Part 32

52 3 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៣២
    ព្រឹកថ្ងៃថ្មីចូលមកដល់សំឡេងទឹករលកនៃទឹកសមុទ្រក៏បានបន្លឺឡើងវាកំពុងតែប្រដេញគ្នាដោយសារតែកំលាំងវាយោរបស់សមុទ្រ។ មើលទៅវាពិតជាស្រស់ស្រាយខ្លាំងណាស់ប៉ុន្តែក្រឡែកមកមើលមនុស្សស្រីមួយគូរដែលកំពុងតែនៅក្នុងផ្ទះឯនេះវិញគឺថាថ្មើរនេះហើយពួកគេមិនទាន់ក្រោកឡើយ ។ នេះមកពីកាលពីយប់មិញពួកគេធ្វើរឿងជាច្រើនជាមួយគ្នារហូតដល់យប់ជ្រៅហើយមើលទៅ។
«អ្ហឹក» នាងតូចក៏បានកម្រាកខ្លួនតិចតួចព្រោះតែមានអារម្មណ៍ថាចុករយអស់ខ្លួនប្រាណហើយ ។ នាងបើកភ្នែកមកតិចៗទាំងមិនចង់រួច តែក៏សម្លឹងមើលឃើញដៃរបស់ឆេយ៉ុងកំពុងតែអោបនាងយ៉ាងណែន។ នាងបានព្យាយាមលើកដៃរបស់គេចេញដើម្បីក្រោកទៅបន្ទប់ទឹក។
«...» នាងតូចបានព្យាយាមលើកដៃរបស់គេចេញថ្នមៗព្រោះខ្លាចថាគេភ្ញាក់នាងនឹងមិនអាចក្រោកចេញពីគ្រែនេះបានឡើយ។ គ្រាន់តែលើកដៃគេចេញបានបន្តិច បម្រុងនឹងក្រោកអង្គុយទៅហើយក៏ត្រូវបានដៃរបស់រាងមាំចាប់ទាញរាងកាយរបស់នាងមកវិញ។
«ប្រញាប់ទៅណា?» សំឡេងដ៏ក្រលរបានចេញពីមាត់របស់គេធ្វើអោយនាងក្រមុំភ្ញាក់ខ្លួនទាំងភ័យ ។
«អឺ....គឺ.....»
«គ្មានការងារធ្វើទេ មិនបាច់ក្រោកពីព្រលឹមទេ។ ព្រោះថានាងមានការងារបម្រើខ្ញុំនៅទីនោះអី» រាងមាំក៏ខ្សឹបក្បែរត្រចៀកនាង គ្រាន់តែលឺពាក្យនេះបេះដូងនាងលោតញាប់ទាំងភ័យពេលនេះនាងទទួលស្គាល់ថានាងពិតជាខ្លាចគេ។ នាងគ្មានកម្លាំងតទល់ជាមួយនឹងគេឡើយ។ និយាយចប់ភ្លាមគឺថាគេសង្រ្គប់លើខ្លួននាងតូចយកតែម្តងធ្វើអោយនាងភ័យកាន់តែខ្លាំងជាងមុន។
«អ្ហឹក....ខ្លាចខ្ញុំមែនទេ?» រាងមាំក៏សួរនាងតូចដែលកំពុងតែញ័រដូចជាកូនសត្វនៅក្រោមទ្រូងរបស់នាង មនុស្សស្រីដែលធ្លាប់តែរឹងមាំ មើលការខុសត្រូវក្រុមហ៊ុនរហូតដល់ពីរបែរជាភ័យខ្លាចគេនៅពេលនេះទៅវិញ។
«អត់ទេ គឺគ្រាន់តែខ្ញុំអស់កម្លាំងពេក»
«មិនខ្លាចពិតមែន?»
«ហឹម» នាងតូចតបទាំងគេចក្រសែភ្នែកចេញពីភ្នែករបស់គេ។
«បើមិនខ្លាចល្អហើយ មកធ្វើការងាររបស់នាងបន្តទៅ» និយាយចប់គេក៏បានអោនទៅរកបបូរមាត់របស់នាងតូចតែនាងតូចបានយកដៃទៅទប់មាត់របស់គេ។
«ក្រែងថាមិនខ្លាចហេតុអ្វីក៏ញ័រ?»
