Part 43

47 2 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៤៣
  «ចង់ធ្វើអី?» រាងមាំសួរទាំងសម្លឹងមើលដៃរបស់រាងស្តើងដែលកំពុងតែដាក់នៅលើទ្រូងរបស់គេដែលបានប្រឡេះឡេវអាវមួយគ្រាប់ដែលកាន់តែបង្ហាញភាពស្រស់សង្ហារ។
«រំលោភប្តីខ្លួនឯង» នាងតូចនិយាយដោយធ្វើទឹកមុខស៊ិចស៊ីជាមួយនឹងការខាំមាត់សម្លឹងមុខរបស់គេ។
«ដកដៃចេញមិនចេះខ្មាស់សូហ្វៀឡានទេ?» រាងមាំនិយាយទាំងសម្លក់គេ។
«អួយ....ខ្មាស់អីនេះនៅទឹកដីអូស្ត្រាលីមិនមែននៅកូរ៉េណាឯគេមិនប្រកាន់ទេ បងក៏ដឹងព្រោះបងមកនៅទីនេះយូរហើយ» នាងតូចនិយាយទាំងដៃបានព្យាយាមលូកចូលក្នុងអាវរបស់គេគេកាន់តែខ្លាំង។
«ដកដៃចេញ»
«អត់ដកទេ ព្រោះកំពុងតែលង់នឹងភាពសង្ហារបស់ប្តី...មកតែងខ្លួនអីបែបនេះគួរតែចាក់សោក្នុងផ្ទះទើបត្រឹមត្រូវ»
«ជុប» នាងក្រមុំក៏បានងើយទៅរកកញ្ជឹងករបស់គេយ៉ាងយូរគឺនាងបានថើបកញ្ជឹងករបស់គេរហូតដល់មានស្នាមជាំនៅលើករបស់គេ។
«អួយ....អូនធ្វើអីហ្នឹង...ស្លាប់ហើយនេះមានស្នាមទេ?»
«មាន» តាមពិតគឺនាងមានបំណងច្បាស់ណាស់គឺបំណងចង់បន្សល់ទុកស្នាមលើកញ្ចឹងករបស់គេ។ មិនយូរប៉ុន្តែរថយន្តរបស់ពួកគេក៏ធ្វើដំណើរទៅដល់មុខកម្មវិធីគឺថារាងមាំបានចុះពីលើឡានដោយមិនចាំនាងក្រមុំសោះ ប៉ុន្តែនាទីនេះហើយនាងត្រូវតែមុខក្រាស់បន្តិចហើយបើមិនអញ្ចឹងទេស្រីដទៃនឹឹងដណ្តើមប្តីគេនាងទៅបាត់ឥឡូវ។
«Hi, Good event Rose» មនុស្សស្រីជនជាតិអ៊ឺរ៉ុបម្នាក់បានដើរមករករាងមាំព្រមទាំងអោបនឹងទទួលស្វាគមន៍គ្នាតាមបែបអ៊ឺរ៉ុបដោយដាក់ថ្ពាល់ក្បែរៗគ្នា។
« អួយ...ភ្លេចខ្លួនមិនបានមនុស្សស្រីម្នាក់នោះក៏ដូចគ្នាឃើញប្តីខ្ញុំសង្ហាបន្តិចមិនបាន» នាងក្រមុំខាំមាត់ទាំងខឹងរួចហើយនាងក្រមុំប្រញាប់ចូលទៅរកគេភ្លាម។
«How are u?»
«I’m great! Nice to meet you again» រាងមាំនិយាយទាំងញញឹមដាក់មនុស្សស្រីម្នាក់នោះទាំងញញឹម។
«I’m really falling in love with your fashion » មនុស្សស្រីម្នាក់នោះនិយាយទាំងញញឹមនឹងសម្លឹងមើលការតែខ្លួនរបស់នាង 
«ohh, ma darling» រាងស្តើងក៏ចូលមកយ៉ាងលឿនដោយប្រជ្រៀតចូលរហូតដល់មុខមនុស្សស្រីម្នាក់នោះចេញពីថយចេញស្ទើរតែខ្លួន។
«Who’s she?»
