ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី២៩
«អ្ហឹក» លីសាក៏បានដកបបូរមាត់ចេញពីបបូរមាត់រាងស្តើងព្រមទាំងសម្លឹងមើលមុខរបស់គេដោយកែវភ្នែកដ៏ស្រទន់ ចំណែកនាងក្រមុំវិញស្ទើរតែមិនហ៊ានសម្លឹងមើលគេឡើយ។ កែវភ្នែកដែលជះពន្លឺដ៏ត្រចះត្រចង់កំពុងតែបាញ់ចំកែវភ្នែកនាង ។
«នៅចង់ធ្វើការទៀតទេ?» លីសាបានសួរទៅនាងក្រមុំព្រមទាំងអោនមុខទៅរកនាង។
«គឺ....»ពាក្យសម្តីដែលចង់និយាយចេញមកប៉ុន្តែហាក់គាំងហើបមាត់មិនចេញឡើយ។
រ៉ឺង!! សំឡេងទូរស័ព្ទរបស់ជីស៊ូក៏បានរោទិ៍ឡើង។ លីសាបានក្រឡែកមើលទូរស័ព្ទនៅលើតុរួចហើយក៏ទាញទូរស័ព្ទមកអោយជីស៊ូ។
«អ្នកណាខលមកទាំងយប់?»
«គឺ....មិត្តភក្តិ» នាងក៏ប្រញាប់ប្រាប់ទៅគេព្រមទាំងចុចទទួល ។ នាងក៏ចាប់ផ្តើមនិយាយទូរស័ព្ទនិយាយសន្ទនាគ្នាជាមួយនឹងសម្លេងសើចយ៉ាងសប្បាយ។
«ចេញបានទេ ខ្ញុំនិយាយទូរស័ព្ទ» នាងក៏ដកទូរស័ព្ទអោយឃ្លាតចេញពីនាងបន្តិចរួចប្រាប់ទៅអ្នកដែលកំពុងតែច្រត់ដៃមិនព្រមចេញពីគេឡើយ។
«និយាយទៅ និយាយអីយូរម្លេះក្រែងជាមិត្តភក្តិហី?»
«ត្រូវហើយ ជាមិត្តភក្តិ» រាងស្តើងតបទាំងញាក់ចិញ្ជើមឌឺដាក់គេ។
«ហៃយ៉ា.....បងនេះចេះតែអញ្ចឹងហើយ...និយាយបែបនេះដឹងខ្ញុំអៀនទេ» គ្រាន់តែលឺពាក្យបងនឹងស្នាមញញឹមរបស់នាងក្រមុំភ្លាមធ្វើអោយគេដកដង្ហើមធំរួចហើយក៏សម្លឹងមើលមុខរបស់នាង។
«អ៊ុប» រកតែនាងនិយាយតជាមួយនឹងគេមិនបានអោនចុះទៅគ្រប់គ្រងបបូរមាត់នាងសារជាថ្មីបាត់ទៅហើយ។
«អ្ហឹក......» នាងបានព្យាយាមដក់បបូរមាត់ចេញពីមាត់គេទៅហើយតែនាងបានក្រសោបកញ្ចឹងកនាងជាប់រួចហើយក៏ទាញទូរស័ព្ទចេញពីដៃរបស់នាង។ ហើយក៏បន្តថើបបបូរមាត់មួយនេះរហូតដល់ទាល់តែនាងក្រមុំលែងរើសបំរាស់។
«នេះ...មកថើបបែបនេះបើគេស្តាប់លឺគិតយ៉ាងម៉េច? ខ្ញុំកំពុងតែនិយាយទូរស័ព្ទ» ជីស៊ូសួរគេទាំងសម្លក់មុខរបស់គេ។
«ក៏ថ្លង់អ្នកនិយាយទូរស័ព្ទនឹងណា»
«បើថ្លង់ហេតុអ្វីក៏មិនដើរចេញ។ ហើយមួយទៀតមកថើបខ្ញុំនេះត្រូវជាអ្វីនឹងខ្ញុំ» រាងស្តើងក៏សម្លក់មុខរបស់គេទាំងខឹង ។
«ក៏...ដោយសារ....» ពេលដែលនាងសួរមិនឈប់បែបនេះបែរជាធ្វើអោយគេមានអារម្មណ៍ថានិយាយវាមិនចេញ។
«ដោយសារអ្វី?»
