ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៣៦
ក្រោយពីដឹងថាម្តាយរបស់ខ្លួនត្រូវគ្រោះថ្នាក់ធ្ងន់ធ្ងូរ នាងតូចប្រញាប់ចេញទៅមន្ទីរពេទ្យភ្លាមដើម្បីទៅមើលម្តាយរបស់ខ្លួន ពេលទៅដល់ក៏ឃើញថាម្តាយរបស់ខ្លួនកំពុងតែនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។ ក្រឡែកទៅកៅអីអង្គុយមុខបន្ទប់នាងក៏បានឃើញប៉ារបស់ខ្លួនកំពុងតែអង្គុយ។
«នេះប៉ាពេញចិត្តហើយមែនទេ?» នាងក្រមុំដើរទៅរកប៉ារបស់ខ្លួនព្រមទាំងស្រែកដាក់អោយគាត់ខ្លាំងៗព្រោះនាងដឹងថាវាជាកំហុសប៉ានាង បើម៉ាក់នាងមិនតាមប៉ានាងទេក៏មិនជួបគ្រោះថ្នាក់បែបនេះឡើយ។
«ប៉ាសុំទោស»
«អ្នកដែលប៉ាសុំទោសគឺម៉ាក់ ដោយសារតែមនុស្សស្រីឈ្មោះជីយ៉ុននោះឬបានជាធ្វើអោយម៉ាក់ត្រូវឈ្លោះជាមួយនិងរហូត»
«វាមិនដឹងអ្វីដែលកូនគិតទេណា»
«បានហើយ បើម៉ាក់កើតអ្វីណាខ្ញុំមិនលើកលែងអោយម៉ាក់ដាច់ខាត» នាងតូចក៏ដើរទៅអង្គុយចាំគ្រូពេទ្យនៅកន្លែងផ្សេងព្រោះនាងមិនចង់នៅក្បែរប៉ារបស់នាងឡើយ។ ចាប់តាំងពីថ្ងៃនោះមកនាងក្រមុំតែងតែប្រកាន់ខឹងនឹងរបស់របស់ខ្លួនព្រមទាំងចងគំនុំនឹងមនុស្សស្រីដែលឈ្មោះជីយ៉ុន ហើយនាងបានស៊ើបរកព័ត៌មានដែលទាក់ទងនឹងគាត់គ្មានសល់។
«ខ្ញុំសុំទោសឯងពិតមែនដែលធ្វើអោយឯងត្រូវមកមានបញ្ហាដោយសារតែគ្រួសាររបស់គ្នា» បុរសម្នាក់ដែលវ័យប្រហែលនឹងលោកគីមបាននិយាយសុំទោសមិត្តសម្លាញ់របស់ខ្លួនតាមរយះទូរស័ព្ទដៃ។
«មិនអីទេបញ្ហាវាកើតឡើងមកយូរហើយ មានតែដោះស្រាយ»
«ប៉ុន្តែកូនរបស់ឯងកំពុងតែយល់ច្រឡំ»
«ហឹម...តាមនឹងសិនទៅចាំប្រាប់នាងពេលណាដែលកូនចិត្តត្រជាក់»
«មែនហើយយើងមិនដែលបានឃើញកូនឯងសោះ»
«នែ....ថាតែយើងទៅឯងក៏ដូចគ្នាមានកូនហើយតែដូចជាមិនដែលបង្ហាញយើងសោះ.....តែថាយ៉ាងម៉េចហើយជីយ៉ុនសុខសប្បាយទេ?»
«សុខសប្បាយទេ»
«ចុះម៉ាក់ឯងមិនថាអ្វីទេឬ?»
