ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៣៤
ព្រឹកព្រហៀមបានមកដល់ភ្លាម នៅក្នុងបន្ទប់អ្នកជំងឺហាក់មានសភាពស្ងប់ស្ងាត់ព្រោះតែអ្នកនៅក្នុងបន្ទប់មិនទាន់មានអ្នកណាភ្ញាក់នៅឡើយ។ រាងមាំកំពុងតែកំពុងតែគេងនៅក្បែរនាងក្រមុំដោយអោបនាងតូចយ៉ាងណែន។
អ្ហឹក!! រាងមាំក៏ស្រាប់តែលើកដៃមកញីភ្នែកតិចៗព្រោះតែគេមានអារម្មណ៍ថាស្ពឹកដៃដោយសារតែកាលពីយប់មិញគឺគេបានទាញនាងក្រមុំអោយគេងកើយដៃគេពេញមួយយប់ ។
«ហឹស....ហឹស...» គ្រាន់តែបើកភ្នែកមកឃើញមុខរបស់រាងស្តើងភ្លាមគេក៏ញញឹមចេញមកយ៉ាងមានក្តីសុខពេលដែលក្រោកមកឃើញមនុស្សដែលខ្លួនស្រឡាញ់នៅចំពោះមុខរបស់គេ។
«ហ្គូដម៉នីងអូនសម្លាញ...ជុប» ស្នាមញញឹមក៏បង្ហាញចេញមកជាមួយនឹងការថើបថ្ពាល់របស់មនុស្សស្រីដែលកំពុងតែគេងលក់។
«គេងយូរម្លេះ? ឆាប់ក្រោកមកបងនឹក» រាងមាំនិយាយបណ្តើរអង្អែលមុខរបស់នាងបណ្តើរ ។ គេក៏ងើបចុះពីគ្រែដើម្បីទៅងូតទឹក។ ក្រោយពីងូតទឹករួចរាល់ហើយគេក៏បានចេញមកវិញដើម្បីជូតខ្លួនអោយនាងតូច។
«បងទៅទិញអីញ៉ាំសិនណា បងប្រញាប់មកវិញទេហើយក៏ទិញផ្កាមករៀបដាក់អោយអូនដូចគ្នា»
សឺត!!
មុននឹងចេញទៅក្រៅគេក៏មិនភ្លេចថើបថ្ងាស់របស់នាងឡើយ។ ក្រោយពីផ្តែរផ្តាំចប់គេក៏ប្រញាប់ចេញទៅក្រៅដើម្បីរកទិញអីញ៉ាំនឹងបានរួសរាន់ត្រឡប់មកវិញ។
«អ្ហឺស» ចូលមកដល់ក្នុងបន្ទប់ភ្លាមគឺថាប្រញាប់រៀបចំផ្កាដាក់ក្នុងផើងភ្លាមៗដើម្បីធ្វើអោយបន្ទប់មួយនេះកាន់តែមានភាពស្រស់ស្អាតនិងស្រស់ស្រាយសម្រាប់នាងក្រមុំពេលដែលនាងបើកភ្នែកមកនឹងមានអារម្មណ៍ល្អ។
«អ្ហឹក» កំពុងតែរៀបផ្កាដាក់នៅក្បែរបង្អួចស្រាប់តែសំឡេងក្រហឹមនៅដើមករបស់នាងក្រមុំបានបន្លឺឡើង។
«ជេន....ជេនអូនដឹងខ្លួនហើយ» រាងមាំប្រញាប់រត់ទៅរកនាងក្រមុំដែលកំពុងតែបើកភ្នែកប្រឹមៗមើលទៅពិដាននៅលើក្បាលរបស់នាង។ នាងបានកម្រើកខ្លួនតិចៗព្រោះតែមានអារម្មណ៍ថាឈឺខ្លួន។
«ជេន» ពេលលឺសំឡេងហៅនាងហើយ នាងតូចក៏បែរមុខមកយឺតៗដើម្បីមើលថាអ្នកណាជាម្ចាស់សំឡេង។
«អូនមានឈឺខ្លាំងទេ?» រាងមាំក៏ប្រញាប់រត់ទៅជួយលើកនាងដើម្បីអោយនាងអង្គុយចុះភ្លាម ។
«អ្ហឹស....កុំមកជិតខ្ញុំ» គ្រាន់តែឃើញមុខគេភ្លាមគឺថានាងក្រមុំរុញគេចេញតែម្តង។
«ជេន»
«ពេញចិត្តនាងហើយមែនទេ?»
«បងសុំទោស» គេក៏ក្រសោបដៃរបស់នាងក្រមុំតិចៗដើម្បីជាការលួងលោមនាង។
«នាងមិនបានខុសអីទេ មកសុំទោសខ្ញុំធ្វើអី?»
«គឺបងសុំទោស...សុំទោសដែលធ្វើបាបអូន»
«បើអញ្ចឹងចេញអោយឆ្ងាយពីខ្ញុំទៅ» មិនទាន់បានប៉ុន្មានផងគឺនាងដេញគេចេញតែម្តង។
«អត់ទេ បងមិនទៅណាទេ បងនឹងនៅជាមួយអូន» មិនត្រឹមតែនិយាយតែមាត់ទេគឺគេថែមទាំងដើរមករកនាងក្រមុំនឹងអោបនាងជាប់។
«លែង»
«មិនលែង....បងសុំទោស»
«តែខ្ញុំមិនត្រូវការនាងទេ?»
