Part 15

61 3 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី១៥
  ព្រះទិនករក៏ចាប់ផ្តើមបង្ហាញខ្លួននៅលើផ្ទៃមេឃរះចេញពីទិសខាងកើត ជាមួយនឹងការជះពន្លឺដ៏មាសដ៏សែនត្រចៈត្រចង់មកកាន់ផែនពសុធា។ ពពួកសត្វសាក្សីក៏នាំគ្នាហើរប្រដេញគ្នានៅលើផ្ទៃអាកាសដែលដើម្បីចេញទៅរកចំណីចិញ្ចឹមជីវិតរបស់ខ្លួន ។ ចំណែកមនុស្សម្នាក៏ដូចគ្នាគឺថាពួកក៏នាំគ្នាយាត្រាចេញពីគេហដ្ឋានរបស់ខ្លួនដើម្បីរកស៊ីនិងធ្វើបំពេញកិច្ចការងាររបស់ខ្លួន។ ក្រឡែកមកមើលភូមិគ្រឹះដ៏សែនធំស្កឹមស្កៃអ្នកបម្រើក៏នាំគ្នាធ្វើការងាររបស់ពួកយ៉ាងញាប់ដៃញាប់ជើង។ ខុសពីចៅហ្វាយទាំងពីររបស់ខ្លួនដែលទើបនឹងរៀបការហើយថ្មីថ្មោងគឺថាមិនទាន់ចុះពីខាងលើនៅឡើយ ។ រាល់ដងគឺថាគេភ្ញាក់ពីព្រលឹមដើម្បីទៅធ្វើការរបស់គេប៉ុន្តែថ្ងៃនេះឆេយ៉ុងនៅមិនទាន់ភ្ញាក់នៅឡើយ។
«តឹក..តឹក» នាឡិការដែលកំពុងតែព្យួរនៅលើជញ្ជាំងកំពុងតែដើរតឹកៗទ្រនិចនាទីកំពុងតែលោតដល់លេខ១២ ចំណែកឯទ្រនិចម៉ោងក៏បានលោតមកចំលេខ៨ដែលបញ្ជាក់ថានេះម៉ោង៨ព្រឹកហើយ ប៉ុន្តែមនុស្សពីរនាក់ដែលកំពុងតែគេងនៅលើគ្រែគឺកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ហាកមិនចង់ភ្ញាក់ពីដំណេកសោះ។
«អ្ហឹក» ប៉ុន្តែដោយសារតែឥទ្ធិពលនៃពន្លឺព្រះអាទិត្យដែលជះមកតាមបង្អួចក៏បានធ្វើអោយរាងមាំត្រូវសម្រេចចិត្តលើកដៃញីភ្នែកតិចៗ។
«ម៉ោងប៉ុន្មានហើយ?» រាងមាំនិយាយទាំងភ្នែកព្យាយាមបើកព្រឹមៗមើលទៅនាឡិការដែលនៅលើជញ្ជាំង។
«អ្ហឹក» គេក៏ស្រវ៉ារកប្រពន្ធរបស់ខ្លួនដើម្បីអោបក៏ឃើញថានាងក្រមុំកំពុងតែគេងបែរខ្នងដាក់គេ។
«អ្ហឹក..ជុប» គេក៏ទាញនាងក្រមុំមកអោបព្រមទាំងថើបថ្ពាល់របស់នាងក្រមុំយ៉ាងយូរ។
«ជេន» គេក៏បានព្យាយាមហៅឈ្មោះរបស់នាងម្តងហើយម្តងទៀតនៅក្បែរត្រចៀករបស់នាង។
«ជុប» នាងនៅតែមិនភ្ញាក់ទៀតទើបគេសម្រេចចិត្តថើបថ្ពាល់របស់នាងសារជាថ្មី។
«អ្ហឹក» នាងក៏បើកភ្នែកមកក៏ឃើញគេកំពុងតែគេច្រត់កែងដៃនឹងក្បាលដំណេកសម្លឹងមើលមុខរបស់នាងជាមួយនឹងស្នាមញញឹមយ៉ាងស្រស់។
«ព្រឹកហើយណា»
«ពិតមែនហ៎?» រាងស្តើងក៏បានសួរគេបញ្ជាក់
«ម៉ោង៨ហើយណាអូនសម្លាញ់»
«ស្លាប់ម៉ោង៨ហើយ» នាងក៏ស្ទុះក្រោកឡើងលឿនតែគេក៏ចាប់ទាញនាងអោយគេងវិញយ៉ាងលឿន។
«អូនប្រញាប់ទៅណា?»
