Part 21

54 4 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី២១
«នេះអូនកំពុងតែនិយាយអ្វីចេញមក?» ឆេយ៉ុងសួរទៅកាន់រាងស្តើងទាំងមុខស្រពោន។
«និយាយអ្វីហ៎ ក៏និយាយអ្វីដែលនាងបានស្តាប់លឺនោះហើយ»
«អូនកំពុងតែលេងសើចអ្វីជាមួយបង?»
«ហឹស......ហឹស....» លឺបែបនេះហើយរាងក៏ញញឹមចុងមាត់ដាក់គេព្រមទាំងសម្លឹងមើលមុខអ្នកដែលកំពុងតែអង្គុយនៅលើរទេះ។
«ខ្ញុំមិនបានលេងទេ គឺខ្ញុំធ្វើមែនខ្ញុំមិនដែលស្រឡាញ់នាងឡោះយផាក ឆេយ៉ុង»
«ចុះទង្វើរកន្លងមក»
«វាត្រឹមជាការសម្តែងរបស់ខ្ញុំប៉ុណ្ណោះ អ្នកណាអោយនាងល្ងង់ជឿខ្ញុំ» មួយប្រយោគនេះប្រៀបដូចជាសម្លាប់គេទាំងរស់អ៊ីចឹង គេស្រឡាញ់នាងស្ទើរលេប បើអោយបូជាជីវិតជូតនាងក៏គេធ្វើបានដែរ ប៉ុន្តែអ្វីដែលគេទទួលបានពីនាងគឺជាការឈឺចាប់ទៅវិញ។ ទំនុកចិត្តដែលមានទាំងប៉ុន្មានដែលមានចំពោះនាងស្ទើរតែរលាយអស់។
«ទង្វើរកន្លងមកអូនធ្វើមកគឺគ្រាន់តែជាការសម្តែងអ៊ីចឹង អូនធ្វើបែបនេះដើម្បីអ្វិ?ហា៎ជេន បងស្រឡាញ់អូនប៉ុណ្ណាអូនក៏ដឹង»
«ហឹស.....ហឹស....ព្រោះថាខ្ញុំដឹងថាវានឹងធ្វើអោយនាងឈឺចាប់នោះអី»
«បងធ្វើអ្វីខុស ទង្វើរបងធ្វើកន្លងមកវាមិនជ្រួតជ្រាបបេះដូងអូនបន្តិចទេឬ?» ទឹកភ្នែករបស់គេក៏ស្រក់ចុះនៅចំពោះមុខរបស់នាង តែក៏លើកដៃមកជូតវិញដោយខ្លួនឯងដៃរបស់នាងដែលធ្លាប់តែជូតទឹកភ្នែកអោយគេពេលដែលវាស្រក់ចុះតែពេលនេះនាងមិនខ្វល់ឡើយ។
«កុំថាឡើយជ្រួតជ្រាបសូម្បីតែក្តីស្រឡាញ់តែបន្តិចក៏គ្មានផង»
«អូនធ្វើបែបនេះចង់បានអ្វីពីបង?»
«គ្រប់យ៉ាង?»
«នេះអូនមកនេះក៏ព្រោះតែទ្រព្យសម្បត្តិរបស់បងមែនទេ?» រាងស្តើងក៏បានត្រឹមតែមើលមុខរបស់គេហើយក៏ញញឹមចំអកដាក់គេ។
«វាមិនមែនជារបស់នាងតាំងពីដើមម្លេះ» លឺនាងនិយាយបែបនេះហើយធ្វើអោយគេហាក់ឆ្ងល់នឹងសម្តីរបស់នាង ។
«អូនចង់សម្តៅលើអ្វី?»
