Part 10

75 4 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី១០
«អ្ហឹក» បបូរមាត់របស់គេហាក់ដូចជាពេញចិត្តនឹងបបូរមាត់តូចមួយនេះណាស់ មិនចង់អោយវារបូតចេញពីគ្នាសោះ ។ គេបានព្យាយាមលួងលោមអោយនាងក្រមុំបង្ហើបបបូរមាត់ដើម្បីអោយគេមានឱកាសអោយកាន់តែបន្ថែមរសជាតិនៃការថើបមួយនេះអោយកាន់តែផ្អែមល្ហែមហើយក៏មានឱកាសបានភ្លក្សរសជាតិនៃបបូរមាត់តូចក្រមិចមួយនេះ។
«.....» ប៉ុន្តែគួរអោយស្តាយដែលនាងក្រមុំអាចទាញស្មារតីមកវិញហើយក៏រុញគេចេញ។
«មនុស្សឆ្លៀតឱកាស» នាងក្រមុំក៏ស្រែកទាំងសម្លក់គេ
«មិនបានឆ្លៀតឱកាស  តែថាការថើបបែបនេះវានៅស្ទើរណាស់ចៅហ្វាយទំនេរៗចាំខ្ញុំជួយបង្រៀន»
«មនុស្សឆ្កួត ហើយគិតថាខ្លួនឯងនេះអស្ចារ្យណាស់ឬ? ការថើបគ្មានរសជាតិ»
«គ្មានរសជាតិចង់សាកម្តងទៀតទេ?» គេក៏ដើរចូលទៅរកនាងក្រមុំម្តងទៀត តែនាងរហ័សរត់ចូលទៅកៅអីធ្វើការរបស់នាងយ៉ាងលឿន។
«ចង់សាកទេ?»
«មិនត្រូវការ»
«មនុស្សស្រីគ្មានភាពផ្អែមល្ហែម មុខងាប់» លឺបែបនេះហើយធ្វើអោយប្រឹងទប់សំសើចព្រោះថាគេមិនដែលបង្ហាញស្នាមញញឹមអោយនាងឃើញឡើយ។
«ចង់ឃើញមុខខ្ញុំពេលញញឹមទេ តិចថាលង់ស្រឡាញ់»
«អ៊ែក» នាងក្រមុំក៏ធ្វើមុខពេបជ្រាយជ្រេញនឹងគេ កំពុងតែប្រកែកគ្នាសុខៗទូរស័ព្ទរបស់រាងស្តើងក៏បានបន្លឺឡើង លីសាក៏បានមើលទៅឃើញមានរូបបេះដូងតែក៏រហ័សដកភ្នែកចេញមកវិញកុំអោយនាងចាប់អារម្មណ៍។
«អាឡូបងស្រី»
«ចាស៎!!ហេឡូ នេះមិនទាន់ក្រោកទេ» នាងក្រមុំនិយាយដោយស្នាមញញឹមជាប់ហាក់ដឹងថាលីសាកំពុងតែចាំស្តាប់ការនិយាយរបស់ពួកគេ។
«នៅទេ ខ្ញុំមិនបានទៅក្រុមហ៊ុនទេព្រោះជាប់នៅផ្ទះចំការ»
«ចាស៎....កុំគេងយូរពេកឆាប់ក្រោកងូតទឹកហើយក៏រកអីញ៉ាំផងណាប្រយ័ត្នឈឺ»
«ចា៎!បងក៏ដូចគ្នាមានញ៉ាំអាហារពេលព្រឹកហើយឬនៅ?»
«ញ៉ាំរួចហើយកុំបារម្ភអីណា» ពួកគេទាំងពីរនិយាយគ្នាផងញញឹមផងធ្វើអោយលីសាតែងតែលួចមើលនាងក្រមុំរហូតតែពេលនាងបែរមកមើលមុខគេប៉ុន្តែគេក៏បែរចេញរហូតដល់ពួកគេនិយាយគ្នាចប់ជីស៊ូក៏បន្តនិយាយការងារជាមួយនឹងលីសាបន្តិចទើបអោយគេចេញទៅវិញ។
«ពូកែណាស់មែនទេ អាធ្វើរឹកពាកដូចជាគ្មានអារម្មណ៍អ្វី? ចាំមើលនឹងធ្វើបាបអោយណាណី អោយបាត់មុខខ្ញុំមិនបាន»
..............................................................
