Part 3

88 2 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៣
«មិនលឿនទេ ព្រោះថាខ្ញុំតាមដានជេនយូរហើយគ្រាន់តែពួកយើងមិនដែលបានជួបគ្នា» ការសន្ទនារបស់គេនៅក្នុងទូរស័ព្ទក៏ចេះតែបន្ត។ ដោយឆេយ៉ុងសម្បូរពាក្យពេចន៍មកផ្តោះផ្តងចែចង់នាងក្រមុំរហូត។
........................................................
  នៅក្នុងបន្ទប់ដ៏ធំទូលាយមួយនៅក្នុងមន្ទីរពេទ្យដែលវាជាបន្ទប់វីអាយភី ដែលបញ្ជាក់បានយ៉ាងច្បាស់ថាអ្នកដែលកំពុងតែគេងសម្រាកព្យាបាលនៅខាងក្នុងគឺជាគ្រួសារអភិជនហើយ។ មនុស្សស្រីចំណាស់ម្នាក់កំពុងតែគេងស្តូកស្តឹងនៅលើគ្រែទាំងមានបំពាក់អ៊ុកស៊ីសែនជាប់។នៅក្បែរនោះក៏មានមនុស្សស្រីម្នាក់កំពុងតែអង្គុយក្រសោបដៃរបស់គាត់ជាប់យកមកថើប។
«អ្នកម៉ាក់ត្រូវតែជាសះស្បើយវិញណា មិនត្រូវទៅណាចោលកូនឡើយ» នាងក្រមុំនិយាយទាំងសម្លឹងមើលមុខរបស់អ្នកជំងឺដោយក្តីព្រួយបារម្ភ។ នាងក្រមុំក៏លើកដៃទៅអង្អែកផ្ទៃមុខដ៏ស្លេកស្លាំងរបស់អ្នកជំងឺដែលត្រូវជាម្តាយរបស់នាង។ មួយស្របក់ក្រោយមកទ្វារបន្ទប់ក៏របើកលេចចេញនូវវត្តមានរបស់បុរសចំណាស់ម្នាក់ដែលមានមានវ័យប្រហាក់ប្រហែលនឹងមនុស្សស្រីដែលកំពុងតែងគេងនៅលើគ្រែដែរ
«លោកប៉ាដាច់ចិត្តមកមើលម៉ាក់ហើយ?»
«ជេន!!!នេះកូនមើលប៉ាអាក្រក់ដល់ថ្នាក់លែងខ្វល់ពីគ្រួសារមែនទេ?»
«ក៏ថាបែបនេះក៏បានព្រោះខ្ញុំមិនដែលឃើញលោកប៉ាខ្វល់ពីគ្រួសារ មិនដែលខ្វល់ពីម៉ាក់ផងនេះកុំតែម៉ាក់គេងឈឺស្មានតែប៉ាមក»
«បើមិនខ្វល់ពីគ្រួសារស្មានតែគ្រួសារយើងអាចឈជើងក្នុងសង្គមដល់សព្វថ្ងៃ ទាំងក្រុមហ៊ុន ទាំងទ្រព្យសម្បត្តិក្នុងផ្ទះ» ប៉ារបស់នាងតបទាំងសម្លឹងមុខកូនស្រីចំ។
«ហឹស..........ហឹស..ក្រុមហ៊ុនប៉ាកុំភ្លេចថាជាជាញើសឈាមរបស់ខ្ញុំតែម្នាក់គត់ខ្ញុំមិនបានបើកយករបស់ប៉ាមកបើកក្រុមហ៊ុនឡើយ ចំណែកទ្រព្យប៉ាគឺជារបស់ប៉ា»
«ជេន!!នេះឯងស្អប់ប៉ាដល់ថ្នាក់នេះផង»
«បើប៉ាគិតបែបនេះហើយក៏គិតទៅ» ប៉ារបស់នាងក៏មិនចង់និយាយអ្វីទៀតឡើយគាត់ក៏បានដើរទៅមើលម្តាយរបស់នាងដែលគេងនៅលើគ្រែ។
«អាការៈម៉ាក់របស់ឯងយ៉ាងម៉េចហើយ?»
