Part 6

77 4 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៦
    បបូរមាត់ទាំងពីរក៏ចាប់ផ្តើមកម្រើកនឹងថ្នាក់ថ្នមៗគ្នាទៅវិញទៅមកយ៉ាងផ្អែមល្អែមដែលពីដំបូងគឺនាងក្រមុំជាអ្នកផ្តល់ស្នាមថើបមួយនេះអោយគេប៉ុន្តែពេលនេះគឺគេជាអ្នកគ្រប់គ្រងទៅវិញ ដៃរបស់គេក៏លើកមកអង្អែលថ្ពាល់របស់នាងថ្នមៗព្រមក្រេបជញ្ជក់បបូរមាត់របស់នាងតិចៗនឹងថ្នាក់ថ្នម។ មិនយូរប៉ុន្មានរាងស្តើងមានអារម្មណ៍ថាបណ្តោយបន្តិចទៀតមិនបានឡើយទើបនាងប្រញាប់ទាញស្មារតីមកវិញព្រមទាំងដកបបូរមាត់ចេញពីមាត់គេ។
«អឺ......ខ្ញុំថាមេឃងងឹតហើយយើងប្រញាប់ទៅវិញទៅ» នាងក្រមុំក៏ប្រញាប់ចុះពីលើគូថឡានព្រមនឹងដើរចេញទៅហើយស្រាប់តែរាងមាំចុះពីលើឡានរួចហើយក៏អោបនាងក្រមុំពីក្រោយជាប់។
«ប្រញាប់ទៅណា? ចាំបន្តិចទៀតទៅក៏បាន» គេក៏អោបនាងក្រមុំជាប់រួចហើយក៏ដាក់ចង្ការលើស្មារបស់នាង។
«ចង់នៅយូរប៉ុណ្ណា?»
«កាន់តែយូរកាន់តែល្អនឹងបាននៅក្បែរជេន» ពេលលឺបែបនេះហើយជេននីក៏នៅស្ងៀម។
«ចង់នៅក្បែររាល់ថ្ងៃអត់ធុញទេ?»
«អត់ធុញទេ បាននៅក្បែររាល់ថ្ងៃកាន់តែល្អ»
«ជឿបានទេ?»
«ជឿបាន»
«មិនខ្លាចខ្ញុំបោកទេ?» លឺសំនួរមួយនេះហើយរាងមាំក៏នៅស្ងៀមបន្តិច រួចហើយគេក៏បង្វែរនាងក្រមុំអោយបែរមករកគេរួចហើយសម្លឹងមើលមុខរបស់នាងភ្លឹសៗ។
«ហ៊ានបោកដែរ»
«ហាស...ហាស....ខ្ញុំនិយាយលេងទេ»
«ជេន!»
«ចាស៎!»
«អាចថើបម្តងទៀតបានទេ?» គេក៏សុំការអនុញ្ញាតពីនាងម្តងទៀត
«អត់ទេ....កុំអោយបានចិត្ត» នាងក្រមុំនិយាយទាំងញញឹមឌឺដាក់គេ
«ចិត្តអាក្រក់»
«មិនបានចិត្តអាក្រក់ ប៉ុន្តែមិនចង់អោយអ្នកខ្លះបានចិត្ត»
«បើសុំមិនបានមានតែចាប់បង្ខំ» រាងមាំនិយាយដោយអោបនាងយ៉ាងណែនហើយព្យាយាមអោនចុះទៅរកនាងប៉ុន្តែ នាងរហ័សបានគេចផុតពីដៃរបស់គេ។
«អេ...ឈប់សិន»
«អ្នកណាទៅល្ងង់ឈប់នោះ មនុស្សស្អីរលាម»
«ហឹស....ហឹស...» រាងស្តើងក៏សើចកក្អឹកព្រោះតែរាងមាំបានព្យាយាមតាមចាប់នាងក្រមុំទើបនាងព្យាយាមរត់គេពីគេ។
«ឈប់សិន»
«ហឹស....ហឹស....ហត់ណាស់ឈប់រត់ហើយ»
«តោះ....ទៅវិញ» រាងមាំនិយាយទាំងដើរទៅក្រសោបស្មារបស់នាងរបស់នាងដើរសំដៅទៅឡាន គេក៏បានបើកទ្វារអោយនាងក្រមុំចូលទៅអង្គុយក្នុងឡាន។ ពេលមកដល់មុខផ្ទះរបស់រាងស្តើងនាងបម្រុងនឹងបើកទ្វារឡានចេញទៅក្រៅហើយប៉ុន្តែរាងមាំបានក្រសោបដៃរបស់នាងជាប់ដើម្បីបញ្ឈប់ដំណើរកុំអោយនាងចេញពីឡានទាន់។
«អត់មានកាដូអោយទេ? ខំនាំដើរលេង»
«អ៎....នេះនាំខ្ញុំដើរលេងដោយសារចង់បានកាដូទេ?» រាងស្តើងក៏សួរបញ្ចាក់
