ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៣៧
«បងសុំតែមួយខែទេណា បើអូនគិតថារំខានបងនឹងមិននៅអោយអូនឃើញមុខទេ» គេនិយាយទាំងក្រសោបដៃរបស់នាងក្រមុំជាប់។ ទឹកមុខដ៏សែនគ្រៀមក្រំរបស់គេក៏បានបង្ហាញចេញមក ។
«បានហើយទៅធ្វើការនៅក្រុមហ៊ុននាងទៅខ្ញុំត្រូវការធ្វើការងារខ្ញុំ»
«ចាស៎..តែថាមុននឹងទៅសុំកម្លាំងចិត្តមួយដើម្បីមានកំលាំងលួងអូនតទៀត» រាងមាំនិយាយទាំងដើរទៅរករាងស្តើង
ជុប!! គេក៏បានចូលទៅថើបថ្ពាល់នាងក្រមុំមួយខ្សឺតយ៉ាងយូរ តែក៏ប្រញាប់រត់ទៅវិញយ៉ាងលឿនព្រោះបើនៅបន្តិចទៀតគេនឹងត្រូវមួយកំភ្លៀងនាងមិនខាន»
«មនុស្សឆ្កួត» នាងតូចក៏បានស្រែកជេរទាំងខឹង មុខវិញឡើងក្រញូវសម្លឹងមើលរាងមាំដែលរត់ចេញទៅក្រៅបាត់។
........................................................
«នេះញ៉ាំកាហ្វេទាំងយប់បែបនេះប្រយ័ត្នគេងមិនលក់»ជីស៊ូដែលបានមកគេងសម្រាកនៅផ្ទះសង្សារបស់ខ្លួនស្រាប់តែឃើញលីកំពុងតែអង្គុយមុខកំព្យូទ័រទាំងលើកកែវកាហ្វេមកផឹក តែនាងតូចរហ័សជាងបានដកចេញពីដៃគេ។
«បងផឹកបែបនេះរហូត មិនអីទេណា»
«អត់ទេអូនមិនអោយផឹក នេះផឹកទឹកដោះគោវិញទៅវាល្អផង»
«អ្ហឹក» គេក៏ក្រវីក្បាលបដិសេធនឹងនាង
«បងត្រូវតែផឹក»
«ត្រលាន់អត់ផឹកទេ មិនចូលចិត្តមិនទម្លាប់»
«អញ្ចឹងមានន័យថាបងមិនស្រឡាញ់អូន»
«អត់ទេបងស្រឡាញ់អូន»
«អញ្ចឹងឆាប់ផឹកទៅ»
«អ្ហឹក» គេនៅតែក្រវីក្បាលដាក់នាង នាងតូចមិនចង់និយាយច្រើននាងក៏បានដើរទៅអង្គុយលើភ្លៅរបស់គេរួចហើយក៏លើកកែវទឹកដោះគោនោះមកផឹកខ្លួនឯងរួចហើយក៏ច្បិចចង្ការបស់គេដើម្បីអោយគេបង្ហើបបបូរមាត់។
«អ្ហឹក» បបូរមាត់របស់នាងក៏បានផ្អឹបលើបបូរមាត់របស់គេរួចហើយក៏ផ្ទេរទឹកដោះអោយទៅគេទើបគេព្រមលេបចូលក្នុងពោះ។
«បើបែបនេះសុំផឹករាល់ថ្ងៃបានទេ?» រាងមាំនិយាយទាំងញញឹមដាក់នាងក្រមុំព្រមទាំងអង្អែលចង្កេះតូចស្រាលដោយស៊ីអារម្មណ៍ជាមួយនឹងកែវភ្នែកស៊ីជម្រៅ ។
«ផឹកធម្មតាមិនផឹកទេ?»