«ហាស...ហាស....វាដល់ពេលដែលខ្ញុំត្រូវយកអ្វីៗគ្រប់យ៉ាងមកវិញហើយ » បានត្រឹមតែបន្សល់ទុកជាចម្ងល់ហើយនាងក្រមុំក៏ដើរចេញទៅបាត់ទុកអោយរាងមាំឆ្ងល់និងចុកណែនពេញឱរ៉ា។
ពេលដែលនាងចេញបាត់ទុកអោយរាងមាំអង្គុយស្រក់ទឹកភ្នែកតែម្នាក់ឯង នេះក្តីស្រឡាញ់ដែលគេមានចំពោះនាងកន្លងមកវាមិនបានធ្វើអោយនាងរង្គោះរង្គើរអ្វីបន្តិចឡើយ មិនតែប៉ុណ្ណោះនៅមកសម្តែងអោយគេជឿងប់ងុលនឹងនាងដល់ថ្នាក់ហ្នឹង។
«ហឹស...ហឹស..ចង្រៃយោ»
«ប្រាវ» រាងមាំស្រែកមួយទំហឹងជាមួយនឹងទឹកភ្នែកបញ្ជាក់ពីភាពឈឺចាប់ដែលកប់ក្នុងបេះដូងរបស់គេនៅពេលនេះ។ ហើយព្រមទាំងក្រវាស់របស់របរនៅលើតុរហូតដល់ខ្ទិចខ្ទីគ្មានសល់។ សំឡេងមួយនេះបានធ្វើអោយអ្នកដែលទើបនឹងចេញទៅបន្តិចញញឹមយ៉ាងពេញចិត្ត។
«ខ្ញុំល្ងង់ណាស់មែនទេ? ល្ងង់ដល់ថ្នាក់មើលមិនដឹងថាគេបោកខ្ញុំ.....ហឹស....ហឹស....» ទឹកភ្នែកស្រក់ចុះកាន់តែខ្លាំងដៃក្តាប់យ៉ាងណែន។
«អ្ហឹក» គេបានព្យាមក្រោកឈរដើម្បីដើរចេញពីរទេះ
«ឌឹប» គ្រាន់តែទម្លាក់ជើងចុះពីលើរទេះបន្តិច មិនទាន់ទាំងក្រោកឈរបានហ្នឹងស្រួលបួលផងក៏ស្រាប់តែត្រូវដួលទៅលើការ៉ូភ្លាមៗ។
«ឌឹបៗៗ» គេក៏បានវៃជើងខ្លួនឯងមួយទំហឹង
«ហេតុអ្វីទៅ ហឹស....ហឹស....ក៏ព្រោះតែឯងហឹក ល្ងង់ណាស់» នាងនៅតែបន្តស្តីបន្ទោសអោយខ្លួនឯងដោយវិប្បដិសារី។
«អ្នកនាង ខាងក្រុមហ៊ុនបានខលមកប្រាប់ថាក្រុមហ៊ុនរបស់អ្នកនាងពេលនេះមានប្រធានថ្មីមកគ្រប់គ្រង ហើយថាគាត់បានប្រាប់ថាគាត់ជាម្ចាស់នៅទីនេះ ហើយវាមិនមែនជារបស់អ្នកនាងឡើយ។ ខាងបុគ្គលិកបានព្យាយាមបដិសេធនិងនិយាយជាមួយនឹងពួកគេតែមិនបានផលឡើយ ។ គេថែមទាំងមានលិខិបញ្ជាក់ដែលទទួលបានការផ្តិតមេដៃពីអ្នកនាងទាំងអស់» ពេលលឺបែបនេះហើយឆេយ៉ុងដឹងច្បាស់ថានាងបានផ្តិតមេដៃអោយគេពិតមែនគឺដើម្បីជួយសង្រ្គោះជិវិតម្ចាស់បេះដូងរបស់ខ្លួន។
«គេនៅក្រុមហ៊ុនទេ?»
«ខ្ញុំក៏មិនច្បាស់ដែរអ្នកនាង»
«ខ្ញុំចង់ទៅក្រុមហ៊ុន»
រថយន្តបានចេញដំណើរចេញពីភូមិគ្រឹះរបស់គេយ៉ាងលឿន។ ក្នុងចិត្តរបស់ឆេយ៉ុងនាងពិតជាចង់ដឹងណាស់ថាអ្នកណាដែលធ្វើបែបនេះដាក់នាង ។ នេះវាជាការចាប់ជម្រិតយកច្បាស់ណាស់។
«ងឺត...» រថយន្តទៅដល់មុខក្រុមហ៊ុនភ្លាម រាងមាំបានចុះពីលើឡាបដោយអង្គុយនៅលើរទេះរបស់ខ្លួនដោយមានអង្គរក្សទាំងពីរដើរតាមនាង។
«មានការអីមែនទេ?» មិនទាន់ទាំងចូលទៅដល់ផងបុគ្គលិកម្នាក់បានចូលមកសួរ គេទំនងជាបុគ្គលិកថ្មីហើយមើលទៅព្រោះមិនដែលស្គាល់អាចថាជាមនុស្សរបស់ម្ចាស់ថ្មីហើយ»
«ខ្ញុំចង់ជួបចៅហ្វាយរបស់ឯង»
«ខ្ញុំខ្ញុំមិននៅទេ នៅតែលេខារបស់គាត់»
«ខ្ញុំត្រូវការជួបគេ»
«អូខេ ចាំខ្ញុំនាំទៅ» មិនយូរប៉ុន្មានពួកគេក៏បានទៅជួបលេខាហើយក៏បាននិយាយគ្នា។ លេខាម្នាក់នោះក៏បានខលប្រាប់អោយប្រធានរបស់គេមកក្រុមហ៊ុនដើម្បីជួបឆេយ៉ុង។
«ក្រាក» ទ្វាររបើកភ្លាមអ្នកដែលអង្គុយនៅលើរទេះនោះបានងាកទៅមើល។
«សួស្តីចៅហ្វាយ» ឆេយ៉ុងនិងអង្គរក្សរបស់គេទាំងពីរត្រូវនៅគាំងមួយកន្លែងស្ទើរតែកម្រើកលែងរួច។
«ជេន»
«សួស្តី!ឯងចេញទៅក្រៅសិនទៅ»
«ចាស៎» លេខារបស់នាងក៏បានចេញទៅបាត់
«ពួកឯងទាំងពីរចេញទៅសិនទៅ» ឆេយ៉ុងក៏ប្រាប់អោយអង្គរក្សរបស់គេចេញទៅក្រៅផងដែរ ព្រោះថាគេចង់និយាយជាមួយនឹងនាងអោយដឹងរឿង។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now