«មិនមានអ្វីច្រើនទេ?គ្រាន់តែ.....» និយាយចប់គេក៏ហុចថ្ពាល់របស់ខ្លួនអោយទៅនាងក្រមុំជាការបញ្ជាក់ថាគេចង់អោយនាងថើបថ្ពាល់របស់គេ។
«ហាស...ហាស...ខ្សែលើពេកទេដឹង»
«មិនបានខ្សែលើទេ ប៉ុន្តែត្រូវការកម្លាំងចិត្តដើម្បីញ៉ែបន្តទៀត»
«កម្លាំងចិត្តពូកែអស់ម្លេះ»នាងក្រមុំតបទាំងសម្លក់មុខរបស់គេ
«អស់ទេ ប៉ុន្តែបើបានមួយខ្សឺតវាក៏ល្អ»
«ផាច់» នាងក៏លើកដៃទៅទះថ្ពាល់របស់គេបន្តិចធ្វើអោយគេភ្ញាក់ព្រឺត
«អួយ....អោយថើបមិនមែនអោយទះទេ»
«នេះក៏ថើប»
«ទេ!វាមិនដូចគ្នាទេ នេះគេហៅទះ» រាងស្តើងក៏បានត្រឹមតែសើចព្រោះតែបានធ្វើបាបគេ។
«ខ្ញុំទៅសិនហើយណា»
«ចាស៎» គេក៏តបបែបធម្មតាព្រោះនៅស្តាយព្រោះតែនាងក្រមុំមិនព្រមផ្តល់ស្នាមថើបអោយគេពិតមែន។
«អេ...ជេន»
«ហឹម..អ៊ុប» ពេលដែលលឺគេហៅនាងក្រមុំងាកមករកគេក៏ត្រូវគេឆ្មក់ថើបបបូរមាត់នាងមួយខ្សឺតបាត់ទៅហើយ។
«បាយ...បាយ...សុបិនល្អណា» គេក៏ញញឹមដាក់នាងក្រមុំឡើងបាត់ភ្នែកអស់ហើយ។
«ឆ្លៀតឱកាស»
«ហឹស....ហឹស...ឆាប់ចូលផ្ទះទៅយប់ហើយ»
«ចាស៎» និយាយរួចហើយនាងក៏ចុះពីឡានហើយក៏ដើរចូលទៅក្នុងផ្ទះបាត់។
  អស់រយះពេលជាច្រើនថ្ងៃហើយដែលលីសាបានចូលមកធ្វើការងារនៅក្រុមហ៊ុនរបស់ជីស៊ូដោយថ្ងៃខ្លះគេក៏ចូលទៅផ្នែកលក់ ពេលខ្លះក៏គេចំណាយពេលទៅផ្នែកជួសជុល។ ថ្ងៃនេះក៏ដូចគ្នាមានភ្ញៀវស្រីម្នាក់បានចូលមកទិញរថយន្តដោយលីសាជាអ្នកទទួលដោយផ្ទាល់។
«ខ្ញុំចង់សាកឡានមួយនេះ»
«ចាស៎...អ៊ីចឹងសូមអញ្ជើញ» និយាយចប់រាងមាំក៏បានបើកទ្វារឡានដើម្បីអោយអតិថិជនចូល។
«ឃើញទេ ដូចខ្ញុំប្រាប់អ្នកនាងអញ្ចឹងម៉ាកនេះគឺវាសក្តិសមជាមួយសុភាពនារីដូចជាអ្នកនាងណាស់» ពេលលឺគេសរសើរនាងបែបនេះធ្វើអោយនាងអៀនមុខឡើងក្រហម។
«នេះពូកែសម្តីណាស់យើងនឹង»
«ហាស....ហាស....មិនមែនពូកែសម្តីទេគឺវាបែបនេះពិតមែន មើលចុះខាងក្នុងមានសភាពទូលាយមិនចង្អៀន កៅអីក៏ស្អាត»
«ខ្ញុំសាកបើកសិនណា»
«ចាស៎»និយាយរួចនាងក្រមុំក៏ចាប់ផ្តើមបញ្ឆេះឡាន ពេលនោះលីសាក៏បានសម្លឹងមើលនាងក្រមុំបន្តិចហើយក៏អោនខិតទៅក្បែរនាង។
«សុំអនុញ្ញាតបន្តិចណា»
«ចាស៎» នាងក្រមុំមិនបានដាក់ខ្សែក្រវ៉ាត់ទើបរាងមាំជួយដាក់ខ្សែក្រវ៉ាត់អោយនាង។
«អឺ....អរគុណណា...ខ្ញុំនេះមិនចេះប្រយ័ត្នសោះ»
«ចាស៎» នាងក្រមុំវិញពេលសម្លឹងមើលកែវភ្នែកគេនាងមានអារម្មណ៍ថាអោនមុខឡើងក្រហម។ នាងក៏បើកឡានចេញទៅខាងក្រៅដោយមានលីសានៅក្នុងឡានជាមួយ។ មិនយូរប៉ុន្មានគេក៏ត្រឡប់មកវិញហើយក៏រៀបចំឯកសារអោយនាងក្រមុំស្រេច។
«អរគុណច្រើនណា នេះជាលេខទូរស័ព្ទរបស់លីសាមែនទេ?»
