Part 16

51 3 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី១៦
«មួយរយៈនេះដូចស្និទ្ធិស្នាលជាមយយនឹងមេដល់ហើយណ៎? យ៉ាងម៉េចចង់ឡើងតំណែងមែនទេ?» លីសាកំពុងតែឈរជួលជុល ជេមស៍ដែលជាមិត្តរួចការងារក៏បានដើរចូលមកព្រមទាំងនិយាយដៀមដាមគេ។
«....» គេនៅតែមិនខ្វល់បន្តការងាររបស់គេ ព្រោះមិនចង់មានរឿងជាមួយនឹងមនុស្សអត់ប្រយោជន៍ដូចជាគេ ។
«នែ!មិនលឺយើងនិយាយទេ?» គេក៏ចូលទៅទាញកអាវររបស់គេលីសាដើម្បីនិយាយគ្នា។
«ហើយយ៉ាងម៉េច?»
«នេះលឺថាអ្នកនាងនិងយកទៅធ្វើការនៅក្រុមហ៊ុនថ្មីរបស់គាត់ទៀតផង»
«ហឹម ហើយឯងចេះតែយ៉ាងម៉េច?» លីសាក៏សួរគេវិញ
«នេះគិតថាបានចៅហ្វាយស្និទ្ធិស្នាលជាមួយប៉ុណ្ណឹងនឹងឆាប់បានឡើងដំណែងឬ?»
«បើឡើងដំណែងមែនក៏ដោយសារការប្រឹងប្រែងរបស់ខ្ញុំមិនមែនដោយសារតែការអ៊ែបអបដែរ។ បើចង់អោយមេឡើងដំណែងឬក៏តម្តើងប្រាក់ខែឯងក៏គួរតែប្រឹងប្រែងធ្វើការមិនមែនដេកចាំច្រណែនអ្នកដទៃឡើយ។
«នាង!!ឌឹប» គេក៏បានស្ទុះទៅដាល់មុខរបស់លីសាមួយទំហឹងធ្វើអោយលីសាត្រូវដួលភ្លាមៗ។
«នេះស្អីហា៎...គិតថាខ្លួនឯងអស្ចារ្យឬ?បានជាមកនិយាយបែបនេះដាក់ខ្ញុំ។ គិតពីខ្លួននាងវិញទៅប្រុសមិនចំប្រុសស្រីមិនចំស្រី» លីសាក៏ក្រោកឈរមកវិញព្រមទាំងក្របួចកអាវរបស់គេ។
«ឌឹប» នាងក៏បានវៃគេវិញ
«ក៏គ្រាន់បើជាងឯង»
«ផឹប» គេក៏បានវៃលីសាវិញធ្វើអោយនាងត្រូវបែកមាត់ឈាម
«នែ....ឈប់ភ្លាម» ពេលនោះជីស៊ូនិងលោកពូជុនជេបានដើរមកឃើញ។
«គឺ..គឺលីសាជាអ្នកវៃខ្ញុំ» លីសាគេមិននិយាយអ្វីទាំងអស់គេបានត្រឹមតែឈរស្ងៀម ព្រោះថាគេមិនចូលចិត្តបកស្រាយអ្វីឡើយ។
«ផាច់» និយាយមិនទាន់ចប់ផងក៏ត្រូវពូជុនជេវៃក្បាលគេមួយដៃធ្វើអោយគេអង្អែលក្បាលគេញាប់ស្មេរ។
«នែ!យើងស្គាល់ឯងច្បាស់ ហើយក៏ស្គាល់លីសាដែរបើឯងមិនទៅរករឿងនាងក៏មិនធ្វើអីឯងដែរ»
«មកពីលោកពូកាន់ជើងនាង»
«ពូមិនបានកាន់ជើងព្រោះវាជាការពិត ឆាប់សុំទោសលីសាភ្លាម»
«ពូ»
«អាជេមស៍» ពេលលឺពូរបស់គេស្រែកបែបនេះហើយគេក៏សម្រេចចិត្តនិយាយសុំទោសគេទាំងមិនចង់។
«ហឹម» មិនសាំញ៉ាំច្រើនរាងមាំក៏បានដើរចេញបាត់ទៅព្រោះមិនចង់ស៊ាំញ៉ាំច្រើន។
«ធ្វើខ្លួនដូចចៅហ្វាយ» ជេមស៍ក៏លួចរអ៊ូតិចៗចំណែកជីស៊ូក៏បានឈរសម្លឹងមើលលីសាពីក្រោយរួចហើយក៏ដើរចេញទៅ។
«ទៅជួយហៅលីសាអោយខ្ញុំបន្តិច»  ពេលទៅដល់ក្នុងអូហ្វីសរបស់គេ គេក៏បានប្រើបុគ្គលិកម្នាក់ទៅហៅលីសាមកជួបគេ។
«ចាស៎» បុគ្គលិករបស់នាងក៏បានដើរទៅហៅលីសាមកអោយនាង។
«អ្នកនាងហៅខ្ញុំមកនិយាយរឿងមុននឹងមែនទេ?» រាងមាំនិយាយដោយឈរនៅមុខតុធ្វើការរបស់គេដោយទឹកមុខស្មើ»
«ដឹងដែរ?»
