Part 48 ចប់

153 3 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៤៨ចប់
  ម្ហូបដែលពួកពួកចំណាយពេលធ្វើជាមួយគ្នាត្រូវបានធ្វើរួចរាល់ ប៉ុន្តែទម្រាំបានរួចរាល់គឺថារាងស្តើងត្រូវបានគេអោបផងថើបផង ។ គេមិនអោយនាងក្រមុំធ្វើវាបានស្រួលឡើយ។ រាងមាំក៏ចាប់ផ្តើមរៀបចំតុដើម្បីអោយរាងស្តើងយកម្ហូបមកដាក់លើតុ។ នៅក្នុងបន្ទប់គឺមិនមានពន្លឺភ្លើងអំពូលអគ្គិសនីឡើយគឺគេជំនួសដោយភ្លើងទានទៅវិញ។ ពន្លឺភ្លើងទានគឺបានញ៉ាំងអោយមានភាពរ៉ូមែនទិច។
«អូនញ៉ាំស្រាទេ?» រាងមាំក៏សួរនាងក្រមុំទាំងដៃកំពុងតែគាស់ស្រាក្រហមចាក់ចូលក្នុងកែវស្រារបស់គេ។
«ចា៎» ពេលលឺបែបនេះហើយគេក៏ចាក់ស្រាចូលក្នុងកែវរបស់នាងក្រមុំដូចគ្នា។ ហើយគេក៏ដើរទៅទាញកៅអីអោយនាងតូចទៅអង្គុយ។
«ចាំបងកាត់សាច់អោយណា»
«មិនអីទេអូនធ្វើបានតើ ប្រយ័ត្នមាត់ដៃណា» រាងស្តើងនិយាយទាំងទាញសមនិងកូនកាំបិតពីគេ។
«បងធ្វើបាន រឿងតូចតាចសោះ ។ អូនធ្វើម្ហូបហត់ហើយដូចគ្នាដល់វេនបងត្រូវបំរើអូនដូចគ្នា» ពេលលឺប្រយោគនេះហើយនាងក្រមុំក៏ញញឹមចេញមក។
«បងក៏ជួយធ្វើអូនដូចគ្នាមិនមែនមិនជួយណា»
«តែអូនចំណាយកម្លាំងច្រើនជាងបង»
«ចាំបងជាអ្នកបម្រើអូនវិញ ព្រះនាងរបស់បងចាំតែញ៉ាំទៅ»
«ចា៎» ឆោមស្រស់តបទាំងញញឹមដាក់គេ
«ភាំង..ភាំង» គេក៏ផ្លុំសាច់អោយរាងត្រជាក់រួចហើយក៏លើកទៅបញ្ចុកនាងក្រមុំ។
«នេះ....បងក៏ត្រូវតែញ៉ាំដូចគ្នា» នាងក្រមុំបញ្ចុកគេនៅទីបំផុតអាហារពេលល្ងាចដ៏សែនរ៉ូមែនទិចក៏ត្រូវបានបញ្ចប់។
.........................................
«អូនទៅធ្វើជាមួយមិត្តភក្តិក៏បាន បងទៅធ្វើការងាររបស់បងចុះ» បូណាក៏ប្រាប់ទៅរាងខ្ពស់ទាំងទាញដៃរបស់គេមកក្រសោបស្រាលៗ។
«អត់ទេ ថ្ងៃនេះបងទំនេរបងអាចកំដរអូនបានណា»
«តែអូនក្រែងចិត្តបង»
«មិនអីទេ»
«ចាស៎» គេក៏ប្រញាប់ដើរទៅបើកទ្វារអោយនាងក្រមុំបន្ទាប់មកគេក៏បានដើរទៅបើកឡានចេញទៅសាកលវិទ្យាល័យរបស់រាងស្តើង។
«សួស្តីបូណា» មិត្តភក្តិប្រុសរបស់រាងស្តើងក៏ដើរមកទាំងញញឹមហើយក៏លើកដៃទៅអង្អែលស្មារបស់រាងស្តើងធ្វើអោយអិនសរតាមមើលទាំងមិនពេញចិត្តតែគេមិនបានបង្ហាញអោយឃើញទេ។
«ចា៎....ចុះគ្នាយើងពេលណាមក?» រាងស្តើងក៏សួរទៅកាន់មិត្តរបស់នាង។
«អ៎...បន្តិចទៀតពួកគេមកដល់ហើយ»
«ហឹម» ចំណែកអិនសរវិញក៏បានសម្លឹងមើលបុរសម្នាក់នោះទាំងមិនពេញចិត្ត។
«បងប្រច័ណ្ឌមែនទេ?»
