេមិនត្រូវជាអ្វីនឹងគ្នាផង» ពេលលឺបងស្រីនិយាយបែបនេះហើយអិនសរក៏ញញឹមហួសចិត្តនឹងបង។
«ក្រែងប្តីប្រពន្ធនឹងគ្នា»
«គ្មានទេ លែងលះគ្នាយូរហើយ»
«អូខេ...លែងលះក៏លែងលះ តោះបូណាបងនាំអូនទៅដើរលេង»
«ចាស៎....បាយ...បាយបងថ្លៃ»
«ចាស៎»
«ថ្ងៃនេះខ្ញុំមិនបានមកគេងផ្ទះទេណាបងស្រី»
«ហឹម» និយាយចប់បូណានិងអិនក៏បបួលគ្នាដើរចេញទៅក្រៅបាត់ដោយមានអិនសក្រសោបចង្កេះរបស់នាងតូចជាប់រហូតដល់ឡាន។
«សូមអញ្ជើញព្រះនាងរបស់បង» រាងមាំក៏ប្រញាប់បើកទ្វារអោយនាងតូចយ៉ាងលឿន។
«អរគុណបងសម្លាញ់» នាងក៏មិនភ្លេចនិយាយអរគុណសង្សាររបស់ខ្លួនឡើយ នៅទីបំផុតពួកគេទាំងពីរក៏អាចត្រឡប់មកស្រឡាញ់គ្នាដូចមុនហើយ។
«ជុប» មុននឹងបិតទ្វារគេក៏បានថើបថ្ងាស់របស់នាងមួយខ្សឺតយ៉ាងយូរ។
«អូនចង់ទៅណាដែរ?»
«ទីណាក៏បានអោយតែមានបង» រាងស្តើងតបវិញយ៉ាងលឿនព្រមទាំងផ្អែកក្បាលទៅលើស្មារបស់រាងមាំយ៉ាងយូរ។
«ជុប» គេក៏ថើបសក់ក្បាលរបស់នាងក្រមុំដោយក្តីស្រឡាញ់នឹងមានក្តីសុខ។
«តោះ» មិនចាំយូរពួកគេទាំងពីរក៏ធ្វើដំណើរចេញទៅក្រៅបាត់ ទុកអោយបងស្រីរបស់ខ្លួននៅកណ្តោយកណ្តែងតែម្នាក់ឯង។ រំខានទៅជាងមួយសប្តាហ៍ហើយ ហើយវាក៏ផុតកំណត់ដែលរាងមាំត្រូវមកតាមលួងលោមនាងក្រមុំហើយ ប៉ុន្តែគេបាត់ទៅបាត់តាំងពីនៅសល់ពេលបីថ្ងៃម្លេះ។ នៅពេលដែលគេទៅបាត់នាងក្រមុំបែរជាមានអារម្មណ៍ថាខ្លួនឯងដូចកំពុងតែបាត់បងអ្វីម្យ៉ាងអញ្ចឹង។ នាងមានអារម្មណ៍ថាក្រៀមក្រំ មិនមានអារម្មណ៍ធ្វើអ្វីសោះ។
«នេះ....តែប៉ុណ្ណឹងក៏ចុះចាញ់ហើយមែនទេ?» រាងស្តើងក៏សួរទៅរាងមាំដែលកំពុងតែញញឹមយ៉ាងស្រស់ ប៉ុន្តែគួរអោយស្តាយវាមិនមែនជារូបរាងពិតរបស់គេឡើយ គឺគ្រាន់តែជារូបថតដែលនាងនិងគេធ្លាប់ថតជាមួយនឹងគ្នា។
«ក្រែងថាស្រឡាញ់ហី....?» នាងក៏ចោទជាសំនួរសួរទៅកាន់គេទាំងដឹងថាគ្មានរូបគេមកឆ្លើយនាងឡើយ ។ ពីមួយថ្ងៃទៅមួយថ្ងៃនាងក្រមុំតែងតែចាំមើលផ្លូវគេប៉ុន្តែដូចជាគ្មានការទាក់ទងមកសោះ។ នាទីក៏ប្រែក្លាយទៅជាម៉ោង ម៉ោងប្តូរទៅជាថ្ងៃ ហើយក៏ប្តូរទៅជាសប្តាហ៍ ហើយក៏ប្រែក្លាយទៅជាខែនាងក្រមុំនៅតែគ្មានដំណឹងពីគេឡើយ ធ្វើអោយបេះដូងរបស់នាងហាក់ដឹងថានាងត្រូវការគេ។
«នេះមិនត្រឡប់មកលួងលោមពិតមែន....មនុស្សអាក្រក់ក្រែងថានឹងតាមនោះអី»
«អ្នកនាងជេន» កំពុងតែអង្គុយនឹកគិតពីគេស្រាប់តែបុគ្គលិករបស់នាងបានគោះទ្វារធ្វើអោយនាងក្រមុំភ្ញាក់ព្រឺត។
«ចាស៎...ចូលមក»
«មានសំបុត្រផ្ញើរមកជូនអ្នកនាង»
«ចាស៎» នាងក្រមុំក៏ទទួលយកសំបុត្រពីដៃរបស់បុគ្គលិកនោះ រួចហើយគេក៏ចេញទៅបាត់។
«សម័យនេះហើយនៅមានអ្នកផ្ញើរសំបុត្រទៀត» នាងក្រមុំអង្គុយរអ៊ូម្នាក់ឯងរួចហើយក៏បែកស្រោបសំបុត្រ។
ជូនចំពោះប្រពន្ធសម្លាញ់របស់បង !!
