Part 14

61 4 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី១៤
  ពេលវេលាចេះតែដើរទៅមុខជារឿងៗ ចំណែកស្នេហារបស់ជេននីនិងឆេយ៉ុងក៏បានឈានដល់ថ្ងៃពិសេសដោយមានការចូលរួមត្រឹមតែគ្រួសាររបស់គេប៉ុណ្ណោះព្រោះថាជេននីមិនចង់ធ្វើអ្វីធំដុំឡើយ ចំណែកប៉ារបស់ជេននីគឺនាងមិនបានប្រាប់អោយប៉ារបស់នាងដឹងឡើយ បើប៉ានាងមកបានឃើញប៉ាម៉ាក់របស់ឆេយ៉ុងគម្រោងការរបស់នាងនឹងបែកធ្លាយមិនខាន។ រីឯប៉ាម៉ាក់របស់រាងមាំមិនស្គាល់នាងក្រមុំឡើយ ។ ពេលវេលាដ៏ល្អរបស់រាងមាំក៏បានកើតមានឡើងពិតមែនគឺថាគេញញឹមជាប់មិនឈប់ ។ ចំណែកឯរាងស្តើងវិញជាមិនមែនជាពេវេលាសិរីសួស្តីអ្វីនោះទេ គឺវាជាពេលសម្រាប់ការសងសឹកទៅវិញដល់ពេលហើយ គឺដល់ពេលដែលនាងត្រូវតែទាមទារគ្រប់យ៉ាងមកវិញឬក៏អាចលើសនឹងទៅទៀត។
«ប៉ាម៉ាក់គ្មានអ្វីច្រើនទេ ម៉ាក់សូមជូនពរអោយពួកកូនទាំងពីររស់នៅជាមួយគ្នាដោយសុភមង្គលនិងស្រឡាញ់គ្នាដល់ចាស់ណាស់»
«ប៉ាក៏ដូចគ្នា ត្រូវចេះអធ្យាស្រ័យអោយគ្នាទៅវិញទៅមកណា»
«ចាស៎...លោកប៉ា»អ្នកទាំងពីរនិយាយអរគុណដល់ទៅដល់អ្នកមានគុណទាំងញញឹម ជេននីតែងតែលួចសម្លឹងមើលមុខម៉ាក់របស់ឆេយ៉ុងដោយការចងគុំនំ។ កំពុងតែនិយាយគ្នាសុខៗប្អូនរបស់ជេននីក៏បានចូលមកផងដែរព្រោះដើម្បីអបអរដល់បងស្រីរបស់ខ្លួន អិនសរបានដើរមកក្បែរជេននិងអោបបងស្រី ប៉ុន្តែគេក៏ក្រឡែកឃើញប្អូនស្រីពៅរបស់ឆេយ៉ុងគេក៏ញញឹមដាក់នាងក្រមុំហាក់ពេញចិត្តនឹងនាងក្រមុំណាស់។
«ចូលរួមអបផងណាបងស្រីជាទីស្រឡាញ់របស់ខ្ញុំ» រាងមាំនិយាយទាំងក្រសោបដៃបងស្រីរបស់ខ្លួនដាក់លើដៃរបស់ឆេយ៉ុង»
«អរគុណប្អូនស្រី» អ្នកទាំងពីតបទាំងញញឹម ជីស៊ូក៏បានមកចូលរួចផងដែរ។ ក្រោយពីពួកគេទទួលរាក់ទាក់ភ្ញៀវពួកគេក៏បន្តការងាររបស់គេទៀត។
«សួស្តី» អិនសរដែលដើរមកក្រវែលៗប្អូនរបស់ពៅរបស់ឆេយ៉ុង
«ចាស៎»
«ប្អូនពៅរបស់បងឆេមែនទេ?»
«ចាស៎»
«នេះ!!ហេតុអ្វីក៏ខ្ញុំមិនដែរឃើញ»
«អ៎...គឺខ្ញុំកំពុងតែនៅរៀនសាកលមិនសូវបាននៅផ្ទះ»
«ហាស....ហាស....អញ្ចឹងតើបានជាខ្ញុំមិនសូវបានឃើញ មនុស្សស្អាតដូចជាអ្នកនាងគួរតែឆាប់បានជួបជាមួយនឹងខ្ញុំ»
«ហាស....ហាស...» លឺបែបនេះហើយនាងក្រមុំក៏សើចហួសចិត្តនឹងគេ
«ឈ្មោះអ្វីដែរ?»
«ខ្ញុំឈ្មោះបូណា ចុះអ្នកនាង?»