  ក្រឡែកមកមើលជេននីនិងឆេយ៉ុងឯនេះវិញគឺថាកំពុងតែនៅក្នុងតង់នៅឡើយ ជេននីវិញគឺនៅតែបិតភ្នែកគេងនៅឡើយខុសពីរាងមាំដែលបានភ្ញាក់មកហើយក៏ឆ្លៀតនិយាយជាមួយនឹងបងស្រីផងដែរ គេក៏បានគេងច្រត់ដៃសម្លឹងមើលមុខមនុស្សស្រីដែលកំពុងតែងតែនៅនឹងមុខរបស់គេ។
«....» គេមិនបាននិយាយអ្វីឡើយព្រោះខ្លាចរំខានដំណេករបស់នាងក្រមុំទើបសុខចិត្តគេសម្លឹងមើលមុខរបស់នាងក្រមុំជាមួយនឹងស្នាមញញឹមជាប់ វាជាក្តីសុខរបស់គេហើយដែលអាចក្រោកឡើងសម្លឹងមើលមុខរបស់នាងដោយពេញភ្នែកបែបនេះ។
«អ្ហឹក...នេះភ្ញាក់យូរហើយ» ជេននីក៏បើកភ្នែកមកក៏ភ្ញាក់ព្រឺតព្រោះតែរាងមាំនៅកៀកនឹងមុខរបស់នាង។
«ជុប»គេក៏មិននិយាយអ្វីច្រើនដែរគឺគេក៏បានអោនចុះទៅបបូរមាត់របស់រាងស្តើងដើម្បជាការសួស្តីមនុស្សជាទីស្រឡាញ់។
«ហ្គូដម៉ូនីញអូនសម្លាញ់»
«ហ្គូដម៉នីញ» នាងតូចក៏ចប់ទាំងញញឹមដាក់គេ
«នេះក្រោកមុនហេតុអ្វីដាស់»
«បងឃើញអូនគេងលក់ស្រួល ទើបបងមិនចង់រំខានអូន» ផ្អែមល្ហែមណាស់ណ៎ សុទ្ធតែអូនទាំងព្រលឹមតែម្តង។
«តោះៗ» លឺគេក៏បបួលតោះភ្លាម នាងក៏ធ្វើមុខឆ្ងល់ណាស់គេ
«តោះ!អ្វី?»
«ទៅងូតទឹក» គេក៏ខ្សឹបក្បែរត្រចៀករបស់នាងក្រមុំ
«ជុប» តែក៏បន្លំថើបថ្ពាល់របស់នាងមួយខ្សឺតយ៉ាងយូរ
«អួយ...ឆេខ្ញុំដើរបាន» មិនទាន់ទាំងចប់ប្រយោគស្រួលបួលផងរាងមាំក៏បានលើកបីរាងស្តើងចេញពីតង់ហើយក៏ដើរសំដៅទៅព្រែក។
«ហឹស....ហឹស....ឆេប្រយ័ត្នធ្លាក់»
«កុំបារម្ភបងមិនអោយអូនធ្លាក់ឡើយ» គេតបទៅនាងក្រមុំដោយដើរចុះទៅទឹកព្រែកនោះរហូតដល់រាងជ្រៅបន្តិចត្រឹមចង្កេះរបស់ពួកគេ។
«អួ...ត្រជាក់»
«បើត្រជាក់ចាំបងអោប» គេក៏បានអោបនាងក្រមុំពីក្រោយជាប់
«អួយ....បើរវល់តែអោបតើពេលណាបានងូតទឹកហើយមានតែងារលើសដើម»
«អោបបែបនេះគឺកក់ក្តៅនោះអី»
«ជុប......សឺត»គេក៏អោនចុះថើបស្មារបស់នាងក្រមុំរួចហើយក៏បន្តមកថើបកញ្ជឹងករបស់នាង។
«អ្ហាស...ឆេឈឺណា» នាងក៏ស្រែកចាចនៅពេលដែលគេបានបឺតកញ្ជឹងករបស់នាងរហូតដល់មានស្នាម។