គ្រាន់តែឃើញពាក្យខាងលើនាងដឹងច្បាស់ថាជាអ្នកណាហើយ នាងក៏ញញឹមចេញមកទាំងមិនទាន់បានអានសំបុត្រនោះផង។
«អូនសុខសប្បាយទេ? ធ្វើការហត់ឬអត់? ហើយមានបានសម្រាកបានច្រើនអត់។ កុំខំប្រឹងធ្វើការពេកណាបងដឹងថាអូនចូលចិត្តចំពេលលើការងារស្ទើរតែមិនទុកពេលអោយខ្លួនឯងសំរាក តែអូនត្រូវចេះស្រឡាញ់សុខភាពលឺទេ ។ បងសុំទោសដែលបងបានចាកចេញពីអូនទាំងមិនទាន់ដល់ថ្ងៃកំណត ។ សុំទោសដែលចាកចេញមិនបានប្រាប់» ពេលអានប្រយោគទាំងនេះហើយទឹកភ្នែកនាងក៏ស្រក់ចុះជាមួយនឹងស្នាមញញឹម វាមិនមែនជាទឹកភ្នែកនៃការរំភើបឡើយ នាងបែរជាមានអារម្មណ៍ថាបេះដូងរបស់ខ្លួនដូចត្រូវបានគេកាត់ផ្តាច់ចេញពីទ្រូង ។ ទឹកភ្នែកក៏ស្រក់ចុះលើសំបុត្រតែក៏ប្រឹងសំរួលអារម្មណ៍ដើម្បីអានបន្តទៀត។
«បងអរគុណពេលវេលាដែលបណ្តាលអោយបងបានជួបនឹងស្រឡាញ់អូន។ ប៉ុន្តែព្រោះតែការយល់ច្រឡំទើបត្រូវធ្វើអោយពួកយើងមិនអាចនៅជាមួយគ្នាបាន ជាពិសេសអូន។សម្រាប់បងគឺបងស្រឡាញ់អូនតាំងពីដើមម្លេះអូនក៏ដឹង។ ពេលនេះបងដឹងហើយថាទោះបងប្រឹងយ៉ាងណាក៏អូនមិនព្រមទទួលបងឡើយ។ ព្រោះថាបេះដូងអូនគ្មានរូបបងតាំងពីដើមម្លេះ។ ពេលនេះបងដឹងថាហើយថាក្តីស្រឡាញ់មិនអាចបង្ខំបានឡើយ ហើយក៏សុំទោសដែលបងរំខានអូនកន្លងមក។ បងគិតថាពេលបងនៅក្បែរនាងតាមអូនគ្រប់បែបយ៉ាងអូននឹងស្រឡាញ់បងហើយទទួលយកបង ប៉ុន្តែយូរទៅទើបបងដឹងថាវាមិនឡើយអាច។ ចុងក្រោយបងក៏មានតែពាក្យថាចុះចាញ់ កន្លងមកបងតាមអូនមកច្រើនហើយពេលខ្លះក៏មានអារម្មណ៍ថាហត់ខ្លួនឯងប្រឹងតែម្ខាងទាំងដែលអូនមិនដែរអើបពើរផង។ វាគួរតែដល់ពេលដែលបងបញ្ចប់វាហើយតែក៏អរគុណអូនដែលបង្រៀនអោយបងស្គាល់អ្វីដែលហៅថាស្រឡាញ់ ។ ជូនពរអោយអូនជួបមនុស្សដែលស្រឡាញ់ស្រឡាញ់ពិតប្រាដកហើយត្រូវចេះមើលថែខ្លួនផងណា» អានសំបុត្រចប់ទឹកភ្នែកនាងក៏ស្រក់ចុះមកមិនឈប់ នេះគេដាច់ចិត្តទៅពិតមែនទាំងដែលបានស្តាប់សំឡេងពីបេះដូងនាងមួយមាត់ផង។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now