«បានប្រសើរឡើងជាងមុនហើយ នេះប៉ានៅមានមុខមកសួរទៀតក្រែងប៉ាជាដើមហេតុអោយម៉ាក់ទៅជាបែបនេះ?» ពេលដែលលឺកូនស្រីនិយាយបែបនេះហើយគាត់ក៏ដឹងដង្ហើមធំប្រៀបដូចជាគាត់កំពុងតែតានតឹងអ៊ីចឹង។ ដោយមិនចង់ឈ្លោះជាមួយនឹងកូនស្រីទៀតគាត់ក៏ឈប់និយាយអ្វីទាំងអស់បានត្រឹមតែអង្គុយមើលប្រពន្ធដែលគេងឈឺ។
  នៅក្នុងក្រហ៊ុនលក់ឡានដ៏ល្បីឈ្មោះមួយដែលតែងតែមានអតិថិជនចូលមកទិញមិនដាច់ភាគច្រើនគឺសុទ្ធតែត្រកូលអភិជនចូលមកទិញឡាននៅទីនេះ ប្រហែលថាវាសុទ្ធតែឡានដែលជាស៊េរីទំទើបៗទាន់សម័យដែលពេញនិយមប្រើ។ ហើយម្ចាស់ក្រហ៊ុនមួយនេះគឺជាមនុស្សស្រីដែលមានវ័យមិនទាន់ចូល៣០ផងគឺថាការរកស៊ីរបស់នាងគឺខ្លាំងក្លាគ្មានដៃគូប្រជែងណាយកឈ្នះបានឡើយ។
«សួស្តីអ្នកនាងត្រូវការទិញឡានម៉ូដអីដែរ?» បុគ្គលិកផ្នែកលក់ម្នាក់បានរត់មកសួរអតិថិជនដែលកំពុងតែដើរចូលមក។
«ចាស៎....គឺខ្ញុំត្រូវការទិញឡានមួយ»
«អញ្ចឹងចាំខ្ញុំនាំអ្នកនាងដើរមើលណា» នាងក្រមុំក៏ដើរតាមបុគ្គលិកផ្នែកលក់ស្តាប់ការរៀបរាប់របស់គេឡើងហូរហែរអំពីឡាននីមួយៗ។
«អា៎វ....ជេន» ស្របពេលនេះឆេយ៉ុងក៏បានចូលមកក្រុមហ៊ុនក៏ស្រាប់តែក្រឡែកឃើញជេននីធ្វើអោយគេញញឹមហើយដើរមករកនាងក្រមុំយ៉ាងលឿន។
«នេះមកទីនេះហេតុអ្វីក៏មិនប្រាប់ខ្ញុំបន្តិចសោះ»
«អ៎....គឺមិនចង់រំខានដល់អ្នកនាងនឹងណា»
«អួយ....សម្រាប់ជេនខ្ញុំទំនេររហូតនឹងកុំក្រែងចិត្តអីណា នេះត្រូវការមើលឡានមែនទេ?ចាំខ្ញុំជួយណែនាំ»
«ចាស៎» និយាយចប់រាងមាំក៏នាំនាងក្រមុំដើរមើលឡានដែលនាងចង់មើលនឹងប្រាប់ពីតម្លៃនិងផលប្រយោជន៍របស់រថយន្តយ៉ាងក្បោះក្បាយ។ នេះបានសមជាម្ចាស់ក្រុមហ៊ុនមែនគឺថាគេស្គាល់ពីឡានច្បាស់ណាស់គឺរៀបរាប់គ្មានទាក់ឡើយប្រៀបដូចជាទឹកហូរអញ្ចឹង។ នៅទីបំផុតនាងក្រមុំក៏សម្រេចចិត្តជ្រើសរើសឡាននាងពេញចិត្តគឺម៉ាកដែលនាងពេញចិត្ត។រថយន្តដែលនាងសម្រេចចិត្តទិញគឺម៉ាPorsche ស៊េរថ្មីតែម្តង។
«ជេនពិតជាពូកែក្នុងការរើសឡានពិនមែនព្រោះថាមួយគ្រឿងនេះទើបតែនឹងនាំចូលមកទេ»
«មិនមែនខ្ញុំពូកែទេ អាចមកពីអ្នកនាងពូកែក្នុងការនិយាយទាក់ចិត្តអតិថិជនច្រើនជាងទើបខ្ញុំសម្រេចចិត្តជ្រើសរើសយកមួយគ្រឿងនេះ»  
«តោះ...ឡានសាកល្បងសិនទៅ»