«ឯងក៏ដឹងថាគ្រួសារយើងមិនទាន់ទទួលស្គាល់នាងឡើយ បែបនេះហើយយើងសម្រេចចិត្តចេញពីផ្ទះ ចេញទៅធ្វើការនៅក្រៅប្រទេសហើយក៏ពឹងឯងអោយជួយទិញផ្ទះអោយពួកគេរស់នៅ។ លុយទាំងនេះគឺយើងរកដោយខ្លួនឯងមិនបានពឹងអ្នកផ្ទះឡើយ »
«ហឹម....យើងដឹងឯងកំពុងតែមានវិបត្តគ្រួសារ សង្ឃឹមថាពួកឯងទាំងពីរនឹងយកឈ្នះចិត្តពួកគាត់បាននិងអោយកូនៗរបស់ពួកឯងរស់នៅដោយសុខស្រួល»
«អរគុណហើយសម្លាញ់»
«បាយ....បាយសម្លាញ់ផាក» និយាយចប់ទូរស័ព្ទរបស់ពួកគេក៏ត្រូវបានកាត់ផ្តាច់។ ចំណែកឯលោកផាកតែងតែព្យាយាមរកលុយផ្គត់ផ្គង់គ្រួសារពីក្រៅប្រទេស ម៉ាក់និងកូនទាំងបីក៏តែងតែជួយគ្នាទៅវិញទៅមកគឺចាប់ផ្តើមធ្វើការងារ។ មិនយូរប៉ុន្មានការព្យាយាមរបស់ពួកគេក៏ធ្វើអោយគេមានជីវភាពមួយដែលល្អខ្លាំងព្រមទាំងត្រូវទទួលស្គាល់ដោយគ្រួសាររបស់លោកផាកផងដែរ ដោយសារឃើញពីភាពតស៊ូតរបស់កូនប្រុសនិងកូនប្រសារ។
«រឿងទាំងនេះវាកើតឡើងដោយសារតែការមិនសោះស្រាយគ្នារបស់មនុស្សចាស់ដូចជាប៉ាម៉ាក់ទើបវាកើតជារឿងយល់ច្រឡំអីបែបនេះ»ក្រោយពីរៀបរាប់រឿងរ៉ាវអតីតកាលអស់ហើយធ្វើអោយនាងកូនទាំងអស់គ្នាមើលមុខគ្នា ចំណែកឯងប៉ារបស់ជេននីក៏បានពោលប្រយោគខាងលើទាំងមុខស្រពោន ។
«វាក៏ជាកំហុសរបស់ម៉ាក់ដូចគ្នាដែលមិនចេះស្តាប់ហេតុផល ពេលបងចង់បកស្រាយអូនតែងតែមិនអោយបងនិយាយ»
«វាក៏ជាកំហុសរបស់ពួកយើងដូចគ្នា» ប៉ារបស់ឆេយ៉ុងក៏បាននិយាយទាំងសម្លឹងមើលមុខមិត្តរបស់ខ្លួន។
«វាជាកំហុសរបស់មនុស្សចាស់ដូចជាប៉ានិងម៉ាក់ទេណា កុំយករឿងអតីតដែលហួសទៅហើយមកខ័ណ្ឌឃាំងក្តីស្រឡាញ់របស់ពួកកូនទាំងពីរអីណា» ឆេយ៉ុងវិញកាលដែលលឺមនុស្សចាស់និយាយបែបនេះហើយរាងមាំក៏បានសម្លឹងមើលមុខរបស់ជេននីទាំងញញឹមដាក់នាង ប៉ុន្តែនាងនៅតែមុខស្មើរដាក់គេដដែល។ រឿងរ៉ាវត្រូវបានលាតត្រដាងអស់ហើយ នៅឡើយតែគូស្វាមីមួយគូនេះនៅមិនទាន់និយាយរកគ្នាព្រោះតែជេននីមិនព្រមនិយាយជាមួយគេអោយដឹងរឿងសោះ ។
