Part 13

48 4 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី១៣
«ហេតុអ្វីក៏កូននៅតែលើករឿងពីមុនមកនិយាយម្លេះ»
«ព្រោះថាតែជាអតិតកាលមិនល្អ ហើយវាធ្វើអោយខ្ញុំចាំមិនភ្លេច» រាងស្តើងនិយាយដោយសម្លឹងមើលមុខរបស់ប៉ានាងដោយទឹកមុខស្មើរ។
«វាជាថ្ងៃដែលប៉ាទុកម៉ាក់ចោលហើយទៅរកមនុស្សស្រីម្នាក់នោះ បើម៉ាក់មិនចេញទៅតាមប៉ាម៉ាក់ក៏មិនត្រូវមកជួបគ្រោះថ្នាក់បែបនេះ» កែវភ្នែកក៏ក្រហមពោរពេញដោយទឹកភ្នែកដែលដក់នៅនឹងកែវភ្នែកតែមិនខ្ចីសម្រក់ចុះឡើយ។
«ខ្ញុំគ្មានថ្ងៃលើកលែងអោយប៉ាដាច់ខាត នេះសំណាងហើយដែរខ្ញុំមិនប្រាប់ប្អូនអោយដឹងថាប៉ាជាមនុស្សបែបណា»
«ជាមួយនឹងអ្នកដទៃលះបង់ច្រើនណាស់ ប៉ាគិតថាខ្ញុំមិនដឹងមែនទេ? អ៎....តាមពិតទៅខ្ញុំក៏គួរតែឈប់ប្រើពាក្យថាប៉ាជាមួយនឹងលោកទើបត្រូវ»
«នេះកូនកំពុងតែនិយាយពីអ្វី?»ពេលលឺបែបនេះហើយប៉ារបស់នាងក៏ធ្វើមុខដូចឆ្ងល់។
«លោកភ្លេចឬក៏ធ្វើជាមិនចាំ ថាលោកបានផ្តល់អ្វីខ្លះអោយមនុស្សស្រីម្នាក់នោះ»
«ខ្ញុំសង្ឃឹមថាលោកនឹងចងចាំបានខ្លះ» និយាយចប់រាងស្តើងក៏ហុចទូរស័ព្ទអោយទៅប៉ារបស់នាង។ ប៉ារបស់នាងក៏មើលរូបភាពដែលនៅក្នុងទូរស័ព្ទរបស់នាងក៏ឃើញរូបភាពផ្ទះនិងដីចំការរបស់ឆេយ៉ុង។
«នេះកូនទៅបានរូបទាំងអស់នេះដោយរបៀបណា?»
«លោកមិនបាច់ចង់ដឹងនោះទេថាខ្ញុំបានមកពីណា ដឹងត្រឹមថាលោកច្បាស់ជាស្គាល់វាច្បាស់»
«ពួកគេមិនដឹងអ្វីទាំងអស់»
«មិនដឹងអ្វីយ៉ាងម៉េច? បើមនុស្សស្រីមិនអោយដៃលោកស្មានតែរកទៅរកនាងឬ?»រាងមាំនិយាយទាំងសម្លក់មុខប៉ារបស់នាងមុននឹងដើរចេញផុតទៅ។ ប៉ារបស់នាងក៏បានត្រឹមមើលដំណើរកូនស្រីរបស់ខ្លួនដែលដើរចេញទៅដោយអារម្មណ៍ឈឺចាប់។
«ព្រូស» គ្រាន់តែមកដល់ផ្ទះវិញភ្លាមរាងស្តើងក៏បានទម្លាក់កាបូបខ្លួនចុះរួចហើយក៏ក្តាប់ដៃយ៉ាងណែននៅមុខកញ្ចក់ ។ កែវភ្នែកក្រហមកំពុងតែសម្លឹងមើលរាងកាយរបស់ខ្លួនឯង។
«ផឹប» កែវដែលនៅលើតុសម្អាងរបស់នាងក៏ត្រូវបានបែកដោយសារតែកម្លាំងដៃរបស់នាងដែលបានច្របាច់មុននឹង។