«ចាស៎» រាងមាំក៏បើកទ្វារឡានអោយនាងក្រមុំឡើងឡានដើម្បីបើកសាកល្បងដោយមានគេអង្គុយនៅក្នុងឡានផងដែរ។
«ឡើងឡានមកជាមួយខ្ញុំខ្លាចខ្ញុំមិនអោយលុយមែនទេ?» ឆេយ៉ុងលឺបែបនេះហើយក៏បែរទៅញញឹមដាក់នាងក្រមុំ។
«មិនខ្លាចមិនអោយលុយទេ គ្រាន់តែចង់ការពារសុវត្ថិភាពអតិថិជន» រាងមាំតបទាំងញញឹមទៅរាងស្តើង។
«ឃើញទេ? នេះបើខ្ញុំមិនជិះជាមួយតើនឹងការពារសុវត្ថិភាពខ្លួនឯងដូចម្តេចមើលចុះសូម្បីតែខ្សែក្រវ៉ាត់ក៏មិនដឹង» រាងមាំនិយាយបណ្តើរក៏ខិតខ្លួនទៅក្បែរនាងក្រមុំហើយក៏ទាញខ្សែក្រវ៉ាត់ដាក់អោយរាងស្តើងមុខរបស់គេកំពុងតែនៅក្បែរនឹងថ្ពាល់របស់រាងស្តើងផងដែរ។
«...» ម្នាក់ៗហាក់នៅស្ងៀមមិនហ៊ានទាំងដកដង្ហើមផង ជាពិសេសរាងស្តើងតែម្តង ចំណែករាងមាំវិញបានបែបនេះវិញបន្លំស្រង់ក្លិនក៏ក្រអូបឈ្ងុយឈ្ងុបរបស់នាងយ៉ាងស្រង់។
«នេះគ្រាន់តែសាកល្បងបើកក៏ប្រហែសប៉ុណ្ណឹងហើយចុះទម្រាំបើករាល់ថ្ងៃទៀត បេះប្រហែលត្រូវអោយខ្ញុំនៅក្បែររាល់ថ្ងៃហើយ»
«មិនបាច់រំខានដល់អ្នកនាងដល់ថ្នាក់នឹងក៏បាន»
«សម្រាប់ខ្ញុំវាមិនមែនជាការរំខាន ព្រោះថាខ្ញុំចង់ស្គាល់ជេនអោយកាន់តែស៊ីជម្រៅជាងនេះ?» រាងមាំក៏បានសម្លឹងមើលមុខរបស់រាងស្តើងមិនព្រមដកភ្នែកចេញសោះ ជាមួយនឹងស្នាមញញឹមរបស់រាងស្តើង។
«នែ!!គិតចង់អង្គុយសម្លឹងមើលមុខខ្ញុំបែបនេះបានបើកឡានចេញទៅមុខទេ?»
«មកពីមុខរបស់ជេនគួរអោយចង់មើល សម្លឹងមើលយូរជាងនេះបានទេ?» គេនិយាយទាំងលើកដៃទៅច្រត់នឹងកៅអីឡានរបស់រាងស្តើងមុខរបស់គេក៏ខិតទៅមុខរាងស្តើងយឺតៗ។
«អ៊ុប» មនុស្សកំហូចរបស់គេក៏ទម្លាក់បបូរមាត់ទៅរកបបូរមាត់រាងស្តើងប៉ុន្តែនាងក្រមុំរហ័សជាងបានយកដៃទប់បបូរមាត់របស់គេជាប់។
«ហឹស.....ហឹស...» រាងមាំក៏បានត្រឹមតែសើចទាំងដៃរបស់នាងនៅជាប់នឹងមាត់របស់គេ។
«កុំរកផ្លូវចំណេញពេក» រាងស្តើងក៏សម្លក់គេ
«តោះ....ចេញដំណើរទៅ» រាងស្តើងក៏ប្រញាប់បញ្ឆេះឡានចេញទៅនៅតាមផ្លូវក្បែរៗក្រុមហ៊ុនរបស់រាងមាំប្រហែលជាកន្លះម៉ោងទើបត្រឡប់មកវិញ។
«នេះជាឯកសារទាំងអស់របស់ជេន» រាងមាំក៏បានរៀបចំឯកសារប្រគល់អោយរាងស្តើងទាំងអស់។
«អរគុណ»
«ចាស៎»
«អរគុណច្រើនសម្រាប់ការមកទទួលដោយផ្ទាល់» រាងស្តើងតបទាំងញញឹមដាក់រាងមាំ។
«បើមានឱកាសចង់ស្គាល់ជេនអោយបានច្បាស់ជាងនេះ?»