«ជេន....ពួកយើងត្រឡប់មកដូចដើមវិញណា» រាងមាំនិយាយទាំងលួងលោមនាងក្រមុំដោយចូលទៅក្បែរនាងតូចដែលកំពុងតែធ្វើការងាររបស់នាង។
«អត់ទេ....ខ្ញុំគ្មានអ្វីត្រូវត្រឡប់មកដូចដើមវិញទេ។ ចប់គឺចប់ហើយ» ពេលលឺបែបនេះធ្វើអោយក្តីសង្ឃឹមរបស់គេស្ទើរតែបាត់បង់អស់ហើយ។ ដោយសារតែគេបានព្យាយាមខ្លាំងណាស់ដើម្បីយកចិត្តនាងក្រមុំទោះបីជានាងក៏មានចំណែកខុសដូចគ្នាដែរ។
«នេះអូនក៏ដឹងថាគ្រប់យ៉ាងពួកយើងធ្វើដោយការយល់ច្រឡំ បងក៏ដឹងថាអូនក៏ស្រឡាញ់បងដូចគ្ន»
«នេះក្រុមហ៊ុននិងផ្ទះចំការរបស់នាងខ្ញុំអោយវិញហើយ» មិនត្រឹមតែនិយាយនោះទេគឺនាងក្រមុំថែមទាំងបើកថតតុព្រមទាំងហុចឯកសាទាំងអស់អោយទៅនាងវិញ។
«បងមិនយក»
«ក្រែងជារបស់នាងមិនអញ្ចឹង...ខ្ញុំអោយទៅវិញហើយ» នាងក៏ហ៊ុចអោយទៅគេដោយផ្ទាល់ដៃ។ ឆ្លៀតពេលដែលនាងក្រមុំដើរមករកគេមនុស្សកំហូចដូចជាបានឈោងយកឯកសារពីដៃរបស់នាងដាក់លើតុ រួចហើយក៏ប្រញាប់ទាញនាងក្រមុំមកអោបជាប់។
«លែងខ្ញុំណា....នេះចង់ធ្វើអី?» រាងស្តើងសួរទាំងបើកភ្នែកសម្លក់គេ។
«បើជ្រុលជាអោយបងវិញហើយ ដូចគ្នាបងក៏យកម្ចាស់ទៅវិញដូចគ្នា»
«ខ្ញុំមិនទៅជាមួយទេ»
«បងនឹងយកទៅ» មិនត្រឹមតែនិយាយទេគេថែមទាំងរុញនាងក្រមុំផ្អឹបនឹងសាឡុងដោយមានគេសង្ក្រប់ពីលើនាងតូច ។
«អត់ទេ»
«រឿងនេះទុកមួយឡែកសិន សំខាន់ពេលនេះបងនឹកបបូរមាត់មួយនេះណាស់» គេនិយាយទាំងភ្នែកសម្លឹងមើលបបូរមាត់តូចក្រមិចយ៉ាងយូរ។
«ជុប..អ៊ុប» បបូរមាត់របស់គេក៏បានទម្លាក់ទៅគ្រប់គ្រងបបូរមាត់នាងតូចមិនអោយនាងគេចផុតឡើយ។
«អ្ហឹក.....លែង» នាងតូចបានព្យាយាមរុញស្មារបស់គេអោយងើបចេញពីនាងតែមិនរួចសោះនាងកាន់តែរុញចេញគេកាន់តែបឺតមាត់របស់នាងកាន់តែខ្លាំងមុន។
«អ៊ុប» គេបានព្យាយាមលួងលោមអោយនាងក្រមុំបង្ហើបបបូរមាត់របស់នាងដើម្បីជាឱកាសគេបានគ្រប់គ្រងនឹងភ្លក្សឱជារសពីបបូរមាត់នាងតូច។ ជុប!! នៅទីបំផុតនាងតូចក៏ត្រូវចុះចាញ់ការលួងលោមរបស់គេពិតមែនដៃដែលច្រានស្មាគេចេញមុននឹងបែរជាស្រវ៉ាកចាប់ក្រណាត់អាវរបស់គេស្ទើរតែទកក្រណាត់ទៅហើយកែវភ្នែកក៏ចាប់ផ្តើមបិតសន្សឹមៗ