«គឺទៅធ្វើការងារនៅក្រុហ៊ុនរបស់អូន»
«នេះទើបរាបការម្សិលមិញអូនចង់ទៅធ្វើការចោលប្តីមែនទេ?» រាងមាំក៏បានសួរគេទាំងរុញនាងក្រមុំទៅលើពូកហើយក៏សង្កត់ដៃរបស់នាងជាប់ដោយរាងកាយរបស់នាងកំពុងតែសង្គ្រប់ពីលើនាងក្រមុំ។
«អត់ទេ នេះបងមិនគិតទៅធ្វើការទេឬ?» រាងស្តើងក៏បានសួរទៅកាន់គេ។
«អត់ទេ ទើបរៀបការហើយសុំនៅជាមួយប្រពន្ធអោយឆ្អែតសិន»
«នេះគិតចង់ការហើយដេកអោបគ្នាឬ?»
«ថាអញ្ចឹងក៏បាន»
«ជុប» និយាយចប់រាងមាំក៏បានអោនចុះទៅថើបបបូរមាត់របស់នាងយ៉ាងយូរ។
«អ្ហឹក» ទើបគេដកបបូរមាត់ចេញមកវិញជាមួយនឹងការញញឹមចុងមាត់។
«អួយ......នេះមកថើបមិនទាន់ងូតទឹកផង» នាងក្រមុំនិយាយទាំងយកដៃខ្ទប់មាត់របស់ខ្លួនឯង។
«ហឹស,....ហឹស....យ៉ាងម៉េចបងក៏មិនទាន់ងូតទឹកអូនក៏មិនទាន់ងូតទឹក....ជុប» និយាយចប់គេក៏អោនចុះទៅបបូរមាត់នាងក្រមុំរួចហើយក៏បង្អូសបបូរមាត់របស់ខ្លួនមកដល់កញ្ជឹងករបស់នាង។
«ហឹស....ហឹស....ឆេយ៉ុង.....រសើប» នាងក្រមុំក៏សើចកក្អឹកទាំងប្រឹងព្យាយាមគេចពីគេតែមិនផុតពីគេឡើយ។
  តាំងពីថ្ងៃដែលពួកគេឆ្លងកាត់ការរៀបអាពាណ៍រួចមកគឺថាស្នេហារបស់ពួកគេទាំងពីរគឺកាន់តែផ្អែមល្ហែមទោះបីជាម្នាក់ៗរវល់ខ្លាំងយ៉ាងណាក៏ដោយតែពួកគេតែងតែឆ្លៀតពេលនៅជាមួយនឹងគ្នា ចំណែករាងស្តើងវិញតែងតែត្រឡប់មកផ្ទះមុនដើម្បីរៀបចំធ្វើអាហាររងចាំគេដែលធ្វើអោយរាងមាំកាន់តែងប់ងល់នឹងនាងមិនអាចងើបមុខចេញពីនាងបានឡើយ ។ ថ្ងៃនេះក៏ដូចគ្នារាងមាំក៏បានត្រឡប់មកដល់ផ្ទះឃើញក្នុងផ្ទះតូចដែលស្ថិតនៅក្រោយភូមិគ្រឹះរបស់គេកំពុងតែមានសភាពងងឹតឈឹងធ្វើអោយគេឆ្ងល់ នេះជេនប្រាប់អោយមករកនាងនៅផ្ទះមួយនេះធ្វើអីបើងងឹតឈឹងអីបែបនេះ។
«ជេន» គេក៏ស្រែកហៅឈ្មោះរបស់នាងទាំងជើងកំពុងតែបោះជំហ៊ានទៅមុខជារឿយៗ។
«ផឹប» គ្រាន់តែគេឈាងជើងទៅដល់ក្នុងផ្ទះភ្លាមគឺថាភ្លើងពណ៍ពងមាត់ត្រូវបានបំភ្លឺឡើង នៅខាងមុខរបស់គេមានសុទ្ធតែអាហារដែលគេចូលចិត្តហើយក៏មានភ្លើងទៀនអុជបំភ្លឺយ៉ាងរ៉ូមែនទិច។
