Part 33

45 2 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៣៣
  ប្រាវ!!
ទូរស័ព្ទដែលនៅនឹងដៃក៏ត្រូវបានធ្លាក់ចុះពីដៃ គេមិនខ្វល់ពីតម្លៃរបស់វាឡើយអ្វីដែលគេខ្វល់នៅពេលនេះគឺមនុស្សស្រីដែលធ្លាក់ចុះពីលើជណ្តើរ  គេបានរត់ទៅយ៉ាងលឿន។
«ជេន» រាងមាំស្រែកហៅឈ្មោះរបស់នាងតូចទាំងបារម្ភព្រោះថានាងក្រមុំសន្លប់បាត់ទៅហើយ នៅមានឈាមដែលហូរពីថ្ងាស់របស់នាងទៀតផង។ ចំណែកឯអ្នកបង្ករហេតុអ្វីកំពុងតែឈរសម្លឹងមើលទាំងភ័យ។
«ឆេ!!គឺអូនមិនដឹងទេណា នាងធ្លាក់ចុះដោយខ្លួនឯងទេ»
«ចេញ!» រាងមាំបានស្រែកមួយទំហឹងដាក់នាង ព្រមទាំងប្រញាប់លើកត្រកងរាងកាយនាងក្រមុំដើរចេញពីផ្ទះយ៉ាងលឿនដើម្បីទៅមន្ទីរពេទ្យ។
«ឆេ...ស្តាប់អូនណា...នាងធ្លាក់មកដោយខ្លួនឯងទេ»
ព្រូស!! គេក៏បានរុញនាងក្រមុំចេញទាំងកំហឹង
«នាងដឹងខ្លួនច្បាស់ហើយមែនទេថា នាងត្រឹមតែជាអ្វីនឹងខ្ញុំ។ នាងហ៊ានណាស់ហ៊ានធ្វើបាបមនុស្សស្រីដែលខ្ញុំស្រឡាញ់ស្មើរជីវិត» និយាយចប់រាងមាំក៏ប្រញាប់បើកឡានចេញទៅយ៉ាងលឿន ។ ក្នុងចិត្តរបស់គេគឺគិតតែពីនាងតូចដែលកំពុងតែមានឈាមដាមនៅលើថ្ងាស់ គេបន់អោយតែដល់មន្ទីរពេទ្យអោយលឿនៗទេ។
«ជេ....អូនកុំកើតអីណា....បងសុំទោស»
ងឺត!!
ឡានរបស់គេបានចតមុខមន្ទីរពេទ្យភ្លាមគេប្រញាប់បីនាងតូចរត់ចូលទៅក្នុងមន្ទីរពេទ្យយ៉ាងលឿនធ្វើអោយភ្នែកជាច្រើនគូកំពុងតែសម្លឹងមើលមកគេដែលបីនាងផងស្រែកហៅពេទ្យផង។
«គ្រូពេទ្យ» គេបានស្រែកហៅឈ្មោះគ្រែពេទ្យនឹងដើរកាន់តែលឿន។
«នេះមានរឿងអ្វី?»
«ឆាប់ឡើង» ក្រុមគ្រូពេទ្យក៏បាននាំគ្នាមកជួយគេយ៉ានលឿនហើយក៏បញ្ជូននាងតូចទៅក្នុងបន្ទប់សង្រ្គោះយ៉ាងលឿន ។
«អ្ហឹស....កុំកើតអីណា» គេបានអង្គុយចុះទាំងក្តោបមុខរបស់ខ្លួនឯង។ នេះហេតុអ្វីក៏គេធ្វើបាបនាងដល់ថ្នាក់នេះ នេះបើនាងកើតអ្វីទៅគេនឹងមិនលើកលែងទោសអោយខ្លួនឯងឡើយ ។ គេនៅមិនសុខឡើយគឺកំពុងតែដើរចុះដើរឡើងព្រោះតែចង់ដឹងពីអាការៈរបស់រាងស្តើង។
«បើអូនកើតអ្វីធ្ងន់ធ្ងូរបងនឹងមិនលើកលែងទោសអោយខ្លួនឯងឡើយ ។ មិនយូរប៉ុន្មានពេទ្យក៏បានចេញមកក្រៅដើម្បីប្រាប់ពីអាការៈរបស់នាង។ គឺនាងមិនសូវមានរបួសធ្ងន់ទេ ដោយសារតែស្នាមបែកនៅលើថ្ងាស់ទើបធ្វើអោយនាងហូរឈាមច្រើន ណាមួយនាងរាងខ្សោយទើបទើបធ្វើអោយនាងក្រមុំសន្លប់តែម្តង។