«អត់ទេ ប្រច័ណ្ឌអីមិត្តរបស់អូននឹង»
«អេ....បូណាឯងជួយពិនិត្យកន្លែងដែលយើងធ្វើបន្តិចមើលតើត្រឹមត្រូវឬអត់?» មិត្តរបស់នាងក៏ខិតចូលទៅក្បែររាងស្តើង ស្រាប់តែពេលនោះរាងមាំក៏ស៊ូកដៃក្រសោបចង្កេះនាងតូចនឹងទាញចង្កេះនាងតូចមកក្បែរគេ។
«ក្រែងថាមិនប្រច័ណ្ឌ» នាងក្រមុំវិញក៏ញញឹមចេញមក បន្តិចក្រោយមកមិត្តភក្តិរបស់នាងក៏មកបន្ទាប់គ្នាហើយពួកគេក៏នាំគ្នាកិច្ច។
«នេះបូណាញ៉ាំភេសជ្ជៈសិនទៅ» កម្លោះម្នាក់នោះក៏បានហុចទឹកក្រូចអោយរាងស្តើង តែនាងក្រមុំបានត្រឹមតែមើលកែវទឹកក្រូចនោះ ។
«បូណាមានហើយ» អិនសរក៏ឆ្លើយជំនួស ហើយគេក៏យកទឹកក្រូចដែលគេបានផឹកហុចអោយនាងក្រមុំ។
«ជុប» ពេលនាងផឹកទឹកក្រូចនោះហើយរាងមាំក៏បានខិតទៅថើបថ្ពាល់របស់នាង វាជារឿងធម្មតាដែលព្រោះថានាងមិនបានលាក់បាំងមិត្តរបស់នាងឡើយថាអិនសរជាងសង្សាររបស់នាង។
......................................................................
ក្រឡែកមកមើលគូស្នេហ៍តួឯករបស់យើងឯនេះវិញចាប់តាំងពីថ្ងៃដែលត្រូវរូវគ្នាវិញហើយគឺថាផ្អែមល្ហែមមិនអោយឃ្លាតពីគ្នាឡើយ។ ហើយពួកគេទាំងពីរក៏បានត្រឡប់មកធ្វើការងាររបស់គេនៅប្រទេសកូរ៉េវិញដូចគ្នា។
«អូនសម្លាញ់» ឆេយ៉ុងដែលកំពុងតែឈររៀបចំទៅធ្វើការក៏ហៅប្រពន្ធរបស់ខ្លួនទាំងខ្លួនកំពុងតែសម្លឹងមើលរូបរាងកាយរបស់ខ្លួននៅក្នុងកញ្ចក់។
«លឿនឡើងបងប្រញាប់ទៅក្រុមហ៊ុនផង» នាងក្រមុំវិញគេតែពីគេងនៅលើគ្រែមិនខ្ចីធ្វើតាមគេឡើយ។
«នេះ....ចំមែនក្បាលខូចបងអោយយកទូរស័ព្ទអោយបងបន្តិច» រាងមាំក៏ក្រវីក្បាលហើយក៏ដើរទៅយកទូរស័ព្ទនៅលើក្បាលដំណេកដោយត្រូវអោនចុះក្បែរនាងក្រមុំ។
«អ្ហឹក» ក្មេងកំហូចតូចជានាងក្រមុំក៏បានលើកដៃទៅទាញក្រវ៉ាត់ករបស់ឆេយ៉ុងទាំងស្នាមញញឹមដែលទាក់ទាញចិត្តរបស់គេធ្វើអោយគេញញឹមចេញមកសម្លឹងមើលកែវភ្នែករបស់នាង។
«នេះមិនគិតអោយបងទៅធ្វើការទេ?»