«បងសុំទោសណាដោយសារតែខ្នាញ់នឹងអូនពេក..តែថាដើម្បីអោយគេដឹងថាអូនមានម្ចាស់ហើយ»
«មានម្ចាស់ហើយ ចុះបើគេឃើញហើយនិយាយមិនល្អពីអូន»
«អ្នកណាហ៊ានថាបងនឹងស្តីអោយគេវិញ»
«តែក៏សុំទោស.....តោះ.....ងូតទឹក» ពួកគេទាំងពីរក៏បន្តងូតទឹករហូតដល់ហើយក៏ញ៉ាំអាហារពេលព្រឹក។ ហើយគេក៏បន្តនាំនាងក្រមុំដើរឆ្លងកាត់ព្រែកមួយនោះ។
«អួយ....នេះខ្ញុំគិតត្រូវឬខុសមកដេតក្នុងព្រៃជាមួយនឹងឆេ»
«ចុកជើងមែនទេ?»
«ហឹម» ទឹកមុខស្អុយប៉ែរបស់នាងក៏បានបង្ហាញចេញមកធ្វើអោយគេញញឹមដាក់នាងក្រមុំហើយក៏ដើរទៅក្បែរនាង។
«តោះ»
«ធ្វើអី?»
«ឡើងលើខ្នងបងមកចាំបងអៀវ»
«មិនអីទេ ពួកយើងសម្រាកសិនក៏បានឆេក៏ចុកជើងដូចគ្នា»
«មិនអីទេ...ឡើងមក» ដោយប្រកែកមិនបាននាងក៏សម្រេចចិត្តឡើងលើខ្នងរបស់គេ។
«សុំកម្លាំងចិត្តបន្តិចមក»
«យកតែបន្តិចទេ?»
«បានច្រើនកាន់តែល្អ»
«ជុប» រាងស្តើងក៏អោនចុះថើបថ្ពាល់គេពីរខ្សឺតឆ្វេងផងស្តាំផងធ្វើអោយគេញញឹមយ៉ាងមានក្តីហើយរួចហើយក៏បោះជំហ៊ានដើរទៅមុខទៀត ។ ចំណែកនាងក្រមុំវិញក៏អោបករបស់គេជាប់។
«ជេនហា៎»
«ចាស៎»
«ស្រឡាញ់បងទេ?» ពេលលឺសំនួរនេះហើយនាងហាក់នៅស្ងាត់បន្តិចរួចហើយក៏លើកដៃទៅច្បិចថ្ពាល់របស់គេដោយខ្នាញ់។
«អួយ....មកទាញច្បិចបែបនេះប្រយ័ត្នបងពិន័យទៅ»
«មកពីខ្នាញ់ពេក»
«ឆេយ៉ុង ស្រឡាញ់ខ្ញុំខ្លាំងទេ?»
«ខ្លាំងបងស្រឡាញ់អូនខ្លាំង» គេចេះតែបន្តបោះជំហ៊ានទៅមុខដោយមានរាងស្តើងនៅលើករបស់គេ។
«អោយក្តីស្រឡាញ់មកខ្ញុំទាំងអស់មិនខ្លាចថ្ងៃក្រោយខ្ញុំរត់ចោលទេ?»
«ហ៊ានរត់ចោលបងដែរ?»
«ហាស....ហាស..គ្រាន់តែជាការឩបមារ» នាងក្រមុំក៏ប្រញាប់ប្តូរសាច់រឿងហើយក៏បន្តសួរគេពីនេះពីនោះ ។
«ជេន.........ជេន...» ហាក់មិនលឺសំឡេងនាងសោះទើបគេសម្រេចចិត្តបែរមើលមុខឃើញថានាងបានគេងលក់នៅលើខ្នងគេបាត់ទៅហើយ។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now