Part 24

45 3 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី២៤
    រាងមាំបានធ្វើការងាររបស់គេដោយមិនខ្វល់ពីវត្តមានរបស់ជេននីនៅក្នុងបន្ទប់ឡើយ ព្រោះថាក្តីស្រឡាញ់របស់គេដែលមានចំពោះនាងនៅពេលលនេះវាបានប្រែប្រួលអស់ហើយអាចថាជាការស្អប់ច្រើនជាងឥឡូវនេះ។ ក្រោយពីរៀបចំបន្ទប់របស់គេរួចរាល់ហើយគេក៏ស្រាប់តែក្រឡែកទៅឃើញថាមិនឃើញរូបថតរបស់គ្រួសារគេនៅលើតុគេក៏ប្រញាប់រត់ទៅមើលលើតុនោះភ្លាម។
«រកអ្វី?»
«នាងយករូបថតខ្ញុំទៅណា?» រាងមាំសួរទាំងសម្តីរឹងកំព្រឹសគ្មានបន្តិចសោះឡើយភាពទន់ភ្លន់។
«រូបថត?»នាងក៏ធ្វើជាឆ្ងល់នឹងសួរគេវិញ
«នាងកុំមកធ្វើពើរជាមិនដឹងណាគីម ជេននី...អ្ហឹក» គេក៏ស្ទុះទៅទាញនាងក្រមុំរហូតដល់នាងត្រូវហើបខ្លួនពីកៅអីធ្វើការតាមកម្លាំងទាញរបស់គេ។
«អួយ...លែង»
«នាងយករូបថតគ្រួសារខ្ញុំទៅណា?» កែវភ្នែកក្រហមពោរពេញដោយទោសៈបានសម្លឹករាងស្តើងដូចជាស៊ីសាច់របស់នាងទាំងរស់អញ្ចឹង។
«វាមិនមែនជាបន្ទប់របស់នាងទៀតទេ ដូច្នេះហើយខ្ញុំត្រូវតែដកចេញវាគ្មានអ្វីទាស់ខុសឡើយ» រាងស្តើងក៏នៅតែញញឹមឌឺចំអកដាក់ជាមួយនឹងពាក្យសម្តិឌឺដងដល់គេ។
«អួយ....» ដៃរបស់រាងមាំក៏ចាប់ផ្តើមច្របាច់ដៃរបស់រាងមាំកាន់តែខ្លាំងជាងមុនរហូទដល់ក្រហមនិងឃើញស្នាមម្រាមដៃរបស់គេ ។ ដោយកម្លាំងរបស់គេធ្វើអោយនាងស្រែកទាំងឈឺប៉ុន្តែក៏ព្យាយាមញញឹមចំអកដល់គេវិញ។
«នាងគ្មានសិទ្ធិមកប៉ះពាល់របស់ខ្ញុំឡើយ» ពាក្យសម្តីដែលគ្មានឡើយភាពទន់ភ្លន់ត្រូវបាននិយាយចេញមកមាត់គេអោយនាងស្តាប់។
«ហាស....ហាស...គួរអោយអស់សំណើចណាស់។ របស់នាងខ្ញុំគ្មានសិទ្ធិប៉ះហ៎...ចុះក្រុមហ៊ុនមួយនេះ...»
«អ្ហឹក» គ្រាន់តែបញ្ចប់ប្រយោគភ្លាមគឺថានាងក្រមុំត្រូវបានគេរុញផ្តួលទៅលើកៅអីធ្វើការព្រមទាំងច្របាច់ករបស់នាងមួយទំហឹង។ ធ្វើអោយនាងក្រមុំប្រឹងរើបំរើសបេះដៃរបស់គេចេញ។កែវភ្នែកដ៏មុតកំពុងតែសម្លឹងមើលពីភាពវេទនារបស់រាងស្តើង ។ ពេលដែលសំឡឹងកែវភ្នែកដ៏សែនវេទនារបស់រាងស្តើងរួចហើយធ្វើអោយគេនឹកដល់អនុស្សាវរីយ៍ល្អៗជាមួយនឹងនាងហើយក៏ដកដៃចេញមកវិញ។
«អ្ហឹស» ប៉ុន្តែមិនបានយូរប៉ុន្មានភាពរាងមាំក៏ដកដៃចេញមកវិញធ្វើអោយនាងក្រមុំស្ទាបករបស់ខ្លួនព្រមទាំងក្អកខិខិសម្លឹងមើលឆេយ៉ុង។
«រូបថរបស់ខ្ញុំនៅទីណា?» រាងមាំក៏ទាំងមុខស្មើរ
