Part 5

82 6 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៥
  មិនត្រឹមតែនិយាយតែសម្តីនោះទេគឺគេថែមទាំងខិតចូលទៅក្បែរនាងក្រមុំដោយលើកដៃទៅអង្អែលថ្ពាល់នាងថ្នមៗកែវភ្នែកសម្លឹងមើលមុខរបស់ជេននីជាប់ដោយកែវភ្នែស្រទន់ហើយបញ្ជាក់ពីអារម្មណ៍របស់គេដែលមានចំពោះនាង។ បបូរមាត់ក៏ចេះតែបន្ទាបខ្លួនទៅបន្តិចម្តងៗស្ទើរតែប៉ះគ្នា។
«អ្ហឺស.........នេះនែ!!កុំគេងចំណេញពេក» បបូរមាត់របស់គេស្ទើរតែលេបត្របាក់បបូរមាត់តូចស្តើងទៅហើយស្រាប់តែត្រូវបង្អាក់ដំណើរភ្លាមៗព្រោះតែរាងស្តើងបានទាញយកផ្លែទំពាំងបាយជូរមកដាក់ចូលក្នុងមាត់គេអោយគេញ៉ាំជំនួស។
«ហឹស....ហឹស..ផ្អែមទេ?» រាងស្តើងក៏សួរគេបញ្ជាក់ទាំងញាក់ចិញ្ចើមឌឺដាក់គេ។
«ហឹស....ហឹស....វាផ្អែមចាញ់បបូរមាត់ជេនទេ»
«កុំពូកែបូបាច់ពេក» នាងក្រមុំមិនត្រឹមតែនិយាយប៉ុណ្ណោះទេ គឺនាងថែមួទាំងសម្លក់គេផងដែរ។
«បើមិនពូកែបូបាច់ធ្វើម៉េចនឹងញ៉ែជេនបាន»
«នេះកំពុងតែញ៉ែ?»
«ហាស...ហាស....ចុះទង្វើរទាំងនេះគេមិនហៅថាញ៉ែទេ? ហើយជេនគិតថាគេហៅថាអ្វីវិញទៅ»
«មិនដឹងទេ? មិនធ្លាប់ត្រូវបានគេញ៉ែ» រាងស្តើងតបដោយលើកយកកែវទឹកមកផឹកផ្សើមបំពង់ក។
«អ៊ីចឹងមានន័យថាធ្លាប់ញ៉ែគេ»
«ឆ្កួតគ្មានផ្លូវទេ ស្រីស្អាតប្រហែលខ្ញុំមិនអាចទៅញ៉ែគេមិនឡើយ បើមិនចូលមករកខ្ញុំដោយខ្លួនឯង»
«ចាស៎....ស្រីស្អាត» ឆេយ៉ុងក៏តបទៅនាងវិញដោយបង្អូសសំឡេងយ៉ាងយូរធ្វើអោយនាងក្រមុំហួសចិត្តសើចនឹងគេ។
«សួរតាមត្រង់ជេនមិនចាប់អារម្មណ៍ខ្ញុំខ្លះទេ?» គេក៏ដាច់ចិត្តសួរនាងក្រមុំដោយត្រង់។
«ចង់ដឹងចម្លើយពិតឬក៏កុហក?»
«អាវ៎...ចង់បានចម្លើយពិតនឹងហើយ»
«ចាប់អារម្មណ៍ព្រោះថាខ្ញុំមិនមែនទើបនឹងស្គាល់ឆេឯណា»
«ស្គាល់តាមរយះអ្វី?» រាងមាំក៏សួរនាងបញ្ជាក់
«ព័ត៌មានមិនខ្វះទេទាក់ទងនឹងឆេ អ្នកណាៗក៏ស្គាល់ទាំងឆ្លាត ទាំងពូកែទាំងស្អាត»
«អ៎...វាជារឿងធម្មតាទេដែលគេស្គាល់ខ្ញុំតាមរយះការងាររបស់ខ្ញុំ ប៉ុន្តែខ្ញុំចង់ដឹងថាជេនចាប់អារម្មណ៍ខ្ញុំដូចដែលខ្ញុំចាប់អារម្មណ៍ជេនទេ?» លឺបែបនេះហើយជេននីក៏ញញឹមដាក់គេតិចៗ។
«បើមិនចាប់អារម្មណ៍ស្មានតែខ្ញុំអាចទាក់ទាញឆេយ៉ុងអោយមករកខ្ញុំ?» ពេលលឺសំណួរមួយនេះហើយឆេយ៉ុងក៏ធ្វើមុខឆ្ងល់ព្រោះមិនសូវយល់ពីអ្វីដែលនាងកំពុងតែនិយាយ។
«នេះមានន័យដូចម្តេច?»
«ហឹស....ហឹស....ឆ្លាតដូចជាឆេយ៉ុងប្រហែលជាមិនបាច់ប្រាប់ទេ?»