«Didn’t you hear? I called her ‘darling’ » មិនបាច់ចាំបាច់អោយរាងមាំតបជាមួយនឹងមនុស្សស្រីម្នាក់នោះឡើយគឺថានាងក្រមុំតបភ្លាមៗ ។
«I’m her wife» គឺថានាងក្រមុំតបជាមួយនឹងគេដោយមិនស្ទាក់ស្ទើរអ្វីបន្តិចឡើយ។ មិនត្រឹមតែនិយាយទេគឺថានាងតូចនេះណាក្រសោបអោបដៃគេជាប់ដូចជាខ្លាចគេមកដណ្តើមពីនាងអញ្ចឹង។
«បងក៏ដូចគ្នានេះប្រហែសបន្តិចមិនបាន» នាងតូចក៏បែរមកសម្លក់នឹងនិយាយតិចៗដាក់គេ។
«សួស្តី» មិនទាន់ទាំងដោះស្រាយចប់ផងមនុស្សស្រីម្នាក់បានផងមនុស្សស្រីម្នាក់ទៀតបានដើរមករកគេ។
«ចាស៎....សួស្តី» នាងក្រមុំប្រុងនឹងចូលទៅអោបឆេយ៉ុងទៅហើយប៉ុន្តែជេននីប្រញាប់ចូលមកពាំងយ៉ាងលឿន។
«ហឹស....ហឹស...» រាងមាំក៏បានត្រឹមតែញញឹមតែម្នាក់ឯងទាំងហួសចិត្ត។
«ឆេយ៉ុង»
«រ៉ាហ្សា» ពួកគេទាំងពីរឃើញគ្នាភ្លាមគឺថាដើរមកក្បែរគ្នាភ្លាមទាំងដៃមាកាន់កែវស្រាហើយក៏ជល់ជាមួយគ្នាមុននឹងលើកផឹក ។
«មកម្នាក់ទៀតហើយ» ជេននីក៏ដកដង្ហើមធំហើយក៏ចូលទៅក្បែរពួកគេភ្លាម។
«សួស្តី»
«ចាស៎សួស្តី» ជេននីតបទៅនាងក្រមុំវិញដោយទឹកមុខមិនសូវពេញចិត្តឡើយ។
«បងសាកញ៉ាំនំនោះមើល អូនញ៉ាំមុននឹងគឺឆ្ងាញ់ណាស់» នាងតូចក៏ប្រញាប់បង្វែររឿងដោយដួលនំទៅបញ្ចុកគេ ។
«នែ..ធំហើយនៅនំញ៉ាំប្រលាក់ដូចជាក្មេងទៀត»
ជុប!! នាងតូចមិនបានលើកដៃជូតមាត់អោយគេឡើយគឺថានាងក្រមុំងើយទៅថើបយកតែម្តង។
«នែ...ធ្វើអីដឹងខ្លួនទេ?»
«កំពុងតែថើបប្តីនោះអី» នាងតូចតបទាំងញញឹមដាក់គេវិញហាក់មិនបានខ្វល់ពីវត្តមានរបស់រ៉ាហ្សាឡើយ។ កំពុងតែឈរក្បែរគ្នាសុខៗស្រាប់តែកម្លោះជនជាតិអូស្រ្តាលីពីរនាក់បានដើរមកញញឹមដាក់ជេននី។
«សួស្តីស្រីស្អាត» កម្លោះទាំងពីរនោះក៏និយាយភាសាអង់គ្លេសជាមួយនឹងនាងជាមួយនឹងក្រសែភ្នែកបែបព្រាននារី។
«ចា៎» នាងតូចក៏តបតែមួយមាត់រួចហើយក៏បែរមុខទៅរកឆេយ៉ុងវិញព្រោះតែនាងមិនសូវខ្វល់ពីគេឡើយ។
«ខ្ញុំអាចសុំលេខអ្នកនាងបានទេ?»
«អ៎....គឺថាខ្ញុំមាន...»
«យកទូរស័ព្ទទៅវិញទៅ» ឆេយ៉ុងក៏ហុចទូរស័ព្ទទៅអោយគេវិញធ្វើអោយនាងក្រមុំញញឹមនឹងការហួងហែងរបស់គេហោចណាស់នាងក៏ដឹងថាគេការពារនាងដែរ។
«អ៎...បាទ...អញ្ចឹងជាការស្វាគមន៍អ្នកនាងញ៉ាំស្រាជាមួយនឹងពួកខ្ញុំមួយកែវទៅ» និយាយរួចគេក៏លើកដៃជាសញ្ញាដើម្បីហៅអ្នករត់តុលើកស្រាមក។
«ជល់មួយ» ជេននីប្រុងនឹងលូកដៃទៅយកស្រានោះផឹកទៅហើយប៉ុន្តែរាងមាំបានយកនឹងផឹកជំនួសនាង។ ក្រោយផឹករួចរាល់ហើយគេក៏បានចាប់ដៃរបស់ជេននីដើម្បីចេញពីកម្មវីធីព្រោះថាវាយប់ជ្រៅហើយ។
«អេ...ប្រញាប់ទៅណា? ខ្ញុំអោយអ្នកនាងខាងនេះផឹកមិនមែនជានាងទេ?»
«ខ្ញុំជាប្តីខ្ញុំផឹកជំនួសនាង អស់ចំងល់?» ឆេយ៉ុងក៏សួរទៅវិញ ។
«ចប់ហើយ» អ្នកទាំងពីរក៏បានមើលមុខគ្នា
«បានហើយ...ឆាប់ទៅបើមិនចង់មានបញ្ហា» អ្នកកម្លោះម្នាក់ទៀតក៏ប្រញាប់ទាញដៃពួកម៉ាកខ្លួនដើរចេញយ៉ាងលឿនដូចជាខ្លួនកំពុងតែធ្វើអ្វីដែលគួរអោយសង្ស័យអញ្ចឹង។
«ទៅវិញ» គេក៏បានទាញដៃនាងក្រមុំចេញពីកម្មវិធីទាំងមិនបានលាអ្នកណាទាំងអស់។
«បងកើតអី?» នាងក្រមុំក៏សួរគេដោយក្រសោបថ្ពាល់របស់គេពេលដែលទៅដល់ក្នុងឡាន។
«មិនបានកើតអីទេ ឃើញយប់ហើយចង់ត្រឡប់ទៅវិញ»
«ប្រច័ណ្ឌមែនទេ?» រាងស្តើងសួរទាំងក្រសោបមុខរបស់គេអោយមើលមកនាងចំមុខ។
«មិនបានប្រច័ណ្ឌទេ ព្រោះមិនត្រូវជាអ្វីនឹងគ្នាផង»
«អ្នកណាថាមិនត្រូវក្រែងអូនជាប្រពន្ធបងមិនអញ្ចឹង បើប្រច័ណ្ឌក៏ប្រាប់តាមត្រង់មក»
«គ្មានទេ គ្រាន់តែចង់ត្រឡប់មកវិញបើនៅអោយជេននិយាយជាមួយពួកគេស្មានតែបានត្រឡប់មកវិញ»
«ចឹងក៏ទុកអូននៅទីនោះហើយ»
«អូខេ..ចុះទៅវិញទៅចឹង»
«អេ....អត់ទេអូននិយាយលេងទេ» នាងក្រមុំប្រញាប់ក្រលាស់សម្តីភ្លាមរួចហើយក៏ចូលទៅអោបគេយ៉ាងណែន មិនយូរប៉ុន្មានពួកគេទាំងពីរក៏បានមកដល់បន្ទប់របស់ពួកគេវិញដោយរាងស្តើងបានចូលទៅងូតទឹកមុនចេញមកវិញជាមួយនឹងឈុតគេងយប់យ៉ាងស៊ិចស៊ី ។
«ឆេ...បងកើតអី?» គ្រាន់តែចេញមកដល់ភ្លាមគឺថានាងឃើញឆេយ៉ុងកំពុងអង្គុយដកដង្ហើមញាប់ទាំងមានញើសនៅលើថ្ងាស់។
«មិនដឹងទេ?»
  «ក្តៅណាស់» រាងមាំនិយាយទាំងដោះអាវក្រៅរបស់នាងចេញ ដៃព្យាយាមទាញបណ្តាច់ឡេវអាវរបស់ខ្លួនចេញ។
«បងទៅងូតទឹកសិនទៅ មោះចាំអូននាំបងទៅងូតទឹកណា» នាងបានព្យាយាមលើកគេទៅបន្ទប់ទឹក។
«អាការៈបែបនេះងូតទឹកវាមិនបាត់ទេ» រាងមាំនិយាយទាំងសម្លឹងមើលមុខរបស់នាងតូច។
«បងសម្តៅលើអ្វី?»
«ដោយសារតែជេននឹងហើយ បើបងមិនទៅផឹកស្រានោះប្រហែលជាមិនអីនោះទេ?»
«បងចង់និយាយថាក្នុងស្រានោះមាន......អ៊ុប» ប្រយោគបន្ទប់នាងមិនបាននិយាយចេញមកឡើយគឺថាគេបានទាញនាងក្រមុំមកថើបទាំងតក់ក្រហល់មិនអោយនាងក្រមុំរួចខ្លួនឡើយ ។ ចំណែកនាងក្រមុំវិញក៏មិនបានជំទាស់នឹងគេដែលគ្រាន់តែវាលឿនពេកនាងស្ទើរតែត្រៀមខ្លួនមិនទាន់មកបែបតក់ក្រហល់អីបែបនេះ។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now