«មកពីជីស៊ូធ្វើអោយខ្ញុំថើប»
«នេះចង់បន្ទោសថាមកពីខ្ញុំ?»
«គឺជីស៊ូធ្វើអោយខ្ញុំប្រច័ណ្ឌ» ពេលលឺបែបនេះហើយនាងក្រមុំដូចជាត្រូវគេយកទឹកមកជះកណ្តាលមុខអញ្ចឹង»
«លីនិយាយអ្វី?»
«ខ្ញុំប្រច័ណ្ឌ» គ្រាន់តែលឺពាក្យនេះហើយធ្វើអោយនាងក្រមុំអៀននឹងគេមុខឡើយក្រហម តែខំលាក់អាការៈទាំងនោះ ។ ចំណែកឯលីសាវិញគេបែរជាព្យាយាមសម្លឹងមើលកែវភ្នែកនាង។
«នេះមានន័យថា..»
«ខ្ញុំស្រឡាញ់ជីស៊ូ» មនុស្សដូចជាគេគឺមិនសូវមាត់មិនសូវកឡើយ ប៉ុន្តែរឿងបែបនេះគេមិនអាចនិយាយលេងសើចបានឡើយ ។
«និយាយអ្វីខ្លះមក ហេតុអ្វីខ្ញុំសារភាពហើយស្ងាត់បែបនេះ?»
«អួយ....មនុស្សកំពុងតែអៀនណាស» ជីស៊ូក៏ប្រាប់គេតាមត្រង់។
«អូខេ....ចាំពេលក្រោយក៏បានខ្ញុំចាំចម្លើយ»
«អ្ហឹក» មិនចាំយូរគេក៏បានបីនាងក្រមុំដើរចេញទៅខាងក្រៅដើម្បីសំដៅឡាននិងបានចេញទៅផ្ទះជាមួយគ្នា។
ពេលវេលាកន្លងផុតពីមួយថ្ងៃទៅមួយថ្ងៃ ជេននីហាក់មិនសូវបានជួបមុខរបស់ឆេយ៉ុងឡើយ និយាយអោយចំគឺគេមិនដែលមករំខានសរសៃរប្រសាទឬក៏មកធ្វើបាបនាងឡើយ ។ ពេលឃើញបែបនេះនាងក៏ឆ្ងល់ដែរ តែចិត្តមួយទៀតក៏ប្រាប់ថាប្រហែលជាគេចំណាយពេលនៅជាមួយនឹងមិត្តស្រីរបស់គេហើយមើលទៅ។ តែនាងបែរជាមានអារម្មណ៍ថាឈឺចាប់ទៅវិញពេលដែលមិនឃើញវត្តមានគេបែបនេះ ទាំងដែលគេធ្វើបាបនាងទាំងផ្លូវកាយនឹងផ្លូវចិត្ត ឬក៏នាងស្រឡាញ់គេ។ ទេ!មិនអាចទេព្រោះថានាងស្អប់គេទាំងពីរដើមមកម្លេះ ទាំងដែលកន្លងមកគេតាមផ្គាប់ចិត្តនាងសព្វបែបយ៉ាងនាងមិនទន់ចិត្តផង ចុះអីមកធ្វើបែបនាងទាំងកាយទាំងចិត្តតើអោយ នាងស្រឡាញ់គេដោយរបៀបណា។ នៅតាមផ្លូវនាងក្រមុំបើកឡានបណ្តើរស្តាប់ចម្រៀងបណ្តើរដូចចាមិនមានអារម្មណ៍នៅក្នុងខ្លួនសោះ ។
«ងឺត» នាងក៏ស្រាប់តែចាប់ហ្វ្រាំងភ្លាមៗនៅពេលដែលមានឡានមួយនៅចំពោះមុខរបស់នាង។ នាងបានបើកទ្វារចុះទាំងកំហឹង នេះបើកឡាដោយរបៀបណានេះមកឈប់កណ្តាលផ្លូវ ។ សំណាងហើយផ្លូវស្ងាត់មិនអញ្ចឹងទេបើប៉ះពាល់ដល់គេគិតយ៉ាងម៉េចច។
«....» មិនចាំយូរនាងក្រមុំក៏គោះកញ្ចក់ឡានដើម្បីអោយម្ចាស់ឡានចុះមកនិយាយដោះស្រាយជាមួយនឹងនាង។
«សួស្តីប្រពន្ធ...»
