ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី២០
«ឌឹប» រាងកាយរបស់ជេមស៍ក៏ត្រូវបានដួលផ្ងាកក្រោយព្រោះតែមានមនុស្សម្នាក់បានទាញរាងកាយរបស់គេចេញ។
«ផឹប»គេមិនទាន់ទាំងងើបមកវិញផងក៏ស្រាប់តែត្រូវលីបានចូលទៅដាល់មុខរបស់គេយកៗរហូតបែកឈាមពេញមុខ។
«..អ្ហឹក...» គេក៏ប្រុងនឹងងើបចេញទៅហើយតែមួយដៃចុងក្រោយរបស់លីសាធ្វើអោយគេសន្លប់តែម្តង។
«លី» លីសាក៏ប្រញាប់ដោះអាវក្រៅរបស់គេទៅពាក់អោយនាងក្រមុំនឹងអោបនាងក្រមុំជាប់។
«លែងអីហើយណា ឈប់ខ្លាចទៀតទៅ» នាងក្រមុំមិនបាននិយាយអ្វីឡើយគឺគេបានត្រឹមសម្ងំនៅក្នុងទ្រូងរបស់គេហាក់មានភាពកក់ក្តៅនិងបាត់អស់ភាពភ័យខ្លាច។
«អ្ហឹក» គេមិននិយាយអ្វីច្រើនឡើយ គឺថាគេលើកបីនាងក្រមុំដើរចេញពីកន្លែងនោះតែម្តងតែគេមិនបាននាំនាងទៅអូហ្វីរបស់នាងគឺគេបានបីនាងសំដៅទៅបន្ទប់សម្រាករបស់គេ។ គេបីរាងតូចដូចជាមិនធ្ងន់អ្វីបន្តិចឡើយ នាងក្រមុំក៏អោបក្រសោបករបស់គេជាប់។
«អ្ហឹក» គេក៏ដាក់នាងក្រមុំអោយអង្គុយចុះនៅលើសាឡុងរួចហើយគេក៏បានដើរទៅបើកទឹកមកអោយនាងផឹក។
«ផឹកទឹកសិនទៅណា?»
«ហឹម» គេក៏ទទួលទឹកពីដៃរបស់គេមកផឹក
«ទឹកកក្តៅអ៊ុនៗណាប្រយ័ត្នរលាក់»លឺបែបនេះហើយនាងក៏ក្តោបកែវនោះជាប់ហើយក៏ផ្លុំទឹកនោះផឹកតិចៗ។
«ទៅកន្លែងជួសជុលធ្វើអី?»
«គឺទៅរកលីសាហ្នឹងហើយ»
«សុខចិត្តដើរទៅតាមខ្ញុំ ហេតុអ្វីមិនខលទៅក្រែងមានលេខ»
«គឺ....អ៎....គឺដោយសារតែរាល់ដងក៏ឃើញថាលីនិងពូជុនជេនៅទីនោះ នេះបើខ្ញុំទៅមិនទាន់គិតយ៉ាងម៉េច?»
«មិនដឹងទេ»
«ឈឺខ្លាំងទេ?» គេនិយាយទាំងលើកអាវរបស់នាងក្រមុំធ្វើអោយនាងក្រមុំភ្ញាក់ព្រឺតព្រោះតែនៅសុខៗគេមកលើកអាវអីបែបនេះ។
«ខ្ញុំគ្រាន់តែមើលប៉ុណ្ណោះថាមានត្រូវធ្ងន់ទេ?» រាងមាំនិយាយទាំងសើយអាវរបស់គេធ្វើអោយនៅស្ងៀមស្ទើរតែមិនដកដង្ហើមពេលដែលនាងនៅក្បែរគេគឺបេះដូងរបស់នាងតែងតែលោតញាប់។ ក្បាលពោះដ៏រាបស្មើរនាងកំពុងតែបង្ហាញនៅចំពោះមុខនាងគេបានសម្លឹងមើលយ៉ាងយូរដោយលេបទឹកមាត់ផ្សើមបំពង់ក។
«នៅឈឺទៀតទេ?» រាងមាំក៏សួរទៅនាងក្រមុំដោយដើរទៅយកអីមកលេបពោះអោយនាង។
«ខ្ញុំលាបខ្លួនឯងបាន» រាងស្តើងប្រញាប់បដិសេធគេភ្លាមនៅពេលដែលគេបម្រុងនឹងដាក់ដៃនៅលើពោះរបស់នាង។
«ខ្ញុំលាបអោយ នេះខ្លាចខ្ញុំប៉ះទៅពិបាកគ្រប់គ្រងអារម្មណ៍មែនទេ?»