«ខ្ញុំអិនសរ»
«រីករាយដែលបានស្គាល់» គេក៏ឈោងដៃរបស់ខ្លួនទៅក្រសោបដៃរបស់រាងស្តើងដើម្បីជាការរាក់ទាក់។ ពួកគេទាំងពីរក៏បន្តនិយាយជាមួយគ្នា មើលទៅពួកគេហាក់ដូចជានិយាយត្រូវរូវគ្នាណាស់។
  នៅក្នុងបន្ទប់ដ៏ធំទូលាយបានរៀបចំយ៉ាងប្រណិត នៅលើគ្រែពូកពណ៍សរក៏មានស្រទាប់ផ្កាកុលាបជាច្រើនកំពុងតែរៀបជារាងបេះដូងសម្រាប់ទទួលស្វាគមន៍គូស្នេហ៍ដែលទើបនឹងរៀបការង។ នៅនឹងមុខកញ្ចក់រាងស្តើងកំពូងតែឈរសម្លឹងមើលរាងកាយរបស់ខ្លួនឯងដែលកំពុងតែក្នុងកញ្ចក់។ ដៃរបស់នាងក៏ចាប់ផ្តើមដោះគ្រឿងអលង្ការចេញពីក បន្ទាប់មកនាងក៏ដោះក្រវិលចេញមួយស្របក់ក្រោយមករាងមាំក៏ចេញពីបន្ទប់ទឹកព្រោះថាគេបានចូលទៅងូតទឹកមុននាង។
«អ្ហឹក»
«សឺត» រាងមាំក៏បានចូលទៅក្រសោបចង្កេះនាងក្រមុំពីក្រោយជាប់រួចហើយក៏អោនចុះទៅថើបថ្ពាល់របស់នាងក្រមុំយ៉ាងលឿន។
«ហត់ទេ?» រាងមាំក៏បានសួរនាងដោយលើកដៃរបស់នាងក្រមុំយ៉ាងណែននិងលើកយកមកថើបយ៉ាងយូរ។
«ហត់គួរសមដែរ»
«អញ្ចឹង អូនឆាប់ងូតទឹកទៅនឹងបានសម្រាក» ជុប! និយាយចប់ប្រយោគភ្លាមគឺថាគេរាក់ទាក់ថ្ពាល់របស់នាងយ៉ាងផ្អែម។
«មោះ...ចាំបងជួយ» និយាយចប់គេក៏បានជួយរ៉ូតរ៉ូបរបស់នាងចុះក្រោមដើម្បីអោយនាងដោះវាចេញ។
«ត្រូវការអោយបងជួយទេ?» គេក៏អោនចុះខ្សឹបក្បែរត្រចៀកនាង

«អត់ទេ បើឆេជួយនោះមិនដឹងថាបានងូតទឹកឬក៏អត់» នាងក្រមុំក៏បានសម្លក់មុខរបស់គេនៅក្នុងកញ្ចក់ គេក៏ចាប់បង្វែរនាងមួយទំហឹងដើម្បីអោយមកប្រសព្វមុខជាមួយនឹងគេ ធ្វើអោយនាងស្ទើរតែរបូតរ៉ូបចុះក្រោមតែសំណាងហើយដែរក្តាប់ជាប់ បបូរមាត់តូចខាំមាត់សម្លក់គេទាំងក្នាញ់។
«អ្ហាយ.....មនុស្សឆ្កួតនេះបើរបូតរ៉ូបអូនទៅយ៉ាងម៉េច?»
«បើរបូបបងមើលទៅ ជាប្តីប្រពន្ធនឹងគ្នាហើយនៅអៀនអីទៀត» រាងមាំនិយាយទាំងលើកដៃទៅច្បិចចង្ការបស់នាង។
«ឆេយ៉ុង...លែង» នាងក្រមុំក៏ប្រាប់គេអោយលែងដៃរបស់នាងព្រោះថាគេកំពុងតែចាប់ដៃរបស់នាងបេះចេញ។
«បើចង់អោយបងដកដៃចេញមានអ្វីដោះដូរ»
«ត្រូវការអ្វី?»
«ថើប» រាងមាំក៏និយាយទាំងហុចថ្ពាល់អោយទៅនាង
«ជុប» នាងក្រមុំក៏ធ្វើតាមអ្វីដែលគេសុំនាងពិតមែន
«មាត់»
«មាត់ទៀត«
«ចាស៎»
«អ៊ុប» នាងក៏ជម្ទើតជើងទៅថើបបបូរមាត់របស់គេពិតមែន បានឱកាសបែបនេះគេក៏ស៊ូកដៃទៅក្រោយដើម្បីថ្នាក់ថ្នមបបួរមាត់មួយអោយតាមចិត្តរបស់គេ បបូរមាត់តូចស្តើងផ្អែមមុតដូចជាទឹកឃ្មុំត្រូវបានដួសដងដោយបបូរមាត់និងអណ្តារបស់គេធ្វើអោយនាងស្ទើរតែទោទន់តាមគេដែរ ដៃរបស់នាងក៏ប្រឹងទប់រ៉ូបមិនអោយធ្លាក់ចុះឡើយ។
«អ្ហឹក...រួចហើយអូនទៅងូតទឹកបានហើយ»
«ប្តូរចិត្តអោយបងជួយបានណា ចាំបងចូលទៅជួយដុះក្អែលនោះអី» គេតបទៅនាងក្រមុំដែលកំពុងតែដើរសំដៅទៅបន្ទប់ទឹក។
«អត់ទេ»
«បងមិនគិតលុយទេណា បងធានាថាបងមិនធ្វើអ្វីឡើយ»
«ទុកចិត្តមិនបាន»
«ផឹប» ទ្វារបន្ទប់ទឹកត្រូវបានបិតផឹប ទឹកអោយគេឈរញញឹមតែម្នាក់ឯង មើលទៅគេពិតជាមានក្តីសុខខ្លាំងណាស់។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now