Part 8

68 5 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៨
  រាងស្តើងក៏បានក្រោកចេញពីកៅអីហើយរត់គេចពីគេប៉ុន្តែមនុស្សដូចជាគិតថានឹងនាងនាងងាយៗមែនទេ? គេបានរត់តាមនាងក្រមុំពីក្រោយមិនអោយនាងគេចផុតពីដៃរបស់គេឡើយ។ នៅទីបំផុតនាងក៏មិនអាចយកឈ្នះគេពិតមែនគឺគេបានអោបនាងពីក្រោយជាប់។
«ប្រាប់ហើយថារត់មិនឈ្នះឡើយ...ជុប» និយាយចប់គេក៏បានអោនចុះទៅថើបកញ្ជឹងករបស់នាងក្រមុំធ្វើអោយសើបកក្អឹកព្រោះតែរសើប។ 
«ឆេ...លែងប្រពន្ធបុគ្គលិកចូលមកឃើញ»
«ចូលមកយ៉ាងម៉េចបើទ្វារចាក់គន្លឹះហើយ» ពេលលឺប្រយោគនេះហើយនាងក្រមុំបានត្រឹមញញឹមសម្លក់មុខគេ។
«នេះហៅមកអោយជួយមើលបានជាការទេ?»
«បាន» នាងក្រមុំនិយាយសួរទាំងលើកដៃទៅបេះដៃរបស់រាងមាំដែលកំពុងតែក្រសោបចង្កេះនាងជាប់។ ទឹកមុខដ៏រលាមរបស់គេកំពុងតែសម្លឹងមើលរាងកាយរាងស្តើងដែលកំពុងតែឈរអោបពីក្រោយជាប់ ទីបំផុតគេក៏ចាប់ផ្តើមតបជាមួយនឹងនាងម្តងទៀត។
«បានការ ស្អែករៀបការល្អទេ?»
«អួយ.....ជេន...ឈឺណា» គេក៏ស្រែកចាចនៅពេលដែឡនាងក្រមុំក្តិចដៃរបស់គេមួយទំហឹង។
«...ឆ្នាស់ណាស់ណ៎...»
«ឆ្នាស់ព្រោះតែមនុស្សខ្លះចូលចិត្តឆ្លៀតឱកាសយកចំណេញ»
«ព្រោះតែស្រឡាញ់» លឺប្រយោគមួយនេះហើយនាងក្រមុំស្ងាត់មាត់សិនរួចហើយក៏ដើរទៅតុធ្វើការរបស់នាងវិញទាញយករូបដែលនាងបានគូមកមើល។
«នេះមនុស្សលក់ឡានហៅអោយមកមើលគ្រឿងអលង្ការសមទេ?»
«អួយ....ហៅមកដើម្បីជួយមើល» នាងក៏ប្រែសម្លក់ទាំងមុខខឹង។
«ហាស....ហាស.....និយាយលេងទេតោះ....មោះចាំបងជួយមើលអូនសម្លាញ់» និយាយចប់គេអង្គុយចុះលើបង្កាន់ដៃកៅអីរបស់រាងស្តើងនេះគេមិនព្រមយកកៅអីមកអង្គុយទេឬ»
«អ្ហឹស...ចាំយកអីមកអោយអង្គុយកុំអោយពិបាក នាងក្រមុំក៏បានក្រោកឡើងបម្រុងនឹងទៅយកកៅអីទៅហើយតែគេបានចាប់ដៃនាជាប់។
«មិនអីទេ..កៅអីមួយអង្គុយពីរនាក់បានងាយស្រួលពិភាក្សា» រាងមាំក៏បានទាញរាងស្តើងអោយអង្គុយនៅលើភ្លៅគេព្រោះពេលដែលនាងក្រោកចេញគឺគេបានអង្គុយចុះលើកៅអីហើយក៏ទាញនាងអោយអង្គុយលើភ្លៅគេ។
«នេះគិតត្រូវឬក៏ខុសដែលហៅមកជួយពិភាក្សា»
«គិតត្រូវហើយ» គេនិយាយក្បែរត្រចៀករបស់នាងព្រមទាំងទាញសៀវភៅគំនូរដែលនាងគូខ្សែកដោយរចនាដោយនាងក្រមុំផ្ទាល់។
«ស្អាត......ប៉ុណ្ណឹងគឺវាស្អាតហើយខ្ញុំគិតថាអតិថិជននឹងពេញចិត្ត»
«ច្បាស់ទេ?»
