ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៤១
កែវភ្នែករបស់អ្នកទាំងពីរក៏សម្លឹងមើលមុខគ្នាយ៉ាងយូរ ពួកគេខានសំឡឹងមើលមុខគ្នាចំបែបនេះយូរហើយ។ ជេននីបានសម្លឹងមើលមុខឆេយ៉ុងព្រមទាំងញញឹមដាក់គេ។ ចំណែកគេវិញគឺរក្សាទឹកមុខធម្មតា។
«ងងុយហើយឆាប់គេងទៅ» គេប្រុងនឹងបែរមុខចេញប៉ុន្តែត្រូវនាងក្រមុំក្រសោបកញ្ជឹងកគេជាប់
ជុប! បបូរមាត់របស់គេក៏ត្រូវជេននីប្រើបបូរមាត់របស់នាងទៅផ្អឹបលើបបូរមាត់របស់គេ។
«អ្ហឹក» រាងមាំបានព្យយាមដកបបូរមាត់ចេញមកវិញដែរប៉ុន្តែមើលទៅនាងក្រមុំដូចជាមិនព្រមដាច់ខាត។ នាងបានកម្រើកបបូរមាត់ថ្នមៗលើបបូរមាត់របស់គេចំណែកឯរាងមាំវិញក៏នៅស្ងៀមហាក់នឹងរលឹកបបូរមាត់មួយនេះខ្លាំងណាស់
ជុប!!! រាងស្តើងក៏បានថើបស្រាលៗលើបបូរមាត់របស់គេដោយថ្នាក់ថ្នមទាំងនេះគឺជាអ្វីដែលគេធ្លាប់បានបង្រៀននាងកាលពីមុន។
«អ្ហឹក....ងងុយហើយ» គេក៏ស្រាប់តែរុញនាងចេញយ៉ាងលឿនហើយក៏ប្រញាប់បែរខ្លួនចេញ ទុកអោយនាងក្រមុំគេងសម្លឹងខ្នងគេទាំងខ្នាញ់ហើយក៏ខាំមាត់សម្លក់គេពីក្រោយ ។
«នេះពូកែធ្វើមិនខ្វល់ណាស់មែនទេ?»
«អ្ហឹក» នាងក្រមុំក៏ចូលទៅអោបគេពីក្រោយយ៉ាងណែន ។ ចំណែកគេវិញមិនមានប្រតិកម្មអ្វីឡើយគឺមានតែនៅស្ងៀមសម្ងំគេង។
ព្រឹកថ្ងៃថ្មីមកដល់ភ្លាមរាងមាំបានភ្ញាក់ឡើងហើយក៏ប្រញាប់ងើបទៅងូតទឹកយ៉ាងលឿន នៅឡើយតែនាងល្អិតដែលគេងមិនទាន់ក្រោកទៀតនេះប្រហែលជាធ្វើដំណើរហត់ហើយទើបគេងមិនកម្រើកអីបន្តិចសោះ ។
«អាឡូ....ហ្នឹងហើយបន្តិចទៀតខ្ញុំចេញទៅហើយ»
«នេះគិតទៅណាទាំងព្រលឹម?» ជេននីដែលគេងលក់ស្កប់ស្កល់ក៏ស្រាប់តែបើកភ្នែកភ្លាមៗពេលដែលលឺគេនិយាយទូរស័ព្ទសើចកក្អឹកបែបនេះហើយមានគម្រោងចេញក្រៅទៀត ប៉ុន្តែនាងក៏សម្ងំធ្វើជាគេងលក់ដើម្បីស្តាប់បន្តទៀត។
«ទៅបោះតង់មែនទេ?» រាងមាំសួរទៅអ្នកម្ខាងទៀត
«ចាស៎»
«ទៅបោះតង់នៅក្នុងផ្ទះនៅក្បែរមាត់បឹងដែលយើងទៅស្ទួចត្រីថ្ងៃមុន»
«នេះធ្លាប់ទៅដើរលេងជាមួយគ្នាពីមុន» នាងក្រមុំក៏រអ៊ូៗតិចៗទាំងលួងមើលគេដែលញញឹមជាប់។
«នឹងហើយបន្តិចទៀតយើងចេញទៅហើយ រៀបចំឥវ៉ាន់សិន » និយាយចប់ការសន្ទនារបស់គេក៏ត្រូវបានបញ្ចប់។
