Part 47

53 3 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៤៧
  បបូរមាត់ទាំងពីរក៏បន្តគ្រប់គ្រងគ្នាយ៉ាងផ្អែមល្ហែមនៅក្រោមរស្មីនៃពន្លឺព្រះអាទិត្យដែលរៀបអស្តង្គតទៅតាមពេលវេលា។ យូរទៅក៏បានឃើញត្រឹមតែស្រមោលរបស់ពួកគេទាំងពីរដែលកំពុងតែឈរអោបគ្នាយ៉ាងរ៉ូមែនទិចនៅនឹងមាត់ទន្លេ។
«ឈប់អន់ចិត្តនឹងបងទៅណា»
«គួរឈប់ឬក៏អន់»
«ឈប់ទៅណា....បងឈប់ធ្វើបាបអូនទៀតហើយ» គេក៏អោបរឹតរាងកាយរបស់នាងក្រមុំយ៉ាងណែនជាងមុន។
«បងស្រឡាញ់អូន» ជុប!! រាងមាំនិយាយទាំងញញឹមដាក់នាងក្រមុំហើយក៏អោនចុះទៅថើបថ្ងាស់របស់នាងតូចយ៉ាងយូរ រូបនាងក្រមុំផ្ទាល់ក៏បានលើកដៃអោបចង្កេះរាងខ្ពស់។
«តោះ!!យប់ហើយត្រឡប់ទៅវិញ»
«ចាស៎» នាងតូចតបទាំងអោបក្រសោបដៃរាងមាំដើរទៅជាមួយនឹងរាងខ្ពស់។ នៅតាមដងផ្លូវត្រឡប់ទៅវិញដៃរបស់ឆោមស្រស់ត្រូវបានក្រសោបដោយរាងមាំនិងលើកមកថើបជាប់ទាំងភ្នែករំពៃមើលទៅដងផ្លូវ។
«បងចូលផ្សាបន្តិចសិនទៅ»
«ចូលផ្សាធ្វើអី?»
«គឺនៅក្នុងបន្ទប់បងគ្មានម្ហូបទេអូនចង់ធ្វើម្ហូបញ៉ាំ»
«ចាស៎» ពេលស្តាប់នាងរៀបរាប់ហើយក៏បើកឡានចូលផ្សាដើម្បីទៅទិញសាច់និងបន្លែដើម្បីធ្វើម្ហូបញ៉ាំជុំគ្នា។
«អូនចាំបងនៅត្រង់នេះណា បងទៅយករទេះរុញ»
«ទៅជាមួយគ្នាតែម្តងទៅ»
«បាទ» គេក៏បានក្រសោបស្មានាងដើរទៅកន្លែងដែលទុករទេះដែលរុញ។
«នេះបើបងមិនលួងគិតត្រឡប់ទៅកូរ៉េវិញមែនទេ?» គេក៏ឈរច្រតដៃលើរទេះហើយសួរនាងក្រមុំដែលកំពុងតែឈរទល់មុខជាមួយនឹងគេ។
«គឺច្បាស់ជាទៅហើយ ចុះបើអូនទៅពិតមែនតើបងនឹងទៅរកអូនទេ?»
«ច្បាស់ជាទៅរកហើយ»
ជុប!! គេក៏បានអោនចុះទៅថើបបបូរមាត់នាងតូចមុននឹងរុញរទេះដើរទៅមុខ។
«បងចង់ញ៉ាំអីដែរ?»
«ញ៉ាំអីក៏បានអោយតែអូនធ្វើអោយញ៉ាំ»
«អូខេ» រាងមាំជាអ្នករុញរទេះនាងតូចជាអ្នករើសបន្លែនិងសាច់ពីទូមកដាក់ក្នុងរទេះរុញ។
«ញ៉ាំម្ហូបដែលអូនធ្វើហើយ បងសុំញ៉ាំបង្អែមបានទេ?»