«គឺ...ប្រាប់ហើយថាហត់» នាងតូចនិយាយទាំងព្យាយាមរុញគេអោយឃ្លាតឆ្ងាយពីនាងបន្តិច តែមនុស្សកំហូចដូចជាគេបែរព្យាយាមអោនចុះកាន់តែទាប។
«អ៊ុប» គេក៏បានទាញដៃរបស់នាងក្រមុំចេញរួចហើយក៏ទម្លាក់បបូរមាត់ទៅរកទាក់បបូរមាត់នាងតូចថ្នមៗខុសប្លែកពីលើកមុនណាស់ ធ្វើអោយនាងតូចហៅស្ងៀមមិនបានជំទាស់នឹងគេឡើយ។
«ជុប»
«អ្ហឹ» គេក៏បានលើកបីនាងដើរចុះពីលើគ្រែ
«ទៅណា?»
«នាំទៅរំលោភនៅខាងក្រៅផ្ទះទេដឹង?» គេតបទាំងសម្លឹងមើលកែវភ្នែកដែលបញ្ជាក់ពីភាពភ័យខ្លាច ពេលឃើញមុខនាងបែបនេះធ្វើអោយគេព្យាយាមទប់ស្នាមញញឹមខ្លាំងណាស់ ។
«អត់ទេ....ដាក់ខ្ញុំចុះ នេះនាងតណ្ហាក្រាស់ម្លេះ។ ខ្ញុំក៏មានកិត្តិយសរបស់ខ្ញុំដែរ» 
«មានកិត្តិយសហ៎?»
«ដាក់ខ្ញុំចុះ ខ្ញុំមិនទៅធ្វើអ្វីឆ្កួតតាមអារម្មណ៍ត្រូវការរបស់នាងឡើយ»
«ខ្ញុំគ្រាន់តែចង់ប្តូរបរិយាកាសខ្លះតើ» និយាយចប់គេក៏បោះជំហ៊ានដើរធ្វើអោយនាងតូចកាន់តែភ័យព្យាយាមរើស តែគេកាន់តែអោបនាងណែននាងមុន។
«ឆ្កួតទេ គិតដល់ណាខ្ញុំនាំនាងទៅងូតទឹកបើដើរទៅងូតទឹកខ្លួនឯងតិចរអិលដួលបែកក្បាលស្លាប់ក្នុងបន្ទប់ទឹកទៅ» ពេលលឺពាក្យនេះហើយនាងដឹងថាគេចង់និយាយថានាងមិនអាចដើរដោយខ្លួនឯងបានឡើយ ព្រោះថាយប់មិញគេមិនបន្ធូរដៃអោយនាងឡើយ។
«ខ្ញុំដើរខ្លួនឯងបាន មិនបាច់នាងមកខ្វល់ទេ?»
«បើដើរបានខ្លួនឯងបានអញ្ជឹងបន្តការងាររបស់នាងជាមួយខ្ញុំទៀតក៏បាន» មិនត្រឹមតែនិយាយទេគឺគេថែមទាំងបង្វែរមុខទៅរកទ្វារតែនាងបានអោបគេជាប់។
«អឺ....អត់ទេខ្ញុំនិយាយលេងទេ» លឺបែបនេះហើយគេក៏លួចញញឹមពេលដែលឃើញនាងខ្លាចគេអីបែបនេះ។ មិនដឹងថាហេតុអ្វីនៅសុខៗស្រាប់តែមានអារម្មណ៍ថាមានក្តីសុខទៅវិញ។
«ខ្ញុំមិនបានបារម្ភពីនាងអីទេ មកពីខ្លាចបើអោយនាងធ្វើការបម្រើខ្ញុំរហូតដល់ឈឺស្លាប់ តើមានអ្នកណាមកំដរខ្ញុំទៀត»គេក៏ព្យាយាមនិយាយបង្វែរភ្លាមដើម្បីកុំអោយនាងក្រមុំថាគេគិតបែបណា។ មិនយូរប៉ុន្មានពួកគេក៏បានចូលទៅដល់ក្នុងបន្ទប់ទឹកគេក៏ធ្វើការងូតទឹកអោយនាងតូចដោយមិនអោយនាងជំទាស់នឹងការជួយរបស់គេបានឡើយ។
  ............................................