«អរគុណលោកគ្រូពេទ្យច្រើនណា» គេក៏ញញឹមព្រមទាំងអោនដើម្បជាការអរគុណដែលជួយសង្រ្គោះនាងក្រមុំ។ គ្រាន់តែពេទ្យចេញទៅបាត់គេក៏បានចូលទៅក្នុងបន្ទប់របស់នាងតូចឃើញថានាងកំពូងតែគេងនៅលើគ្រែដោយមានបង់រុំនៅលើថ្ងាស់នាង។
«ឆាប់ភ្ញាក់មកណា កុំគេងបែបនេះយូរពេក»  រាងមាំនិយាយជាមួយនឹងនាងក្រមុំព្រមទាំងអង្អែលថ្ពាល់របស់នាងតូចស្រាលៗភ្ជាប់ជាមួយនឹងស្នាមញញឹម។
«បងសូមទោស» មិនត្រឹមនិយាយតែមាត់នោះទេ គឺគេបានអង្អែលមុខរបស់នាងតូចស្រាលៗជាមួយនឹងស្នាមញញឹម ។ ក្រោយពីដឹងថានាងក្រមុំលែងអីហើយ គេមិនបានចេញទៅណាឡើយគឺគេបានខលប្រាប់អោយជីស៊ូដែលជាបងស្រីរបស់ខ្លួនរៀបចំសម្លៀកបំពាក់អោយនាងព្រោះថាគេត្រូវការគេងសម្រាកនៅទីនេះដើម្បីមើលថែនាង។
«នេះជេននីទៅត្រូវនឹងអ្វី?» ជីស៊ូក៏បានសួរទៅប្អូនស្រីរបស់ខ្លួន។
«គឺ...ខ្ញុំមិននឹកស្មានថាវាដល់ថ្នាក់នឹង»
«ហឹម.....បងទទួលស្គាល់ថានាងធ្លាប់ធ្វើលើសលស់ដាក់ឯង តែឯងមិនគួរធ្វើដល់ថ្នាក់នឹងទេ នេះឈានដល់ការសងសឹកគ្នាបែបនេះ»
«នេះក៏ដោយសារតែកំហឹងមួយពេលទើបខ្ញុំឈានដល់ថ្នាក់នឹង»
«ហឹម.......ខ្ញុំក៏មិនចង់អោយវាដល់ថ្នាក់នឹងឡើយ» រាងមាំនិយាយទាំងបង្ហាញមុខយ៉ាងគ្រៀមក្រំចំពោះមុខរបស់បងស្រី។
«ចុះប្អូនរបស់ជេនដឹងឬនៅ?»
«មិនទាន់ដឹងទេ» ក្រោយពីនិយាយគ្នាចប់អស់ហើយជីស៊ូក៏បានត្រឡប់ទៅវិញដោយទុករាងមាំនៅមើលថែនាងក្រមុំ។ ពេលយប់បានមកដល់គេក៏បានជូតខ្លួនអោយនាងក្រមុំព្រោះថាគេមិនបានអោយពេទ្យជូតខ្លួនអោយឡើយ។
«បងនៅតែស្រឡាញ់អូនដូចមុនណា បងមិនដែលឈប់ស្រឡាញ់អូនឡើយ....ជុប!» និយាយរួចគេក៏អោនចុះទៅថើបថ្ងាស់របស់រាងស្តើងយ៉ាងយូរ។
ទីង!!ទីង!!
រាងមាំរៀបនឹងគេងទៅហើយក៏ស្រាប់តែសំឡេងទូរស័ព្ទបានរោទិ៍វាជាទូរស័ព្ទរបស់រាងស្តើង គេក៏បានលើកមកក៏ឃើញថាជាលេខរប់អ៊ិនសរ ។
«អាឡូ!!»
«អាឡូបងជេន....នេះបងបាត់ទៅណា? ខ្ញុំខលផងរកបងតែមិនឃើញសោះ» អិនសរស្មានតែជាបងស្រីរបស់ខ្លួនគេក៏ចោទជាសំនួរយកតែម្តង។
«គឺ...គឺជាបងទេណា បងឆេ»
«បងឆេ....មានរឿងអីមែនទេហេតុអ្វីបានជាបងជេននៅជាមួយនឹងបង។ នេះផែនដីក្រឡាប់ចាក់ហើយមើលទៅ» ពេលលឺបែបនេះធ្វើអោយឆេយ៉ុងស្ទើរតែមិនហ៊ានប្រាប់គេ។
«គឺ....គឺ...ជេនកំពុងតែនៅក្នុងមន្ទីរពេទ្យ»
«ហាស!!បងជេនកើតអី?» រាងមាំក៏ប្រញាប់សួរទៅអតីតបងថ្លៃភ្លាម។
«រឿងវែងឆ្ងាយណាស់ ចាំបងនិយាយប្រាប់តាមក្រោយ» ពេលលឺបែបនេះហើយគេក៏មិនបានសួរនាំច្រើនដែរ គ្រាន់តែសួរពីទីតាំងមន្ទីរពេទ្យប៉ុណ្ណោះ។
.......................
