Part 23

88 4 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី២៣
  នៅក្នុងក្រុមហ៊ុនរាងមាំត្រូវមកធ្វើការជារៀងរាល់ថ្ងៃហើយក៏មានបុគ្គលិកខ្លះក៏មានការអាណិតដល់ចៅហ្វាយរបស់ខ្លួនជាពន់ពេក មិនគួរណាចៅហ្វាយរបស់ខ្លួនត្រូវធ្លាក់ខ្លួនមកធ្វើការដ៏តូចតាចនៅក្នុងក្រុមហ៊ុនសោះ។ ប៉ុន្តែគ្រប់បុគ្គលិកទាំងអស់រាងមាំបានហាមមិនអោយពួកគេនិយាយចេញទៅខាងក្រៅឡើយព្រោះខ្លាចដឹងដល់បងស្រីនិងប្អូនស្រីរបស់ខ្លួន។ ប៉ុន្តែភាគច្រើនគឺសុទ្ធតែជាបុគ្គលិកថ្មីដែលជេននីបានរើសមក។
«សូមអញ្ជើញអ្នកនាង» ជេននីបានចូលមក្រុមហ៊ុនក្នុងដៃមានកាន់កែវកាហ្វេជាមួយនឹងអថិជនរបស់នាង។ កំពុងតែដើរនិយាយជាមួយនឹងភ្ញៀវសុខៗជេននីក៏ធ្វើអោយកែវកាហ្វេជ្រុះពីលើដៃធ្វើអោយក្រពុបនៅលើការ៉ូ។
«អួយ.....ចាំខ្ញុំទៅយកអីមកជូតណា» លេខារបស់នាងក៏ប្រញាប់ប្រាប់ទៅនាងបម្រុងនឹងរត់ទៅរកប្រដាប់ជូតការ៉ូមកជូតហើយស្រាប់តែជេនឃាត់គេមុន។
«មិនបាច់ទេ ក្រុមហ៊ុនយើងមានអ្នកអនាម័យដែរតើ» ជេននីនិយាយដោយសម្លឹងមើលទៅឆេយ៉ុងដែលកំពុងតែជូតការ៉ូនៅក្បែរនោះ។
«ជួយទៅជូតកន្លែងនោះផងណា» ជេននីជាអ្នកដែលដើរទៅហៅគេដោយខ្លួនឯងតែម្តង។
«ខ្ញុំទើបតែជូតមុននឹងទេ»
«ចៃដន្យខ្ញុំកាន់កែវកាហ្វេមិនប្រយ័ត្នកក៏ធ្លាក់ចុះធ្វើអោយប្រលាក់»
«នាងជាអ្នកធ្វើក៏ធ្វើខ្លួនឯងទៅ» រាងមាំនិយាយដោយសម្លក់មុខរបស់ជេននី។
«ក្រែងជាតួនាទីរបស់នាងមិនអញ្ចឹង»
«ខ្ញុំមិន...»
«មិនធ្វើក៏បានតែគិតខ្លួនឯងទៅថានឹងមានអ្វីកើតឡើង» ដោយមិនចង់និយាយច្រើននាងក៏កាន់ប្រដាប់ជូតការ៉ូទៅជូតធ្វើមិនដឹង ធ្វើអោយជេននីឈរញញឹមម្នាក់ឯងយ៉ាងមានក្តីសុខបំផុត។
«តោះ...ចាំខ្ញុំនាំលោកទៅមើលរថយន្ត»
«បាទ»
«ត្រូវហើយលឺថាលោកចង់ទិញគ្រឿងអលង្ការជូនប្រពន្ធមែនទេ?» ជេននីក៏សួរទៅបុរសដែលជាអតិថិជននោះ។
«បាទ...ខ្ញុំក៏ថារកទៅរកមើលនៅក្រុមហ៊ុនអ្នកនាងដែរព្រោះមានគ្រឿងអលង្ការស្អាតៗ។ អ្នកនាងពិតជាពូកែណាស់នៅក្មេងប៉ុន្តែមានអាវជីកម្មច្រើនយ៉ាងនេះ»