«ផាច់» និយាយមិនទាន់ទាំងចប់គេត្រូវបានស៊ីមួយដៃរបស់នាងជាខ្លាំងធ្វើអោយគេលើកដៃមកអង្អែលដៃរបស់ខ្លួនញាប់ស្មេរ។
«ដៃធ្ងន់ណាស់ណ៎» រាងមាំនិយាយទាំងមិនព្រមញញឹមអីបន្តិចធ្វើអោយនាងសែនក្នាញ់។ ម្រាមដៃរបស់គេកំពុងតែឈ្លីលើពោះរបស់រាងស្តើងថ្នម ក្បាលពោះដ៏រាបស្មើរគ្មានខ្លាញ់បន្តិចសោះ ព្រមទាំងមានចេញLineយ៉ាងស្អាតចេញមកគឺបែបមនុស្សហាត់ប្រាណតែម្តង។
«នៅភ័យទៀតទេ?» រាងមាំក៏សួរនាង
«មិនសូវអីទេ»
«មានន័យថានៅភ័យ» រាងមាំនិយាយទាំងក្រសោបដៃរបស់នាងជាប់កែវភ្នែកសម្លឹងមើលភ្នែកនាងក្រមុំដោយកែវភ្នែកភ្លឺថ្លា។
«អ្ហឹក»នាងបានដកដៃចេញប៉ុន្តែរាងមាំមិនព្រមលែងដៃរបស់នាងឡើយ។ ពេលនេះគេហាក់ចាញ់ច្រាបនឹងកែវភ្នែករបស់គេ ព្រោះថាគេសម្លឹងមើលមុខរបស់នាងមិនដកភ្នែកសោះ។
«ថ្ងៃក្រោយអោយចេះប្រយ័ត្នខ្លួនជាងនេះលឺទេ? ជុប» និយាយចប់គេក៏បានប្រើបបូរមាត់ក្តៅគគុករបស់គេទៅផ្អឹបលើបបូរមាត់របស់រាងស្តើងធ្វើអោយនាងនៅស្ងៀមហ៊ានកម្រើកខ្លួនឡើងភ្នែកបើកធំៗក៏ប្តូរមកបិតសន្សឹមៗលើកដៃទៅតោងករបស់គេជាមួយនឹងការបង្ហើបបូរមាត់របស់ខ្លួនដើម្បីផ្តល់ឱកាសអោយគេបានភ្លក្សឱជារសពីបបូរមាត់របស់រាងស្តើង។
«ពេលនេះលែងអីហើយណា ឈប់ភ័យទៀតទៅ» រាងមាំក៏ដកបបូរមាត់មកវិញព្រមទាំងនិយាយដាក់នាងក្រមុំហើយក៏ទាញនាងមកអោប។ ក្រឡែកមកមើលតួឯកទាំងពីររបស់យើងឯនេះវិញពីមួយថ្ងៃទៅមួយថ្ងៃជីវិតរបស់ពួកគេទាំងពីរគឺមានតែពាក្យថាមិនត្រូវគ្នា ជួបមុខពេលណាមិនដែលមានពាក្យផ្អែមល្ហែមនិយាយជាមួយគ្នាឡើយ ជាពិសេសគឺនាងក្រមុំតែម្តងពេលជួបមុខរបស់គេម្តងៗនាងតែងតែបង្កើតអាការៈធុញទ្រាន់។ នៅក្នុងសួនច្បារបូណាកំពុងតែអង្គុយធ្វើកិច្ចសាលាតែម្នាក់ឯងយ៉ាងស្ងប់ស្ងាត់ ស្រាប់តែភ្ញាក់ព្រឺតពេលមានវត្តមារបស់ជេនកំពុងតែឈរក្បែរនោះ។
«អួយ.....បងជេន....នេះមកមិនប្រាប់ខ្ញុំលួសព្រលឹងអស់ហើយ»
«ហឹស....ហឹស....ឃើញឯងអង្គុយតែម្នាក់ឯងទើបចង់មកមើលនឹងណា នេះធ្វើកិច្ចការសាលាមែនទេ?»
