ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី១២
ក្រោយពីចំណាយពេលបង្កើតស្នេហាជាមួយគ្នានៅឯផ្ទះនៅឯចំការអស់រយះពេលប៉ុន្មានថ្ងៃហើយពួកគេសម្រេចចិត្តត្រឡប់មកទីក្រុងវិញដើម្បីធ្វើការងារបស់ពួកគេ។ ចំណងស្នេហារបស់គេក៏កាន់តែផ្អែមល្ហែមឡើងៗពីមួយទៅមួយថ្ងៃជាពិសេសគឺឆេយ៉ុងតែម្តងគឺថាងប់ងុលនឹងនាងក្រមុំកាន់តែខ្លាំងហើយ។ ពួកគេតែងតែចំណាយពេលទៅដើរលេងជាមួយនឹងគ្នាទៅញ៉ាំអីជាមួយគ្នា។ ថ្ងៃនេះក៏ដូចគ្នាក្រោយពីធ្វើការពេលល្ងាចចប់គេក៏បានមកទទួលរាងស្តើងដល់មុខក្រុមហ៊ុនតែម្តង។
«សូមអញ្ជើញព្រះនាងរបស់បង» គ្រាន់តែឃើញនាងចេញមកភ្លាមគឺថាគេចុះពីលើឡានរត់ទៅបើកទ្វារអោយនាងភ្លាម។
«ហាស.....ហាស...នេះឡានដែលទិញមកប្រហែលលែងបានជិះហើយត្រូវយកមកទុកមើលហើយ» រាងស្តើងនិយាយទាំងសើចដាក់គេ
«មិនបាច់ជិះឡានទេ ចាំជិះបងក៏បាន»
«ផាច់» និយាយមិនទាន់ចប់ផងគឺថាគេត្រូវមួយដៃរបស់នាងបាត់ទៅហើយព្រោះតែសំដីលេបខាយរបស់គេ។
«កុំឈ្លើយពេក»
«បងថាជិះឡានបង»
«ឆេយ៉ុងកុំគិតថាអូនមិនដឹងថាបងចង់គិតអីណា មើលធ្លុះ» រាងស្តើងនិយាយទាំងសម្លក់គេ។
«ហាស.....ហាស....ចឹងតោះ!ឡើងឡានទៅ» រាងមាំនិយាយទាំងញញឹមដាក់នាងក្រមុំឡើងបាត់ភ្នែក។
«នាំអូនទៅណា?»
«នាំអាហារពេលល្ងាច»
«នៅផ្ទះរបស់បង»
«ចាស៎»
«បងស្រីនិងប្អូនបងមិននៅទេ» ពួកគាត់មិននៅទេជាប់ទអូស្ត្រាលីដើម្បីទៅលេងប៉ាម៉ាក់។
«ចុះបងទៅទេ?»
«អត់ទេ ព្រោះបងទើបនឹងទៅដែរនឹង» រាងមាំនិយាយទាំងញញឹមកែវភ្នែកក៏សម្លឹងមើលទៅដងវិថី ដៃក៏ក្រសោបដៃដ៏ស្រឡូនរបស់នាងក្រមុំមកថើបយ៉ាងមានក្តីសុខ។
«មានអីញ៉ាំ នេះយប់ហើយធ្វើអីញ៉ាំទាន់ដែរ?»