«មិនដឹងពិតមែន?»
«ខ្ញុំក៏ស្គាល់នឹងតាមដានឆេយ៉ុងយូរហើយគ្រាន់តែខ្ញុំមិនចូលចិត្តទៅរកអ្នកណាមុន»
«ហឹស...ហឹស...ហើយក៏រាយមន្តស្នេហ៍អោយខ្ញុំជាអ្នកទៅរកជេនមុនមែនទេ?»
«ឆ្លាត» លឺបែបនេះហើយរាងមាំញញឹមហួសចិត្តនឹងនាង
«នេះបើខ្ញុំមិនមកញ៉ែជេនតើជេននឹងធ្វើអ្វី?»
«ក៏រកអ្នកផ្សេងជំនួស» មើលនាងឆ្លើយចុះដូចជាមិនខ្វល់ពីសោះ
«អ្ហឹក......ហើយគិតថាខ្ញុំនឹងដោះលែងជេនអោយទៅអ្នកផ្សេងដែរ?» រាងមាំមិនត្រឹមតែនិយាយនោះទេ គេថែមទាំងខិតចូលទៅក្បែរនាងក្រមុំដែលកំពុងតែអង្គុយនៅលើកៅអី។
«ហើយចុះគិតចង់យកខ្ញុំអោយបានមែនទេ?»  រាងមាំក៏ច្រត់ដៃនៅលើកៅអីដែលរាងស្តើងអង្គុយទាំងអោនមុខខិតទៅរករាងស្តើង។
«នេះគេញ៉ែមនុស្សស្រីបែបនេះឬ? បើអ្នកផ្សេងប្រហែលជាគិតថាឆេរោគចិត្តបាត់ហើយ»
«ហឹស....ហឹស..ហើយក៏ថាខ្ញុំរោគចិត្តដែរឬ?»
«ក៏អាចគិតបែបហ្នឹងដែរ អ្នកណាញ៉ែមនុស្សស្រីរកតែផ្លូវចំណេញ»
«ហឹស....ហឹស...មិនមែនរកតែផ្លូវចំណេញទេប៉ុន្តែជេនទាក់ទងខ្ញុំច្រើនជាង ទាំងទម្រង់មុខ ដងខ្លួន បបូរមាត់មាត់»
«អ្ហឹក» និយាយដល់ត្រឹមបបូរមាត់គេក៏បម្រុងនឹងអោនទៅលេបត្របាក់បបូរមាត់របស់រាងស្តើងទៅហើយតែនាងគេចទាន់។
«នេះតក់ក្រហល់បែបនេះវាមិនសមទេ»
«ហឹស....ហឹស» លឺបែបនេះហើយគេក៏ដើរទៅអង្គុយចុះវិញរួចហើយក៏ញ៉ាំបន្តទៀត។ ក្រោយពីញ៉ាំអាហារថ្ងៃត្រង់ហើយពួកគេក៏បន្តចេញទៅខាងក្រៅជាមួយគ្នាដោយមិនបានចូលក្រុមហ៊ុនឡើយ។ ដល់ព្រលប់បន្តិចពួកគេទាំងពីរក៏បានបើកឡានមកដល់នឹងមាត់សមុទ្រដែលមានឆ្នេរខ្សាច់យ៉ាងស្រស់ស្អាតដីខ្សាច់សក្បុសគ្មានសូម្បីសម្រាមមួយ ទឹករលកក៏បក់ប្រដេញគ្នាដោយសារកំលាំងជំនោរសមុទ្រ។ឆេយ៉ុងក៏បានចតឡាននៅនៅឆ្នេរខ្សាច់ដែលជាប់នឹងផ្លូវថ្នល់។ ដោយពួកគេទាំងពីរអង្គុយនៅគូថឡានខាងក្រោយមើលទៅទឹកសមុទ្រដោយមានរបស់ញ៉ាំខ្លះៗនៅក្នុងឡាន។
«នេះហេតុអ្វីក៏នាំខ្ញុំមកដល់ទីនេះ?»
«ក៏ចង់នាំជេនមកមើលសមុទ្រ ឃើញថាមួយថ្ងៃនៅតែជាមួយខ្មៅដៃ កំព្យូទ័រទើបនាំមកមើលទឹករលកស្តាប់សម្លេងទឹករលកខ្លះ»ពេលលឺបែបនេះហើយធ្វើអោយនាងក្រមុំញញឹមហួសចិត្ត។
«នេះគិតថាខ្ញុំមិនដែលស្តាប់សំឡេងរលកឬ?»
«មិនមែនបែបនោះទេ ពេលនោះស្តាប់តែម្នាក់ឯងឬក៏ជាមួយនឹងមិត្តគ្រួសារ ប៉ុន្តែលើកនេះគឺជេនកំពុងតែស្តាប់ជាមួយនឹងខ្ញុំ»
«អ៎....ត្រូវហើយ»
«ចុះជេនចូលចិត្តទេ?»