«អញ្ចឹងត្រូវតែរកពេលជួបខ្ញុំអោយច្រើនហើយព្រោះថាខ្ញុំមិនមែនចេះតែញ៉ែបានទេ?» ពេលលឺរាងស្តើងនិយាយបែបនេះហើយគេក៏ខិតចូលទៅក្បែរនាងក្រមុំដែលកំពុងតែឈឡានរបស់នាងរាងមាំក៏បានខិលចូលទៅក្បែររាងស្តើងទាំងដៃរៀបនឹងក្រសោបចង្កេះនាងតូចទៅហើយតែនាងបានសម្លក់គេទាន់។
«ចុះបើពេលខ្ញុំត្រូវការជួបមានពេលទេ?»
«អាស្រ័យលើការងារបើទំនេរនឹងចេញមកជួប»ក្រោយពីនិយាយគ្នារួចរាល់ហើយទើបរាងត្រឡប់ទៅវិញ។
..................................
  ក្រឡែកមកមើលលីសាវិញក្រោយពីជួបរឿងថ្ងៃមុនហើយគេមិនទាន់បានចេញទៅណាឡើយ ការងារក៏មិនទាន់រកបានបានត្រឹមតែអង្គុយនៅផ្ទះអូសទូរស័ព្ទចុះឡើងៗព្រោះថាអផ្សុពេក។
«អ្ហាស..» គេក៏ដើរទៅបើកទូទឹកទាញយកភេសជ្ជៈមកផឹកហើយក៏ប្រាស់ខ្លួនអង្គុយនៅលើសាឡុងដោយដាក់ជើងនៅលើតុកញ្ចក់មុខសាឡុង។
«ហឺយ.....អ្នកណាខលមុខ» រាងមាំក៏បានឃើញលេខចំឡែកមួយបានខលមកធ្វើអោយគេឆ្ងល់ជាខ្លាំងតែក៏សម្រេចចិត្តលើក។
«អាឡូជំរាបសួរថ្ងៃស្អែកប្អូនអាចមកសម្ភាស៍ការងារបាន»
«តែ...»
«ខ្ញុំនឹងផ្ញើរទីតាំងអោយណា» និយាយចប់ទូរស័ព្ទក៏ត្រូវបានបិត ។ ថ្ងៃស្អែកបានឈានមកដល់រាងមាំក៏បានរៀបចំខ្លួនទៅកន្លែងសម្ភាស៍។ មកដល់ក្រុមហ៊ុនភ្លាមបុគ្គលិកក៏បាននាំគេឡើងទៅជាន់ខាងលើដើម្បីជួបជាមួយនឹងប្រធានក្រុមហ៊ុន។
«អ្នកនាងធំបេក្ខជនបានមកដល់ហើយ»
«ចាស៎...ឯងចេញទៅវិញទៅ»
«ចាស៎...អ្នកនាង» ពេលបុគ្គលិកចេញទៅបាត់នាងក្រមុំក៏បែរមុខមកធ្វើអោយលីសាមើលមុខនាងមួយស្របក់ហើយទើបគេដើរចូលរកអ្នកដែលកំពុងតែឈរនៅតុធ្វើការរបស់នាង។
«នេះរបួសជាហើយនៅ?» សំនួរដែលជីស៊ូសួរមុនគេគឺពីរបួសរបស់គេទៅវិញ។
«របួសសើរស្បែកវាមិនអីទេ?» មើលគេឆ្លើយជាមួយនឹងនាងចុះដូចជាគ្មានរសជាតិអ្វីសោះ។
«នេះរៀនចប់ផ្នែកជួសជុលរថយន្តមែនទេ?»