«នាងមិនបានឆ្លើយនាង គឺនាងគ្រាន់តែក្រឡែកទៅក្បែរជញ្ជាំងរាងមាំក៏ប្រញាប់ដើរទៅបើកកេសដែលគេទុកឥវ៉ាន់ចោលបើកមើលក៏ឃើញរូបថតរបស់គេនឹងគ្រួសារគេពិតមែន ។  គេក៏ប្រញាប់ទាញយករូបថតទាំងនោះមកទុកយ៉ាងលឿនរួចហើយក៏ចេញទៅខាងក្រៅបាត់។ ទុកអោយរាងស្តើងតាមមើលដំណើររបស់គេពីក្រោយទាំងដៃស្ទាបករបស់ខ្លួនដែលត្រូវរាងមាំច្របាច់កមុននឹងស្ទើរតែឃើញស្នាមទៅហើយ ។ ពីមួយថ្ងៃទៅមួយថ្ងៃរាងមាំត្រូវធ្វើការនឿហត់ជាច្រើនព្រោះថាជេននីមិនព្រមអោយគេទំនេរឡើយគឺគ្រាន់តែឃើញគេទំនេរភ្លាមគឺថានាងតែងតែរកការអោយគេធ្វើ។ អ្វីក៏ដោយគឺថាវាគ្មានដែលលាក់ជិតឡើយក្រដាស់ខ្ជប់ភ្លើងវាមិនអាចជិតបានឡើយ ។ ចំណែកឯរឿងរបស់ឆេយ៉ុងក៏មិនអាចលាក់បាំងបានទៀតដែលយូរទៅដំណឹងមួយនេះក៏បានលេចលឺទៅដល់បងស្រីរបស់ខ្លួន ។
«ឆេ» រាងមាំដែលកំពុងតែធ្វើការងាររបស់ខ្លួនសុខៗក៏ស្រាប់តែបងស្រីដើរមកដល់ជាមួយនឹងលីសាធ្វើអោយឆេយ៉ុងបែរទៅមើលបងស្រីរបស់ខ្លួន។
«ឯងកំពុងតែធ្វើអី?»
«គឺ...»
«ឈប់ធ្វើភ្លាម» ជីស៊ូក៏បានទាញដៃប្អូនស្រីរបស់ខ្លួនចេញពីរអ្វីដែលគេកំពុងតែធ្វើហើយដើរសំដៅទៅបន្ទប់ការងាររបស់ជេននី។
«នេះជេនកំពុងតែធ្វើអ្វី?» ជីស៊ូក៏បានសួរនាងត្រង់ៗ
«អ៎...នេះមានន័យថាដឹងហើយ» ដោយឃើញបែបនេះហើយនាងក៏ញញឹមចំអកដាក់បងប្អូនទាំងពីរនាក់។
«នាងកំពុងតែបោកប្រាស់ដៃក្តីស្រឡាញ់របស់ឆេយ៉ុងមានដឹងទេ ? នេះប្អូនខ្ញុំហ៊ានទាំងលះបង់ជីវិតដើម្បីនាងតែនេះឬអ្វីដែលនាងធ្វើដាក់ឆេ»
«ចុះត្រង់គ្រួសារបស់នាងធ្វើមកលើម៉ាក់ខ្ញុំនោះ? ម៉ាក់ខ្ញុំត្រូវមក....» និយាយតែប៉ុណ្ណឹងនាងក្រមុំក៏បិតមាត់វិញ ។
«ខ្ញុំមិនខ្វល់ថានាងធ្វើនេះដោយសារអ្វីឡើយ ខ្ញុំនឹងយកប្អូនខ្ញុំត្រឡប់ទៅវិញ»
«ហឹស....ហឹស....ប៉ុណ្ណឹងវានៅស្ទើរណាស់»
«នាងពិតជាពិសពុលណាស់ជេននី យកក្តីស្រឡាញ់មកបោកប្រាស់ប្អូនស្រីរបស់ខ្ញុំហើយយកទ្រព្យឆេទៀត។ នាងពិតជាអាក្រក់ខ្លាំងណាស់ នាងនឹងសោកស្តាយនូវអ្វីដែលនាងបានធ្វើដាក់ប្អូនខ្ញុំ»
«តោះ....ឆេត្រឡប់ទៅវិញ» គេក៏បានទាញដៃរបស់ប្អូនស្រិខ្លួនចេញទៅ។
«ក្រាក» ម្នាក់ៗកំពុងតែសម្លឹងមើលមុខគ្នាដោយកំហឹងស្រាប់តែធ្វើរបើកគឺលេចចេញវត្តមានរបស់បូណានិងអិនសរដែលកំពុងតែដើរចូលមកជាមួយនឹងការកាន់ដៃគ្នាយ៉ាងត្រងសងជាមួយនឹងស្នាមញញឹម។
«ពីពេលនេះទៅគ្រួសារយើងទាំងពីរគ្មានអ្វីទាក់ទងនឹងគ្នាទៀតឡើយ» ជីស៊ូនិយាយទាំងភ្នែកក្រហមហើយក៏ទាញដៃរបស់ឆេយ៉ុងចេញ។
«គិតច្បាស់ទេថានឹងត្រឡប់ទៅវិញ?» ជេននីក៏បានបោះជាសំនួរសួរទៅកាន់ឆេយ៉ុង។
