Part 19

55 3 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី១៩
«ហេតុអ្វីក៏អូននិយាយបែបនេះកើត?» រាងមាំក៏សួរនាងក្រមុំដោយអារម្មណ៍ឈឺចាប់បំផុត។
«យ៉ាងម៉េច? និយាយបែបនេះមិនបានឬ?»
«អូននិយាយមានបានគិតអីអារម្មណ៍របស់បងខ្លះទេ?» នាងក៏ញញឹមដាក់គេបែបសោះកក្រោះ។
«សួខ្ញុំមានយល់ដល់អារម្មណ៍របស់ឆេខ្លះទេអ៊ីចឹងឬ? ចុះមានសួរខ្ញុំទេមានអារម្មណ៍បែបណាដែលត្រូវមកទ្រាំជាមួយនឹងអ្នកជម្ងឺដូចជាឆេ មិនដឹងជាថ្ងៃណាទើបអាចដើរបានវិញឬក៏ត្រូវអង្គុយលើរទេះឬក៏ប្រើឈើច្រត់ដើម្បីដើររអស់មួយជីវិត» ពេលលឺបែបនេះហើយធ្វើអោយរាងមាំស្ទើរតែស្រក់ទឹកភ្នែកចុះមកលើផែនថ្ពាល់ ប៉ុន្តែគេព្យាយាមណាស់គឺព្យាយាមទប់មិនអោយស្រក់ចុះឡើយទាំងភ្នែកក្រហមដកនូវទឹកនេត្រានៅលើក្នុងកែវភ្នែក។ ដៃរបស់គេក្តាប់យ៉ាងណែនដើមទ្រូងអួលណែនរកអ្វីប្រៀបផ្ទឹមមិនបានឡើយ។
«ប្រហែលជាអូនធ្វើការហត់ហើយ បានជាអូនមានអារម្មណ៍បែបនេះ» រាងមាំក៏ព្យាយាមសម្រួលអារម្មណ៍ដើម្បីនិយាយអោយស្រួលបួលជាមួយនឹងនាងព្រោះគេមិនចង់ប្រើសម្តីធំដាក់នាងឡើយ ព្រោះថាបារម្ភពីផ្លូវចិត្តរបស់នាងណាស់។
«ខ្ញុំទៅងូតទឹកសិនហើយ»
«ចាស៎» គេក៏នៅតែព្យាយាមតបជាមួយនឹងនាងយ៉ាងពិរោះព្រោះនាងហត់នឹនការងារខ្លាំងណាស់ហើយព្រោះថានាងត្រូវមើលការងារនៅក្រុមហ៊ុនរបស់គេផងដែរ។ រាងមាំក៏បានបញ្ជារទេះរបស់ខ្លួនទៅក្បែរគ្រែដើម្បីឡើងគេងចាំនាងក្រមុំ។ មិនយូរប៉ុន្មានរាងស្តើងក៏បានចេញមកវិញហើយនាងក៏ដើរទៅមុខកញ្ចក់ដើម្បីធ្វើការងាររបស់នាងបន្តដែលមនុស្សស្រីតែងតែធ្វើមុននឹងចូលគេងដូចជាការលាបគ្រឿងថែរក្សាសម្រស់ ។ ក្រោយពីរួចរាល់ការងាររបស់នាងហើយនាងក៏ដើរសំដៅទៅគ្រែហើយក៏ទម្លាក់ខ្លួនគេងទាំងមិននិយាយជាមួយនឹងរាងមាំឡើយគឺនាងថែមទាំងគេងបែរខ្នងដាក់គេទៀតផង ។ បេះដូងរបស់គេពេលនេះដូចត្រូវបានគេពុះជាជម្រាកៗព្រោះតែភាពឈឺចុកចាប់។
«ជេ...» បបូរមាត់កម្រើកតិចៗទាំងដើម្បីហៅនាងក្រមុំតែក៏បិតមាត់វិញ ដៃលើកសម្រាប់នឹងប៉ះស្មានត្រូវដកមកវិញដោយអារម្មណ៍ទាស់ទាល់បំផុត។ គេបានត្រឹមតែគេងមើលផែនខ្នងមនុស្សស្រីដែលធ្លាប់គេងអោបមុនគេងក៏និយាយពាក្យផ្អែមល្ហែមអោយគ្នា ផ្តល់ស្នាមថើបអោយគ្នាទៅវិញទៅមកប៉ុន្តែពេលនេះបែរជាសោះកក្រោះអីបែបនេះ។ រហូតដល់រាងស្តើងត្រូវបានគេងលក់ទើបគេខិតចូលទៅក្បែរនាងរួចហើយអោបរាងកាយដែលគេងលក់បាត់ ទាល់តែបែបនេះទើបគេមានឱកាសបានអោបរាងកាយតូចមួយនេះគេពិតជាមានអារម្មណ៍ថាមានក្តីសុខបំផុតពេលដែលនៅក្បែរនឹងអោបនាងបែបនេះ ចុះបើពេលនេះទំនាក់ទំនងរបស់គេកាន់តែឆ្ងាយៗគ្នាទៅតើគេនឹងទៅជាយ៉ាងណា តើទម្លាប់គ្មាននាងបានទេ។ គិតដល់ចំនុចនេះទឹកភ្នែកគេក៏ស្រក់ចុះតែក៏យកដៃជូតចេញវិញ។
«បងសុំទោសដែលអោយអូនរ៉ាប់រងការងារច្រើនបែបនេះ? អូនប្រហែលជាហត់ខ្លាំងហើយ» ជុប!!បញ្ចប់ប្រយោគគេក៏បានអោនខិតចូលទៅថើបស្មារបស់នាងហើយក៏បិតភ្នែកគេងបាត់។
