ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី២៨
«ស្អប់ណាស់....ស្អប់ត្រង់ពូកែបញ្ជោអូនអ៊ីចឹងតើ» នាងក្រមុំតូចដ៏ស៊ិចស៊ីរបស់គេបាននិយាយជាមួយនឹងស្នាមញញឹមដាក់នាងក្រមុំរួចហើយនាងក្រមុំក៏បានឈោងដៃទៅរកថ្ពាល់របស់ឆេយ៉ុង។
ជុប!! គេក៏បានអោនខិតទៅក្បែរនាងហើយក៏ថើបថ្ពាល់របស់នាងមួយខ្សឺតយ៉ាងយូរ។
«មិនបានបញ្ជោរទេបើអូនស្អាតពិតមែន។ អូនមានដឹងទេថាអូនគួរអោយស្រឡាញ់ខ្លាំងណាស់» ពេលលឺពីពាក្យសរសើររបស់គេហើយធ្វើអោយនាងញញឹមយ៉ាងមានក្តីសុខ ។ គ្រប់សកម្មភាពនិងការសន្ទនារបស់គឺត្រូវបានធ្វើអោយមើលឃើញនឹងស្តាប់លឺពេញត្រចៀករបស់ជេននីតែម្តង។ តែនាងនៅតែព្យាយាមធ្វើមិនឃើញស្តាប់មិនលឺអ្វីទាំងអស់។ រឿងមួយដែលនាងត្រូវធ្វើគឺត្រូវញ៉ាំអាហារទាំងអស់នេះអោយហើយនឹងបានចេញទៅ។ ទីបំផុតនាងធ្វើបានដូចអ្វីដែលនាងគិតពិតមែន។
«អរគុណអ្នកនាងច្រើនសម្រាប់ការមកញ៉ាំអាហារនៅទីនេះ» បុគ្គលិកនៅទីនោះក៏មិនភ្លេចនិយាយអរគុណនាងឡើយ ហើយនាងក៏ប្រញាប់ដើរចេញយ៉ាងលឿន។
«ទីង» ទ្វារជណ្តើរយន្តបានបង្ហើបដើម្បីអោយនាងចូលទៅខាងក្នុង ចូលដល់ខាងក្នុងភ្លាមនាងក្រមុំប្រញាប់ចុចបិតយ៉ាងលឿន មិនមែននាងខ្លាចគេទេគឺនាងគ្រាន់តែចង់នៅអោយឆ្ងាយពីគេប៉ុណ្ណោះ ។ មិនចង់សូម្បីតែមើលមុខមនុស្សចិត្តព្រៃផ្សៃដូចជាគេឡើយ។
ទីង!
ទ្វារជណ្តើរយន្តដែលបិតរៀបនឹងជិតទៅហើយស្រាប់តែរបើកមកវិញដោយសារតែវត្តមានដៃរបស់មនុស្សម្នាក់។
«ប្រញាប់ទៅណា?» សំណួរដ៏រឹងកំព្រឹសបានចេញពីមាត់របស់ឆេយ៉ុង នាងក្រមុំគ្រាន់តែឃើញគេនាងបានដើរចេញទៅក្រៅវិញប៉ុន្តែបានចាប់ដៃនាងជាប់ហើយក៏ទាញនាងចូលមកក្នុងជណ្តើរយន្ត។
«ខ្ញុំទៅដើរជណ្តើរជើងក៏បានព្រោះមិនចង់រួមដំណើរជាមួយមនុស្សដូចជានាង»
«ហាស...ហាស...មិនអាចរួមដំណើរជណ្តើរជាមួយគ្នា ប៉ុន្តែនាងនឹងរួមដំណើរជីវិតដ៏ឈឺចាប់ជាមួយនឹងខ្ញុំ» រាងមាំក៏បានចុចបិតជណ្តើរយន្តហើយក៏ចុចចុះទៅខាងក្រោម។
«ចេញអោយឆ្ងាយពីខ្ញុំ......ខ្ញុំពិតជាខ្ពើមរអើមនាងណាស់» នាងក្រមុំពោលចេញមកទាំងសម្លក់គេ។
«អ្ហឹក» គេក៏បានទាញកន្រ្តាក់រាងតូចចូលមកផ្អឹបនឹងដោយខ្លួនគេមួយទំហឹងធ្វើអោយនាងទប់លំនឹងដើម្បីការពារពីគេមិនទាន់។
«ខ្ពើមរអើម ភ្លេចហើយឬក៏យប់នេះនាងក៏មានក្តីសុខដោយតែខ្ញុំមិនអញ្ជឹង ក្រែងថ្ងៃមុនទើបតែថ្ងូរក្រោមទ្រូងរបស់ខ្ញុំតើ»
ផាច់!!
