ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី១៧
អូនឃោឃៅពេកហើយ☺️
«ជេន...ជេន» រាងមាំក៏បានស្រែកហៅឈ្មោះនាងទាំងព្រួយបារម្ភបានលឺត្រឹមសម្លេងស្រែងរបស់នាងនិងការគម្រាមពីមនុស្សប្រុស។ គេក៏ប្រញាប់ចេញមកមើលខាងក្រៅផ្ទះព្រោះនាងបានប្រាប់ថាបានជិតមកដល់ផ្ទះហើយ។
«ជេន....» គេចេញមកដល់នាងក្រមុំត្រូវបានមនុស្សប្រុសបួននាក់ពាក់មុខជិតបានអូសនាងចូលឡានបាត់ទៅហើយ។
«ឆេ...» នាងក្រមុំក៏បែរមើលមកគេតាមកញ្ចក់ឡានស្រែកហៅឈ្មោះរបស់គេ។ ដោយប្រញាប់ពេកគេក៏ប្រញាប់រត់ចូលទៅក្នុងផ្ទះដើម្បីយកឡានបើកតាមនាងក្រមុំយ៉ាងលឿន។ ដោយការបារម្ភធ្វើអោយគេភ្លេចគិតអោយវែងឆ្ងាយសូម្បីតែប្តឹងប៉ូលិសក៏មិនបានធ្វើ។ ល្បឿនឡានក៏កាន់តែលឿនទៅៗកែវភ្នែកប្រឹងមើលរថយន្តនៅខាងមុខរថយន្តរបស់ខ្លួនដោយមិនហ៊ានដកភ្នែកចេញឡើយ ព្រោះបើមិនអញ្ចឹងទេនាងក្រមុំនឹងមានគ្រោះថា្នក់ ឬក៏តាមគេមិនទាន់ឡើយ។
«ទីង..ទីង....» ទូរស័ព្ទរបស់គេក៏មានការខលចូលឃើញថាជាលេខរបស់អ្នកណាក៏មិនដឹង។
«អាឡូ»
«បើមិនចង់អោយប្រពន្ធរបស់នាងស្លាប់ ឆាប់មកជួបពួកយើងហើយហាមប្តឹងប៉ូលិស»
«ពួកឯេងជាអ្នកណា?» រាងមាំក៏ស្រែកសួរទៅគេទាំងកំហឹង។
«ហាមប្តឹងប៉ូលិសបើមិនចង់បានសាកសពនាងទៅវិញ»
«លែង...ឆេយ៉ុងបងកុំធ្វើតាមពួកវា»
«ផាច់...អួយ» សំឡេងប្រៀបដូចជាការទះកំភ្លៀងក៏បានបន្លឺឡើងព្រមជាមួយនឹងការស្រែករបស់រាងស្តើងទៀត។
«ហាមប៉ះប្រពន្ធយើង យើងនឹងមិនអត់អនអោយឯងឡើយ»
«ប្រញាប់បន្តិចមកបើមិនចង់បានសាកសពនាងទៅវិញ»
«ទូតៗ» បញ្ចប់ការសន្ទនាទូរស័ព្ទភ្លាមទូរស័ព្ទរបស់គេក៏ត្រូវបានផ្តាច់ការទាក់ទង។ គេក៏ព្យាយាមបើកឡានចេញទៅរហូតដល់បានឆ្ងាយ ចំណែកជេនវិញត្រូវពួកគេនាំកាន់តែឆ្ងាយៗទៅរហូតដល់អាគារដែលគេទុកចោល។
«ចេញមក» គេក៏បានអូសនាងក្រមុំទាំងត្រដាប់ត្រដួសព្រោះថានាងមិនព្រមដើរចេញទៅតាមគេសោះ។
«ឆាប់មក....តិចត្រូវ»
«អួយ..ខ្ញុំដើរបាន» នាងក្រមុំក៏ដើរទៅជាមួយពួកគេចូលទៅខាងក្នុង។
«ងឹត» ឡានរបស់រាងមាំក៏បានចតនៅមុខអគារនោះ ហើយគេក៏ប្រញាប់រត់ចូលទៅតាមដោយមិនខ្លាចបន្តិចឡើយ ព្រោះថាតែបារម្ភពីនាងគឺលែងខ្វល់ពីសុវត្ថិភាពខ្លួនឯងហើយ។
«ជេន» គេបានដើរចូលទៅព្រមទាំងស្រែកហៅឈ្មោះរបស់នាងក្រមុំ។
«មកហើយ» បុរសម្នាក់វ័យប្រមាណ៤០ឆ្នាំកំពុងតែឈរនៅក្បែរនាងក្រោយដោយចងជាប់នឹងសរសរហើយក៏មានអង្គរក្សរបស់គេ៨នាក់ឯនោះ។
«ឯងចង់បានអ្វី?»
