Part 42

60 3 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៤២
  រាងមាំក៏បានក្រសោបចង្កេះនាងតូចជាប់ភ្នែកក៏បិតសន្សឹមៗដោយផ្តល់ការថ្នាក់ថ្នមទៅនាងវិញ។ បបូរមាត់ទាំងពីរមិនព្រមអោយរបេះពីគ្នាឡើយដូចជានឹករលឹកគ្នាខ្លាំងណាស់ ។ សកម្មភាពរបស់ពួកកគេទាំងពីរគឺត្រូវបានបើកឃើញដោយរ៉ាហ្សាប៉ុន្តែនាងក៏មិនបានរំខានពួកគេដែរនាងបានបិតរ៉ូតតង់របស់ខ្លួនហើយក៏គេងទៅ។ 
«ស្រវឹងហើយ...ឆាប់គេងទៅ» រាងមាំបានបីនាងក្រមុំមកដល់ក្នុងតង់ដើម្បីអោយនាងគេង។
«អត់ទេ....ហឹស...ហឹស....បងប្រាប់អូនមកថាបងឈប់ស្រឡាញ់អូនហើយមែនទេ?» នាងក្រមុំក៏សួរគេទាំងយំដូចជាក្មេងយំទាររបស់លេងពីម្តាយអញ្ចឹង។ ធ្វើអោយរាងមាំសម្លឹងមើលរបស់នាងហើយក៏ព្យាមទប់សំណើចមិនអោយនាងបានឃើញពីស្នាមញញឹមរបស់គេឡើយ។
«បើនៅតែសួរដេញដោលបែបនេះតើបានគេងទេ?»
«ហឹក...ហឹក.....មកពីបងនឹងហើយមកធ្វើព្រងើយដាក់អូន.....បងឈប់ស្រឡាញ់អូនហើយ?»
«អូនចង់ដឹងធ្វើអី? ក្រែងពីមុនអូនចង់បានបែបនេះមិនអញ្ចឹងបងធ្វើតាមអ្វីអូនត្រូវការហើយ»
«អ្ហឹក» លឺបែបនេះហើយនាងក្រមុំក៏បានចូលទៅអោបគេយ៉ាងណែនហើយស្រែកយំដូចជាក្មេង។
«ហឹស......ហឹស......អូនសូមទោសមកពីមុនអូនមិនដឹងពីចិត្តរបស់ខ្លួនឯង អូនស្រឡាញ់បងណា...អូនក៏ខុសដែលធ្វើបាបបង យករឿងរ៉ាវអតិតដែលសុទ្ធតែជាការយល់ច្រឡំមកធ្វើជារនាំងឃាត់ឃាំងក្តីស្រឡាញ់របស់ពួកយើង» គេក៏ទទួលបានអារម្មណ៍ថាដើមទ្រូងរបស់គេកំពុងតែប្រលាក់ដោយទឹកភ្នែករបស់នាងក្រមុំព្រោះថានាងយំឡើងសើមអាវរបស់គេហើយ។
«បងនៅស្រឡាញ់អូនដូចថ្ងៃមុនទេ?» នាងក៏ងើយមុខទៅសួររាងមាំដោយសម្លឹងមើលកែវភ្នែករបស់គេភ្លឹស ឃើញសភាពនាងបែបនេះគេក៏បានលើកដៃទៅជូតទឹកភ្នែកអោយនាងក្រមុំ។
«ជុប» រាងស្តើងក៏បានងើយទៅថើបគែមបបូរមាត់របស់គេស្រាលៗទាំងដៃអោបចង្កេះគេជាប់។
«ផឹប» រាងកាយរបស់ឆេយ៉ុងក៏ត្រូវបានជេននីរុញផ្តួលដោយមាននាងនៅលើរាងកាយរបស់គេ។
អ៊ុប!!