«អ្ហឹក...អួយ........នេះព្រឹកហើយ» នាងក្រមុំក៏ធ្វើជាបើកភ្នែកហើយក៏ក្រោកអង្គុយទាំងស្ងាប។
«ចាស៎....ជេនអាចទៅបន្ទប់ជេនបានហើយ»
«ចិត្តអាក្រក់ម្លេះ....ក្រោកមកភ្លាមក៏ដេញយកតែម្តង»
«ដោយសារបងត្រូវចេញក្រៅ»
«ទៅណា?ទៅជាមួយអ្នកណា?ហើយទៅប៉ុន្មាននាក់?» សំនួររបស់នាងក្រមុំធ្វើអោយគេសម្លឹងមើលមុខនាងទាំងឆ្ងល់
«អ....គឺ...អូនទៅងូតទឹកសិនហើយ» នាងក្រមុំក៏ក្រោកចុះសំដៅទៅបន្ទប់ខ្លួនយ៉ាងលឿន នាងក្រមុំបានប្រញាប់រៀបចំខ្លួនយ៉ាងលឿនដើម្បីតាមគេថាគេនឹងទៅណា។
«នេះចេញទៅឬ?» រាងស្តើងបានដើរចុះដើរឡើយនៅមុខបន្ទប់គេព្រោះចង់ដឹងថាគេចេញទៅបាត់ឬនៅ។ នាងក្រមុំក៏បានយករបស់របរតិចតួចទៅដាក់នៅលើឡានរបស់ខ្លួនក៏ឃើញថាឡានគេនៅខាងក្រោមនៅឡើយ។
«នាងក៏បានអង្គុយចាំនៅក្នុងឡានរបស់ខ្លួន»
«ទេ....ឬមួយក៏គេចេញទៅជាមួយគ្នា» អង្គុយក្នុងឡានបណ្តើរសួរខ្លួនឯងបណ្តើរព្រោះថានាងមិនដឹងថាគេចេញទៅបាត់ឬនៅ?
«អ...ចេញមកល្មម» នាងក៏ស្រាប់តែក្រឡែកឃើញគេកំពុងតែដើរចេញមក។ ឡានរបស់គេបើកចេញទៅបានមួយស្របក់នាងក្រមុំក៏ប្រញាប់បើកចេញទៅតាមពីក្រោយយ៉ាងលឿនដើម្បីអោយទាន់គេ។
«នេះទៅណា....ទៅជាមួយមនុស្សស្រីឬក៏ប្រុស?» នាងបើកឡានបណ្តើរសំនួរបានផុសឡើងពេញខួរក្បាលរបស់នាងដោយគ្មានចម្លើយ។ ប្រមាណជា១ម៉ោងទៅទើបឡានរបស់ពួកឡានមួយបានបើកចេញទៅតាមរាងមាំ។
«មនុស្សស្រី» នាងក្រមុំគ្រាន់តែឃើញមនុស្សស្រីក្នុងឡានភ្លាមនាងក្តាប់ដៃយ៉ាងណែនទាំងខឹង។
«គ្មានអីស្អាតជាងខ្ញុំផង» នាងក៏ចាប់ផ្តើមសរសើរពីសម្រស់របស់ខ្លួនឯង ។
«តោះ» មកដល់ទីតាំងភ្លាមឆេយ៉ុងបានចុះពីលើឡានហើយក៏ប្រមូលឥវ៉ាន់ចុះពីលើឡានហើយក៏ជួយប្រមូលឥវ៉ាន់របស់មនុស្សស្រីដែលមកជាមួយគេដូចគ្នា។
«រ៉ាហ្សា....រៀបចំបង្កាត់ភ្លើងទៅចាំខ្ញុំដំឡើងតង់»
«ចាស៎» ពួកគេទាំងពីរក៏បានធ្វើការងាររបស់ពួកគេរាងខ្លួន ៗ។
«អ្ហាស....ទេសភាពនៅទីនេះស្រស់ស្រាយដល់ហើយ» ឆេយ៉ុងដែលកំពុងតែតំឡើងតង់គេស្រាប់តែលឺសម្លេងរបស់ជេននីគេក្រឡែកឃើញថាជេននីកំពុងតែស្ពាកាតបដូចមនុស្សកំពុងតែដើរព្រៃ។
«អាវ៎...ឆេយ៉ុង...បងមកទីនេះដែរ»
«ចាស៎...នេះអូនមកដើរលេងតែម្នាក់ឯងទេ?» ឆេយ៉ុងក៏សួរទៅនាងក្រមុំ
«ចា៎....ធម្មតាទេមនុស្សអត់គូគឺធ្វើអ្វីតែឯងៗបែបនេះហើយ»