«អ៎...មិនមែនទេសួស្តីស្រីកំដរអារម្មណ៍» និយាយចប់ឆេយ៉ុងក៏ចុះពីលើឡានដើរមករកនាងក្រមុំ។
«អ្ហឹក.....គ្មានអីទេ» គ្រាន់តែឃើញវត្តមានរបស់គេភ្លាមនាងក្រមុំក៏ប្រញាប់ដើរថយក្រោយវិញយ៉ាងលឿន។
«ប្រញាប់ទៅណា» ថាហើយគេក៏ប្រញាប់ចុះពីលើឡានរត់ទៅទាញនាងក្រមុំមកវិញយ៉ាងលឿន។
«លែង...ចង់នាំខ្ញុំទៅណា»
«នាំទៅធ្វើជាស្រីបម្រើរបស់ខ្ញុំនោះអី»
«អ្ហឹក» និយាយចប់គេក៏បានលើកបីនាងក្រមុំដើរទៅឡានរបស់គេវិញ ។
«ឌឹបៗ» នាងក្រមុំទាំងវៃគេផង ខាំគេផងតែគេមិនខ្វល់ឡើយ ។
«បើនៅតែចចេសណា ខ្ញុំនឹងរំលោភនាងនៅទីនេះហើយណា»គេក៏ស្រែកសម្លក់នាងក្រមុំ ។ ប្រយោគនេះធ្វើអោយនាងស្ងាត់មាត់ដូចជាគេចុចអញ្ចឹង។
«អ្ហាស» គេក៏ស្រែកចាចនៅពេលដែលនាងក្រមុំបានតោងករបស់គេព្រមទាំងខាំស្មារបស់គេ។
«អ្ហីស.....ចាំមើលណានឹងត្រូវធ្ងន់ជាងថ្ងៃមុនមិនខាន» និយាយចប់គេក៏បោះនាងក្រមុំចូលក្នុងឡានដោយគ្មានស្រណោះឡើយ។
«អួយ» រាងស្តើងស្រែកទាំងឈឺចាប់ព្យាយាមក្រោកអង្គុយនឹងបើកទ្វារចេញទៅវិញហើយតែគេរហ័សជាងគឺថាគេបានទាញក្រវ៉ាត់កនៅនឹងអាវរបស់គេមកចងដៃរបស់នាងក្រមុំមិនអោយនាងរើសបានឡើយ។
«អ្ហាយ....មនុស្សឆ្កួតឆាប់លែងខ្ញុំភ្លាម»
«នៅស្រែកទៀត»
«អ្ហាយ» នាងក្រមុំនៅតែមានៈស្រែកស្ទើរតែបែកត្រចៀកគេទៅហើយ ធ្វើអោយមនុស្សដូចជាគេអស់ការអត់ធ្មត់។
«អ្ហឹក...អ៊ុប» ដៃរបស់គេបានចាប់ច្របាច់ថ្គាមរបស់នាងរួចហើយក៏ទម្លាក់បបូរមាត់ទៅបឺតមាត់របស់នាងទាំងកំរោលពេលនេះដៃក៏គ្មានតទល់ជាមួយនឹងគេ បានត្រឹមតែក្រហឹមក្នុងបំពង់ករប៉ុណ្ណឹង។ បបូរមាត់របស់នាងក៏ត្រូវគេថើបញ៉ក់ញីតាមចិត្តដោយកំហឹងនិងហិង្សាបំផុត។
«អ្ហាស» គេដកបបូរមាត់ចេញយ៉ាងលឿនព្រោះថានាងបានខាំមាត់គេឡើងដាច់សាច់ឈាមបាត់ទៅហើយ។
«ល្អចូលចិត្តអាបែបហិង្សាណាស់មែនទេ បន្តិចទៀតនឹងដឹងគ្នាមិនខាន» គេក៏សម្លក់នាងស្ទើរតែចង់ស៊ីសាច់ទៅហើយ រួចហើយក៏បើកឡានចេញយ៉ាងលឿន។
YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...