បបូរមាត់របស់នាងបានខិតទៅរកបបូរមាត់របស់គេព្រមទាំងថើបថ្នាក់ថ្នមបបូរមាត់របស់គេស្រាលៗធ្វើអោយអ្នកខាងក្រោយរាងកាយរបស់នាងបានលើកដៃទៅក្រសោបកញ្ចឹងរបស់នាងជាប់ដើម្បីបន្ថែមរសជាតិនៃការថើបមួយនេះ។ បបូរមាត់ទាំងពីរក៏បឺតជញ្ជក់គ្នាកាន់តែខ្លាំងជាងមុនវាឈានដល់ការថើបដ៏រោលរាល។
«អ្ហាស» រាងមាំក៏ស្រាប់តែលាន់មាត់ព្រោះតែដៃរបស់រាងស្តើងកំពុងតែស្ទាបអង្អែលក្បាលពោះរបស់គេព្រមទាំងជញ្ជក់កញ្ជឹងករបស់គេ។ នាងល្អិតនេះគិតចង់ធ្វើបាបគេច្បាស់ណាស់ព្រោះថាពីមុនមានតែគេប៉ុណ្ណោះដែលធ្វើបែបនេះទៅលើរាងកាយរបស់នាង។
«ផឹប» ដោយទ្រាំមិនបានគេក៏បានរុញរាងស្តើងទៅក្រោមរាងកាយរបស់គេដោយលើកនេះគេនឹងផ្តល់មេរៀនអោយនាងម្តង។បបូរមាត់ដ៏ក្តៅគគុកបានលេបត្របាក់បបូរមាត់នាងតូចស្ទើរតែមិនផ្តល់ឱកាសអោយនាងបានដកដង្ហើមឡើយ ដៃរបស់គេក៏បង្អូសមកទើរត្រឹមដើមទ្រូងដែលគេធ្លាប់បានថ្នាក់ថ្នមពេលនេះគេក៏បានប៉ះពាល់វាម្តងទៀត។
«អ្ហឹក» បបូរមាត់របស់គេក៏បានធ្វើដំណើរមកដល់ដើមទ្រូងមូលក្លំរបស់នាងព្រមទាំងបន្សល់ទុកស្នាមនៅលើនឹងហើយបន្តមកដល់ក្បាលពោះរាបស្មើរបស់នាង។
«អ្ហឹក....ហឹស....ហឹស.....នេះគេងលក់ហើយ» គេក៏បញ្ឈប់សកម្មភាពរបស់ខ្លួនហើយក៏ខិតមកលើវិញព្រមទាំងញញឹមមើលមនុស្សដែលខ្លួនស្រឡាញ់កំពុងតែគេងលក់ទាំងស្រវឹង។
«ចាំមើល...ថាពូកែព្យាយាមបានប៉ុន្មាន?»
«ជុប....សឺត» គេក៏បានអោនចុះទៅថើបថ្ងាស់របស់នាងតូចយ៉ាងយូរ ហើយក៏ប្រាស់ខ្លួនគេងក្បែរនាងតូចដោយទាញនាងក្រមុំអោយមកគេងកើយទ្រូងរបស់គេ។
ជីប...ជីប!!
សំឡេងបក្សីបានយំពេញព្រៃពន្លឺព្រះអាទិត្យក៏បានបញ្ចេញរស្មីមកប៉ះនឹងស្លឹកឈើនៅលើស្លឹកឈើក៏មានដំណក់ទឹកសន្សើមដែលជួយផ្តល់សម្រស់ដល់វាអោយកាន់តែមានភាពស្រស់ស្អាត។ នាងក្រមុំវិញក៏បានបើកភ្នែកតិចៗព្រមទាំងអោបរាងមាំជាប់ នាងតូចក៏ញញឹមចេញមក។
«ជុប» នាងក៏បានងើយទៅថើបថ្ពាល់របស់គេយ៉ាងយូរ។
«អ្ហឹក.....ក្រោកហើយ» រាងមាំវិញគ្រាន់តែភ្ញាក់ភ្លាមពេលដែលនាងអោបនឹងថើបគេ។
«ហ្គូដម៉នីងប្តីសម្លាញ់» ពេលលឺប្រយោគនេះគេមិនបានរំភើបជាមួយទេ គឺទឹកមុខស្មើរធេញបានបង្ហាញនៅចំពោះមុខរបស់គេ។
«រួចហើយក៏ប្រញាប់ចេញទៅនឹងឆាប់បានងូតទឹកញ៉ាំអាហារពេលព្រឹក» គេប្រុងនឹងក្រោកចេញទៅហើយតែនាងក្រមុំបានចាប់ដៃគេជាប់។
«នេះមិនម៉នីងឃីសទេ»
«ជាអ្វីនឹងគ្នាអោយម៉នីងឃីស»
«អ្ហឹក» ពេលលឺបែបនេះហើយនាងក្រមុំក៏ធ្វើមុខពេបដូចជាចង់ចំដាក់គេ។
