Part 46

65 3 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៤៦
ពួកគេទាំងបីក៏នាំគ្នាដើរចូលទៅខាងក្នុងចំណែកនាងក្រមុំវិញគឺថាប្រជ្រៀតចូលប្រឡោះកណ្តាលតែម្តង។ នាងមិនទុកឱកាសអោយពួកគេទាំងពីរបាននៅក្បែរគ្នាឡើយ។ មិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរទៅដល់រោងកុនព្រោះថាគម្រោងរបស់ពួកគេមកមើលកុន។ ដោយឆេយ៉ុងជាអ្នកទៅទិញសំបុត្រកុន។
«នេះ!!រ៉ាហ្សា» គេក៏ហុចសំបុត្រកុនអោយរ៉ាហ្សា។
«ចុះអូន?» នាងក្រមុំក៏ប្រញាប់សួរគេភ្លាម
«នេះរបស់ជេន» នាងតូចក៏ទាញសំបុត្រមកមើល ហើយក៏ទាញសំបុត្ររបស់គេមកមើលដូចគ្នា។
«នេះហេតុអ្វីក៏អោយសំបុត្រអូននៅអង្គុយឃ្លាតពីបងអញ្ចឹង អូនមិនព្រមឡើយ» នាងតូចនិយាយទាំងសម្លក់មុខរបស់រាងមាំ។
«ចូលមកឬក៏ទៅវិញ?»
«ហឹស....ហឹស...ទៅក៏បាន» នាងតូចក៏តបទាំងមុខក្រញូវសម្លឹងមើលមុខរបស់គេដែលកំពុងតែដើរចូលទៅខាងក្នុងដោយក្នុងដៃមានកាន់ពោតលីង និងកូកាទៀតផង។
«នេះសម្រាប់រ៉ាហ្សា»
«ហឹក» នាងក្រមុំវិញពេលឃើញគេយកចិត្តទុកដាក់បារម្ភជាមួយនឹងគេបែបនេះធ្វើអោយនាងខឹងនឹងគេជាខ្លាំង។ពីដំបូងគិតថានឹងមកបំបែកពួកគេមិនអោយនៅក្បែរគ្នាឡើយប៉ុន្តែពេលមកដល់ឃើញបែបនេះនាងបែរជាចង់ត្រឡប់ទៅវិញ។ ពេលកំពុងតែអង្គុយមើលរឿងនាងក្រមុំតែងតែមើលឆេយ៉ុងរហូតប៉ុន្តែមើលទៅគេដូចជាធម្មតា ឬក៏គេពិតជាលែងស្រឡាញ់នាងពិតមែនហើយ។ ពេលនោះរ៉ាហ្សាក៏បានហុចដៃទៅយកពោតលីងពីឆេយ៉ុង ជេននីក៏បានមើលទៅនាងក្រមុំតែនាងតូចមិនបាននិយាយអ្វីឡើយគឺនាងបានចោលភ្នែកទៅមើលរឿងធ្វើមិនដឹង។ ប៉ុន្តែពេលនាងក្រមុំស្ងាតបែបនេះហើយធ្វើអោយឆេយ៉ុងតែងតែលួចមើលនាងក្រមុំ ព្រោះថារាល់ដងគេមិនមែនស្ងាត់បែបនេះឡើយ។
«របស់រ៉ាហ្សាអស់ហើយ?» ឆេយ៉ុងក៏បានបសួរនាងក្រមុំពេលដែលនាងមកញ៉ាំជាមួយគេបែបនេះ។
«អ៎...គឺនៅខ្លះគ្រាន់តែអូនច្រឡំ»
«អ្ហឹក...ញ៉ាំរបស់រ៉ាហ្សាអោយអស់ទៅ»