«ជុប....អ្ហឹក» ដៃរបស់រាងមាំវិញក៏បានក្រសោបនឹងអង្អែលកញ្ចឹងរបស់នាងក្រមុំស្រាលៗទាំងបបូរមាត់បន្តបឺតជញ្ជក់បបូរមាត់នាងយ៉ាងពេញចិត្ត។
«អ្ហឹក» ដៃកំហូចរបស់ក៏មិនឈប់ត្រឹមតែអង្អែលត្រឹមកឡើយគឺគេបានបង្អូសមកដល់អាវរបស់នាងតូចហើយក៏ស្រាយខ្សែបូដែលចងត្រូវបានគេទាញចេញ ដៃក៏ចាប់ផ្តើមសរសៀរស៊ូចូលតាមប្រឡោះអាវរបស់នាងតូច។
«បងជេន...» សំឡេងរបស់មនុស្សស្រីម្នាក់ធ្វើអោយនាងអ្នកទាំងពីរភ្ញាក់ព្រឺត។ ឆេយ៉ុងវិញក៏ប្រញាប់អង្គុយខាងមុខជេននីដើម្បីបាំងកុំអោយប្អូនថ្លៃឃើញសភាពជេននីនៅពេលនេះព្រោះថាអាវដែលគេទាំងខ្សែមុននឹងគឺមិនទាប់ចងវិញនៅឡើយ។ នាងក្រមុំក៏ប្រញាប់ចងបូអាវវិញយ៉ាងលឿន។
«នេះខ្ញុំមិនគួរមកកាត់ចង្វាក់បងសោះ»
«កាត់ចង្វាក់អី ឯងនិយាយពីអ្វី?» រាងស្តើងប្រាប់ទៅប្អូនស្រីរបស់ខ្លួនទាំងសំលេងញ័រៗ៕
«ហឺ...មិនបាច់លាក់បាំងខ្ញុំទេបើថាចង់ត្រូវគ្នាក៏ត្រូវគ្នាវិញទៅ បងស្រីក៏ចឹងដែរបើនៅស្រឡាញ់ក៏ត្រូវគ្នាវិញទៅកុំខ្មឺតពេកប្រយ័ត្នបងថ្លៃឈប់លួង»
«ផូស»
«អួយ...បងគប់ខ្ញុំធ្វើអីខ្ញុំឈឺណា» អិនសរនិយាយទាំងរើសខ្នើយនៅដែលនាងដកចេញពីសាឡុងមកគប់នាង។
«មកពីនិយាយអ្វីផ្តេសផ្តាស់»
«...ហឹស...ហឹស...អូខេ...បងថ្លៃបន្តការងារបងចុះខ្ញុំទៅវិញហើយ ចាំនិយាយជាមួយបងជេនពេលក្រោយក៏បាន» និយាយចប់គេក៏ដើរចេញបាត់ទុកអោយនាងក្រមុំអង្គុយសម្លក់គេ។
«ស្អី...នេះសម្លក់បងបែបនេះចង់រំលោភបងមែនទេ?»
«ឆ្កួត..ខ្ញុំមិនមែនមនុស្សល្មោភកាមដូចជានាងឡើយ»
«ល្មោភកាមជាមួយប្រពន្ធបងប៉ុណ្ណោះ»
«ល្មមចេញពីក្រុមហ៊ុនខ្ញុំបានហើយ»
«បងសុំពេលណា តែមួយខែក៏បានបើមួយខែហើយអូននៅតែមិនព្រមត្រូវរូវជាមួយនឹងបងវិញបងនឹងដើរចេញដោយខ្លួនឯង» ពេលលឺបែបនេះហើយនាងក្រមុំហាក់នៅស្ងៀមមួយភ្លែត នេះនាងមានអារម្មណ៍ថាចុងនៅទ្រូងខាងឆ្វេង ។
YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...