«គម្របខួបមួយឆ្នាំនៃអាពាណ៍ពិពាណ៍របស់ពួកយើងណាបងសម្លាញ់» នាងក្រមុំនិយាយជាមួយនឹងស្នាមញញឹមព្រមទាំងដើរចូលមករកគេព្រមទាំងលើកដៃទៅស្រាក់របស់គេ។
«អរគុណណាដែលមិនភ្លេចថ្ងៃពិសេសរបស់ពួកយើង  អរគុណដែលតែងតែនៅក្បែរបងមករហូត...ជុប» រាងមាំនិយាយទាំងអោនចុះទៅថើបបូរមាត់របស់នាងក្រមុំចំណែកនាងក៏តបស្នងទៅគេវិញយ៉ាងផ្អែមល្ហែមហើយក៏ព្យយាមទាញអោយគេអោនចុះមកដើម្បីងាយស្រួល។
«វាជាម្ហូបដែលបងចូលចិត្តទាំងអស់ណា»
«ចាស៎......ឆាប់ញ៉ាំទៅចឹង» ពួកគេទាំងពីរក៏អង្គុយចុះញ៉ាំអាហារជាមួយនឹងគ្នាយ៉ាងផ្អែមល្ហែមហើយក៏មានការញ៉ាំស្រាផងដែរ។
«បងក៏មានការសម្រាប់អូនបងដែរ?»
«ជាអ្វី?» រាងស្តើងក៏សួរគេ
«នេះ» គេក៏ហុចសាមីមួយអោយនាង នាងក៏បានបើកសាមីមកក៏ឃើញថាវាលិខិតដីនិងផ្ទះនៅឯចំការបានបញ្ជាក់ថានាងជាម្ចាស់តែម្តង។ នេះគេស្រឡាញ់នាងខ្លាំងហើយបានជាហ៊ានលះបង់យ៉ាងនេះ។
«នេះវាជារបស់បងនិងគ្រួសាររបស់បងណា បងអោយអូនធ្វើអូន?»
«វាជារបស់អូនហើយព្រោះអូនប្រាប់ថាអូនស្រឡាញ់ផ្ទះនិងដីនៅទីនោះ ដីនៅទីនេះប៉ានិងម៉ាក់បានអោយបងហើយ ចំពណែកបងស្រីនិងប្អូនរបស់បងពួកគាត់ក៏មានដែរតែនៅកន្លែងផ្សេង»
«តែ...»
«អ៊ុប» គេក៏បានអោនចុះដើម្បីថើបបំបិតមាត់នាងកុំអោយនាងនិយាយទៀត។
«វាជារបស់អូនហើយណា  ជុប» គេក៏បានទាញនាងក្រមុំថើបបបូរមាត់នាងជាថ្មី នាងក្រមុំក៏បានតបស្នងទៅគេវិញដោយលើកដៃទៅក្រសោបថ្ពាល់គេជាប់ ការថើបដ៏ផ្អែមល្ហែមក៏ប្តូរមកជាការបឺតមាត់ដ៏សែនរោលរាលរាងមាំក៏បានក្រសោបចង្កេះនាងជាប់រុញនាងក្រមុំយឺតៗសំដៅទៅបន្ទប់គេងទាំងបបូរមាត់មិនអោយរបូតចេញពីគ្នា។
«ផឹប» គ្រាន់តែខ្លួននាងក្រមុំដល់គ្រែភ្លាមគឺថាគេសន្លប់លែងដឹងខ្លួនបាត់។ ព្រោះថានាងបានដាក់ថ្នាំនៅក្នុងស្រារបស់គេ។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now