«ចាស៎» ការសន្ទនារបស់គេទាំងពីរគឺកំពុងតែស្ថិតនៅក្នុងកែវភ្នែករបស់ឆេយ៉ុងដែលអង្គុយនៅមុខបន្ទប់របស់ខ្លួនមើលមកសួនច្បារ។
«មានអីអោយបងជួយទេ ចាំបងជួយ» រាងស្តើងបានក្រឡែកឃើញប្តីរបស់ខ្លួនកំពុងតែមើលមក នាងក៏បានដកភ្នែកមកវិញហើយទាញកៅអីមកអង្គុយក្បែរនាងតូច។
«បងចេះដែរ?»
«នេះចង់មើលងាយបងថ្លៃខ្លួនឯងមែនទេ?»ជេននីសួរទាំងសម្លឹងមើលមុខរបស់បូណាជាមួយនឹងស្នាមញញឹម។
«អញ្ចឹងបងជួយពន្យល់ខ្ញុំបន្តិចមក»
«អូខេ» ជេននីក៏ចាប់ផ្តើមពន្យល់នាងតូចមួយស្របក់
«ញ៉ាំទឹកដោះគោសិនទៅ» រាងស្តើងក៏ហុចកែវទឹកដោះគោអោយទៅបូណាព្រោះទឹកដោះគោផឹកព្រោះឃើញនាងទុកនៅលើកែវយូរហើយតែ មិនព្រមផឹកតែពេលនាងហុចហើយបូណាក៏ផឹកវារហូតដល់អស់។
«នេះប្រលាក់មាត់អស់ហើយ មិនចេះប្រយ័ត្នអញ្ចឹង»
«ហឹស.....ហឹស..ពិតមែន» នាងតូចសើចហើយយកដៃជូតមាត់ប៉ុន្តែ ជេននីបានឈោងដៃទៅមុនរួចហើយក៏ជូតមាត់អោយនាង។
«ជេន» គ្រាន់តែរាងស្តើងដើរចូលមកដល់ក្នុងបន្ទប់ភ្លាមគឺថារាងមាំសំឡឹងមើលមុខនាងនឹងសួរនាងភ្លាម។
«ហឹម»
«នេះអូនចង់ធ្វើអី?»
«ធ្វើអ្វី...ខ្ញុំមិនបានធ្វើអីទេ»
«ចុះមុននខឹងអូនគិតថាបងមើលមិនឃើញមែនទេ?»
«អ៎...គឺឃើញបូណាគេអង្គុយធ្វើលំហាត់ក៏ចូលទៅជួយ»
«អូនគិតថាបងមិនដឹងឬ? អូនកុំធ្វើបែបនេះណាអូនមិនអាសូរដល់ចិត្តបងទេ? នេះជាប្អូនស្រីរបស់បងណា» រាងមាំនិយាយដោយទឹកមុខស្រពោនបញ្ជារទេះទៅជិតនាងរួចហើយក៏ក្រសោបដៃរបស់នាង។
«អូនលែងស្រឡាញ់បងបងមិនថាអ្វីទេ តែកុំទៅរវីរវល់ជាមួយនឹងប្អូនបង បងឈឺចាប់»
«នេះដឹងដែរថាខ្ញុំឈប់ស្រឡាញ់ដែរ....អរ.....មិនមែនឈប់ទេ គឺខ្ញុំមិនដែលស្រឡាញ់នាងទេ» គ្រាន់តែលឺពាក្យនេះភ្លាមរាងមាំទម្លាក់ដៃចុះដោយអារម្មណ៍ពឺតផ្សាបំផុត។
«អូននិយាយអ្វី?»
«ហើយនាងស្តាប់លឺបែបណាគឺបែបនោះហើយ»
«អូនកំពុងតែកុហកបងមែនទេ ? ព្រោះតែចង់អោយបងឈប់ស្រឡាញ់អូន អូនក៏និយាយវាចេញមកមែនទេ?»
«វាជាពាក្យពិត ខ្ញុំមិនដែលស្រឡាញ់នាងឡើយ» សម្តីរបស់នាងប្រៀបដូចជាអាវុធចាក់សម្លាប់គេអញ្ចឹង គេស្រឡាញ់នាងស្ទើរស្លាប់តែអ្វីដែលគេបានមកវិញគឺការឈឺចាប់។
YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...