ព្រឹកថ្ងៃថ្មីមកដល់មិនទាន់គឺថាអិនសរនិងប៉ារបស់ខ្លួនបានធ្វើដំណើរមកមន្ទីរពេទ្យយ៉ាងលឿនដើម្បីមកមើលបងស្រីរបស់ខ្លួន ណាមួយគេក៏មានដំណឹងល្អអោយនាងដឹងតែពេលនេះនាងបែរគេងសន្លប់ក្នុងមន្ទីរពេទ្យទៅវិញ។
«នេះកូនជេនយ៉ាងម៉េចហើយ?»
«គឺអូនជេនមិនអីទេ?» ស្រពពេលនិយាយចប់រាងមាំក៏ក្រឡែកទៅឃើញមុខប៉ារបស់រាងស្តើងធ្វើអោយគេឈរមើលឡើងភ្លឹកព្រោះតែគាត់ជាមិត្តរបស់ម៉ាក់របស់គេដែលថតរូបជាមួយគ្នា។
«លោកពូ!!»
«ពូដឹងរឿងរបស់ក្មួយនិងជេនហើយ ចាំនិយាយពេលក្រោយ។ តែពេលនេះកូនជេនទៅជាបែបនេះដោយសារតែឯងមែនទេ?» ពេលលឺប៉ារបស់គេសួរបែបនេះធ្វើអោយគេចាប់ផ្តើមភ័យព្រោះខ្លាចថាគាត់នឹងមិនអោយគេនៅក្បែរនាង ។
«ខ្ញុំសូមទោសណា វាជាកំហុសរបស់ខ្ញុំ»
«ហឹស....ហេតុអ្វីក៏ម្នាក់ៗបែរជាទៅបែបនេះអស់ គ្មានអ្វីក្រៅពីការសងសឹកគ្នាទេឬ?»
«នេះជាស្នាមដៃបងដែលអោយបងស្រីខ្ញុំបែបនេះឬ?»
«ចាស៎...បងខុស ខុសដែលធ្វើបាបនាង....ប៉ុន្តែបងសន្យាថានិងលុបលាងគ្រប់យ៉ាង។ លោកពូផ្តល់ឱកាសអោយខ្ញុំផងណា» រាងមាំក៏ចាប់ផ្តើមសុំអង្វរប៉ារបស់ខ្លួនដោយលុតជង្គង់ចុះមុខគាត់។
«វាអាស្រ័យលើកូនស្រីរបស់ខ្ញុំទេ ខ្ញុំគោរពលើការសម្រេចចិត្តរបស់នាង»
«ហឺយ...» អ៊ិនសរវិញក៏ដើរទៅមើលបងស្រីទាំងដកដង្ហើមធំរួចហើយក៏សម្លឹងមើលឆេយ៉ុងទាំងហួសចិត្ត។ នេះបើបងស្រីគេកើតអីធ្ងន់ធ្ងូរគេនិងខឹងគេខ្លាំងមិនខាន។
«ពួកឯងទាំងពីរសុទ្ធប្រកាន់ភ្ជាប់នូវការចងគំនុំនឹងគ្នាទើបរឿងហេតុវាដល់ថ្នាក់ហ្នឹង។ តែបើបន្ទោសពួកឯងក៏បាមិនព្រោះតែវាជាកំហុសរបស់មនុស្សចាស់ដូចជាពូ» គាត់បានរៀបរាប់ប្រាប់គេទាំងមុខស្រពោន។
«ពេលកូនជេនដឹងខ្លួនពូនឹងប្រាប់ពួកឯងដើម្បីកុំអោយមានការយល់ច្រឡំទៀត ខុសមកពីពូ»  ក្រោយពីរៀបរាប់និងមើលឃើញថាកូនស្រីមិនគ្រោះថ្នាក់ខ្លាំងក៏ធ្វើអោយគាត់សប្បាយចិត្តបានហើយ ។ គាត់ក៏បានចេញទៅទុកអោយឆេយ៉ុងនៅមើលថែនាងតូច។
«ប្រពន្ធរបស់បងគេងយូរម្លេះ....ឆាប់ដឹងខ្លួនមកណាបងនឹក ជុប» គេគិតតែពីអង្គុយសម្លឹងមើលមុខមនុស្សស្រីដែលគេងលក់ហើយរៀបរាប់ពីជម្រៅចិត្តរបស់គេរួចហើយក៏លើកដៃរបស់នាងមកថើបយ៉ាងយូរ។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now