«ងាយ..ងាយ....ផ្តិតមេដៃលើក្រដាស់នេះទៅ» គេក៏ដកយកឯកសារមួយសំណុំជាមួយនឹងប៉ុងសម្រាប់ផ្តិតមេដៃ។
«នេះជាដៃគូប្រជែងជាមួយខ្ញុំមែនទេ? ហេតុអ្វីក៏ខ្ញុំមិនស្គាល់»
«ហឹស...ហឹស....ដៃគូប្រជែងខ្លះគេមិនចាំបាច់បង្ហាញមុខទេ ដូចជាខ្ញុំគឺរងចាំឱកាសល្អបែបនេះ...ហាស....ហាស...» សំឡេងសើចយ៉ាងក្រលរបានបន្លឺឡើងជាមួយនឹងក្តីសង្ឃឹមថាគេនឹងឈ្នះ។
«វាជាអ្វី?» គេក៏ទាញមកមើលការជាលិខិតលក់ក្រុមហ៊ុនរបស់គេ។
«ឯងជាអ្នកណា?» ព្រោះនៅក្នុងនោះមិនទាន់បានដាក់ឈ្មោះអ្នកទិញនៅឡើយ។
«មានសិទ្ធិសួរទេ? ឬក៏...» គេនិយាយទាំងដើរសំដៅទៅរកនាងក្រមុំដោយក្នុងដៃមានកាន់កូនកាំបិត។
«មុខមាត់ស្អាតបែបនេះ ចុះបើមុខមានស្លាកស្នាមតើគេនៅស្រឡាញ់នាងទៀតទេ?» នាងក្រមុំក៏ព្យាយាមរើសបម្រាស់ព្រោះថាកាំបិតដ៏មុតស្រួចកំពុងតែនៅក្បែរមុខរបស់នាង។
«ដកដៃរបស់ឯងចេញភ្លាម....» រាងមាំបានស្រែកសំឡត់គេដោយកំហឹងកែវភ្នែកឡើងក្រហមបញ្ជាក់ពីទោសៈដែលមាននៅក្នុងខ្លួននៅពេលនេះ។
«....» កាំបិតក៏បានធ្លាក់ចុះពីដៃរបស់គេ គេក៏សើច
«ឬក៏ធ្វើអ្វីផ្សេងទៅ ព្រោះថាស្អាតបែបនេះវាគួរអោយស្តាយធ្វើរឿងអ្វីដែលសប្បាយសិនទើបល្អ» ទឹកមុខកាមគុណក៏បានបង្ហាញចេញមកធ្វើអោយឆេយ៉ុងក្តាប់ដៃយ៉ាងណែនសម្លឹងមើលឯកសានៅលើតុ។
«អ៊ុំស្រីអ្នកនាងឆេទៅណាហើយ» អង្គរក្សរបស់រាងមាំដែលទើបនឹងត្រឡប់មកពីខាងក្រោយភូមិគ្រឹះក៏បានមកវិញក៏មិនបានឃើញចៅហ្វាយខ្លួនក៏សួរ ព្រោះថាមុននឹងឃើញគាត់នៅទីនេះសោះ។
«អ៊ុំមិនដឹងដែរ ឃើញគាត់បើកឡានចេញទៅក្រៅ» ដូចជាប្រញាប់ប្រញាល់អញ្ចឹង។
«ឬក៏គាត់ចេញទៅក្រុមហ៊ុន»
«អត់ ទេថ្ងៃនេះគាត់ថាមិនទៅក្រុមហ៊ុនទេបើចេញក្រៅតែម្នាក់ឯងបែបនេះក៏គួរតែហៅពួកយើងទាំងពីរចេញទៅ» អង្គរក្សទាំងពីរក៏មើលមុខគ្នា។
«ហើយចុះពួកឯងចេញទៅណាបានជាមិននៅជាមួយនឹងគាត់» អ៊ុំស្រីក៏បានសួរទៅពួកគេ
«គឺមុននឹងពួកខ្ញុំទៅខាងក្រោយបន្តិចទៅរកចញ្ចៀនរបស់អ្នកនាងជេនគាត់បានប្រាប់គាត់ធ្វើធ្លាក់បាត់នៅសួនខាងក្រោយ ខ្លាចថាថ្ងៃនេះអ្នកនាងឆេមិនឃើញចញ្ចៀននឹងអន់ចិត្ត ទើបពឹងអោយពួកខ្ញុំជួយរក»
«ហើយ...ចំមែនឯងនេះ ហើយចុះចិញ្ចៀនរកឃើញទេ»
«បាទ!រកឃើញ» អ្នកទាំងពីរក៏ប្រញាប់ទៅពិនិត្យកាំមេរ៉ានៅខាងមុខផ្ទះក៏ឃើញហេតុការគ្រប់យ៉ាង។
«ឆាប់ឡើង» ពួកគេទាំងពីរក៏ប្រញាប់បើកឡានចេញទៅតាមចៅហ្វាយរបស់ខ្លួនយ៉ាងលឿន។