«ចាំអូនធ្វើអោយ»
«មិនមែនបង្អែមដែលជេនធ្វើទេ ប៉ុន្តែញ៉ាំអូនអូខេទេ?» ស្នាមញញឹមកំហូចរបស់គេក៏បានអោនចុះខ្សឹបក្បែរត្រចៀកនាង ។
«កុំខ្សែលើពេកក្រែងយប់មិញក៏.....» និយាយតែប៉ុណ្ណឹងនាងក្រមុំក៏បិតមាត់មិននិយាយអ្វីទៀតឡើយព្រោះតែអៀន ។
«ពីយប់មិញផ្សេង ប៉ុន្តែយប់នេះគឺផ្សេងណាព្រោះថាពេលនៅក្បែរអូនបងតែងតែងប់ងុលនឹងអូន ។ យប់នេះបងសុំហើយណា» ស្របពេលកំពុងតែនិយាយពេលនោះស្រាប់តែមានអតិថិជនបានដើរក្បែរទិញបន្លែក្បែរនោះ។
«កុំនិយាយលឺពេក»
«ហឹស...ហឹស..គេមិនយល់ទេបងនិយាយកូរ៉េតើ» ពេលនោះនាងក៏បានឈរយកនំដែលនៅរាងខ្ពស់ប៉ុន្តែព្យាយាមជំទើតយ៉ាងណាក៏មិនបាន ធ្វើរាងមាំដើរទៅពីក្រោយនាង។
«ដឹងខ្លួនឯងទាបហើយម៉េចក៏ប្រឹងជំទើត មានប្តីខ្ពស់ដែរមេចមិនប្រើ?» សំឡេងរបស់គេក៏បង្ហើបក្បែរត្រចៀករបស់នាងតូច។
«ហឹស....ហឹស....នេះមកជួយឬមកបន្លំ» ព្រោះនាងក្រមុំដឹងយ៉ាងច្បាស់ដោយសារតែដៃរបស់គេកំពុងតែក្រសោបចង្កេះនាងជាប់។
«មិនបានបន្លំទេគឺមកជួយនឹងណា ប៉ុន្តែអូនដឹងថាអ្វីដែលជាផ្នែកទាក់ទាញរបស់អូនទេ? ក្លិនរបស់អូនគឺក្រអូបណាស់» ស្របពេលនេះរាងស្តើងក៏បែរមុខមករកគេ
«ចង់ធ្វើអីទីនេះជាផ្សារណាប្រយ័ត្នគេមកឃើញ»
«នៅទីនេះវាជារឿងធម្មតាទេព្រោះថាវាជារឿងធម្មតាទេ»
«ជុប» គេក៏បានអោនចុះទៅថើបបបូរមាត់របស់នាងបានបន្តិចក៏ដកចេញមកវិញ។ គេប្រុងនឹងអោនចុះទៅថើបម្តងទៀតប៉ុន្តែនាងតូចបានទប់មាត់គេជាប់៕
«បានហើយ»
«ហឹស....ហឹស.....បាទ» គេក៏តបជាមួយនឹងស្នាមញញឹមហើយដើរទៅដល់កន្លែងគិតលុយ។
«បងគិតលុយមួយ»
«ចាស៎» ពេលនោះបុគ្គលិកគិតលុយនោះគឺជាជនជាតិកូរ៉េទៀត នាងបានតបជាមួយនឹងឆេយ៉ុងជាមួយនឹងស្នាមញញឹមដាក់គេ។
«នេះបងជាជនជាតិកូរ៉េមែនទេ?»
«ចាស៎»
«មិនគួរអោយជឿសោះថាខ្ញុំអាចជួបជនជាតិកូរ៉េដូចគ្នា រីករាយណាស់ដែលបានជួបគ្នា»
«ចាស៎» ដោយឃើញស្ថានភាពមិនស្រួល ឆោមស្រស់ក៏បានដើរចូលទៅក្បែររាងមាំហើយប្រជ្រៀតខ្លួនចូលទៅចន្លោះដៃរបស់រាងមាំព្រោះថាគេបានជ្រតដៃលើរទេះ។
«ជុប» ឃើញបែបនេះហើយគេក៏បានអោនចុះទៅថើបសក់របស់នាងក្រមុំនៅចំពោះមុខអ្នកគិតលុយ ព្រោះថានាងព្រោះថានាងក្រមុំបានបែរមុខទៅកន្លែងគិតលុយ។ ចំណែករាងរាំវិញក៏ញញឹមចេញមកយ៉ាងស្រស់ព្រោះតែគេដឹងថានាងក្រមុំកំពុងតែបង្ហាញអាការះហួងហែងគេច្បាស់ណាស់ ។
«គ្មានអ្នកណាមកដណ្តើមអូនពីបងឡើយ» គេក៏និយាយក្បែរត្រចៀកនាងដៃក៏អោបចង្កេះនាងជាប់ដោយមិនមានការខ្មាស់អៀនអីបន្តិច។
