ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៤០
រាងខ្លីតិចហើយព្រោះកំព្យូទ័រមានបញ្ហា
«គឺអូនមកដើរលេង»
«ចាស៎» ពេលលឺចម្លើយរបស់នាងក្រមុំហើយធ្វើអោយគេញញឹមតិចៗហើយក៏ដើរចេញតែនាងក្រមុំបានក្រសោបដៃគេជាប់។
«មានអីមែនទេ?» ពេលលឺគេសួរនាងបែបនេះនាងក្រមុំក៏បានព្រលែងដៃរបស់គេវិញព្រមទាំងញញឹមទាំងបង្ខំដាក់គេ។
«គឺអូនមករកកន្លែងស្នាក់នៅប៉ុន្តែមិនបានកក់មុនក៏មករកនៅទីនេះប៉ុន្តែគេប្រាប់ថាអត់មានបន្ទប់។
«ពិតមែន....ចាំមើលបងទៅសួរគេអោយ»
«ចាស៎» នាងក្រមុំក៏ដើរពីក្រោយគេមិនហ៊ានដើរដំណាលគេឡើយនាងបានត្រឹមតែសម្លឹងមើលផែនខ្នងរបស់គេព្រោះតែមើលទៅគេដូចជាធម្មតាពេលឃើញនាងក្រមុំ។
«ឆេ...បងសុខសប្បាយទេ?» ដោយឃើញសភាពស្ងាត់ពេកនាងក្រមុំក៏បានសួរគេ។
«ចាស៎...បងសុខសប្បាយធម្មតា ចុះអូនសុខសប្បាយអត់?»
«គឺ.....អូនសុខសប្បាយដូចគ្នា» មិនយូរប៉ុន្មានពួកគេទាំងពីរក៏ដើរទៅដល់តុរបស់បុគ្គលិកទទួលភ្ញៀវដើម្បីសួរនាំរឿងបន្ទប់ ។
«ចាស៎....គឺនៅមានបន្ទប់លេខ១៦៨»
«នេះបន្ទប់ជាប់ជាមួយនឹងខ្ញុំ»
«ចាស៎...ដោយសារតែភ្ញៀវទើបតែCheck outចេញ»
«អញ្ចឹងខ្ញុំយកបន្ទប់មួយនោះហើយ» និយាយចប់នាងក៏សុំឃីកាតពីបុគ្គលិក។
«អូនបានបន្ទប់ហើយ អញ្ចឹងបងទៅវិញសិនហើយណា»
«អេ....ដើរទៅជាមួយគ្នាតែម្តងទៅបើជ្រុលជាបន្ទប់នៅក្បែរគ្នាហើយ»
«ហឹម» គេក៏មិនចង់និយាយច្រើនហើយក៏ងក់ក្បាលរួចហើយក៏ចុចជណ្តើរយន្តដើម្បីឡើងទៅជាន់ខាងលើ ។ នាងក្រមុំដែលឈរពីក្រោយគេនាងបានសម្លឹងមើលខ្នងគេដោយទឹកមុខញញឹម នាងប្រឹងនឹងឈោងដៃទៅចាប់ដៃរបស់គេទៅហើយស្រាប់តែ៖
ទីង!! ជណ្តើរយន្តបានរបើកទ្វារគេក៏ដើរចេញទៅ ធ្វើអោយនាងក្រមុំសម្រេចចិត្តដើរតាមពីក្រោយគេ។
«នោះជាបន្ទប់របស់ជេន»
«ចាស៎» នាងតបទាំងញញឹមដាក់គេ ចំណែកគេក៏មិនបានចាប់អារម្មណ៍នឹងទឹកមុខនាងដែរ គេក៏បានបើកទ្វារចូលទៅបន្ទប់បាត់។
«អួយ,....នេះមិនមានអារម្មណ៍នឹករលឹកអីខ្លះទេ?» នាងក្រមុំក៏ឈរខាំមាត់នៅមុខបន្ទប់របស់គេទាំងខ្នាញ់នឹងគេ នាងខំឆ្លងប្រទេសមករកហើយប៉ុន្តែមើលគេចុះធ្វើដូចមនុស្សមិនធ្លាប់ជាអ្វីនឹងគ្នា។
«ផឹប» នាងក្រមុំក៏បិតទ្វារហើយក៏ចូលទៅក្នុងបន្ទប់នាងចង់តែស្រែកអោយណាណីទេ ប៉ុន្តែខំទប់ចិត្ត។ ពេលយប់ក៏បានមកដល់ធ្វើអោយនាងក្រមុំនៅមិនសុខសោះព្រោះតែចង់ជួបគេ នាងគិតថាគេនឹងមករកនាងប៉ុន្តែនាងរងចាំជាយូរហើយដូចជាមិនមានអ្នកណាមកគោះទ្វារសោះ។
«អួយ..នេះឯងធ្វើអោយគេខកចិត្តឯងចង់អោយគេមកលួងឯងទៀតមែនទេ?» នាងក្រមុំក៏ស្តីអោយខ្លួនហើយក៏ក្រោកដើរចេញទៅក្រៅដោយភាពក្លាហាន។
«ឯងត្រូវទៅលួងគេទើបត្រឹមត្រូវ»
តុ...តុ!