«ហឹម...ហើយគិតមកលេងស្គាល់ព្រៃនេះដែរ»
«អត់ទេ....គ្រាន់តែចង់សាកល្បង»
«សួស្តី....ខ្ញុំរ៉ាហ្សា»
«ចាស៎...សួស្តីខ្ញុំជេននី»
«អ្នកទាំងពីរស្គាល់គ្នាមែនទេ?» រ៉ាហ្សាក៏សួរព្រោះមើលទៅអ្នកទាំងពីរគឺដូចជាស្គាល់គ្នា។
«ចាស៎...គឺស្គាល់»
«មែនហើយស្គាល់គ្នាច្បាស់ទៀតផង» ជេននីក៏មិនភ្លេចបន្ថែមរួចហើយក៏ស្ទុះចូលទៅក្រសោបដៃរបស់គេដោយធ្វើដូចជាហួងហែងគេខ្លាំងណាស់។
«បើអញ្ចឹង....យើងតោះតង់ក្បែរគ្នាទៅ»
«ល្អៗ» ជេននីលឺបែបនេះគឺថាទម្លាក់កាតាបស្ពាយយ៉ាងលឿនរួចហើយក៏ដើរទៅជួយធ្វើម្ហូបដើម្បីត្រៀមញ៉ាំ។
«ឯណាតង់អូន បងតំឡើងអោយ»
«គឺ....គឺអូនមិនបានយកមកទេ»
«ហា៎»
«គឺប្រញាប់ពេកនឹងណា...អញ្ចឹងទៅអូនសុំគេងជាមួយបងផងណា»
«អឺ...អូនគេងជាមួយរ៉ាហ្សាទៅ»
«អត់ទេ...មនុស្សមិនដែលស្គាល់គ្នាផង»
«បើអញ្ចឹងបងគេងជាមួយនឹងរ៉ាហ្សា អូនគេងតង់បងទៅ»គ្រាន់តែលឺបែបនេះភ្លាមគឺថានាងក្រមុំក្រវីក្បាលញាប់ស្មេរ។
«អត់ទេ....អូនមិនហ៊ានគេងតែឯងទេ»
«អេ....អ្នកទាំងកំពុងតែធ្វើអីនឹង....ម្ហូបឆ្អិនហើយ....តោះ»
«តោះ...ញ៉ាំ» ពួកគេទាំងបីនាក់ក៏ប្រញាប់រៀបចំតុនៅមាត់បឹង។ ជេននីវិញតាមមើលឆេយ៉ុងរហូតថាគេនឹងដើរទៅអង្គុយត្រង់ណា ។
«អឺ.....អូនអង្គុយកណ្តាល» នាងក្រមុំប្រញាប់រត់ចូលទៅអង្គុយកណ្តាលយ៉ាងលឿនពេលឃើញពួកគេប្រុងនឹងអង្គុយក្បែរគ្នា។
«ឆេ....សាកញ៉ាំសាច់គោនេះទៅ» រ៉ាហ្សាបានចាប់សាច់ដាក់អោយឆេយ៉ុង តែជេននីនេះក៏មិនណយដែរ ។
«អួយ...បងញ៉ាំសាច់ត្រីវិញទៅល្អសម្រាប់សុខភាព» ឆេយ៉ុងក៏មិនបាននិយាយអ្វីដែរគេក៏ចាប់សាច់គោយកមកញ៉ាំមុនធ្វើអោយនាងក្រមុំខ្នាញ់នឹងគេជាខ្លាំង គេបំបាក់មុខរបស់គេច្បាស់ណាស់។ ពេលញ៉ាំរួចរាល់ហើយពួកគេក៏នាំគ្នាដើរទៅលេងខាងក្នុងព្រៃបន្តទៀត ចំណែកជេននីវិញគឺថានាងក្រមុំដើរបញ្ជ្រៀតជាមួយនឹងពួកគេហូតមិនអោយនៅក្បែរគ្នាឡើយ ។ ពេលយប់បានមកដល់ពួកគេក៏នាំគ្នាបន្តអង្គុយមុខតង់ញ៉ាំអីជុំគ្នាមានទាំងស្រាទៀតផង។
«នេះ....សម្រាប់ឆេ» រ៉ាហ្សាក៏បានហុចស្រាអោយទៅរាងមាំប៉ុន្តែរាងស្តើងបានទាញយកមកមុន។
«ចាំអូនជាអ្នកផឹកវិញ បងកំពុងតែឈឺមិនអញ្ចឹងផឹកមិនល្អទេ?»