«ចាស៎...បើមានចម្ងល់អីអាចសួរខ្ញុំបានណា»
«ប្រហែលជាមិនមានចំងល់នឹងឡានទេ បើមានរឿងផ្ទាល់ខ្លួនអាចនិយាយជាមួយនឹងលីសាបានទេ?» នាងក៏សួរគេទាំងញញឹមដាក់ព្រមទាំងឈោងដៃរបស់គេថ្នមៗ។
«ហឹស...ហឹស....» លីសាក៏មិនបាននិយាយអ្វីឡើយបានត្រឹមតែញញឹមតិចៗដាក់នាង។ ក្រោយពីទិញឡានបានហើយនៅបានលេខទូរស័ព្ទអ្នកលក់ទៀត។ ពេលដែលនាងចេញផុតជីស៊ូក៏បានចូលមកដល់តែទឹកមុខរបស់នាងដូចជាមិនស្រស់សោះ។
«នេះពូកែលក់ណាស់ណ៎»
«អាវ៎....បើមិនពូកែលក់លក់មិនដាច់ចៅហ្វាយស្តីអោយមិនល្អទេ»
«លក់រថយន្តឬក៏ញ៉ែគ្នា?» លឺបែបនេះហើយធ្វើអោយលីសាស្ទើរតែស្ទុះសំណើចតែក៏ទប់ជាប់។
«ចុះបើញ៉ែគ្នាវាទាស់ខុសអី ខ្ញុំក៏នៅទំនេរ»
«ប្រយ័ត្នទៅប្រយ័ត្នប៉ះរបស់គេសើចលែងសម»
«ហើយយ៉ាងម៉េច?បើថាប៉ះរបស់គេយើងក៏ប្តូររកអ្នកដែលទំនេរវិញទៅ  ។ នេះដូចជាចង់ដឹងរឿងខ្ញុំម្លេះ ខ្លាចខ្ញុំលក់ទាំងឡានលក់ទាំងខ្លួនមែនទេ?»
«អឺ....ថាមិនត្រូវ»
«បើលក់ខ្លួនមែនគួរលក់អោយអ្នកណាទៅណ៎?» មិនត្រឹមតែនិយាយទេគឺគេបានខិតចូលទៅរករាងស្តើងដែលកំពុងតែឈរមុខគេធ្វើអោយនាងត្រូវថយយឺតៗព្រោះតតែខ្លាចគេដើរបុកនាង។ នាងចេះតែថយក្រោយគេក៏កាន់តែចូលមកខិតទាំងទឹកមុខស្មើរ នេះគេមិនងាយញញឹមដាក់នាងឡើយ។

ថាមិនត្រូវ» «បើលក់ខ្លួនមែនគួរលក់អោយអ្នកណាទៅណ៎?» មិនត្រឹមតែនិយាយទេគឺគេបានខិតចូលទៅរករាងស្តើងដែលកំពុងតែឈរមុខគេធ្វើអោយនាងត្រូវថយយឺតៗព្រោះតតែខ្លាចគេដើរបុកនាង។ នាងចេះតែថយក្រោយគេក៏កាន់តែចូលមកខិតទាំងទឹកមុខស្មើរ នេះគេមិនងាយញញឹមដាក់នាងឡើយ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now