ក្រាក!! គ្រាន់តែមានសំឡេងគោះទ្វារម្ចាស់បន្ទប់ក៏បើកយ៉ាងលឿនឃើញជេននីកំពុងតែសើចស្ងេញដាក់គេ។
«ជេនមានការអីមែនទេ?»
«គឺ..បែបនេះណានៅបន្ទប់អូនគ្មានភ្លើងអូនក៏មិនថាកើតអីដែរដាច់ភ្លើងគ្មានទាំងទឹកងូតទៀត»
«ចុះក្រែងងូតទឹករួចហើយមិនអញ្ចឹង» ឆេយ៉ុងនិយាយទាំងសម្លឹងមើលរាងកាយរបស់នាងក្រមុំ។
«ក៏ទើបតែងូតហើយក៏ត្រូវដាច់ភ្លើង អូនសុំគេងនៅបន្ទប់បងដែរណា»
«អ៎....ចាំបងប្រាប់បុគ្គលិកអោយមកជួយមើល»
«មិនបាច់រំខានទេ ពួកគេមានការងារច្រើនត្រូវធ្វើ» នាងក្រមុំប្រញាប់រកលេសបដិសេធភ្លាម។
«តែទាំងនេះក៏សុទ្ធតែជាការងាររបស់គេណា»
«អូនថាមិនបាច់ទេ យប់ហើយអូនក៏ងងុយដែរ» ឆ្លៀតឱកាសគេភ្លេចខ្លួននាងក្រមុំក៏បានចូលទៅក្នុងបន្ទប់យ៉ាងលឿន
«ជេន» គេក៏បានព្យាយាមហៅនាងដើម្បីអោយនាងចេញទៅក្រៅប៉ុន្តែនាងកំពុងតែគេងនៅលើគ្រែបាត់ទៅហើយ ។
«នេះគិតគេងនៅទីនេះពិតមែន?» រាងមាំក៏បានសួរនាងក្រមុំ
«ចាស៎...នេះបងក៏ចិត្តអាក្រក់ម្លេះគ្រាន់តែផ្ញើរប្រាណនៅបន្ទប់មួយយប់សោះ។ ស្អប់អូនដឹងថ្នាក់នេះមែនទេ?»
«អញ្ចឹងជេនគេងទៅបងគេងនៅលើសាឡុង»
«អួយ...បងជាម្ចាស់បន្ទប់គេងនៅលើសាឡុងមិនសមទេ» នាងក្រមុំក៏ទាញគេមកលើពូកពេលដែលគេដើរមកយកខ្នើយដោយទាញមកក៏ធ្វើអោយគេត្រូវសង្គ្របទៅលើខ្លួនប្រាណនាងតូច កែវភ្នែកទាំងពីរក៏សម្លឹងមើលមុខគ្នាភ្លឹសៗ រាងស្តើងវិញបានលើកដៃទៅអង្អែលថ្ពាល់របស់គេថ្នមៗដោយមិនព្រមនិយាយអ្វីឡើយ។ នាងក៏បានងើយមុខទៅរកថើបគេហើយតែគេបានភ្ញាក់ខ្លួនទាន់។
«បងថាពួកយើងគេងទៅ អូនងងុយគេងមិនអញ្ចឹង» និយាយចប់គេក៏ប្រាស់ខ្លួនគេងនៅម្ខាង ដោយទុកកន្លែងអោយនាងល្អិតយ៉ាងធំ។
«នេះមិនចង់ប៉ះគេខ្លះទេ?» នាងក្រមុំបានចោទជាសំនួរសួរមកាន់ខ្លួនឯង។
«អ្ហឹស....អ្ហឹក» ពេលនេះនាងក្រមុំក៏បានធ្វើខ្លួនជាពត់ខ្លួនរួចហើយក៏ចូលទៅអោបរាងមាំជាប់។
«ជេន...លែង....នេះបងមិនចូលចិត្តអោយអ្នកណាមកគេងបែបនេះទេ បងពិបាកដកដង្ហើម»
«ពីមុនគេងតែបែបនេះសោះ...អូនទម្លាប់គេងមានខ្នើយអោបអញ្ចឹងបងធ្វើជាខ្នើយអោបអូនមួយយប់សិនមក» នាងក្រមុំតបទាំងបិតភ្នែកជិតដៃក៏អោបរាងកាយរបស់គេខ្លាំងមុន អ្ហឹក!!ពេលនោះរាងមាំក៏បានបែរមុខឃើញប្រទាក់ភ្នែកនឹងនាងក្រមុំដែលបានបើកភ្នែក។
«បងខ្លាចលាក់អារម្មណ៍សម្តែងធ្វើជាស្អប់អូនមិនបានមែនទេ?» នាងក្រមុំក៏សួរគេទាំងកែវភ្នែកមើលគេចំ។
YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...