«អេ....ស្មាមលើករបស់បង» នាងក្រមុំក៏បានក្រឡែកទៅឃើញស្នាមជាំលើករបស់រាងមាំដែលនាងបានថើបកាលពីយប់មិញ។ ប៉ុន្តែសារតែស្រវឹងនាងមិនបានដឹងថានាងបានអ្វីខ្លះកាលពីយប់មិញ។
«នេះ....កុំប្រាប់ថាយប់មិញបងលួចទៅមានអីៗជាមួយនឹងនាងម្នាក់នោះមែនទេ?» នាងក្រមុំក៏សួរគេទាំងទឹកមុខខឹងសម្បារនឹងគេ។
«រ៉ាហ្សាមានឈ្មោះត្រឹមត្រូវ» ឆេយ៉ុងក៏ចាក់បណ្តោយតែម្តងព្រោះតែចង់ធ្វើបាបនាងក្រមុំ។
«មនុស្សចិត្តអាក្រក់នេះឆ្លៀតពេលអូនស្រវឹងហ៊ានលួចទៅមានអីជាមួយនឹងអ្នកផ្សេង»
«អាវ....ចុះអូននឹងបងត្រូវជាអ្វីនឹងគ្នា ទោះបងចង់ទៅមានអីជាមួយនឹងអ្នកណាក៏មិនអីដែរ»
«អត់បាន បងជាប្តីរបស់អូននោះអី។ អូនហួងហែង»
«ហឹស....ហឹស....ស្រវឹងឡើងលែងដឹងខ្លួនអស់ហើយថាខ្លួនធ្វើអ្វីខ្លះ?» រាងមាំបានត្រឹមលួចនិយាយក្នុងចិត្តមិនអោយរាងស្តើងបានដឹងឡើយ
«មិនដឹងទេពីពេលនេះទៅអូននឹងមិនបណ្តោយអោយបងនៅតែពីរនាក់ឡើយ» នាងក្រមុំក៏បង្ហាញភាពជាម្ចាស់ការរបស់នាងចំពោះគេភ្លាមព្រោះថាមនុស្សដែលនាងស្រឡាញ់នាងមិនអោយបណ្តោយអោយទៅប្រឡូកប្រលាក់នឹងអ្នកណាឡើយ។
«អូនចង់គេងក៏ទៅគេងបន្តទៅ បងទៅងូតទឹកសិន»
«អ្ហឹក» នាងក៏បានអោបគេជាប់មិនអោយគេចេញឡើយ
«បើបងទៅ....អូនក៏ត្រូវទៅងូតទឹកដូចគ្នាចាំអូនផង» នាងក៏ប្រញាប់យកន្សែងនិងសម្លៀកបំពាក់ដើរក្រសោបដៃគេជាប់ ។
«អាវ៎....ឆេនេះភ្ញាក់ហើយ» គ្រាន់តែមកដល់មាត់បឹងភ្លាមគេក៏ឃើញរ៉ាហ្សាកំពុងតែងូតទឹកនៅទីនោះដូចគ្នា ជេននីប្រញាប់ពើងទ្រូងអោបដៃរបស់ឆេយ៉ុងកាន់តែណែនដើម្បីអោយរ៉ាហ្សាដឹងថាឆេយ៉ុងគឺជាមនុស្សរបស់នាង។
«អញ្ចឹងមកងូតទឹកជាមួយគ្នា» នាងក្រមុំក៏បានហៅគេជាមួយនឹងស្នាមញញឹម។
«អេ...បងសម្លាញ់អូនថាយើងទៅងូតទឹកនៅត្រង់នោះទៅ» គេក៏បានអូសដៃរបស់គេចូលដើរទៅម្ខាងដែលរាងឆ្ងាយពីគេ។
«ចាំបាច់ងូតឆ្ងាយធ្វើអីងូតត្រង់នេះហើយ» គេក៏បានប្រឡេះដៃរបស់ជេននីចេញព្រមទាំងចុះទៅក្នុងទឹកដោយធ្វើអោយនាងសែនខ្នាញ់នឹងគេជាខ្លាំង។
«អេ...អេ...មិនបានទេ?» គ្រាន់តែឃើញគេដើរទៅរករ៉ាហ្សាភ្លាមគឺថានាងក្រមុំប្រញាប់ចុះដើរចំកណ្តាលភ្លាម។
«មោះ....ចាំអូនជួយដុសខ្លួនអោយបងណា»
«អ្ហឹស» រ៉ាហ្សាដែលប្រឹងនឹងដើរចូលមកក៏ត្រូវជេននីបុកស្មារបស់នាងរហូតដល់ថយចេញពីពួកគេទាំងពីរ។
«បងងូតខ្លួនឯងបាន»
«មិនបានទេ.....មោះ...ឆាប់ឡើង»នាងក្រមុំនិយាយច្បិចថ្ពាល់របស់គេទាំងក្នាញ់។
ជុប!!