«ចូលចិត្ត»
«ចុះមិនសួរខ្ញុំវិញទេ?» លឺបែបនេះហើយនាងក្រមុំក៏បែរមកមើលមុខរបស់ឆេយ៉ុង។
«រវាងសមុទ្រនិងភ្នំឆេចូលចិត្តមួយណាជាង» លឺបែបនេះហើយឆេយ៉ុងក៏បែរមុខមកមើលមុខអ្នកដែលសួរគេ។
«ចូលចិត្តជេនច្រើនជាង»
«ហឹស...ហឹស»
«ពិតមែន បើអោយរើសគឺខ្ញុំរើសយកជេនហើយ»
«បានហើយកុំនិយាយច្រើនពេក...អ៊ុប» រាងក្រមុំក៏យកនំដែលនាងទើបនឹងហែកញ៉ាំមុននឹងបញ្ចុកគេ។
«ហឹស....ហឹស.....ចង់មានពេលវេលាបែបនេះរាល់ថ្ងៃមិនដឹងល្អយ៉ាងណាទេ?»
«ហេតុអ្វី?»
«ហៃយ៉ា! គឺនៅក្បែរជាមួយមនុស្សដែលខ្លួនស្រឡាញ់គឺមានក្តីសុខ» លឺបែបនេះហើយរាងស្តើងស្ងាត់មាត់បន្តិចរួចហើយក៏សម្លឹងមើលទៅផ្ទៃសមុទ្រ។ ឃើញនាងនៅស្ងៀមបែបនេះគេក៏បានរំកិលដៃយឺតៗទៅរកដៃរបស់រាងស្តើងរួចហើយគេក៏ក្រសោបដៃរបស់នាងស្រាលៗ ។ ចំណែកជេននីវិញនាងក៏មិនបានដកដៃចេញឡើយគឺមានតែនៅស្ងៀមបណ្តោយអោយគេក្រសោបដៃរបស់នាងជាប់។
«ជេន»
«ចាស៎» រាងស្តើងក៏ឆ្លើយដោយមិនបានមើលមុខរបស់គេឡើយគឺរវល់តែមើលទឹករលក។
«ជេនគិតយ៉ាងម៉េចលើខ្ញុំ?»
«ចុះឆេយ៉ុងគិតយ៉ាងម៉េចលើខ្ញុំ?»
«ខ្ញុំក៏មិនចូលចិត្តសាំញ៉ាំច្រើនដែល ចម្លើយរបស់ខ្ញុំគឺខ្ញុំស្រឡាញ់ជេន» គេក៏បែរមុខសម្លឹងមើលមុខរបស់រាងស្តើងស្របពេលនោះនាងក៏បែរមកគេដែរ។
«ខ្ញុំស្រឡាញ់ជេន» គេក៏ដាច់ចិត្តពោពាក្យនេះម្តងទៀតដើម្បីអោយរាងស្តើងបានដឹង។
«ខ្ញុំដឹងថាវាលឿនវាពិបាកសម្រាប់ជេនអោយជឿជាក់លើខ្ញុំ ប៉ុន្តែខ្ញុំពិតមជាស្រឡាញ់ជេនពិតមែន»
«និយាយចប់ឬនៅ?» ជេននីក៏សួរគេបញ្ជាក់
«ខ្ញុំនិយាយអ្វីអោយជេនមិនពេញចិត្តមែនទេ?»
«អត់ទេ»
«បើថាខ្ញុំនិយាយអ្វីប៉ះពាល់អារម្មណ៍ជេនខ្ញុំ...អ៊ុប» គេនិយាយមិនទាន់ចប់ផងស្រាប់តែត្រូវបញ្ចប់ប្រយោគភ្លាមៗដោយសារតែរាងស្តើងបានទាញកអាវរបស់គេរួចហើយទម្លាក់បបូរមាត់របស់នាងផ្អឹបលើបបូរមាត់របស់គេ។ នាទីដំបូងរាងមាំបើកភ្នែកៗធំតែមួយស្របក់គេក៏បានបិតភ្នែករួចហើយក៏ថើបតបស្នងទៅនាងក្រមុំវិញដោយនាទីនេះគេជាអ្នកគ្រប់គ្រងបបូរមាត់រាងស្តើងទៅវវិញ។

អ៊ុប» គេនិយាយមិនទាន់ចប់ផងស្រាប់តែត្រូវបញ្ចប់ប្រយោគភ្លាមៗដោយសារតែរាងស្តើងបានទាញកអាវរបស់គេរួចហើយទម្លាក់បបូរមាត់របស់នាងផ្អឹបលើបបូរមាត់របស់គេ។ នាទីដំបូងរាងមាំបើកភ្នែកៗធំតែមួយស្របក់គេក៏បានបិតភ្នែករួចហើយក៏ថើបតបស្នងទៅនាងក្រមុំវិញដោយនាទីនេះគេជាអ្នកគ្រប់គ្...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now