«ច្បាស់....ប៉ុន្តែខ្ញុំនឹងត្រឡប់មកវិញនៅពេលដែលនាងនឹកស្មានមិនដល់» មុននឹងចេញទៅឆេយ៉ុងក៏អោនខ្សឹបក្បែរត្រចៀករបស់ជេននី។ ចំណែកបូណានិងអិនសរវិញបានត្រឹមតែឈរមើលពួកគេទាំងអស់គ្នាដោយមិនដឹងអ្វី។
«បូណាត្រឡប់ទៅវិញ»
«មានរឿងអ្វី?» នាងក៏សួរបងស្រីរបស់ខ្លួន
«បងនឹងប្រាប់ឯងតាមក្រោយ» ឆេយ៉ុងនិយាយទាំងទាញដៃប្អូនស្រីខ្លួន។
«កុំភ្លេចថាប្អូនរបស់នាងមិនទាន់រៀនចប់ទេណា?» ជេននីក៏បានយកលេសនេះមកគម្រាមឆេយ៉ុង ប៉ុន្តែគេលែងខ្លាចទៀតហើយពីដំបូងគេមិនតតាំងជាមួយនឹងព្រោះមិនចង់អោយជីស៊ូដឹងមិនចង់អោយបងស្រីរបស់ខ្លួនមកពិបាកចិត្តដោយសារតែខ្លួន។
«....ប្អូនខ្ញុំ...ខ្ញុំអាចមើលនាងបាន» ជីស៊ូនិយាយចប់ក៏បានទាញដៃរបស់បូណាចេញធ្វើអោយអោយអ៊ិនសត្រូវលែងដៃរបស់នាងតូចបន្តិចម្តងៗរហូតដល់ផុត។
«មានរឿងអ្វី?» អិនសរក៏ប្រញាប់សួរបងស្រីរបស់នាង
« កុំចង់ដឹងអី ហើយកុំទៅពាក់ព័ន្ធនឹងគ្រួសារបស់គេជាពិសេសគឺមិនត្រូវមានទំនាក់ទំនងលើសហ្នឹងទៀតជាមួយនឹងបូណាបើមិនចង់ឈឺចាប់» នាងមិននិយាយអ្វីគឺប្រាប់ប្អូនស្រីខ្លួនមិនអោយទាក់ទងជាមួយនឹងប្អូនរបស់ឆេយ៉ុងឡើយ។
  ក្រោយពីរឿងគ្រប់យ៉ាងត្រូវបានបែកធ្លាយដឹងដល់ជីស៊ូហើយគឺថានាងបានយកបូណាមកនៅជាមួយនឹងនាងព្រោះនាងត្រូវតែមើលថែប្អូនមិនមែនថាពីមុននាងមិនជួយទេ គឺថាពួកគេទាំងពីរនាក់តែងតែផ្គត់ផ្គង់ដល់នាងជានិច្ចប៉ុន្តែពេលនេះឆេយ៉ុងនាងមិនអាចជួយអ្វីបានច្រើនឡើយ។ តាំងពីថ្ងៃនោះមកឆេយ៉ុងនាងតែងតែនៅក្នុងផ្ទះរបស់ជីស៊ូមិនចេញទៅណាឡើយ។ ថ្ងៃមួយក្រោយពីជីស៊ូបានត្រឡប់មកផ្ទះវិញក៏ស្រាប់តែមកវិញមិនឃើញប្អូនស្រីគេនៅផ្ទះឡើយធ្វើអោយនាងព្រួយបារម្ភពីគេយ៉ាងខ្លាំង។
«អ្នកនាងកើតអីមែនទេ?បានខលហៅខ្ញុំមកខន់ដូរអ្នកនាងទាំងយប់បែបនេះ?» លីសាក៏បានមករកជីស៊ូទាំងយប់ព្រោះថានាងបានខលហៅគេ។
«ហឹស...ហឹស...ខ្ញុំជាបងមិនល្អមែនទេ? បានជាមិនអាចមើលថែប្អូនបាន» នាងរៀបរាប់ទាំងយំព្រមទាំងអោបលីសាយ៉ាងណែន។
«មិនមែនទេ អ្នកនាងកុំគិតបែបនេះអីណា?»
«មែនខ្ញុំមិនល្អ មើលថែប្អូនក៏មិនបាន ។ ពេលនេះខ្ញុំមិនដឹងថាឆេយ៉ុងទៅណាឡើយ ខ្ញុំខ្លាចថាឆេគិតខ្លី ពេលនេះឆេមិននៅផ្ទះឡើយ» 
«ជឿខ្ញុំណា....ឆេយ៉ុងជាមនុស្សរឹងមាំគេមិនគិតអ្វីឡើយ»លីសារៀបរាប់លើកទឹកចិត្តនឹងព្រមទាំងអោបរាងកាយរបស់នាងយ៉ាងណែន។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now