«វាដូចអ្វីដែលអ្នកនាងបានឃើញ»
«ខ្ញុំបាននិយាយអីហើយឬនៅ? ថាលីទៅវៃគេ»
«ទៅអង្គុយចុះទៅ» នាងក៏ប្រាប់អោយគេអង្គុយចុះនៅលើសាឡុងដែលមានប្រអប់ថ្នាំស្រេច នាងក៏បានធ្វើការងលាងបួសអោយគេដែលមានស្នាមបែកនិងឈាម។
«ខ្លួនជាស្រីហេតុអ្វីក៏ចូលចិត្តវាយតបបែបនេះ?» នាងនិយាយបណ្តើរហើយក៏យកសំឡីទៅជូតឈាមនិងលាងរបួសអោយគេ។
«បើនៅសុខៗគេមកវៃយើង យើងក៏វៃវិញទៅ» គេតបដោយមិនស្ទាក់ស្ទើរឡើង នាងក៏បានយកបង់មកបិតនៅលើមុខអោយគេ។
«ពេលវៃមិនឈឺទេ ចុះពេលនេះឈឺទេ?» រាងស្តើងនិយាយហើយក៏យកដៃទៅសង្កត់លើរបួសគេ។
«អ្ហាស...ឈឺណា»
«ក្រែងពូកែមិនអញ្ចឹង»
«នេះមករុញលើរបួសមានស្រាប់វាឈឺចឹងហើយ»
«ចេះដឹងឈឺដែរ»
«មនុស្សណា»
«ដោយសារឃើញថាជាមនុស្សគល់ឈើស្មានតែមិនចេះឈឺ បើធ្វើការជាមួយមួយឆ្នាំជាងហើយមិនដែលឃើញញញឹមឬនិយាយលេងសើចអីសោះ»
«យ៉ាងម៉េច?ចង់ឃើញមែនទេ តែថាដូចជាចាប់អារម្មណ៍ខ្ញុំដល់ហើយកំពុងតែលួងស្រឡាញ់ខ្ញុំមែនទេ?»
«មិនបានទេ គិតថាខ្លួនឯងនោះជាអ្វី?មនុស្សសោះកក្រោះបែបនេះគិតថាខ្ញុំស្រឡាញ់ឬ?»
«មិនគិតចង់សាកល្បងខ្លះទេ ថាមនុស្សសោះកក្រោះរសជាតិមិនធម្មតាឡើយតិចថាជាប់ចិត្ត» គេនិយាយចប់ក៏ច្រត់ដៃលើបង្ខាន់សាឡុងហើយក៏អោនមុខទៅរកនាងក្រមុំ តែនាងក៏ព្យាយាមថយខ្លួនចេញបន្តិចតែក៏ទាល់គេចមិនផុតព្រោះថាគេរៀបនឹងសង្កត់លើនាង។
«គឺ....អឺ....ខ្ញុំ» ពេលនេះនាងចប់ផ្តើមធ្វើអ្វីលែងត្រូវហើយដោយសារតែគេបានអោនមកកាន់តែជិតនាងក្រមុំ។
«អ៊ុប» នាទីបន្ទាប់គឺគេធ្វើដូចអ្វីដែលគេនិយាយពិតមែនគឺថាគេបានអោនចុះទៅថើបបូរមាត់របស់នាងយ៉ាងទន់ភ្លន់ធ្វើអោយនាងពិបាកនិងជំទាស់នឹងគេណាស់ នាងបានលើកដៃទាំងគូរបស់ខ្លួនទៅក្រសោបចង្កេះរាងមាំជាប់ព្រមទាំងតបស្នងទៅគេវិញយ៉ាងផ្អែមល្ហែម។
«អ្ហឹក» មួយស្របក់ទើបនាងដឹងខ្លួនមកវិញហើយក៏រុញគេចេញយ៉ាងលឿន។នាងក៏បានក្រោកទៅកន្លែងធ្វើការរបស់នាងបាត់។
«រួចរាល់ហើយ អាចទៅវិញបាន»
«ហឹម» ចប់ហើយគេក៏ដើរចេញទៅ។ ក្រឡែកមកមើលតួឯករបស់យើងឯនេះវិញថ្ងៃនេះនាងចេញពីធ្វើការដូចរាល់ដង ហើយបើកឡានចេញទៅផ្ទះវិញធម្មតាណាមួយនាងប្រញាប់ទៅរកស្វាមីនៅផ្ទះផង។
«អាឡូអូនចេញមកឬនៅ?» ចំណែករាងមាំវិញដោយចាំនាងក្រមុំយូរពេកគេក៏បានខលទៅសួរនាងក្រមុំ។
«អូនជិតដល់ហើយ មានអីពិសេសមែនទេ?»
«អូនដល់ណាហើយ»
«ដល់មុខផ្ទះហើយណា»
«ងឺត» កំពុងតែនិយាយគ្នាសុខៗស្រាប់តែនាងធ្លាក់ទូរស័ព្ទពីដៃសំឡេងចាប់ហ្វាំងក៏បានលឺដល់គេដូចគ្នា»
«ជេន...នេះអូនកើតអី?»
«បើមិនចង់ស្លាប់ឆាប់ចុះពីលើឡានភ្លាម តែរឹងទទឹងខ្ញុំបាញ់បំបែកក្បាលនាងហើយ» សំឡេងមនុស្សប្រុសបានស្រែកគម្រាមអោយនាងរាងស្តើងចុះ គឺថាគេស្តាប់បានទាំងអស់។
«អួយ..លែង....ខ្ញុំចុះខ្លួនឯងក៏បាន» សំឡេងរបស់នាងធ្វើអោយគេកាន់តែភ័យ គេប្រឹងហៅនាងពីក្នុងទូរស័ព្ទតែគ្មានសំឡេងតបឡើយ។

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now