«ឆេ...ឈឺ..ម៉េចខ្ញុំមិនដឹង?»
«ក៏ទើបនឹងឈឺ...នាងមិនដឹងទេខ្ញុំដឹងព្រោះថាពួកយើងស្នាក់នៅជាមួយគ្នា»និយាយទៅគឺថាជេននីនិយាយកាត់មុខរហូតមិនអោយពួកគេទាំងពីរបាននិយាយគ្នាឡើយ ។ ពេលដែលរ៉ាហ្សាហុចស្រាអោយរាងមាំគឺថាជេននីផឹកជំនួសរហូត។
«បានហើយ..ជេន...នេះផឹកអស់ច្រើនហើយណា»
«ហាស....ហាស...គឺអូនផឹកជំនួសបងនោះអីប្តីសម្លាញ់....អ៎....ខ្ញុំភ្លេចប្រាប់នាង..ខ្ញុំគឺជាប្រពន្ធរបស់បងឆេ» នាងក្រមុំប្រាប់ទៅទាំងភ្នែកទន់បើកមិនចង់រួចឡើយព្រោះតែសុរាក្នុងខ្លួន ។
«បងក៏ដូចគ្នា....ម៉េចមិនប្រាប់ថាពួកយើងជាប្តីប្រពន្ធនឹងគ្នា»
«បងថាជេនស្រវឹងហើយ»
«អូនមិនបានស្រវឹងទេ....អូននិយាយការពិត...មនុស្សស្រីផ្សេងកុំមកគិតចង់ដណ្តើមប្តីខ្ញុំលឺទេ» សំឡេងរងូវៗបាននិយាយចេញមកទាំងដៃបានស្រវ៉ាអោបរាងមាំជាប់។
«ហាស...ហាស...មើលចុះ....មនុស្សអីក៏សង្ហាម្លេះ...ចឹងតើបានជាមានមនុស្សខ្លះចង់នៅក្បែរនឹងយកបងចេញពីខ្ញុំ»
«រ៉ាហ្សាយប់ហើយ....ឆាប់ចូលទៅគេងទៅ...ខ្ញុំនាំជេនទៅគេងសិន»
«ចាស៎» ពួកទាំងពីរក៏ចែកផ្លូវគ្នាទៅគេង
«តោះ...ទៅគេង...អូនស្រវឹងហើយ»
«អត់ទេ...បងឆ្លើយនឹងអូនមក....នៅស្រឡាញ់អូនឬអត់?» នាងស្រមុំសួរគេដោយអោបគេជាប់ទាំងដែលគេអង្គុយស្ទើរតែមិនជាប់ ។
«រករឿងច្រើនណាស់ អោយគេងនៅខាងក្រៅឥឡូវ» គេក៏ដងដង្ហើមធំព្រមទាំងសម្លឹងមើលមុខគេ ។
«អ៊ុប» នាងតូចមិនបានខ្វល់នឹងសម្តីរបស់គេឡើយគឺថានាងបានតោងករបស់គេជាប់រួចហើយក៏ងើបទៅបឺតមាត់របស់គេដោយក្តីនឹករលឹកចំណែករាងមាំវិញហាក់នៅស្ងៀម តែមួយស្របក់វិញមកគេក៏បានបិតភ្នែកនឹងតបស្នងទៅនាងវិញ ៕
YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...