ដោយអស់ការអត់ធ្មត់នាងក្រមុំបានលើកដៃទៅទះកំភ្លៀងគេមួយកំភ្លៀងយ៉ាងខ្លាំង។ គេក៏បានយកដៃមកអង្អែលថ្ពាល់របស់ខ្លួនព្រមទាំងយកអណ្តាតមកទន់នឹងថ្ពាល់ដែលនាងទើបទះមុននឹងកែវភ្នែកកំណាចបានសម្លឹងមើលមុខរបស់នាងក្រមុំ។
«យ៉ាងម៉េច!! ប៉ះពាល់ផ្លូវអារម្មណ៍ឬ?»
«ទៅរកសង្សានាងទៅក្រែងលនាងស្រែករកមិនឃើញ» ជេននីក៏រុញគេចេញព្រមទាំងព្យាយាមដកខ្លួនចេញពីគេ។
«ហាស......ហាស....សង្សាខ្ញុំ ខ្ញុំមិនចោលទេកុំបារម្ភ»
«បើអញ្ជឹងក៏ឆាប់ទៅរកនាងទៅ ក្រែងលនាងនោះឆេះដមពេលដឹងថានាងមករកខ្ញុំ»
«ហាស...ហាស....ខ្ញុំចេះបែងចាក់ច្បាស់ណាស់រវាងមនុស្សស្រីដែលខ្ញុំស្រឡាញ់ និងស្រីបម្រើចំណង់តណ្ហារបស់ខ្ញុំ»
«បើមកដើម្បីតែនិយាយប៉ុណ្ណឹងសូមគេចផ្លូវខ្ញុំត្រូវការចេញ» នាងតូចក៏បានក្រវេសគេចេញព្រោះបន្តិចទៀតជណ្តើរនឹងបើកទ្វារហើយ។
«អ្ហឹក» គិតថាគេនឹងអោយនាងចេញទៅបានឬ គេបានទាញនាងក្រមុំមកផ្អឹបនឹងខ្លួនគេរួចហើយក៏ចុចជណ្តើរយន្តអោយឡើងទៅខាងលើវិញ។
«លែងខ្ញុំ....មនុស្សឆ្កួត»
«មកធ្វើរឿងសប្បាយជាមួយគ្នាល្អជាង»
«ឆ្កួត....ទេនេះខួរក្បាលនាងគិតឃើញតែរឿងដែលគួរអោយអាម៉ាស់ទៅរួចទាំងដែលវាមិនមែនជាកន្លែងត្រូវធ្វើ»
«ហាស...ហាស....មានន័យថានៅកន្លែងផ្សេងធ្វើបានឬ?»
«លែងខ្ញុំ...កន្លែងណាក៏វាមិនអាចទៅរួច»
«អញ្ចឹងធ្វើអោយវាទៅរួចទៅ ទីនេះក៏ល្អបើមានគេមកឃើញវាក៏ធ្វើអោយនាងអាម៉ាស»
«លែង....នាងកុំមកធ្វើអីផ្តេសផ្តាស់ដោយគ្មានភាពខ្មាស់អៀនអីបែបនេះ»
«អ៊ុប» មិនស៊ាំញ៉ាំច្រើនរាងមាំក៏បានទម្លាក់បបូរមាត់ទៅថើបញ៉ក់ញីលើកញ្ចឹងករបស់នាងតូចដៃក៏ក្រសោបចង្កេះនាងជាប់មិនអោយនាងរើចេញពីគេបានឡើយ។
«អ៊ុប» នាងព្យាយាមស្រែកនិងរើពីគេតែគេក៏បានប្រើបបូរមាត់ទៅបឺតមាត់របស់នាងដោយគ្មានភាពទន់ភ្លន់អ្វីបន្តិច ។
ទីង!