«ហឹម»
«នែ!!នេះនិយាយអោយពិរោះបន្តិចមិនបានទេ?» ពេលលឺការឆ្លើយសំនួររបស់គេហើយធ្វើអោយជីស៊ូសឹងតែចាបក្រញិចគេទេ
«ចាស៎»គេក៏តបទៅនាងយ៉ាងយូរ
«បើខ្ញុំអោយធ្វើផ្នែកលក់ធ្វើទេ? ព្រោះទៅផ្នែកជួសជុលគឺហត់ណាស់»
«ខ្ញុំអាចធ្វើបានទាំងពីរ ពេលណាត្រូវជួលជុលខ្ញុំក៏អាចទៅបាន»
«មិនខ្លាចថាក្រុមហ៊ុនខ្ញុំកេងចំណេញទេ?»
«អោយប្រាក់ខែអោយច្រើនមក» លឺបែបនេះហើយជីស៊ូក៏ញញឹមហួសចិត្តនឹងគេ។
«ចង់បានប៉ុន្មាន?»
«ក៏......» រាងខ្ពស់និយាយទាំងលើកដៃច្បិចចង្ការបស់ខ្លួនតិចៗក្នុងន័យពិចារណា។
«ខ្ញុំអោយប៉ុណ្ណឹង?» មិនចាំយូរជីស៊ូក៏លើកចំនួនតួលេខទឹកប្រាក់បង្ហាញគេ។
«អូខេ»
«ស្អែកចាប់ផ្តើមការងារ ថ្ងៃនេះខ្ញុំនាំដើរមើលកន្លែង»
«ហឹ...ចាស៎» គេតបដោយទឹកមុខស្មើរធេញធ្វើអោយជីស៊ូចង់តែចាប់ហែងថ្ពាល់គេអោយញញឹមទេ ប៉ុន្តែមិនអាចធ្វើបាន។  ជីស៊ូក៏ចាប់ផ្តើមនាំគេដើរមើលក្រុមហ៊ុន រួចហើយក៏នាំគេទៅជួបនឹងរ៉ូសផងដែរ។
«នេះជាបុគ្គលិកដែលបងរើសមកមែនទេ?»
«ចាស៎»
«សួស្តីខ្ញុំលីសា»
«ចាស៎សួស្តីខ្ញុំផាក ឆេយ៉ុងជាប្អូនស្រីរបស់បងស៊ូហើយក៏ជាCEOក្រុមហ៊ុនមួយនេះដែរ»
«ចាស៎  រីករាយដែលបានធ្វើការក្នុងក្រុមហ៊ុនរបស់អ្នកនាង»ជីស៊ូស្ទើរតែមិនជឿថាពេលនៅជាមួយនឹងឆេយ៉ុងគេនិយាយជាមួយនឹងស្នាមញញឹម។
«អ៊ីចឹង អាចមកធ្វើការនៅថ្ងៃស្អែកមែនទេ?»
«ចាស៎!ថ្ងៃស្អែកខ្ញុំអាចមកធ្វើបាន»
«បងស៊ូនាំលីសាដើរមើលបន្តទៀតចុះណា ខ្ញុំមានការងារទៅក្រៅមួយភ្លែត»
«ចាស៎!»និយាយរួចហើយឆេយ៉ុងក៏ដើរចេញទៅបាត់ទុកអោយអ្នកទាំងពីរនៅជាមួយគ្នា។

ចាស៎» គេតបដោយទឹកមុខស្មើរធេញធ្វើអោយជីស៊ូចង់តែចាប់ហែងថ្ពាល់គេអោយញញឹមទេ ប៉ុន្តែមិនអាចធ្វើបាន។  ជីស៊ូក៏ចាប់ផ្តើមនាំគេដើរមើលក្រុមហ៊ុន រួចហើយក៏នាំគេទៅជួបនឹងរ៉ូសផងដែរ។ «នេះជាបុគ្គលិកដែលបងរើសមកមែនទេ?» «ចាស៎» «សួស្តីខ្ញុំលីសា» «ចាស៎សួស្តីខ្ញុំផាក ឆេយ៉ុងជាប...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now