«អត់ទេ ផឹកបែបនេះបងត្រលាន់» លឺបែបនេះហើយរាងស្តើងក៏បានយកទឹកដោះគោមកផឹករួចហើយក៏ផ្ទេរអោយគេផឹករហូតដល់អស់។
«អស់ហើយ»
«អស់អានៅក្នុងកែវហើយ តែបងចង់ផឹកទៀត»
«ចាំអូនទៅយកពីទូទឹកកក»
«អត់ទេ អានឹងឈប់ញ៉ាំហើយតែញ៉ាំ....» មិនត្រឹមតែនិយាយទេភ្នែកក៏ដៀងមើលដើមទ្រូងរបស់រាងស្តើង។
«នែ..កំហូច» នាងក្រមុំក៏បានវៃដៃរបស់រាងមាំដែលលើកមកចាប់ដើមទ្រូងរបស់នាង។
«មិនបានកំហូចទេ និយាយមែនណា»គេពោលសម្លឹងមើលមុខនាងក្រមុំដែលអង្គុយលើភ្លៅរបស់គេព្រមទាំងធ្វើភ្នែកភ្លឹសៗដើម្បីអោយគេអាណិត។
«ណា.....ណា....»
«ជុប» ដោយឃើញថានាងដូចជាមិនជំទាស់នឹងគេសោះទើបគេងើយទៅរកបបូរមាត់នាងក្រមុំនឹងថ្នាក់ថ្នមវាថ្នមៗជាក្តីស្រឡាញ់។ នាងតូចវិញក៏យល់ពីគេដូចគ្នាគឺថាមានតែសម្របតាមគេទាំងដៃក្រសោបកញ្ចឹងករាងមាំជាប់។
«សឺត» បបូរមាត់ទាំងពីរនៅតែបន្តបឺតជញ្ជក់គ្នាយ៉ាងទន់ភ្លន់ក៏ប្តូរទៅជាស្នាមថើបបែបរោលរាលដៃរបស់គេក៏ចាប់ផ្តើមទម្លាក់មកក្រសោបដើមទ្រូងរបស់នាងក្រមុំនឹងការធ្វើចលនាងលើវាថ្នមៗដោយភាពភ្លឺតភ្លើន។
«អ្ហឹក» នាងក្រមុំបានត្រឹមតែក្រហឹមនៅដើមបំពងកព្រោះតែបបូរមាត់ត្រូវបានគេបឺតជញ្ជក់មិនអោយនាងមានឱកាសបានដកដង្ហើមឡើយ។ ដៃរបស់គេក៏ចាប់ផ្តើមទាញអាវរបស់នាងក្រមុំទម្លាក់ចុះពីស្មាបបូរមាត់គេក៏បង្អូសថើបនិងបន្សល់ស្នាមនៅលើកញ្ចឹងកនិងតាមដើមទ្រូងរបស់នាង។
«ផឹប» រាងកាយរបស់នាងក្រមុំត្រូវបានគេទម្លាក់នៅលើគ្រែដោយមានគេតាមថើបបបូរមាត់នាងមិនព្រមលែងឡើយ ហើយគេក៏បានបន្តធ្វើរឿងដែលនាងក្រមុំមិនធ្លាប់បានឆ្លងកាត់ជាមួយនឹងគេរហូតដល់បាននាងលែងមានកម្លាំងបន្តជាមួយគេ តែគេក៏មិនបានបង្ខំនាងដែរមានតែអោយនាងបានសម្រាកដោយមានគេជាអ្នកអោបនាងជាប់នឹងទ្រូង។
«នែ...នេះអត់ផ្ទះមែនទេ?បានជាមកគេងនៅទីនេះ?» ជេននីគ្រាន់តែក្រឡែកឃើញឆេយ៉ុងមកផ្ទះរបស់ខ្លួនវិញជាមួយនឹងប្អូនស្រីរបស់គេ។
«អ៎...គឺខ្ញុំអោយបងឆេនាំខ្ញុំមកនឹងណាបងថ្លៃដោយសារតែបងអិនសហៅខ្ញុំមកជួប»
«ចាស៎» នាងក្រមុំក៏តបជាមួយនឹងបូណាជាមួយនឹងស្នាមញញឹម។
«អ៎....នេះអូនមកហើយ...តោះ» អិនសរដើរមកភ្លាមគឺថាគេប្រញាប់ដើរមកក្រសោបចង្កេះនាងតូចហើយក៏ចេញពីកន្លែងនឹងបាត់ទុកអោយបងស្រីរបស់ពួកគេនិយាយគ្នា។ ឮ
«ចាំអិនជូនបូណាត្រឡប់ទៅវិញនាងក៏គួរតែទៅវិញដូចគ្នា»
«អត់ទេ អ្នកណាថាបងទៅវិញបងមកគេងនៅទីនេះ»
«គ្មានបន្ទប់អោយគេងទេ»
«អ្នកណាថាគ្មាន បងគេងបន្ទប់ជាមួយនឹងអូន»
«អត់...នេះគ្មានផ្ទះទេ ក្រែងផ្ទះខ្ញុំក៏អោយវិញ»
«មានក៏មានហើយតែនៅផ្ទះគ្មានអូនវាគ្មានសុភមង្គល» គេតបទាំងចូលទៅរកនាងក្រមុំនឹងក្រសោបដៃរបស់នាងតូចជាប់។
«លែងទៅ»
«តោះ...បងងងុយហើយ..ទៅ» និយាយចប់គឺថាគេលើកបីនាងក្រមុំយកទៅតែម្តង។
«អួយ...ឆេយ៉ុងដាក់ខ្ញុំចុះភ្លាមណា...»