«អូខេ....បើអូនចង់អោយបងចេញបងយល់ព្រមតែបងសុំឱកាសនៅមើលថែអូនពេលនេះណា អូនក្លាយជាបែបនេះដោយសារតែបង»
«មិនបាច់ទេ»
«បងសុំណា បងនឹងចេញពេលអូនជាសះស្បើយ» ដោយដឹងថាបើគេមិនប្រើវិធីនេះទេ នាងនឹងមិនអោយគេនៅក្បែរនាងឡើយ។ កំពុងតែជជែកគ្នាអិនសរក៏បានចូលមកដល់គ្រាន់តែឃើញបងស្រីរបស់ខ្លួនដឹងខ្លួនភា្លមគឺថាគេញញឹមទាំងសប្បាយចិត្ត។
«បងជេន នេះបងដឹងខ្លួនហើយ»
«ចាស៎»នាងតូចក៏ញញឹមដាក់គេព្រមទាំងលាដៃអោបប្អូនស្រីរបស់ខ្លួន។ ចំណែកឆេយ៉ុងវិញបានត្រឹមតែឈរមើលបងប្អូនគេនិយាយគ្នា។
«ខ្ញុំមានដំណឹងល្អប្រាប់បងណា?»
«ដំណឹងអ្វី?»
«បងមើលទៅខាងនោះទោ» អិនសរនិយាយទាំងចង្អុលទៅមាត់ទ្វារក៏ឃើញមនុស្សស្រីវ័យចំណាស់ម្នាក់កំពុងតែឈរនៅមាត់ទ្វារ។
«ម៉ាក់....នេះម៉ាក់ពិតមែន»
«ចាស៎» ម៉ាក់របស់នាងក៏ចូលមកអោបកូនស្រីទាំងទឹកភ្នែក នាងក៏យំដូចគ្នាដែរ។ នាងពិតជានឹកម៉ាក់នាងខ្លាំងណាស់នាងមិនបានអោបម៉ាក់នាងបែបនេះយូរហើយគឺរយះពេលបួនឆ្នាំហើយដែលគាត់គ្រោះថ្នាក់ចរាចរណ៍រហូតមិនអាចក្រោកបាន ពេលនេះគាត់បានត្រឡប់មកវិញហើយ។
«នេះឬជាឆេយ៉ុង»
«ចាស៎...គួរស្តីអ្នកមីង» ឆេយ៉ុងក៏ប្រញាប់និយាយទាំងញញឹមដាក់គាត់។
«នេះម៉ាក់ដឹងរឿងមែនទេ?»
«អិនសរនិងប៉ារបស់កូននិយាយប្រាប់ម៉ាក់អស់ហើយ»
«ចាស៎»
«ខ្ញុំសុំឱកាសនៅមើលថែកូនស្រីមីងរហូតដល់ជេនជាសះស្បើយណា» គ្រាន់តែលឺបែបនេះហើយរាងមាំប្រញាប់សុំឱកាសពីគេយ៉ាងលឿន។
«រឿងនេះម៉ាក់មិនអាចកាត់សេចក្តីជំនួសជេនបានទេ មានតែឆេជាអ្នកនិយាយជាមួយនឹងកូនជេន»
«ខ្ញុំថានាងត្រឡប់ទៅផ្ទះនាងវិញទៅ ខ្ញុំមានប្អូនស្រីនិងម៉ាក់ចាំមើលថែហើយ»
«អួយ.....បងស្រីខ្ញុំរវល់ណាមួយរយះនេះខ្ញុំមិនបាននៅជាមួយបងស្រីទេ?»ដោយចង់ទុកឱកាសអោយអតីតបងថ្លៃផងគេក៏រកលេសដោះសារភ្លាម។
«មែនហើយ កូនក៏គួរផ្តល់ឱកាសអោយឆេ ។ ណាមួយកូនក៏បានធ្វើខុសដាក់គេដែរ។ តែបើបន្ទោសកូនទាំងស្រុកមិនបានឡើយ គ្រប់យ៉ាងក៏ដោយសារតែរឿងអតីតកាលរបស់មនុស្សចាស់ទើបធ្វើអោយពួកកូនទាំងពីរទៅជាបែបនេះ» អ្នកដែលជាម្តងប្រាប់ទាំងក្រសោបដៃរបស់នាងស្រាលៗព្រមទាំងចាប់ដៃរបស់ឆេយ៉ុងមកដាក់នៅលើដៃរបស់ជេននី។
«វាដល់ពេលដែលពួកកូនត្រូវដឹងនឹងឈប់យល់ច្រឡំហើយ ម៉ាក់ក៏ខុសដែលធ្វើអោយកូនស្រីរបស់ម៉ាក់ក្លាយជាមួយមនុស្សដែលចងគំនុំ។

YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...