«ចាំបងកម្មង តាមពិតទៅអ្នកបម្រើក៏នៅដែរតែបងមិនចង់រំខានពួកគាត់អោយធ្វើអោយយប់ហើយអោយពួកគាត់សម្រាកទៅ»
«ជេន» សម្លេងហៅឈ្មោះរបស់នាងយ៉ាងស្រទន់បានបន្លឺឡើង។
«ចាស៎»
«បងចង់បង្កើតគ្រួសារជាមួយនឹងអូន» លឺពាក្យនេះនាងក្រមុំនៅស្ងៀមមួយស្របក់រួចហើយក៏បែរទៅញញឹមដាក់គេ។
«ពេលនេះពួកយើងទាំងពីរសុទ្ធតែរវល់រៀងៗខ្លួនចាំពេលវេលាមួយដ៏សក្តិសមក៏បាន» លឺបែបនេះហើយគេក៏ហៅស្ងៀមដូចគ្នា តែនាងក្រមុំក៏រហ័សក្រសោបដៃរបស់យ៉ាងណែន។
«មិនមែនមានន័យថាអូនមិនចង់បង្កើតគ្រួសារជាមួយនឹងបងនោះទេ គឺអូនចង់អោយពួកយើងមានពេលច្រើនជាងនេះដើម្បីនៅជាមួយនឹងគ្នា....ជុប.....កុំបារម្ភអូនមិនទៅណាចោលទេ» នាងនិយាយប្រាប់គេដោយអង្អែកខ្នងដៃរបស់គេស្រាលៗរួចហើយក៏ថើបថ្ពាល់របស់គេដែរកំពុងតែបើកឡាន។ មិនយូរប៉ុន្មានពួកគេក៏ធ្វើដំណើរមកដល់ភូមិគ្រឹះរបស់គេ។
«អេ!..ឈប់សិនកុំអាលចុះ» គេក៏ចាប់ដៃនាងក្រមុំជាប់មិនទាន់អោយនាងចុះឡើង គេបានសម្លឹងមើលមុខរបស់នាងក្រមុំបន្តិច។
«នេះទៅធ្វើអីមកបានជាបបូរមាត់ប្រលាក់បែបនេះ» លឺបែបនេះហើយនាងក្រមុំហាក់ឆ្ងល់ជាខ្លាំងយកដៃទៅប៉ះបូរមាត់របស់ខ្លួនតែគេក៏បានចាប់ដៃរបស់នាងក្រមុំចេញ។
«អ៊ុប» គេក៏ប្រើបបូរមាត់របស់គេទៅគ្រប់គ្រងបបូរមាត់នាងយ៉ាងទន់ភ្លនបំផុត។
«គឺប្រលាក់ស្នាមថើបរបស់បង»
«ហឹស....ហឹស....» នាងក្រមុំក៏សើចនៅដើមបំពង់កទាំងមើលមុខរបស់រាងមាំ។
«ចាំបងបើកទ្វារអោយ» គេក៏ប្រញាប់ចុះពីលើឡានដើម្បីបើកទ្វារអោយនាងក្រមុំ គេក៏បានចុះទៅបើកទ្វារអោយនាងក្រមុំយ៉ាងលឿន។
«អូនចង់ញ៉ាំអីចាំបងកម្មង»
«ញ៉ាំអីក៏បាន»
«ពិតមែន? អញ្ជឹងញ៉ាំបងទៅ»
«នែ!កុំមកច្រឡើមណា»
«ហឹស....ហឹស..បងនិយាយលែងទេ» គេក៏នាំនាងក្រមុំចូលទៅក្នុងផ្ទះហើយក៏អោយនាងក្រមុំងូតទឹក ចំណែកគេក៏នៅចាំនាងក្រមុំនៅខាងក្រោមដើម្បីចាំយកអាហារដែលបានកម្មង។ មិនយូរប៉ុន្មាននាងក្រមុំក៏បានចេញមករកគេដែលកំពុងតែរៀបចំអាហារនៅលើតុមាត់អាងទឹក
«អូនឃ្លានឬនៅ?» គេក៏សួរនាងក្រមុំទាំងដៃកំពុងតែមមាញឹករៀបចំអាហារដាក់លើតុ។
«ឃ្លានតិចៗហើយ»
«អញ្ជឹងចាំបន្តិចទៅណា» គេក៏ប្រញាប់រៀបចំអោយបានលឿនជាងមុន រួចហើយក៏ចាប់ផ្តើមអុជទានដើម្បីបំភ្លឺណាមួយដើម្បីអោយមានភាពរ៉ូមែនទិច។
«នេះញ៉ាំធម្មតាក៏បានដែរមិនបាច់ហត់បងរៀបចំ»
«មិនហត់ទេ បែបនេះទើបរ៉ូមែនទិច» គេមិនតែនិយាយទេគឺគេថែមទាំងញញឹមទាញកៅអោយនាងអង្គុយចុះ ។
«សឺត» ពេលនាងអង្គុយចុះគេក៏បានអោនចុះថើបថ្ពាល់របស់នាងមួយខ្សឺតយ៉ាងយូរ។
«ថ្ពាល់ក្រអូបម្លេះ» រាងមាំនិយាយទាំងខ្សឹបក្បែរត្រចៀកនាងក្រមុំ
«ហឹស....ហឹស...សរសើរម្លេះ មិនមែនចង់បានអ្វីទេ?»
