ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៣០
«លែងខ្ញុំភ្លាម» រាងស្តើងងនៅតែមានៈប្រាប់អោយគេដោះលែងនាង ទាំងដឹងរួចហើយថាហើយថាគេនឹងមិនដោះលែងដាច់ខាត ។ ដៃក៏ចាប់ចំណងហើយមកត្រូវជិះឡានជាមួយនឹងមនុស្សស្រីមុខងាប់ទៀត ។
«នេះប្រឹងស្រែកនេះ គិតថាខ្ញុំដោះលែងនាងមែនទេ?» រាងមាំនិយាយទាំងភ្នែកសម្លឹងមើលទៅដងវិថីបើកឡានចេញយ៉ាងលឿន ។
«អាឡូ!ចៅហ្វាយ» កូនចៅរបស់គេក៏បានខលមកគេ
«មានអីមែនទេ?»
«គឺខ្ញុំចង់និយាយរឿងឡានរបស់អ្នកនាងជេន» ពេលលឺបែបនេះហើយគេក៏និយាយតបជាមួយនឹងកូនចៅរបស់គេ។
«យកវាទៅទុកនៅផ្ទះរបស់ពួកឯងទាំងពីរសិនទៅណា»
«បាទ!» ការសន្ទនាក៏ត្រូវបានបញ្ចប់ព្រោះតែរាងមាំបានបន្ថែមល្បឿនលឿនជាងមុនទៅទៀត។
«ចុះមក» មកដល់ផ្ទះនៅមាត់សុទ្រភ្លាមគេក៏បានទាញនាងក្រមុំអោយចុះពីលើឡានដោយមិនអោយនាងចុះតាមសម្រួលឡើយ។
«ខ្ញុំមិនចុះ»
«ចុះឬក៏មិនចុះ?» រាងមាំក៏ឈរអោបដៃសម្លឹងមើលមុខរបស់នាងក្រមុំដែលកំពុងតែអង្គុយនៅក្នុងឡាន។
«មិន»
«នាងកំពុងតែលេងសើចជាមួយនឹងខ្ញុំពេកហើយណា» រាងមាំនិយាយទាំងកញ្ឆក់ដៃរបស់រាងស្តើងទាំងកំហឹង។
«ចាំមើល មើល៎ថាអាចឈ្នះខ្ញុំទេ» រាងមាំបញ្ចប់ប្រយោគទាំងញញឹមដាក់នាងក្រមុំនៅចុងមាត់។
«មកនេះ» មិនចាំយូរគេក៏បានគេក៏បានលីនាងក្រមុំដាក់នៅលើស្មាដោយមិនមានអារម្មណ៍ថាធ្ងន់អ្វីបន្តិចឡើយ។
«អ្ហឹក...ឌឹប!» នាងក្រមុំក៏គក់ខ្នងរបស់គេមួយទំហឹង តែគេមិនខ្វល់ឡើយគឺថាគេបានបីនាងក្រមុំដើរចូលទៅក្នុងផ្ទះ។
«ផឹប» រាងកាយរបស់នាងក្រមុំត្រូវបានគេបោះទៅលើគ្រែដោយគ្មានភាពប្រណីអីបន្តិច។
«អួយ» នាងក្រមុំប្រឹងច្រត់ពូកដើម្បីក្រោកអង្គុយគេចពីគេ។
«ចង់ទៅណា?» នាងក្រមុំប្រឹងរើដើម្បីរត់ចេញទៅហើយតែគេរហ័សទាញនាងក្រមុំចូលមកចិត្តខ្លួនរបស់គេ។
«លែង...ខ្ញុំនឹងប្តឹងនាង»
«សូមអញ្ជើញ» គេក៏និយាយបញ្ឈឺនាងក្រមុំព្រោះគេដឹងថានាងមិនអាចគេចផុតពីគេឡើយ។