ជណ្តើរយន្តបើកទ្វារចេញភ្លាមមនុស្សបីនាក់កំពុងតែឈរចាំជណ្តើរក៏បានឃើញរូបភាពដ៏ស្អិតរមួតរបស់អ្នកទាំងពីរ ធ្វើអោយពួកគេឈរមើលយ៉ាងភ្លឹក។
«អួយ...ក្មេងសម័យនេះពិតជាមិនចេះខ្មាស់អោនទេ? មកធ្វើរឿងស្មោកក្រោគអីនៅទីសាធារណៈអីបែបនេះ»
«អ្ហឹក» ជេននីបានច្រានឆេយ៉ុងចេញហើយនាងក៏បានដើរចេញពីជណ្តើរយន្តយ៉ាងលឿន។
«ហាស....ហាស....រងចាំបន្តិចទៅគីម ជេននី ។ នាងនឹងក្លាយជាទាសកររបស់ខ្ញុំដោយគ្មានលក្ខខ័ណ្ឌ។ នាងបោកប្រាស់ខ្ញុំដោយយកទ្រព្យសម្បតិ្ត តែអ្វីដែលនាងនឹងទទួលគឺការឈឺចាប់។ ចាំតែមើលទៅគីម ជេននី» ឆេយ៉ុងបានពោលប្រយោគនេះនៅក្នុងចិត្តមុននឹងដើរចេញទៅ។
///////
«យប់ហើយខ្ញុំថាអ្នកនាងសម្រាកសិនទៅ» ជីស៊ូដែលកំពុងតែធ្វើការងាររបស់នាងដែលមិនទាន់ហើយ គឺថានាងមិនព្រមចេញពីក្រុមហ៊ុនឡើយ៕ដោយឃើញបែបនេះហើយទើបលីសាមិនព្រមចេញទៅដែរ។
«លីមិនបាច់ខ្ញុំក៏បាន កុំអោយពិបាកណាមួយលីជិះម៉ូតូផង»
«ខ្ញុំមិនអីទេ ខ្ញុំចាំបានតែខ្ញុំបារ....»និយាយដល់ប៉ុណ្ណឹងគេក៏ឈប់នៅស្ងៀមវិញ
«បើអ្នកនាងធ្វើការដល់យប់បែបនេះ ថ្ងៃស្អែកមានអីធ្វើ» គ្រាន់តែលឺសម្តីរបស់គេភ្លាមធ្វើអោយនាងក្រមុំស្ទើរតែក្រោកមួលស្លឹកត្រចៀកគេ។ មុននេះនាងខំត្រៀមស្តាប់ថានឹងបានលឺពាក្យបារម្ភពីមាត់គេទៅហើយ។
«តោះ...ឈប់ធ្វើទៅ» មិនចាំយូរគេក៏បានទាញនាងក្រមុំអោយក្រោកឈររួចហើយគេក៏បានសេវឯកសាទុកហើយទើបបិតកំព្យូទ័រ។
«អ្ហឹក...លី....ដាក់ខ្ញុំចុះ» នាងក៏ភ្ញាក់ព្រឺតពេលដែលគេលើកបីនាងដូចគ្មានធ្ងន់អ្វីបន្តិច តែនាងក៏នៅតែតោងកគេជាប់ទាំងមាត់ជំទាស់។
«អ្ហឹក» ទីបំផុតគេក៏ដាក់នាងចុះពិតមែនគឺដាក់ចុះនៅលើតុការងារគេក៏ច្រត់ដៃទុកអោយរាកកាយនាងតូចនៅក្នុងចន្លោះដៃរបស់គេ។
«ក្បាលរឹងម្លេះ»
«ខ្ញុំជាចៅហ្វាយណា»
«រឹងបែបនេះត្រូវតែពិន័យម្តង កុំអោយចចេសពេក» និយាយចប់គេក៏បានក្រសោបកញ្ចឹងរបស់នាងជាប់រួចហើយក៏ទម្លាក់បបូរមាត់ទៅគ្រប់គ្រងបបូរមាត់របស់នាងមិនអោយនាងបានរួចខ្លួនឡើយ។
«អ្ហឹក» ដៃរបស់នាងក្តាប់យ៉ាងណែនរុញទ្រូងរបស់គេចេញ តែចុងក្រោយដៃដែលក្តាប់ក៏លាចេញមកចាប់សាច់ក្រណាត់អាវរបស់គេនឹងបិតភ្នែកទុកអោយគេថ្នាក់ថ្នមបបូរមាត់របស់នាងយ៉ាងទន់ភ្លន់។
YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...