«បងចង់ទៅក៏ទៅអូនមិនបានឃាត់ឯណា» ដៃរបស់នាងក៏បង្អូសមកអង្អែលផែនទ្រូងរបស់គេរួចហើយក៏ប្រឡេះឡេវអាវរបស់គេមួយគ្រាប់។
«បងគិតថាក្រុមហ៊ុនទុកអោយបងងស៊ូទៅមើលមួយថ្ងៃចុះ» អ៊ុប!! និយាយចប់គេក៏បានអោនចុះទៅគ្រប់គ្រងបបូរមាត់នាងភ្លាមៗទាំងមានការសហការគ្នាយ៉ាងសកម្ម នាក្រមុំក៏បានប្រឡេះឡេវអាវរបស់គេម្តងមួយៗទៀតរហូតដៃ ម្រាមដៃបន្លាក្រូចក៏អង្អែលទ្រូងគេយ៉ាងស៊ីអារម្មណ៍ទាំងបបូរមាត់នៅជាប់រវល់បឺតជញ្ជក់គ្នាមិនអោយរបេះឡើយ។ សង្គ្រាមក៏បានកើតឡើងទាំងព្រឹកគឺថាម្នាក់ៗគ្មានបានទៅធ្វើការអ្វីឡើយ ។ ពេលវេលាថ្ងៃថ្មីបានមកដល់រាងមាំក៏បាននាំនាងក្រមុំទៅកន្លែងមួយដោយមិនបានប្រាប់អោយនាងដឹងមុនឡើយ នាងក៏មិនចំឡែកចិត្តដែរព្រោះគិតថាគេនាំនាងទៅដើរលេងហើយមើលទៅ។ ការធ្វើដំណើរត្រូវបានចំណាយពេល៣០នាទីទើបពួកគេទាំងពីរបានធ្វើដំណើរមកដល់កន្លែងមួយដែលមានឩទ្ធម្ភាគចក្រមួយ។
«នេះនាំអូនមកជិះមើលទេសភាពមែនទេ?»
«ចាស៎...តោះឡើងទៅ» គេក៏កាន់ដៃនាងតូចហើយក៏ឡើងទៅខាងលើ។ ចំណែកផាយឡុតក៏បានបញ្ជាឩទ្ធម្ភាចក្រមួយនោះអោយហោះឡើងទៅលើ។ នាងក្រមុំក៏ញញឹមយ៉ាងមានក្តីសុខព្រោះថានាងអាចមើលឃើញទេសភាពដែរនៅខាងក្រោយមានទាំងអគាតូចធំ ផ្ទះ បឹង ទន្លេជាមួយដើម ។
«អូនមើលទៅកន្លែងនោះមើលជាកន្លែងណាទៅ?» គេក៏ចង្អុលប្រាប់ជេននីអោយមើលតាមដៃគេ ។
«សមុទ្រ» នាងក៏បានព្យាយាមរកនឹក
«អ៎..ជាផ្ទះរបស់បងនោះអី»
«ចាស៎...តែថាមើលតែផ្ទះនោះបានហើយកុំនឹកដល់រឿងពីមុនណា» គេនិយាយទាំងលើកដៃនាងក្រមុំមកថើបដើម្បីលោមនាងមិនអោយនឹកដល់រឿងដែលគេធ្លាប់ធ្វើអាក្រក់ដាក់នាង។ ពួកគេទាំងពីរបានចំណាយពេលអស់រយះពេលជិត៤ម៉ោងដើម្បីមើលទេសភាពដ៏ស្រស់ស្អាតទាំងនៅក្នុងទីក្រុងនិងតំបន់ភ្នំក៏ដូចជាសមុទ្រជាដើម។ប៉ុន្តែវាមិនយូរនោះទេសម្រាប់ពួកគេទាំងពីរព្រោះថាវាជាពេលវេលាដ៏មានក្តីសុខ។ មិនយូរឩទ្ធម្ភាគចក្រមកធ្វើដំណើរដើម្បីចុះចតនៅលើវាលស្មៅដែលពួកគេទាំងពីរស្គាល់យ៉ាងច្បាស់គឺជាដីដែលនៅផ្ទះចំការមានទាំងព្រៃភ្នំ ប៉ុន្តែនាងក្រមុំបានព្យាយាមមកមើលក្រោមព្រោះថានាងមើលឃើញការរៀបចំយ៉ាងស្រស់ស្អាត ដោយមានផ្កា ដែលរៀបចំសម្រាប់ក្នុងកម្មវិធីពិសេសអ្វីមួយ មើលយូរទៅនាងក៏ស្រាប់តែក្រឡែកឃើញសមាជិករបស់នាងទាំងអស់ហើយក៏មានគ្រួសាររបស់ឆេយ៉ុងដូចគ្នា។ មានទាំងការរៀបចំមានទាំងឆាកដែលមានរៀបចំដោយស្បៃសស្តើង ហើយក៏មានស្រទាប់ផ្ការៀបចំជាផ្លូវ នាងក្រមុំអាចមើលឃើញយ៉ាងច្បាស់។ ពេលចុះជិតដល់ខាងក្រោមនាងក៏បានមើលឃើញអក្សរច្បាស់តែម្តង Will U marry me again , Be my wife forever ។ពេលនេះទើបនាងដឹងថាហេតុអ្វីបានជាគេអោយនាងតែងខ្លួនស្អាតដូចជាកូនក្រមុំ។
«រៀបការជាមួយនឹងបងម្តងទៀតណា»ពេលដែលឩទ្ធម្ភាគចក្រចុះដល់ខាងក្រោមរាងមាំក៏បាននិយាយពាក្យនេះចេញមកទាំងលើកស្បៃទៅដាក់នៅលើក្បាលរបស់នាងតូចប្រៀបដូចជាកូនក្រមុំអញ្ចឹង។
«ចា៎» នាងក្រមុំក៏តបទាំងញញឹមលាយជាមួយនឹងទឹកភ្នែក។ ពេលដែលចុះមកក្រោមគេក៏ហុចដៃអោយរាងស្តើងចុះមកក្រោម។ គេបាននាំនាងតូចយកទៅអោយគ្រួសារបស់នាងហើយគេក៏ទៅឈររងចាំនាងតូចនៅផ្លូវដើរដែលក្រាលដោយស្រទាប់ផ្កា។
«ប៉ានិងម៉ាក់ប្រគល់កូនស្រីអោយកូនហើយណាមើលថែនាងអោយល្អ» អ្នកដែលជាម្តាយនិងឳពុកក៏បានកាន់ដៃរបស់រាងស្តើងអោយទៅគេ។
«ចាស៎»
«កូនក៏ត្រូវមើលថែកូនស្រីរបស់ម៉ាក់ដូចគ្នា»
«ចាស៎..ម៉ាក់កូនឹងធ្វើជាប្រពន្ធដ៏ល្អនិងនៅក្បែរគាត់មួយជីវិត» ឆេយ៉ុងវិញក៏ញញឹមទាំងទឹកភ្នែកដោយទាញនាងតូចមកអោបហើយគេក៏បានថើបថ្ងាស់របស់នាងនៅចំពោះមុខសាច់ញាតិទាំងសងខាង។ គ្រួសាទាំងពីរក៏ឈរអមផ្លូវសំដៅទៅឆាកដែលបានរៀបចំជាមួយនឹងពាក្យសុំរៀបការ។ ស្រទាប់ផ្កាក៏ត្រូវបានបោះដើម្បីជូនដំណើរពួកគេទាំងពីរ ។ ទាំងលីសា ជីស៊ូ អិនសរ បូណានិងប៉ាម៉ាក់ទាំងសងខាងគឺមកជុំគ្នាទាំងអស់។ ពេលទៅដល់លើឆាករាងមាំក៏បានទាញយកប្រអប់ចិញ្ចៀនដែលដាក់នៅលើតុត្រៀមរួចជាស្រេច។
«ប្រើចិញ្ចៀនចាស់ក៏បានវានៅនឹងអូនតើ» គេក៏បានក្រឡែកឃើញនាងពាក់ចិញ្ចៀននោះ គេក៏បានដោះវាចេញពីដៃរបស់នាងក្រមុំហើយក៏ក្រវាស់ចោលបាត់។
«ចិញ្ចៀនមួយនេះវាមិនសក្តិសមឡើយ ព្រោះវាមានរឿងមិនល្អដូច្នេះប្រើមួយគូនេះវិញវាកើតចេញពីក្តីស្រឡាញ់ទាំងសងខាង។» គេក៏ស៊ូកចូលក្នុងដៃរបស់នាងតូច ហើយនាងក៏បានបំពាក់អោយគេដូចគ្នា។
«ពួកយើងរៀបការរួចហើយបងមិនបាច់ធ្វើដល់ថ្នាក់នឹងក៏បាន»