«អ្ហឹក...ជេន» ព្រឹកឡើងមិនទាន់រាងមាំបានព្យាយាមបើកភ្នែកយ៉ាងលឿនដើម្បីអោយបានឃើញមុខមនុស្សស្រីជាទីស្រឡាញ់របស់គេ ប៉ុន្តែអ្វីដែលគេបានឃើញគឺត្រឹមតែជាពូកទទេស្អាតដែលគ្មានអ្នកដែលគេងកាលពីយប់មិញឡើយ។ ទឹកមុខដែលញញឹមដោយក្តីសង្ឃឹមមុននឹងក៏ប្រែជាស្រពោនវិញភ្លាមៗ។
«ចង្រៃយោ! ហេតុអ្វីៗ ហឹស..ហឹស...» ទឹកភ្នែកក៏ស្រក់ចុះដៃក្តាប់ដៃភួយស្ទើរតែរហែកហើយ គេក៏សម្លឹងមើលជើងរបស់ខ្លួនឯង។
«ឌឹប...ឌឹប...ព្រោះតែឯង ខ្ញុំត្រូវមកអង្គុយលើរទេះអីបែបនេះ» ទឹកភ្នែកស្រក់ចុះដូចជាទឹកបាក់ទំនប់ ពោរពេញទៅដោយភាពពឺតផ្សារដៃក៏លើកមកវៃជើងខ្លាំងឯងដោយអារម្មណ៍ខឹងសម្បុរនឹងខ្លួនឯង។ គេមិនបានខឹងនឹងនាងឡើយប៉ុន្តែគេខឹងនឹងខ្លួនឯងដែលមិនអាចដើរបានវិញដោយឆាប់ៗនឹងបានមើលថែនាងដូចកាលពីមុនដូចដែលគេធ្លាប់បានសន្យាដូចគ្រាផ្តើម។
«ឌឹប» គេក៏ចាប់ផ្តើមវៃជើងរបស់គេកាន់តែខ្លាំងជាងមុនទឹកភ្នែកក៏ស្រក់ចុះកាន់តែខ្លាំង។
  នៅរោងចក្រជួលជុលរថយន្តជាពិសេសនៅកន្លែងដែលលីសាតែងតែប្រចាំការគឺថាថ្ងៃនេះឡើងស្ងាត់ខុសពីធម្មតាមានត្រឹមតែនាយជេមន៍ម្នាក់ប៉ុណ្ណោះដែរកំពុងតែជួសជុករថយន្តមួយគ្រឿង។ កំពុងតែអោនងើបៗក៏ស្រាប់តែលឺសំលេងសម្រឹបជើងមនុស្សគេក៏បែរមកឃើញថាជាចៅហ្វាយរបស់ខ្លួនសោះ។
«នេះលីសានិងលោកពូជុនជេទៅណាហើយ?»
«អ៎.....គឺពួកគាត់ចេញទៅខាងក្រោយបន្តិចដើម្បីយកគ្រឿងចក្រ»
«ហឹម....នេះទៅណាហេតុអ្វីក៏មិនប្រាប់ខ្ញុំបែបនេះ» រាងស្តើងបានត្រឹមតែរអ៊ូតិចៗម្នាក់ឯង ។
«ចៅហ្វាយអង្គុយលេងសិនក៏បាន»
«មិនអីទេ ខ្ញុំទៅអូហ្វីវិញសិនហើយ» នាងក្រមុំក៏បម្រុងនឹងដើរចេញទៅហើយ នាយជេមស៍ក៏ស្រាប់តែក្រឡែកមើលឆ្វេងផងស្តាំផងស្រាប់តែឃើញថាគ្មាននរណាម្នាក់ធ្វើអោយគេញញឹមចេញមកហាក់មានល្បិចកលអ្វីអញ្ចឹង។
«ចៅហ្វាយ»គេក៏បានចាប់ដៃរបស់នាងក្រមុំជាប់
«មានការអី?» ជីស៊ូនិយាយទាំងសម្លឹងមើលដៃរបស់នាងដែលត្រូវបានចាប់ជាប់ដោយជេមស៍ ។
«គឺ....ថាខ្ញុំស្រឡាញ់ចៅហ្វាយ»
«ឆ្កួតលែងខ្ញុំ»
«ពិតមែន ខ្ញុំចង់បានចៅហ្វាយ» គេមិនត្រឹមតែនិយាយទេគឺគេថែមទាំងទាញនាងក្រមុំមកផ្អឹបនឹងរាងកាយរបស់គេព្រមទាំងអោនចុះទៅថើបករបស់រាងស្តើង នាងបានព្យាយាមរើទាំងគេចផង ទាំងវៃគេផង។
«អ្ហឹក» គេក៏បានទាញនាងក្រមុំចូលទៅខាងក្នុងដើម្បីគេចពីភ្នែកអ្នកដទៃ។
«ខ្ញុំពិតជាស្រឡាញ់អ្នកនាងពិតមែននាង»
«អ្ហឹក» គេក៏បានដាល់ពោះនាងធ្វើអោយនាងចុកឆ្អុលមិនអាចសូម្បីតែស្រែក គេក៏បានទាញអាវរបស់នាងក្រមុំដើម្បីបន្តការងាររបស់គេ។ ទុកអោយនារីទន់ខ្សោយដូចគ្នាជានាងព្យាយាមរើបម្រាស់ទាំងពិបាក តើអ្នកណាអាចមកជួយនាងបានទៅ។
(ឆីជេនធ្វើបាបអាឆេដ៏ក៏ហើយ)

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now