«វាដល់ពេលហើយដែលខ្ញុំត្រូវតែយកគ្រប់បែបយ៉ាងមកវិញ នាងត្រូវតែជាមនុស្សតែម្នាក់ដែលត្រូវតបស្នងកំហុសគ្រប់បែបយ៉ាង» រាងស្តើងក៏សម្លឹងមើលរូបថតរបស់ឆេយ៉ុងដែលនៅលើតុរបស់នាង។
«ល្បែងមួយនេះវាកំពុងតែចាប់ផ្តើមហើយ» 
ពីមួយថ្ងៃទៅមួយថ្ងៃក្តីស្រឡាញ់របស់ឆេយ៉ុងដែលមានចំពោះជេននីគឺចេះតែកើតឡើងមិនឈប់គឺគេកាន់តែស្រឡាញ់នាងខ្លាំងលើសលប់។ ចំណែករាងស្តើងវិញគ្រប់គ្រងគឺគ្រាន់តែការសម្តែងប៉ុណ្ណោះក្តីស្រឡាញ់ដែលនាងមានចំពោះគេគឺគ្មានតែវាមានតែការសងសឹកប៉ុណ្ណោះ។ នាងបានកំណត់ខ្លួនឯងរួចហើយនាងត្រូវតែយកអ្វីដែលប៉ារបស់នាងបានប្រគល់អោយគ្រួសារឆេយ៉ុងនាងនឹងយកមកវាទាំងអស់។ហើយនាងនឹងធ្វើអោយគ្រួសារមួយនេះឈឺចាប់ដូចជាម៉ាក់របស់នាងបានទទួល។
«អូននៅទីណាម៉េចបងទៅក្រុមហ៊ុនអូនមិនអ៊ីចឹង?» គេក៏បានខលទៅសួរនាងក្រមុំព្រោះថាមុននឹងគេទៅក្រុមហ៊ុនគេមិនបានជួបនាងឡើយ ហើយខលទៅក៏មិនចូល។
«អ៎...អូនសូមទោសដែលមិនបានប្រាប់បងដោយសារតែអូនជាប់មកខេត្តមួយរយះ គឺទើបតែចេញមកកាលពីព្រឹកមិញហើយទួរស័ព្ទអស់ថ្មទើបនឹងបញ្ចូលមុនឹង»
«ចុះហេតុអ្វីក៏មិនប្រាប់បងពីដំបូង?» រាងមាំហាក់មិនសប្បាយចិត្តសោះដែលនាងទៅណាមិនបានប្រាប់គេអោយដឹងមុន។
«នេះទៅខេត្តតែម្នាក់ឯងមែនទេ?» រាងមាំក៏សួរ
«ចាស៎»
«អូនទៅខេត្តណាចាំបងទៅជាមួយ»
«មិនអីទេ អូនមិនចង់រំខានបងទេណាមួយងមានការងារច្រើនត្រូវធ្វើ»
«តែនេះ....អូន»
«មិនអីទេ អូនមកតែបីថ្ងៃទេកុំភ័យមើលធ្វើដូចដូចរត់ចោល។ ហើយបើអូនរត់ចោលមិនមែនទៅត្រឹមខេត្តទេ»
«នែ!!អ្នកណាអោយអូននិយាយបែបនេះ?ទោះចង់ចេញក៏ត្រូវឆ្លងកាត់បងសិនទៅ»
«ហាស....ហាស....បីថ្ងៃទេមិនមែនមួយជីវិតឯណា»
«មកវិញមានរឿងត្រូវនិយាយគ្នាមិនខាន»
«ចង់ធ្វើអី?» រាងស្តើងក៏សួរ
«មិនប្រាប់»
«បានហើយអូនបើកឡានសិន»
«ចាស៎...ប្រយ័ត្នប្រយែងផងណា»
«ចាស៎....អូនដឹងហើយ»
«បងស្រឡាញ់អូន មានរឿងអ្វីត្រូវការបងជួយប្រាប់បងណា បងនឹងទៅរក»
«ហាស..ហាស...អូនដឹងហើយ បាយ បាយ» និយាយចប់ទូរស័ព្ទក៏ត្រូវបានបិតភ្លាមៗ។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now