«លែងខ្ញុំ....ឆាប់ស្រាយចំណងចេញនាងគិតចង់ធ្វើអីឆ្កួតឡប់នាងទៀតហើយ» រាងស្តើងក៏សួរទៅគេវិញសម្លក់មុខគេដោយគ្មានភាពខ្លាចអីបន្តិច។
«អ្ហឹក» គេក៏បានច្របាច់ថ្ពាល់របស់នាងដោយដៃរបស់គេម្ខាង កែវភ្នែកដ៏មុតស្រួចគឺកំពុងតែសម្លឹងមើលមុខរបស់នាង។
«សឺត» គេក៏អោនចុះទៅថើបកញ្ជឹងករបស់នាងក្រមុំទាំងដែលនាងមិនអាចតទល់ជាមួយនឹងគេបានឡើយ។
«ខ្វោក» អាវរបស់នាងក្រមុំត្រូវគេទាញកន្រ្តាក់ដោយមិនអាសូរដល់នាងឡើយស្ទើរតែរលាត់សាច់ដោយសារកម្លាំងទាញរបស់គេទៅហើយ។
«អ្ហឹប....សឺត» ចុងច្រមុះនឹងបបូរមាត់របស់គេក៏កំពុងតែធ្វើដំណើរមកដល់ចង្អូសទ្រូងរបស់នាងក្រមុំ។
រ៉ឺង!! សំឡេងទូរស័ព្ទរបស់គេបានបន្លឺឡើងធ្វើអោយគេបញ្ឈប់សកម្មភាពភ្លាមៗរួចហើយក៏ទាញទូរស័ព្ទមកមើលហើយក៏ញញឹម។
«អាឡូ! អូនសម្លាញ់» គេនិយាយឡើងផ្អែមជាមួយនឹងនាងក្រមុំហើយក៏ដើរទៅអង្គុយនៅលើសាឡុងបាត់ ទុកអោយនាងក្រមុំនៅលើគ្រែទាំងជាប់ចំណង។
«បងរវល់នៅតាមខេត្តនឹងណា» គេនិយាយផងសើចផងមើលទៅពិតជាមានក្តីសុខខ្លាំងណាស់ ។ បានមួយស្របក់គេក៏ចេញទៅនិយាយទូរស័ព្ទនៅខាងក្រៅ។
«មនុស្សឆ្កួត...ខ្ញុំស្អប់នាងឆេយ៉ុង» រាងស្តើងក្តាប់កម្រាលពូកស្ទើរតែបាក់ក្រចករបស់ខ្លួនអញ្ជឹង។ ភ្នែកក្រហមសម្លឹងមើលអ្នកដែលកំពុងតែនិយាយទូរស័ព្ទនៅខាងក្រៅ។ ប៉ុន្តែនាងបែរជាមានអារម្មណ៍ថាឈឺចាប់នៅពេលដែលគេនិយាយផ្អែមល្ហែមជាមួយនឹងអ្នកដទៃអីបែបនេះ។
«បងដឹងហើយ!!ចាំបងឡើងទៅវិញបងនឹងទៅរកអូនមុនគេ» ឆ្លៀតពេលរាងមាំកំពុងតែនិយាយទូរស័ព្ទនាងក៏ស្រាប់តែក្រឡែកទៅឃើញកូនកាំបិតនៅលើតុនាងបានក្រោកទៅរកកាំបិតនោះដោយព្យាយាមយកកាំបិតនោះមកអាបន្តិចទាំងពិបាក។ ដែលដែលគេក្រឡែកមកមើលអ្នកនៅខាងក្រៅ។ នៅទីបំផុតចំណងនៅនឹងដៃរបស់នាងក៏ត្រូវបានដាច់ ធ្វើអោយនាងក្រមុំញញឹមចេញមក នាងបានក្រឡែកឃើញទ្វារនៅខាងក្រោយហើយនាងក៏ប្រញាប់ដើរចេញទៅព្រមទាំងបើកទ្វារលបៗព្រោះខ្លាចគេដឹង។
«ប៉ុណ្ណឹងសិនហើយណា អូនសម្លាញ់»ទូរស័ព្ទត្រូវបានផ្តាច់ការសន្ទនាគេក៏បានដើរចូលមកខាងក្នុងស្រាប់តែ!