«ចង់បានអ្វី បើអូនពិតជាក្រអូបមែន» ពួកគេទាំងពីរក៏អង្គុយចុះទល់មុខគ្នាដើម្បីញ៉ាំអាហារដែលបានរៀបចំនៅលើតុ។
«ញ៉ាំអោយច្រើនណា» រាងស្តើងក៏បានដួសសាច់ដាក់ក្នុងចានរបស់គេ។
«ចាស៎.....អូនក៏ដូចគ្នា» រាងមាំក៏បានដួសអោយនាងដូចគ្នា។ មិនយូរប៉ុន្មានអាហារដ៏សែនរ៉ូមែនទិចរបស់ពួកគេក៏ត្រូវបានបញ្ចប់ ពួកគេទាំងពីរក៏បានអង្គុយចុះដោយទម្លាក់ជើងចូលទៅក្នុងអាងទឹក។
«......» រាងមាំក៏បានសម្លឹងមើលមុខរបស់នាងក្រមុំហើយក៏ស៊ូកដៃទៅក្រសោបដៃរបស់ជេននីស្រាលៗ។
«សម្លឹងមើលមុខអូនបែបនេះតិចលង់កាន់តែខ្លាំង»
«មិនបានសម្លឹងមើលរាល់ថ្ងៃក៏បងលង់នឹងអូនងើបលែងរួចហើយ»
«លង់ខ្លាំងពេក មិនខ្លាចថ្ងៃណាមួយអូនមិននៅតិចពិបាករស់នៅ?»
«ហេតុអ្វីនិយាយបែបនេះ?បងមិនអោយអូនចេញទៅណាទាំងអស់អូនគឺជារបស់បងតែម្នាក់គត់»
«អ៊ុប» និយាយចប់គេក៏ក្រសោបកញ្ជឹងករបស់នាងជាប់រួចហើយទាញមកថើបបបូរមាត់នាងភ្លាមៗធ្វើអោយនាងស្ទើរតែត្រៀមខ្លួនមិនទាន់។ ប៉ុន្តែមិនយូរប៉ុន្មាននាងក្រមុំក៏សម្របតាមគេដោយថើបតបស្នងទៅគេវិញយ៉ាងផ្អែមល្ហែម ហើយនាងក៏លើកដៃទៅតងករបស់គេ។
«អ្ហឹប....សឺត» រាងក៏ក៏បានលើកនាងក្រមុំអោយក្រោកឈរថើបបណ្តើរក៏បណ្តើរនាងក្រមុំដើរចូលក្នុងផ្ទះយឺតៗ។ បបូរមាត់ទាំងពីរដែលថើបគ្នាក្នុងលក្ខណៈធម្មតាប្រែទៅជាក៏បឺតជញ្ជក់យ៉ាងផ្អែមល្ហែម។ រាយកាយទាំងពីរកំពុងតែអោបគ្នាយ៉ាងណែនស្អិតរមួតនៅក្នុងផ្ទះ។
«ផឹប» រាងកាយរបស់នាងក្រមុំក៏ត្រូវផ្តួលទៅលើសាឡុងដោយសាររាងមាំក៏បានរុញនាងក្រមុំផ្តួលទៅលើសាឡុងដោយមានដៃរបស់គេជួយទប់មិនអោយដួលមួយទំហឹងឡើយ។
«ថ្ងៃនេះបងមិនអោយអូនគេចពីបងបានឡើយ» គេនិយាយទាំងអោនមុខទៅថើបកញ្ជឹងករបស់នាងក្រមុំដោយភាពងប់ងល់បំផុត។
«អ្ហឹក...អ៊ុប» បបូរមាត់របស់គេក៏បានបង្អូសមកបឺតមាត់របស់នាងសាជាថ្មីម្រាមដៃទាំងដប់ក៏ចាប់ផ្តើមស្រវ៉ាស្ទាបអង្អែលចង្កេះរបសនាងតូចយ៉ាងរោលរាល។
«ផឹប» ភ្លើងក្នុងផ្ទះក៏ស្រាប់តែបើកផ្ទះស្រាប់តែបើកធ្វើអោយពួកគេទាំងពីរដកខ្លួនចេញពីគ្នាយ៉ាងលឿន។
«បងស្រី» ឆេយ៉ុងគ្រាន់តែបែរមុខអ្នកដែលកំពុងតែនៅក្បែរកុងតាក់ភ្លើង ចំណែកជេននីវិញបានត្រឹមតែអង្គុយស្ងៀមមិនហ៊ានសូមបីកម្រើក ព្រោះថានាងខ្មាស់មិនស្ទើរទេ។