«ច្បាស់គឺវាមើលទៅថ្លៃថ្នូរបើពាក់នៅលើកគឺវាជួយលើកសម្រស់ទៀតផង»
«គេកម្មងមែនទេ?»
«ចាស៎»
«ប្រើទឹកអប់ម៉ាកអី?»
«Chane»
«ក្រអូប» គេនិយាយទាំងបន្លំស្រង់ក្លិនពីស្មារបស់នាង
«នែ!!តាំងពីមកគឺថាគេងចំណេញរហូត»
«ហាស....ហាស.....មិនបានកេងចំណេញទេគឺមកជេនទាក់ទាញច្រើនជាង»
«នេះកំហុសខ្ញុំមែនទេ?»
«ហាស....ហាស...» រាងមាំក៏បានត្រឹមតែសើចហួសចិត្តនឹងនាង
«មិនមែនកំហុសជេនទេ ប៉ុន្តែកំហុសខ្ញុំច្រើនជាងកំហុសស្រឡាញ់ជេនម្នាក់ឯង»
«អ្នកណាថាស្រឡាញ់តែម្នាក់ឯង»
«មានន័យយ៉ាងម៉េច?» រាងមាំក៏បានសួរគេ
«ឆ្លាតដូចឆេមិនពិបាកយល់ទេ?» 
«អញ្ចឹងមានន័យថាជេនក៏ស្រឡាញ់ខ្ញុំ»
«មិនដឹង»និយាយចប់ក៏ក្រោកចេញពីភ្លៅរបស់គេបាត់ទុកអោយគេញញឹមមើលនាងក្រមុំតែម្នាក់ឯង។
«តោះ» រាងមាំក៏បានអូសដៃនាងក្រមុំអោយដើរតាមគេដើម្បីចេញទៅខាងក្រៅ។
«អេ!!គិតនាំខ្ញុំទៅណា?» រាងស្តើងក៏សួរគេទាំងជើងកំពុងតែបោះជំហ៊ានដើរតាមគេ។
«ទៅណា?» រាងស្តើងនៅតែសួរគេ ពេលឃើញគេបើកឡានចេញទៅក្រៅ។
«នាំកូនស្រីគេយកទៅរំលោភដឹង»
«ផាច់....នែ...កុំមកខូចពេក»
«ហាស....ហាស....នែមួយថ្ងៃនេះទាំងក្តិច ទាំងវៃឡើងទក់សាច់អស់ហើយ» រាងមាំនិយាយទាំងលើកដៃមកអង្អែលដៃរបស់គេយ៉ាងញាប់ស្មើរ។
«មកពីខូចពេកបានវៃ»
«នេះនាំខ្ញុំទៅណា?»
«ទៅដើរលេង»
«អួយ....នេះថ្ងៃខ្ញុំធ្វើការងនាំខ្ញុំដើរលេង»
«អួយ...វាមិនខាតនឹងមួយថ្ងៃនេះទេ បើថាបាត់ប្រាក់ចំណូលចាំបងអោយអូន»
«អូនពេញមាត់តែម្តង»
«សមអោយហើយទៅ» មាត់គេនិយាយប៉ុន្តែភ្នែករបស់គេកំពុងតែសម្លឹងមើលទៅដងវិថីរថយន្តរបស់គេក៏បានចេញដំណើរឆ្ងាយៗទៅរហូតដល់ចេញផុតពីទីក្រុង។
«នេះគិតចង់ទៅក្រៅក្រុងមកវិញទាំងយប់មែនទេ?» រថយន្តរបស់គេក៏បានធ្វើដំណើរទៅដល់ផ្លូវដែលមានដើមឈរអមសងខាងយ៉ាងត្រជាក់បូករួមនឹងខ្យល់អាកាសបរិសុទ្ធ។
«....» រាងមាំក៏បានចុចបើកដំបូលឡានហើយបើកយឺតៗដើម្បីអោយរាងស្តើងបានស្រូបយកខ្យល់បរិសុទ្ធព្រោះឃើញថានាងក្រមុំកំពុងតែញញឹមមើលទៅទេសភាពនៅផ្លូវ។ យូរបន្តិចពួកគេក៏បានធ្វើដំណើរមកដល់ផ្ទះចំការមួយមើលទៅទំនងជាផ្ទះលំហែររបស់គេហើយមើលទៅ។ ពេលចូលទៅដល់ខាងក្នុងគឺមនុស្សចំណាស់ពីរនាក់ចេញមកទទួលពួកគេទាំងពីរ។
«នេះ....អ្នកនាងឆេមកម៉េចក៏មិនប្រាប់អុំអោយដឹងមុន»
«អ៎...គឺខ្ញុំមិនមានគម្រោងមកនឹងណាទើបមិនបានប្រាប់អុំអោយដឹងមុន»
«ចុះក្មួយស្រីខាងនេះជាអ្នកណា?»