  «ក្រាក» ជីស៊ូបានបើកទ្វារចូលមកស្រាប់តែមិនបានឃើញលីសាឡើយធ្វើអោយនាងឆ្ងល់ជាខ្លាំងព្រោះតែគេបានហៅនាងមក។
សឺត!! ដៃមួយគូក៏បានអោបនាងតូចពីក្រោយជាប់ព្រមទាំងថើបថ្ពាល់នាងមួយខ្សឺតយ៉ាងយូរ។
«នែ!នេះហៅខ្ញុំមកបែបនេះឬ?»
«គឺនឹកពេកនឹងណា» និយាយចប់គេក៏អោនចុះទៅថើបថ្ពាល់របស់នាងមួយខ្សឺតទៀត។
«អួយ.....លី» នាងក៏ស្រែកចាចនៅពេលដែលលើកបីនាងភ្លាម។
«ប្រាប់ចម្លើយបានឬនៅ?»
«ចម្លើយអ្វី?»
«គឺចម្លើយដែលនិយាយគ្នាថ្ងៃមុន» គេក៏សួរព្រមទាំងដាក់នាងតូចអោយអង្គុយចុះលើតុ។
«គឺ.....»
«បើមិនឆ្លើយខ្ញុំប្តូរទៅញ៉ែស្រីផ្សេងហើយ» គេក៏និយាយគម្រាមនាងធ្វើអោយនាងសម្លក់គេភ្លាម។
«ទៅញ៉ែអ្នកណា?»
«ហឹស.....ហឹស...» ពេលឃើញទឹកមុខរបស់នាងបែបនេះធ្វើអោយគេញញឹមហួសចិត្តនឹងនាង។
«អ្ហឹក.....បើមនុស្សដែលយើងញ៉ែគេមិនព្រមផង»
«អ្ហឹប» មិនបកស្រាយច្រើននាងតូចបានក្រសោបថ្ពាល់គេទាំងគូរួចហើយក៏ប្រើបបបូរមាត់ទៅគ្រប់គ្រោងបបូរមាត់គេយ៉ាងយូរធ្វើអោយគេញញឹមទាំងពេញចិត្ត។
«ខ្ញុំស្រឡាញ់លី»
«ថាយ៉ាងម៉េច?»
«គឺខ្ញុំស្រឡាញ់លីសា»
«មនុស្សស្រឡាញ់គ្នាគេប្រើពាក្យខ្ញុំបែបនេះឬ?»
«មនុស្សឆ្កួត អៀនមាត់និយាយមិនចេញទេ»
«បងស្រឡាញ់អូនណា..ជុប«គេសើចរួចហើយក៏អោនចុះទៅថើបថ្ងាស់នាងដោយនិយាយពាក្យផ្អែមល្ហែមចេញមកធ្វើអោយនាងញញឹមដោយមានក្តីសុខ។ រួចហើយគេក៏អោបនាងតូចយ៉ាងណែនពេញដៃ។
...................................