«ដាក់បានតែពេលទៅដល់បន្ទប់»
«ផឹប» មកដល់បន្ទប់ភ្លាមគេក៏ទម្លាក់នាងលើពូកដោយមានគេងកើយទ្រូងរបស់នាង។
«អួយ...ធ្ងន់ណាស់លែងទៅ»
«អត់ទេ បងចង់គេងបែបនេះ» និយាយចប់គេក៏បិតភ្នែកគេងទាងម្ចាស់ខ្លួនគេទាស់ទាល់ជាខ្លាំង។ ចំណែកដៃរបស់គេក៏អោបមិនព្រមលែងសោះ។
«ជុប»ព្រឹកមកដល់ភ្លាមគេក៏ងើបមកព្រមទាំងថើបថ្ងាស់នាងមួយខ្សឺត។
«សឺត!» ឃើញថានាងមិនទាន់ភ្ញាក់ទៀតគេក៏បន្តថើបថ្ពាល់នាងតូចមួយខ្សឺត។
«អួយ...នេះមកថើបខ្ញុំធ្វើអី?» បើកភ្នែកភ្លាមគឺថាជេននីស្តីអោយគេតែម្តង។
«បងថើបប្រពន្ធបងនោះអី»
«ខ្ញុំទៅងូតទឹក» និយាយចប់នាងក៏ក្រោកទៅបន្ទប់ទឹកបាត់ ។ ពេលវេលាចេះតែដើរទៅមុខជារឿយៗឆេយ៉ុងក៏តែងតែតាមលួងលោមនាងក្រមុំតែដូចជានៅតែមិនទាន់បានផលទៀត ហើយវាក៏ជិតផុតថ្ងៃកំណត់ដូចគ្នា។ នៅតែបីថ្ងៃទៀតគឺគ្រប់មួយខែហើយតែមើលទៅបេះដូងនាងដូចជាមិនរង្គោះរង្គើរសោះ ប៉ុន្តែថ្ងៃនេះខុសប្លែកជាខ្លាំងព្រោះមិនឃើញគេមករកនាងសោះ ទាំងដែលរាល់ដងគឺគេតែងតែមកតាមលួងលោមនាងនៅក្រុមហ៊ុន និងនៅផ្ទះ។
«នេះការព្យាយាមអស់ប៉ុណ្ណឹងហើយ នៅសល់ឡើយបីថ្ងៃទៀត » នាងក្រមុំបានត្រឹមតែអង្គុយចាំមើលគេនៅក្នុងផ្ទះហើយរអ៊ូតែម្នាក់ឯង។ គ្រាន់តែលឺសំឡេងឡាននាងក្រមុំញញឹមភ្លាមតែបែរឡានរបស់អិនសរទៅវិញស្នាមញញឹមក៏បាត់ទៅវិញ។ នាងក៏មិនយល់ដូចគ្នាពេលគេតាមលួងលោមនាងបែរជាមិនខ្វល់ពេលនេះបែរជាមានអារម្មណ៍ថាបែររងចាំផ្លូវគេទៅវិញ។
YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...