«តែវាក៏ធ្វើអោយអូនរំភើបដើម្បីមនុស្សបងស្រឡាញ់បងធ្វើបាន..ជុប» និយាយចប់គេក៏អោនចុះទៅថើបដៃនាងតូចយ៉ាងយូរនៅចំពោះមុខគ្រួសាររបស់ពួកគេ។
«អូនស្រឡាញ់បង»
«បងក៏ស្រឡាញ់អូន»
«អូនសន្យានឹងមើលថែនិងរស់នៅក្បែរបងរហូតទៅ»
«អរគុណអូនដែលស្ម័គ្រចិត្តនៅក្បែរបង បងសន្យាមើលថែអូននិងផ្តល់នូវអ្វីដែលជាសេចក្តីសុខដល់អូនរាល់ថ្ងៃ» ពាក្យពេចន៍ផ្អែមល្ហែមក៏បានបង្ហើបចេញពីបបូរមាត់ទាំងពីរនាក់។
«អូនក៏និងផ្តល់ក្តីសុខអោយបងរាល់ថ្ងៃ»
«ជុប» គេក៏បានអោនទៅថើបថ្ពាល់នាងតូចយ៉ាងយូរចំណែកអ្នកដែលឈរមើលក៏ញញឹមមើលពួកគេយ៉ាងមានក្តីសុខ។
«ក្តីសុខរបស់បងគឺជាអូន មានអូនវាជាសេចក្តីសុខរបស់បង ការមើលថែអូនក៏ជាសេចក្តីសុខរបស់បង ហើយការធ្វើអោយអូនសប្បាយចិត្តវាជាក្តីសុខបង។ ទោះបងមិនមែនជាព្រះអង្គម្ចាស់តែបងនិងធ្វើអោយអូនដូចជាព្រះនាងដែលមានសំណាងជាងគេ»
«បងអាចមិនមែនជាព្រះរាជបុត្រចំពោះគេ តែសម្រាប់អូនបងជាព្រះជាបុត្ររបស់អូន...សឺត» នាងតូចក៏ងើយទៅថើបគែមបបូរមាត់គេ។ អ៊ុប!! បបូរមាត់រាងស្តើងក៏ត្រូវបានគ្រប់គ្រងដោយបបូរមាត់រាងមាំយ៉ាងផ្អែមល្ហែមដៃក៏ក្រសោបចង្កេះនាងជាប់ ស្នាមថើបដ៏រ៉ូមែនទិចនិងមានក្តីសុខធ្វើអោយអ្នកដែលឈរមើលក៏ញញឹមមើលទៅពួកគេដូចគ្នា ។ នេះហើយវាជាសេចក្តីសុខពិតប្រាដកដែលយើងអាចប្រើជីវិតជាមួយនឹងមនុស្សដែលយើងស្រឡាញ់ពិតប្រាដកហើយត្រូវបានមនុស្សជុំវិញខ្លួនក៏ទទួលស្គាល់ស្នេហាពួកគេទៀត។ ចាប់តាំងពីពេលនោះមកអ្នកទាំងពីរក៏បានប្រើប្រាស់ជីវិតគូរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខដោយគ្មានការខ្មាស់អៀននិងបង្ហាញវាចេញទៅខាងក្រៅឡើយ។
        ..........        ............           ...........      .........
        រឿងចិត្តស្នេហ៍បង្ខំបេះដូងចប់ដោយបរិបូណ៌ សូមទោសចំពោះកំហុសឆ្គងលើពាក្យពេចន៍មិនសមរម្យនិងកំហុសដោយអចេតនា។ អេដមីនសូមជូនពរអោយអ្នកទាំងអស់គ្នាជួបតែសំណាងល្អ និងសុខភាពល្អ។

You've reached the end of published parts.

⏰ Last updated: Mar 17 ⏰

Add this story to your Library to get notified about new parts!

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now