មិនត្រឹមតែនិយាយទេគេថែមទាំងក្រសោបថ្ពាល់និងងើយទៅថើបថ្ពាល់គេយ៉ាងយូរ។ នាងក៏ចាប់ផ្តើមដុសខ្លួនអោយគេចំណែកគេវិញតែងតែព្យាយាមដើរចេញពីនាងតែនាងមិនអោយគេចេញពីនាងបានឡើយ។ គ្រប់ពេលដែលពួកគេទាំងពីរចង់នៅក្បែរគ្នាគឺតែងតែមានវត្តមារបស់ជេននីមកប្រជ្រៀតនៅចំកណ្តាលគឺដាច់ខាតនាងមិនព្រមអោយគេបាននៅក្បែរអតីតស្វាមីរបស់ខ្លួនឡើយ។ គឺថាចាប់តាំងពីថ្ងៃនោះមកគឺជេននីតែងតែតាមឆេយ៉ុងរហូតមិនអោយនាងបានឱកាសនៅគ្នាឡើយ។ សូម្បីតែបន្ទប់ខ្លួនឯងគឺនាងលែងនៅហើយគឺថារើបង្វិចចូលទៅបន្ទប់របស់ឆេយ៉ុងដោយមិនខ្វល់ថាគេអោយនៅឬក៏អត់ឡើយ។ ពេលយប់មកដល់រាងមាំបានរៀបចំខ្លួនធ្វើអោយរាងស្តើងឆ្ងល់នឹងតាមមើលគេរហូត។
«បងទៅណា?»
«គឺទៅជប់លៀងជាមួយនឹងមិត្តភក្តិ»
«តែងខ្លួនសង្ហាម្លេះ»
«អាវ....ចេញក្រៅត្រូវតែសង្ហាចឹងហើយ» គេតបទៅនាងក្រមុំដោយមិនស្ទាក់ស្ទើរអ្វីបន្តិចឡើយ។
«អូនទៅដែរ»
«ខាងណាអញ្ជើញ»
«ទៅក្នុងនាមជាប្រពន្ធបង» នាងក្រមុំតបដោយធ្វើភ្នែកភ្លឹសៗដើម្បីលួងលោមចិត្តរបស់គេ។
  «មិនបានត្រូវជាអ្វីនឹងគ្នាទេ» ចំណែកនាងមិនខ្វល់ពីគេឡើយសំខាន់គឺនាងត្រូវតែទៅជាមួយនឹងគេ។
«សង្ហាបែបនេះអូនមិនចង់អោយបងទៅទេខ្លាចគេចាប់ទុក» ពេលចូលដល់ក្នុងឡាននាងក្រមុំក៏បានខិតចូលទៅក្បែរគេដែលតែងខ្លួនយ៉ាងសង្ហាជាមួយនឹងឈុតខ្មៅហើយនៅមានប្រឡេះឡេវអាវមួយគ្រាប់ទៀតវាកាន់តែទាក់ទាញមួយកំរិត។
«គេចាប់ទុកក៏ល្អព្រោះគេអាចនឹងមើលថែបានល្អមិនធ្វើអោយបងត្រូវឈឺចាប់» ពេលលឺបែបនេះភ្លាមនាងតូចក៏សម្លឹងមើលមុខរបស់គេហើយនាងក៏បានចូលទៅអោបគេដោយមិនគិតថាគេនឹងរុញនាងចេញឬក៏អត់ឡើយ។
  «ហេតុអ្វីនិយាយអញ្ចឹង» នាងក្រមុំពេបមាត់រកយំដាក់គេ
  «អូនមិនអោយអ្នកណាមកយកបងពីអូនឡើយ» នាងក្រមុំនិយាយទាំងញញឹមដាក់គេដៃរបស់គេក៏ស្ទាប់អង្អែលទ្រូងរបស់គេស្រាលៗធ្វើអោយគេព្យាយាមទប់ចិត្តជាខ្លាំង។
«ធ្វើអ្វី? មិនមែននៅតែពីរនាក់ទេ» រាងមាំនិយាយទាំងសំឡឹងមើលមុខរបស់តៃកុងឡាន។
«ចឹងពេលនៅតែពីរនាក់ធ្វើអីក៏បាន»
«អត់បានទាំងអស់»
«ពិតទេ?» នាងក្រមុំនិយាយទាំងខិតមុខទៅកាន់តែជិតគេព្រោះថានាងកំពុងតែលង់នឹងភាពស្រស់សង្ហារបស់គេជាខ្លាំង

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now