«ម្នាក់ជាអ្នកបើកឡានហើយម្នាក់ទៀតកំពុងតែចុចរកទីតាំងរបស់ឡានចៅហ្វាយ»
«យ៉ាងម៉េច នៅគិតមិនចេញទៀតឬ? មិនស្រឡាញ់ប្រពន្ធឯងទេឬ?» រាងមាំកំពុងតែស្ទាកស្ទើររជាខ្លាំង
«បាន» និយាយចប់គេក៏បានចាប់ទាញអាវរបស់រាងស្តើង
«លែង.....កុំធ្វើអីជេន.....កុំប៉ះនាងអោយសោះ....» រាងមាំក៏ប្រញាប់ទាញយកប៉ុងមកផ្តិចមេដៃនៅលើឯកសារទាំងអស់នោះយ៉ាងលឿន។
«ហឹស...ហឹស...តែប៉ុណ្ណឹងសោះ.....គិតទៅពិតជាងាយស្រួលដល់ហើយ ទិញក្រុមហ៊ុនដ៏ល្បីដោយមិនចាំបាច់ចំណាយលុយ» សំណើចតួចិត្តអាក្រក់របស់គេក៏បានបន្លឺឡើងហើយគេក៏យកឯកសាទាំងអស់នោះទុក។
«លែងប្រពន្ធខ្ញុំ»
«ហាស....ហាស.....ក៏មកយកខ្លួនឯងទៅ» ឆេយ៉ុងក៏ចូលទៅពិតមែន តែក៏ត្រូវអង្គរក្សរបស់គេចាប់ជាប់។
«ខ្ញុំប្តូរចិត្តហើយ មនុស្សស្រីស្អាតបែបនេះយើងស្តាយបើបានសប្បាយជាមួយនឹងនាងបន្តិចក៏ល្អ»
«ថោកទាប នេះឯងជម្រិតយកក្រុមហ៊ុនរបស់ឆេហើយ នៅមកគិតយើងស្មោគក្រោគបែបនេះទៀត» ជេននីក៏ស្រែកជេរគេទាំងកំហឹង ។
«លែង....ហាមប៉ះពាល់នាងអោយសោះ......ខ្ញុំនឹងមិនលើកលែងអោយដាច់ខាត» រាងមាំបានព្យាយាមរើបម្រាស់តែត្រូវអង្គរក្សរបស់គេបានវៃរាងមាំរហូតដល់ដួល។
«ឌឹបៗៗ» ពេលដែលរាងស្តើងបានដួលទៅលើដីហើយវាក៏នៅទាត់ចំពោះរបស់គេប៉ុន្តែឆេយ៉ុងនៅតែព្យាយាមវារទាំងពិបាកទៅរករាងស្តើងដែលត្រូវបានដៃគូប្រជេងកំពុងតែទាញនាងអោយដើរតាមគេ។
«អ្ហឹក» គេក៏បានក្រោកឈរហើយក៏បានទាញកម្លោះចំណាស់នោះចេញពីរាងស្តើង។ ឌឹប! គេក៏បានដាល់ម្នាក់នោះមួយដៃប្រឹងវៃបន្តទៀតតែក៏ត្រូវដួលភ្លាមៗព្រោះថាជើងរបស់ត្រូវបានវាយជាមួយនឹងដែកជ្រុងមួយទំហឹង រហូតដល់ដួលហើយមនុស្សរបស់បុរសម្នាក់នោះក៏បានវៃគេថែមទៀត។
«ផូង» សំលេងកាំភ្លើងក៏បានពន្លឺឡើងធ្វើអោយអ្នកទាំងអស់គ្នាភ្ញាក់ព្រឺត ។
«ឆេ......« ជេននីប្រញាប់រត់ទៅជួយលើករាងខ្ពស់ព្រោះគេមិនអាចក្រោកបានឡើយថាមិនត្រូវជើងគេអាចបាក់ថាបាន។
«អួយ..» គេបានស្រែកទាំងឈឺចាប់
«ផូង» អង្គរក្សរបស់ឆេយ៉ុងក៏បានចូលមកព្រមទាំងបាញ់ពួកគេមិនអោយចូលមកជិតចៅហ្វាយឡើយ រហូតដល់ពួកគេបានដកថយ។
«ជេន....អូនមិនអីទេមែនទេ?»
«នេះនៅមកបារម្ភពីអូនទៀត...បងឈឺខ្លាំងទេ?» រាងស្តើងសួរគេទាំងទឹកភ្នែកព្យាយាមលើកគ្រារាងស្តើងអោយដើរ អង្គរក្សរបស់គេក៏បានអៀវចៅហ្វាយខ្លួនឡើងឡានដើម្បីយកគេទៅពេទ្យ។
YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...