«ការពារប្រសើរជាង» ពួកគេក៏បានត្រឹមតែនិយាយគ្នាតិច ៗព្រោះថាមិនចង់អោយគេលឺប៉ុន្តែទង្វើររបស់ពួកគេទាំងពីរគឺអាចអោយអ្នកនៅទីនោះដឹងហើយ។
«ពេលអូនបែបនេះគឺកាន់តែគួរអោយស្រឡាញ់ដឹងទេ» និយាយរួចគេក៏បានអោនចុះទៅថើបខ្នងរបស់នាងក្រមុំ។
នៅក្នុងផ្ទះបានរាងស្តើងកំពុងតែរៀបចំធ្វើម្ហូបយ៉ាងញាប់ញាប់ជើងព្រោះនាងដឹងថាប្តីសំណព្វរបស់ខ្លួនកំពុងតែឃ្លាន។
«តោះ....ចាំបងជួយ» រាងមាំក៏ចូលមកជួយរាងស្តើងដោយជួយចិតបន្លែជាមួយនឹងនាងក្រមុំ។
ជុប!! ក្រោយពីលាងបន្លែរួចរាល់ហើយគេក៏បានដើរទៅក្បែរនាងក្រមុំហើយក៏អោនចុះទៅថើបថ្ពាល់របស់នាងតូច។
«ថ្ពាល់អ្នកធ្វើក្រអូបប៉ុណ្ណឹងហើយ ចុះទម្រាំម្ហូបទៀតតើនឹងឆ្ងាញ់ប៉ុណ្ណាទៅ»
«ច្បាស់ជាឆ្ងាញ់ហើយ បងក៏ដឹងថាអូនពូកែធ្វើម្ហូបប៉ុណ្ណា»
«បាទ....ប្រពន្ធសម្លាញ់» គេតបជាមួយនឹងស្នាមញញឹមរួចហើយក៏អោនចុះថើបស្មារបស់នាងក្រមុំពីមួយកន្លែងទៅមួយកន្លែងទៀត។
«នេះមិនគិតអោយអូនម្ហូបទេ?»
«អូនធ្វើការងារអូន បងធ្វើការបងអូនធ្វើម្ហូបបងថើបអូនដើម្បីជាការផ្តល់កម្លាំងចិត្តអោយអូននោះអី ហើយអូននឹងមានកម្លាំងក្នុងការធ្វើម្ហូប» គេតបជាមួយនឹងក្រមុំដោយកាន់តែរឹតរង្វង់ដៃមួយនេះអោយកាន់តែណែន។ ពេលនោះនាងតូចក៏បានហាន់សាច់យកមកអោយគេភ្លក្ស។
«ហា» នាងតូចក៏និយាយដើម្បីអោយគេហារមាត់ ហើយនាងក៏ហារមាត់ដូចគ្នាប្រៀបដូចជាម្តាយដែលបញ្ចុកនំអញ្ចឹង ។
«អ្ហឹម......ឆ្ងាញ់....ជុប!! ឆ្ងាញ់បែបនេះត្រូវអោយរង្វាន់ដល់អូន» ញ៉ាំរួចគេក៏ថើបថ្ពាល់នាងក្រមុំរកតែនាងគេចមិនផុត។
«មួយមាត់ទៀតមក»
«ចាស៎» នាងតូចកាត់សាច់មកបញ្ចុកគេ
«ភាំង...ភាំង » មិននឹងដាក់ចូលមាត់គេនាងក៏មិនភ្លេចផ្លុំអោយវាត្រជាក់ដែរដើម្បីការពារកុំអោយរលាក់មាត់គេ។
«The best តែម្តងប្រពន្ធបង» គេញ៉ាំទាំងលើកដៃធ្វើជាសញ្ញាបញ្ជាក់ថាវាឆ្ងាញ់ខ្លាំងណាស់តែម្តង។
«មួយមាត់ទៀតអញ្ចឹង»
«អ្ហា» ដោយសារតែសាច់ក្តៅធ្វើអោយគេស្រែកបន្តិចព្រោះវាអាចនឹងរលាក់ក៏មិនដឹង ។
«ភាំង....ភាំង...អូនសុំទោសណា» នាងក្រមុំក៏ទាំងបក់ទាំងផ្លុំមាត់អោយគេដើម្បីកុំអោយគេក្តៅ។
«ជុប» ពេលដែលនាងកំពុងតែផ្លុំមាត់អោយគេគេក៏បានប្រើបបូរមាត់គេទៅប្រថាប់លើបបូរមាត់តូច តាមពិតជាជាល្បិចរបស់គេប៉ុណ្ណោះ។
សូមរងចាំអានភាគបញ្ចប់។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now