«ហឹស....ហឹស...សរសើរពេកហើយ» គ្រប់ការសន្ទនារបស់គេធ្វើអោយឆេយ៉ុងក្តាប់ដៃយ៉ាងណែន គេមិនមែនប្រច័ណ្ឌនឹងនាងឡើយប៉ុន្តែជាអារម្មណ៍ដែលខឹងចងគំនុំនិងនាងច្រើនជាង ។ ធ្វើការអស់រយះពេលជាច្រើនម៉ោងធ្វើអោយគេអស់កម្លាំងជាខ្លាំងព្រោះគេមិនធ្លាប់ធ្វើការនេះពីមុនមកឡើយ។ គេក៏ចូលទៅកន្លែងញ៉ាំអាហារមិនទាន់ទាំងត្រង់មាត់ផងក៏ស្រាប់តែទូរស័ព្ទរបស់គេក៏ត្រូវរោទិ៍ឡើងឃើញថាជាលេខរបស់ជេននី។
«ទូតៗ» គេក៏ចុចបិតរួចហើយក៏ប្លុកលេខនាងចោលតែម្តង។ មិនតែប៉ុណ្ណោះគេក៏បានចូលទៅប្លុកគ្រប់បណ្តាញសង្គមរបស់នាងចេញមិនអោយនាងទាក់ទងមកគេបានឡើយ។
«ខ្លាំងដៃណាស់ណ៎.....ផាក ឆេយ៉ុង» រាងស្តើងក្តាប់ទូរស័ព្ទយ៉ាងណែនខឹងនឹងគេជាខ្លាំងដែលហ៊ានធ្វើបែបនេះដាក់នាង។
«នេះកំំពុងតែប្រលែងលេងជាមួយនឹងភ្លើងហើយណា» រាងស្តើងនិយាយដោយក្តាប់ទូរស័ព្ទរបស់នាងយ៉ាងណែន។ ចុងក្រោយនាងក៏សម្រេចចិត្តក្រោកចេញពីបន្ទប់របស់ខ្លួនដោយមុខក្រញូវ។
«ឃើញឆេយ៉ុងទេ?» រាងស្តើងក៏សួរបុគ្គលិកនៅទីនោះ
«គាត់នៅកន្លែងញ៉ាំអាហារអ្នកនាង»
«ចាស៎» និយាយចប់ហើយរាងស្តើងក៏បានដើរសំដៅទៅរកកន្លែងញ៉ាំអាហារ ក៏ឃើញថារាងមាំកំពុងតែអង្គុយញ៉ាំនៅទីនោះពិតមែន។
«ហេតុអ្វីមិនលើកទូរស័ព្ទខ្ញុំ?» កំពុងតែញ៉ាំអាហារយ៉ាងឆ្ងាញ់ក៏ស្រាប់តែគេត្រូវទម្លាក់ស្លាបព្រាចុះបែរទៅរកម្ចាស់សំនួរដែលកំពុងតែឈរសម្លឹងមើលគេដូចចង់ស៊ីសាច់។
«មិនចង់លើក»
«មានសិទ្ធិអី ក្រែងពេលនេះជាកូនចៅរបស់ខ្ញុំទេតើ»
«ម៉ោងការងារខ្ញុំអាចលើក ប៉ុន្តែពេលនេះជាម៉ោងសម្រាករបស់ខ្ញុំ។ ណាមួយមនុស្សមិនសំខាន់ខ្ញុំមិនចង់លើក» ឆេយ៉ុងនិយាយដោយទាញយកកែវទឹកមកផឹក។
«បានហើយដល់ម៉ោងចូលធ្វើការវិញហើយ» នាងតូចក៏ទាញយកកែវទឹកដែលគេទើបនឹងលើកមកផឹកមិនទាន់ទាំងអស់ផងធ្វើអោយក្រពុបពេញហ្នឹង។
«ការងារចាប់ផ្តើមម៉ោង១កន្លះ នេះទើបម៉ោង១២កន្លះទេ»
«តែខ្ញុំមានការងារអោយនាងធ្វើ»
«ខ្ញុំមិនទៅ ខ្ញុំត្រូវការសម្រាកព្រោះមិនទាន់ដល់ម៉ោង»
«មានសិទ្ធិមកប្រកែក»
«សិទ្ធិរបស់ខ្ញុំ មនុស្សគ្រប់គ្នាតែងតែមានសិទ្ធិ។ ហើយបុគ្គលិកក៏មានសិទ្ធិរបស់ពួកគេ នាងជាអ្នកគ្រប់គ្រងទាំងមូលគួរតែយល់ដឹងពីច្បាប់ការងារ» រាងមាំក៏បានទាញកន្រ្តាក់រាងកាយរបស់ជេននីមកក្បែរនឹងសម្លក់នាង។
«អួយ.....»រាងស្តើងក៏ស្រែកបន្តិចតែក៏បិតមាត់វិញព្រោះតែភាពឈឺចាប់ដោយសារតែគេបានច្របាច់ដៃរបស់នាងយ៉ាងខ្លាំងស្ទើរតែបាក់ដៃបាត់ទៅហើយ។
«យ៉ាងម៉េចឈឺចាប់ហ៎?»