«អ៎...នេះជេននីជា..»
«អ៎....ខ្ញុំជាមិត្តរបស់ឆេយ៉ុង» គេមិនទាន់ទាំងឆ្លើយផងជេននីក៏បានប្រាប់មុនបាត់។
«អញ្ជឹងអ្នកនាងឆេយ៉ុងនិងក្មេងស្រីចូលទៅខាងក្នុងសិនទៅ ចាំអុំទៅធ្វើអីអោយញ៉ាំ»
«អ៎...មិនបាច់ទេអុំពួកខ្ញុំមិនទាន់ឃ្លានទេ»
«បាទ/ចាស៎» អុំទាំងពីរក៏ឆ្លើយព្រមគ្នា
«អញ្ចឹងអុំទៅមើលចំការសិនហើយ»
«ចាស៎»និយាយចប់ហើយពួកគាត់ទាំងពីរក៏ដើរចេញទៅបាត់។ នាងក្រមុំក៏មើលជុំវិញផ្ទះឈើមួយនេះរួចហើយក៏ក្រោកដើរពិនិត្យមើលផ្ទះឈើដ៏ប្រណិតមួយនេះវាជាផ្ទះចំការទោះដែលមានដំណាំនិងផ្លែឈើទៀតផង។ រាងស្តើងក៏សំឡឹងមើលរូបថតដែលនៅលើតុនិងលើជញ្ជាំងក៏ឃើញរូបថតមនុស្សប្រុសស្រីពីរនាក់ស្ថិតក្នុងឯកសណ្ឋានជានិស្សិតមើលទៅដូចជាជិតសិ្នទ្ធិគ្នាណាស់ រួចហើយក៏ឃើញរូបមួយសន្លឹកទៀតដែលរូបជារូបរបស់ពួកគាត់ទាំងពីរនាក់ដដែលគ្រាន់តែមានជាវ័យចំណាស់ជាងមុន។
«នេះជារូបរបស់ម៉ាក់ឆេមែនទេ?»
«ចាស៎!នេះជារូបអ្នកម៉ាក់នឹងបងប្រុសរបស់គាត់?» លឺបែបនេះហើយជេននីក៏ព្យាយាមមើលរូបថតនោះម្តងទៀតហើយសួរបញ្ជាក់
«បងប្អូនបង្កើត?»
«អត់ទេពួកគាត់ធ្លាប់រស់នៅមណ្ឌលតាំងពីក្មេងហើយរៀនក៏រៀនជាមួយគ្នាប្រៀបដូចជាបងប្អូនអញ្ចឹង»
«ហឹម» រាងស្តើងបានតបយ៉ាងខ្លី
«ចំណែកនេះជាប៉ារបស់ជេនមែនទេ?»
«ចាស៎ ពួកគាត់ពេលនេះមិនបាននៅកូរ៉េទេគឺពួកគាត់ទាំងពីរបានទៅរស់នៅអូស្ត្រាលីបាត់ហើយ» រាងស្តើងហាក់មិនបានចាប់អារម្មណ៍នឹងការនិយាយរបស់គេឡើយ នាងគិតតែសម្លឹងមើលរូបថតដែលនៅនឹងមុខរបស់នាងដោយភាពស្ងប់ស្ងាត់មិនមានប្រតិកម្មអ្វីសោះ ។
«ជេន...ជេន»រាងមាំបានហៅឈ្មោះរបស់នាងម្តងហើយៗម្តងទៀតប៉ុន្តែមិនមានការឆ្លើយតបសោះ។
«ជេន...»
«អឺ...ចាស៎» រាងស្តើងក៏ភ្ញាក់ព្រឺតហើយឆ្លើយគេយ៉ាងលឿន
«កើតអីមែនទេ?»
«អឺ...គឺអត់មានអីទេគឺខ្ញុំកំពុងតែមើលរូបម៉ាក់របស់ជេននឹងណា គាត់ស្អាតណាស់ប្រហែលមនុស្សប្រុសមិនតិចទេដែលលងស្រឡាញ់គាត់»

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now