«ចា៎» នាងក៏តបទាំងញញឹមទាំងបង្ខំ មិនយូរប៉ុន្មានកុនក៏ត្រូវបានបញ្ចប់ ។ ទើបពួកគេបន្តទៅដើរលេងកន្លែងផ្សេងជាមួយនឹងគ្នាទៀត។ ហើយពួកគេទាំងបីក៏បន្តទៅរកអីញ៉ាំជាមួយគ្នា។ ថ្ងៃនេះគឺចម្លែកខុសធម្មតាព្រោះតែរាងស្តើងហាក់មិនបង្ហាញអាការៈប្រច័ណ្ឌសោះ។ មិនយូរប៉ុន្មានការដើរលេងជាមួយគ្នាក៏ត្រូវបានបញ្ចប់ រ៉ាហ្សាក៏ត្រូវធ្វើដំណើរចេញទៅដោយខ្លួនព្រោះថានាងបានជិះឡានមក។
«តោះទៅវិញ»
«ចាស៎» នាងក្រមុំនិយាយតែមួយមាត់នេះហើយ នាងក៏បានបើកទ្វារឡានចូលទៅអង្គុយចុះគេ។ ឡានក៏ចាប់ផ្តើមចេញទៅ កែវភ្នែករបស់គេតែងតែលួងមើលនាងក្រមុំដែលអង្គុយស្ងៀម នាងក្រមុំក៏បានទាញទូរស័ព្ទរបស់ខ្លួនជាមួយនឹងកាសមកបើកចំរៀងស្តាប់។
«ងឺត» ឡានរបស់រាងមាំក៏ត្រូវបាចាប់ហ្វ្រាំងភ្លាមៗធ្វើអោយអ្នកសំងំគេងមុននេះត្រូវបើកភ្នែកសំឡឹងមើលជុំវិញនោះឃើញថាមិនទាន់បានទៅដល់ផ្ទះផង។ នេះគេឈប់ធ្វើអីទាំងដែលមិនទាន់ដល់ទីតាំងផង។
«បងមានអីមែនទេ?»
«មានតើ» រាងមាំក៏តបទាំងចុះពីលើឡានហើយដើរទៅបើកទ្វាររបស់នាងក្រមុំព្រមទាំងទាញដៃនាងក្រមុំអោយដើរចុះមកតាមគេ។
«កើតអីមែនទេ?» មិនមែនគេមិនដឹងទេ ប៉ុន្តែគេនៅតែសួរនាងបែបនេះទៀត។
«អត់ទេ!! អត់មានកើតអីទេ»
«បើអត់មានហេតុអ្វីក៏នៅស្ងៀមស្ងាត់មិននិយាយអ្វី?»
«ហឹស.....ហឹស....អូនថាគ្មានអីគឺគ្មានហើយ» នាងក៏ញញឹមដោយសម្លឹងមើលមុខគេចំតែក៏បែរទៅមើលទឹកទន្លេដែលនៅនឹងមុខរបស់នាងវិញព្រោះថាទេសភាពនាពេលព្រះអាទិត្យរៀបលិចបែបនេះគឺវាស្រស់ស្អាតខ្លាំងណាស់។ រាងមាំវិញក៏ព្យាយាមដកដង្ហើមធំដើម្បីនិយាយជាមួយនឹងនាងក្រមុំ។
«បងមិនជឿទេ?»
«គ្មានអ្វីទេអូនគ្រាន់គិតថាអូនមកចោលការងារយូរហើយ»
«ចង់ត្រឡប់ទៅវិញមែនទេ?»
«ចា៎»
«ចង់ទៅវិញដោយសារការងារឬក៏គេចវេសពីបង?»
«អត់ទេអូនចង់ទៅធ្វើការងារ»
«អន់ចិត្តមែនទេ?» គេក៏សួរនាងក្រមុំដោយដើរទៅក្បែរនាងល្អិត។
«អត់ទេ មានអីត្រូវអន់ចិត្ត»
«ច្បាស់ទេ?»