«ចង្រៃយោ» ឆេយ៉ុងក៏ប្រញាប់រត់ចេញទៅផ្លូវខាងក្រោយយ៉ាងលឿន។
«នេះគិតចង់រត់ផង....ឈប់ភ្លាមគីម ជេននី» នាងរត់មិនទាន់បានឆ្ងាយប៉ុន្មានផងគេក៏ស្រែកហៅឈ្មោះរបស់នាងក្រមុំព្រោះឃើញនាងរត់បានប្រមាណជិត១០០ម៉ែត្រពីនាងបាត់ទៅហើយ។
«នាងគិតមែនទេថារត់គេចពីខ្ញុំបាន» រាងមាំក៏ប្រញាប់រត់តាមពីក្រោយនាងក្រមុំយ៉ាងលឿន។
«ឈប់» គេរត់កាន់តែលឿនជាងមុនរហូតជិតតាមនាងក្រមុំទាន់ ចំណែកនាងវិញក៏ដូចគ្នានាងប្រឹងរត់ខ្លាំងជាមុនទៀត ។
«ព្រូស» ដោយមិនបានប្រយ័ត្នធ្វើអោយនាងក្រមុំរត់ទៅទាក់នឹងឈើធ្វើអោយនាងក្រិចជើងនឹងដួលនៅមួយកន្លែង។
«អ្ហឹក» ប៉ុន្តែនាងនៅតែព្យាយាមក្រោកដើរទាំងអូសជើងម្ខាង ។
«ចង់ទៅណា? ឆាប់មកនេះវិញ» នៅទីបំផុតគេក៏តាមនាងក្រមុំទាន់រួចហើយគេក៏បានចាប់លីនាងក្រមុំត្រឡប់ទៅវិញ ។
«ចាំមើលថាលើកនេះនាងពូកែទៀតទេ?»
«ព្រូស.....» គេក៏បោះនាងក្រមុំទៅលើពូក
«បើនាងរត់នាងនឹងត្រូវខ្លាំងជាងនេះមិនខាន» និយាយហើយគេក៏ចាក់គន្លឹះទ្វារដើរចេញទៅក្រៅមួយស្របក់ទើបគេត្រឡប់មកវិញ។
«នេះនាង ចង់ធ្វើឆ្កួតអីនឹង?» គ្រាន់តែឃើញគេមកវិញជាមួយនឹងច្របាក់នៅនឹងដៃ។
«កឺនាងជាអ្នកបង្ខំខ្ញុំអោយធ្វើបែបនេះនោះអី»
«ឡប់...នាងរោគចិត្តឬយ៉ាងម៉េច?» រាងស្តើងក៏សួរទៅគេ
«ហឹស..ហឹស..ចុះត្រង់បោកប្រាស់ខ្ញុំយកទ្រព្យខ្ញុំនោះជាអ្វីទៅ?» ឆេយ៉ុងក៏សួរទៅវិញ ។
«ព្រោះតែគ្រួសារនាង ហើយវាក៏មិនមែនជាទ្រព្យសម្បត្តិរបស់នាងដែរ»
«ហឹស....ហឹស....នេះជាអ្វីដែលនាងត្រូវតែទទួល ព្រោះថានាងបានបំផ្លាញក្តីស្រឡាញ់របស់ខ្ញុំអស់ហើយ» គេមិនត្រឹមនិយាយតែមាត់នោះទេ គឺគេបានក្រសោបស្មារបស់នាងក្រមុំព្រមទាំងច្របាច់ស្មារបស់នាងស្ទើរតែបាក់ឆ្អឹងទៅហើយ។
«លែង...កុំធ្វើអីឆ្កួតៗណាឆេយ៉ុង» នាងក្រមុំក៏ចាប់ផ្តើមភ័យពេលដែលគេដាក់ច្រវ៉ាក់ចាក់សោកងជើងរបស់នាងជាប់នឹងជើងគ្រែ។
«ក្រែងពូកែរត់មិនអញ្ចឹង»
«ត្រៀមខ្លួនបម្រើខ្ញុំអោយហើយទៅ» គេបានសម្លឹងមើលកែវភ្នែករបស់នាងគេស្រាប់តែមានអារម្មណ៍ថាអាណិតពេលសម្លឹងចំកែវភ្នែកដែលមានដកទឹកភ្នែក តែក៏រហ័សគេចេញដោយចេញទៅក្រៅបាត់។
YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...