«គឺ....ក្រុមហ៊ុនថ្មីមានបញ្ហាទើបបងនៅដោះស្រាយបញ្ហាក៏អោយប្អូនទៅម្នាក់ឯងសិន»
«ហើយចុះបងមិនគេងទៅផ្ទះធំ» ឆេយ៉ុងនិយាយទាំងលើកដៃក្តោបមុខខ្លួនឯងហួសចិត្តនឹងបងស្រីរបស់ខ្លួន។
«អាវ៎...អ្នកណាដឹងថាឯងនិងជេនមកគេងទីនេះ បងមិនចង់ទៅផ្ទះធំព្រោះមិនចង់រំខានដល់អ្នកបម្រើ»
«បងស៊ូ...បងស៊ូអើយ»
«សួស្តីជេន»
«ចាស៎....សួស្តីបងស្រី» រាងស្តើងតបទៅវិញដោយទាក់ៗព្រោះតែអៀននឹងគេ។
«បងទៅគេងផ្ទះធំក៏បាន ឯងបន្តការងារឯងចុះ» និយាយរាក់ទាក់នាងក្រមុំចប់ហើយ គេក៏ចេញទៅវិញបាត់។ ទុកអោយពួកគេទាំងពីរអង្គុយមើលគ្នា ជាពិសេសគឺនាងក្រមុំអៀនមុខឡើងក្រហម។
«បន្តទៀត»
«ហឹស....ហឹស....បានហើយគេង» នាងក្រមុំក៏ក្រោកដើរចេញទៅបាត់ដើម្បីចូលបន្ទប់គេង។
«មកពិតជាមិនដឹងពេលវេលាសោះ» គេក៏បានត្រឹមអេះក្បាលសោកស្តាយ។
..................................................................
«សុខភាពម៉ាក់របស់ជេនគឺថាប្រសើរជាងមុន»
«តើគាត់អាចនឹងដឹងខ្លួនឆាប់ៗនេះទេ?»
«បាទ!!ប្រហែលជាមិនយូរទេ» លឺពាក្យចេញពីមាត់របស់គ្រូពេទ្យហើយនាងក្រមុំក៏ញញឹមដោយកម្លាំងចិត្ត។ នាងក៏បានអង្គុយចុះមើលមុខម្តាយដែលកំពុងតែគេងនៅលើគ្រែ។
«ម៉ាក់ត្រូវតែរឹងមាំណា ម៉ាក់ត្រូវតែឆាប់ដឹងខ្លួនមកវិញ» រាងស្តើងក្រសោបដៃម៉ាក់របស់ខ្លួនមកថើប ចំណែកគ្រូពេទ្យក៏បានចេញទៅបាត់ ។ ស្រាប់តែនាងលឺសំឡេងបើកទ្វារម្តងទៀតនាងក៏ស្មានតែគ្រូពេទ្យ។
«លោកគ្រូពេទ្យមានអីមែនទេ?»
«ប៉ាទេ» គ្រាន់តែលឺថាជាប៉ាទឹកមុខរបស់នាងក៏ផ្តាស់ប្តូរភ្លាមៗ
«ម៉ាក់យ៉ាងម៉េចហើយ?»
«គាត់បានប្រសើរជាងមុនហើយ»
«នេះមួយរយះនេះប៉ាទំនេរច្រើនហើយមើលទៅបានជាមកមើលម៉ាក់រហូត»
«មិនទំនេរតែក៏ឆ្លៀតមក»
«បើពីមុនប៉ាចេះឆ្លៀតបែបនេះប្រហែលជាល្អ ម៉ាក់ក៏មិនបាច់មកជួបរឿងបែបនេះ?»
«រឿងហួសទៅហើយ ហេតុអ្វីក៏កូននៅលើកមកនិយាយទៀតប៉ាក៏ទទួលថាប៉ាខុស» នាងក្រមុំបានត្រឹមសម្លឹងមើលមុខប៉ារបស់នាងដោយទឹកមុខស្មើរ ពេលជួបគ្នាពេលណានាងគ្មានពាក្យផ្អែមល្ហែមនិយាយចជាមួយនឹងគាត់ឡើយ។
![](https://img.wattpad.com/cover/360141570-288-k874912.jpg)
YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...