«ឆេ!!នេះបងមកនៅទីនេះទេដឹងទេថាអូននឹកណាស់» នៅទីបំផុតសង្សារបស់ឆេយ៉ុងក៏អាចដឹងថាគេនៅទីណា មិនត្រឹមតែប៉ុណ្ណឹងគេគឺនាងបានមករកគេដល់ផ្ទះទៀតផង។
«នេះអូនមកធ្វើអី? បងប្រាប់ហើយថាបងនឹងទៅរកអូន»
«គឺនឹកបងនឹងណា នេះទុកអូនចោលមិននឹកនាអូនខ្លះទេ?» គេប្រុងនឹងដើរចេញទៅហើយតែក៏ក្រឡែកឃើញជេននីកំពុងតែដើរចេញមកពីផ្ទះបាយ។
«អ៎..បងក៏នឹកអូនដូចគ្នា...អង្គុយចុះមក»គេក៏អោបនាងតូចដើរទៅអង្គុយលើសាឡុង។ ភ្លាមនោះស្រីស្នេហ៍របស់គេក៏បានក្រឡែកឃើញជេននាងសម្លក់ជេនភ្លាម។
«នេះកុំប្រាប់ថាបងមកនេះ មកនៅជាមួយនឹងស្រីម្នាក់នេះ»
«គឺ...មិនអញ្ចឹងទេបងស្រឡាញ់តែអូនម្នាក់គត់ នាងគ្រាន់តែជាអ្នកបម្រើក្នុងផ្ទះរបស់បងប៉ុណ្ណោះ» គ្រាន់តែលឺប៉ុណ្ណឹងធ្វើអោយនាងឈប់នៅស្ងៀមទឹកភ្នែកស្ទើរតែស្រក់ចុះមកហើយ តែប្រឹងទប់រួចហើយក៏យកកាហ្វេដែលគេប្រើអោយនាងឆុងអោយគេ។
«កាហ្វេ» ដាក់កាហ្វេចុះហើយនាងក៏ប្រញាប់ដើរចេញយ៉ាងលឿន។
«នែ!!ប្រញាប់ទៅណា...ខ្ញុំសុំទឹកមួយកែវ»
«ក៏ទៅយកខ្លួនឯងទៅ» ជេននីក៏និយាយប្រាប់ទៅកាន់តែស្រីស្នេហ៍របស់ឆេយ៉ុងវិញ។
«បងមើលនាងនិយាយចុះ»នាងក៏បានធ្វើញ៉ិកញ៉ក់ដាក់គេ ។
«ឆាប់ទៅយកទឹកមក» ជេននីក៏សម្លក់ឆេយ៉ុង តែចុងក្រោយក៏ត្រូវធ្វើទាំងបង្ខំ។ កំពុងតែនិយាយជជែកគ្នាសុខៗរាងមាំក៏បានចេញទៅនិយាយទូរស័ព្ទនៅខាងក្រៅ ចំណែកឯជេននីវិញនាងក៏មិនបាននៅមើលមនុស្សស្រីម្នាក់នោះឡើយ នាងបានដើរទៅខាងលើបាត់។
«នែ!!នេះនាងគិតថាខ្ញុំជឿសម្តីរបស់បងឆេមែនទេ?» នាងក៏បានដើរទៅរកជេននីដែលទើបនឹងដើរឡើងទៅដល់ខាងលើ។
«នាងនិយាយអ្វី?»
«គឺខ្ញុំដឹងថាបងឆេនិងនាងជាអ្វីនឹងគ្នា កុំគិតយកឆេចេញពីខ្ញុំអោយសោះបើនាងមិនចង់ស្លាប់»
«ហឹស..មនុស្សដូចខ្ញុំមិនល្ងង់ទៅស្រឡាញ់មនុស្សដូចជាគេឡើយ បើអស់អីហើយខ្ញុំទៅហើយ» និយាយចប់រាងស្តើងក៏បានដើរចេញ តែត្រូវបានសង្សារបស់ឆេចាប់ទាញសក់របស់ជេនធ្វើអោយនាងឈប់ដំណើរនឹងចាប់ដៃរបស់នាង។
«លែងខ្ញុំ....អ្ហឹក» ជេននីក៏បានបេះដៃរបស់នាងចេញរួច
«បងឆេស្រឡាញ់នាង ដូច្នេះបើគ្មាននាងគាត់នឹងមិនចោលខ្ញុំឡើយ» កែវភ្នែកដែលបញ្ជាក់ពីភាពច្រណែនឈ្នាន្នីសបានបង្ហាញចេញមក។
«ផាច់...ឌឹប» រាងកាយរបស់រាងតូចត្រូវបានធ្លាក់ចុះពីលើជណ្តើររហូតដល់ខាងក្រោយដោយមានមនុស្សស្រីឆ្នាស់ឈរសម្លឹងមើលពីលើ។
«ជេន...» ស្របពេលនោះឆេយ៉ុងក៏បានចូលមកនាងបានឃើញហេតុការណ៍ទាំងអស់ទូរស័ព្ទដែលនៅនឹងដៃក៏ត្រូវធ្លាក់ចុះពីដៃ។ គេប្រញាប់រត់ទៅរកមនុស្សស្រីដែលត្រូវបានធ្លាក់ពីលើកាំជណ្តើរ ។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now