«ហឹស...ហឹស....ឈឺចាប់ត្រឹមតែដៃវាមិនស្មើរនឹងនាងឡើង ឈឺចិត្តនោះអីវាពិបាកជាងខ្ញុំទៅទៀត» នាងក្រមុំនៅតែព្យាយាមនិយាយឌឺដងជាមយយនឹងគេដោយមិនខ្លាចរអាឡើយ ។
«ទៅរៀបបន្ទប់ធ្វើការរបស់ខ្ញុំ»
«ខ្ញុំមិនទៅ» រាងមាំនៅតែបដិសេធ
«ក្រែងធ្លាប់ជាបន្ទប់របស់នាងទេតើ?»ព្រោះធ្លាប់ជាបន្ទប់របស់គេនឹងហើយទើបគេមិនចង់ទៅ។
«អូខេ មិនទៅក៏បានខ្ញុំនឹងប្រាប់រឿងនេះដល់បងស្រីរបស់នាង ហើយលុយសម្រាប់បង់ដៃសាកលរបស់ប្អូននាងក៏ត្រូវដកចេញ»
«ហឹស» រាងមាំក៏បានរុញនាងក្រមុំចេញដោយមុខក្រញូវហើយក៏ដើរចេញពីនាង ប៉ុន្តែការដើរចេញនោះមិនមែនមានន័យថាគេបដិសេធមិនធ្វើនោះទេ គឺគេដើរសម្តៅទៅបន្ទប់ការងាររបស់ជេនតែម្តង។
«ហឹស....ហឹស...ចុងក្រោយនាងក៏គេចមិនបាន» ជេននីបានឈរមើលដំណើររបស់ឆេយ៉ុងពីក្រោយដោយភាពពេញចិត្តនឹងការញញឹមចំអកដល់រាងមាំ។ ចូលមកដល់ក្នុងបន្ទប់ភ្លាមរាងមាំមិនទាន់បានសម្អាតឡើយគឺបានដើរមើលបន្ទប់ដែលធ្លាប់ជារបស់ខ្លួន ។ វាជាអ្វីដែលនាងបង្កើតឡើងដោយខ្លួនឯង ។ ត្រឹមត្រូវណាស់នាងបានត្រឹមតែឈរសម្លឹងមើលវា ព្រោះថាជាកម្លាំងញើសឈាមរបស់គេពិតៗដោយគ្មានការជ្រុំជ្រែងពីបងឬគ្រួសារឡើយ។ ទោះបីជាគេជាកូនអ្នកមានពិតមែនតែប៉ាម៉ាក់គេបង្រៀនគេអោយចេះតស៊ូមករហូត។ ឆេយ៉ុងបានត្រឹមតែមើលវាហើយក៏ញញឹមសោកស្តាយរបស់ទាំងអស់នេះ មិនគួរណាគេល្ងង់អោយមនុស្សស្រីពិសពុលដូចជាជេននីបោកប្រាស់គេបានសោះ។
«នឹកបន្ទប់មួយនេះឬ?» ជេននីចូលមកដល់ក៏សួរដោយចំអកដាក់គេ។ តាមពិតបន្ទប់នេះគ្មានអ្វីត្រូវរៀបឡើយគឺនាងគ្រាន់តែធ្វើអោយគេឈឺចាប់តែប៉ុណ្ណោះ។
«មិនអីទេ ខ្ញុំមិនចិត្តអាក្រក់ទេណាហោចណាស់ក៏ខ្ញុំអោយនាងចូលមកសម្អាតនៅទីនេះដែរដើម្បីកុំអោយនាងមានអារម្មណ៍ថានឹកនាវា »
«នាងបិតមាត់នាងទៅ ខ្ញុំមិនចង់លឺអ្វីទាំងអស់»
«ហឹស...ហឹស....ក្រែងបបូរមាត់មួយនេះឆេយ៉ុងក៏ធ្លាប់....»
«បានហើយ បិតមាត់ពីមុនខ្ញុំល្ងង់ដែលលង់ជឿនាង ។ ពេលនេះគ្មានផ្លូវឡើយខ្ញុំស្អប់មនុស្សលាក់ពុតដូចជានាងណាស់ ពិសពុលដូចសត្វអសេរពិស» ពាកសម្តីរបស់គេស្តាប់ទៅវាគួរអោយឈឺចាប់តែជេននីបែរជាឈរញញឹមទៅវិញ។
«កុំឈរជេរខ្ញុំអោយហត់អី ឆាប់សម្អាតបន្ទប់ទៅ» និយាយចប់រាងស្តើងក៏ដើរទៅធ្វើការងាររបស់នាងបាត់ទុកអោយរាងមាំធ្វើការងាររបស់គេ។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now