«ច្បាស់» ពេលលឺនាងក្រមុំប្រកែកបែបនេះហើយគេក៏មិនសួរនាំអ្វីដែរបានត្រឹមតែឈរសម្លឹងមើលរាងស្តើងដែលកំពុងតែឈរសម្លឹងមើលថ្ងៃលិចដោយស្ងៀមស្ងាត់។
«អ្ហឹក» ពេលនោះគេក៏បានចូលទៅអោបនាងក្រមុំពីក្រោយ ។
«អន់ចិត្តនឹងបងម៉េចមិននិយាយចេញមក» គេក៏ពោលប្រយោគនេះចេញមកដោយអោបនាងក្រមុំយ៉ាងណែន។
«អូនមានសិទ្ធិនិយាយចេញមកដែរ?» ដោយមិនចង់លាក់បាំងទៀតនាងក៏សួរទៅគេវិញ។
«ហេតុអ្វីក៏ថាគ្មាន សិទ្ធិជាប្រពន្ធរបស់បងនោះអីជាប្រពន្ធឃើញប្តីទៅស្និទ្ធិស្នាលជាមួយនឹងស្រីផ្សេងគឺច្បាស់ជាប្រចណ្ឌនឹងអន់ចិត្តហើយ»
«ព្រោះបងជាអ្នករក្សាគម្លាតពីអូនដោយខ្លួនឯងទើបអូនគិតថាអូនគ្មានសិទ្ធ»
«ជុប» គេក៏បានថើបថ្ពាល់របស់នាងតូចមួយខ្សឺតយ៉ាងយូរ ។
«បងសុំទោសណា សុំទោសដែលធ្វើបែបនេះជ្រុលលើអូនអូនពេក។ តាមពិតបងមិនដែលឈប់ស្រឡាញ់អូនឡើយ ប៉ុន្តែបងគ្រាន់តែចង់អោយអូនតាមលួងលោមបងម្តងប៉ុណ្ណោះ ។ តែបងក៏ធ្វើវាលើសលុបរហូតដល់អូនមិនសប្បាយចិត្ត»
«បងច្បាស់ទេដែលថាបងមិនបានស្រឡាញ់រ៉ាហ្សា?» នាងក្រមុំសួរទៅគេដោយអារម្មណ៍ស្ងប់ស្ងាត់បំផុត។
«អត់ទេ បងមិនបានស្រឡាញ់នាងទេ?»
«ចុះហេតុអ្វីក៏បងចូលចិត្តនៅក្បែរគេម្លេះ»
«ក៏បងដឹងថាពេលបងនៅក្បែររ៉ាហ្សាអូននឹងបង្ហាញអាការៈហួងហែងបងនោះអី»
«ពេលនេះបងក៏ធ្វើវាបានហើយ»
«ចាស៎....តែពេលនេះបងដឹងហើយបងលែងចង់សាកល្បងអ្វីទៀតហើយ បងសុំទោសណាដែលថ្ងៃនេះធ្វើអោយអូនមិនសប្បាយចិត្តដែលធ្វើអោយអូនអន់ចិត្តនឹងបងខ្លាំងដល់ថ្នាក់នឹង»
«ជុប»គេក៏បានអោនចុះថើបថ្ពាល់របស់នាងក្រមុំបន្តិចក្រោយមកគេក៏បង្វែរនាងក្រមុំមករកគេឃើញថានាងយំ គេក៏បានលើកដៃទៅជូតទឹកភ្នែកអោយនាងក្រមុំ។
«បងធ្វើអោយអូនយំទាល់តែបាន បងសុំទោសណា»
«ឈប់ធ្វើព្រងើយដាក់អូនទៀតណា» នាងក៏សុំគេវិញទាំងជូតទឹកភ្នែកចេញ។
«ចា៎....បងលែងធ្វើបែបនេះទៀតហើយ។ ឈប់អន់ចិត្តនឹងបងណា»
«ហឹក....ហឹក...» នាងក៏យំកាន់តែខ្លាំងហើយក៏ខ្ងប់មុខនឹងទ្រូងគេហើយយំមួយទំហឹង។
«មនុស្សអាក្រក់ដឹងហើយថាគេប្រច័ណ្ឌនៅទៅស្និទ្ធិស្នាលនឹងអ្នកដទៃទៀត»
«បងឈប់ហើយណា សុំទោសពិតមែនណា» គេក៏ព្យាយាមលួងលោមនាង។
«អុប» ពេលនាងងើយមុខមកគេគេក៏បានអោនចុះទៅថើបបបូរមាត់នាងតូចយ៉ាងផ្អែមល្ហែមនាងក៏បិតភ្នែកទទួលយកវាដោយភាពរីករាយ។
ភាគច្រើនចប់ហើយណា មានអីនិយាយនិយាយមក.។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now