ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី១៨
«បងមិនត្រូវកើតអីទេណា?» នៅក្នុងឡាននាងក្រមុំបានក្រសោបដៃរបស់គេជាប់ដោយក្តីព្រួយបារម្ភ ។ ចំណែកឆេយ៉ុងវិញបានត្រឹមតែគេងកើយទ្រូងរបស់នាងជាមួយនឹងស្នាមញញឹម។ មិនយូរប៉ុន្មានពួកគេទាំងពីរក៏បានទៅដល់មន្ទីរពេទ្យ គឺរាងមាំត្រូវបានបញ្ជូនទៅព្យាបាលយ៉ាងលឿន។ ចំណាយពេលយូរគួរសមទើបក្រុមគ្រូពេទ្យបានត្រឡប់មកវិញហើយនិយាយជាមួយនឹងសាច់ញាតិនៅខាងក្រៅ។
«ក្រាក»ជេននីបានបើកទ្វារចូលទៅថ្នមៗឃើញឆេយ៉ុងកំពុងតែផ្អែកខ្នងនឹងគ្រែដោយទឹកមុខស្ងៀមស្ងាត់។
«ឆេ..» រាងស្តើងក៏ដើរយឺតទៅរកគេដែលកំពុងតែផ្អែកខ្នងនឹងគ្រែព្យាយាមញញឹមដាក់នាង។
«អូនសូមទោសណា» នាងក៏អង្គុយចុះលើគ្រែក្បែរជើងរបស់គេព្រមទាំងក្រសោបដៃរបស់គេជាប់ដើម្បីជាការលួងលោមនេះក៏ដោយសារតែនាង។
«សុំទោសបងធ្វើអី អូនមិនបានធ្វើអ្វីខុសឡើយ កុំគិតបែបនេះណា» ជុប! រាងមាំតបទាំងញញឹមព្រមទាំងញញឹមដាក់នាងហើយក៏អង្អែលថ្ពាល់របស់នាងថ្នមៗមុននឹងទម្លាក់បបូរមាត់ទៅថើបបបូរមាត់របស់នាងក្រមុំយ៉ាងយូរ។ នាងក៏បានថើបតបស្នងទៅគេវិញ។
«អូនដឹងរឿងជើងរបស់បងហើយមែនទេ?»
«ចាស៎!!កុំគិតច្រើនអីណាបន្តិចទៀតបងអាចដើរវិញហើយ»
«បងមិនអីនោះទេ ព្រោះបងជឿថាមិនយូរបងនឹងត្រឡប់មកភាពដើមវិញ។ បងខ្វល់ពីអូនទៅវិញទេតើអូននឹងមានអារម្មណ៍បែបណា?» លឺបែបនេះហើយនាងក្រមុំក៏ខិតចូលទៅក្បែរគេព្រមទាំងអោបគេយ៉ាងណែន។
«អូនមិនបានគិតអ្វីឬក៏ស្អប់ខ្ពើមបងឡើយ ជុប» នាងក្រមុំក៏បានងើយទៅថើបគែមបបូរមាត់របស់គេ។
«ក្រាក» ជីស៊ូនិងបូណាក៏បានចូលមកដើម្បីមើលឆេយ៉ុង
«ឆេយ៉ុង ឯងយ៉ាងម៉េចហើយ?» ជីស៊ូក៏ដើរចូលមករកប្អូនស្រីទាំងការព្រួយបារម្ភចំណែកបូណាវិញនាងក៏ចូលទៅក្រសោបដៃរបស់បងស្រីខ្លួន។
«ខ្ញុំមិនមានអីទេបង គ្រាន់តែមិនទាន់អាចដើរបានមួយរយះ» លឺបែបនេះហើយជីស៊ូក៏បានចូលទៅអោបនាងដើម្បីលួងលោមនាង ទោះបីជាគេមិននិយាយអ្វីក៏គេដឹងពីចិត្តរបស់ប្អូនស្រីនាងច្បាស់។
«មិនយូរទេ ប្អូនរបស់បងនឹងជាសះស្បើយវិញមិនខាន»
«ស៊ូៗណាបងស្រី» នាងល្អិតបូណាក៏ចូលទៅអោបបងស្រីរបស់ខ្លួន។
«មិនអីទេណា បងថ្លៃខ្ញុំនឹងមើលថែគាត់»
«ចាស៎» ក្រោយពីនិយាយសួរសុខទុកគ្នាហើយ ធ្វើគេក៏នាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ចំណែករាងមាំវិញគឺត្រូវគេងសម្រាកនៅនឹងមន្ទីរពេទ្យសិន។
«អូនអាចទៅគេងនៅផ្ទះបានណា បងមិនចង់អោយអូនមកលំបាកគេងមើលបងអីបែបនេះទេ»
«ប្តីអូននៅទីនេះអូនត្រូវតែគេងនៅទីនេះហើយ»
«តែបងខ្លាចអូនលំបាកមកគេងមើលបងអីបែបនេះ»
«អ្ហឹក»នាងក្រមុំក៏ឡើងទៅលើគ្រែហើយក៏អោបរាងកាយរបស់គេជាប់ដោយក្តីស្រឡាញ់ធ្វើអោយគេញញឹមចេញមកហើយក៏រឹតរង្វង់ដៃអោបរឹតរាងកាយរបស់នាងក្រមុំអោយកាន់តែណែន។
«បងពិតជាសំណាងណាស់ដែលបានជួបមនុស្សស្រីដូចជាអូន....មិនថាបងនៅចំណុចណាគឺអូនតែងតែនៅក្បែរបងជានិច្ច..ជុប» រាងមាំក៏អោបថើបសក់ក្បាលរបស់នាងព្រមទាំងស្រង់ក្លិនយកពីសក់របស់នាងក្រមុំដែលក្រអូបជាប់ទាកចិត្តរបស់គេជាខ្លាំង។
«អូនគេបានទេ?» រាងមាំក៏សួរនាងបញ្ជាក់ព្រោះថាគ្រែរាងតូចគឺវាពិបាកសម្រាប់នាង។
«អូនគេងបាន»
«អរគុណណា ជុប» រាងមាំក៏បានអោនចុះទៅថើបថ្ងាស់របស់នាងក្រមុំម្តងទៀតដោយក្តីស្រឡាញ់ខ្លាំងបំផុត។
«តោះ....គេង»
«ចាស៎....ហ្គូដណាយណាបងសម្លាញ់» នាងក្រមុំនិយាយប្រាប់គេដោយមិនភ្លេចអោបរាងកាយរបស់គេនឹងថើបថ្ពាល់របស់គេឡើយ។
«ហ្គូដណាយប្រពន្ធសម្លាញ់» រាងមាំប្រាប់នាងក្រមុំដោយអោបមនុស្សស្រីដែលគេងនៅលើទ្រូងរបស់គេរហូតដល់គេគេងលក់ នៅឡើយតែរាងស្តើងនាងក៏បានក្រោកមកហើយក៏ឈរសម្លឹងមើលមុខមនុស្សស្រីដែលកំពុងតែងនៅលើគ្រែដោយកែវភ្នែកចងគុំនំ។
«វាដល់ពេលដែលខ្ញុំត្រូវទាមគ្រប់យ៉ាងមកវិញហើយ» នាងក្តាប់ដៃយ៉ាងណែនដើរទៅក្បែរក្បាលដំណេករបស់រាងមាំព្រមទាំងលើកដៃបម្រុងច្បាច់ករបស់រាងមាំ។
«......» ដៃរបស់គេកំពុងតែស្ទើរតែច្របាក់ករបស់រាងស្តើងទៅហើយតែនាងក៏ដាក់ដៃចុះវិញ។
មួយរយះក្រោយមករាងមាំក៏ត្រូវបានត្រឡប់ទៅវិញនៅផ្ទះវិញដើម្បីដោយបន្តការព្យាបាលនៅផ្ទះថែមទៀត។ គ្រប់ការងារទាំងអស់គឺមានជេននីដែលជាប្រពន្ធជួយមើលការខុសត្រូវ ចំណែកជីស៊ូក៏ឆ្លៀតមកខ្លះដែរណាមួយវាមិនមែនជាក្រុមហ៊ុនរបស់នាងទៀតដែរគឺជីស៊ូនាងបានបើកក្រុមហ៊ុនថ្មីដោយជារបស់ខ្លួនផ្ទាល់តែម្តង។ ចំណែករឿងអ្នកដែលបានចាប់ជេននីគម្រាមអោយឆេយ៉ុងផ្តិតមេដៃអោយក៏មិនទាន់អាចរកមុខឃើញនៅឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃរាងស្តើងតែងតែចេញទៅធ្វើការព្រឹកចេញល្ងាចចូល មកវិញក៏ឃើញរាងមាំកំពុងតែអង្គុយនៅលើរទេះរងចាំនាង។ ប៉ុន្តែយូរទៅរាងស្តើងហាក់មិនសូវយកចិត្តទុកដាក់ជាមួយនឹងគេឡើយថ្ងៃខ្លះក៏មកវិញយប់ ថ្ងៃខ្លះនាងមិនបានមកគេងជាមួយនឹងគេឡើយគឺរាងស្តើងនាងបានគេងនៅផ្ទះរបស់ខ្លួនទៅវិញ។
«នេះអូនត្រឡប់មកវិញហើយ?» រាងមាំក៏ព្យាយាមបញ្ជារទេះរបស់ខ្លួនទៅរករាងស្តើងដែលដើរចូលមកក្នុងបន្ទប់។
«ចាស៎»
«ជេន» រាងមាំក៏បានហៅឈ្មោះរបស់រាងស្តើង
«ចាស៎»
«ការងារច្រើនបែបនេះហត់អត់?»
«ហត់គួរសម» នាងក៏តបបែបមួយមាត់ៗមិនសូវផ្អែមល្ហែមឡើយ។
«អូនកើតអីមែនទេ?»
«គ្មានទេ»
«ហត់មែនទេ? មួយរយះនេះបងឃើញអូនប្លែកៗ»
«ប្លែកអី»
«គឺអូនលែងសូវខ្វល់ពីបងដូចមុន ឬក៏អូនហត់នឹងការងារហើយត្រូវមកមើលថែបងទៀត»
«ហ្ហឺយ» លឺបែបនេះហើយរាងស្តើងក៏ទម្លាក់ខ្លួនអង្គុយចុះលើគ្រែជាមួយនឹងការដកដង្ហើមធំ។
«អឺ...ត្រូវហើយគឺខ្ញុំធុញពេលនៅក្បែរបង» គ្រាន់តែលឺមួយមាត់នេះភ្លាមធ្វើអោយបេះដូងរបស់គេប្រៀបដូចជាមានកាំបិតមកចាក់ទម្លុះអញ្ជឹងគឺវាពិតជាឈឺចាប់ពិបាកនឹងព័ណ៌នាកោតនាងអាចនិយាយវាចេញមកបាន។
YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...