ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី២២
«អូនកំពុងតែធ្វើអ្វី?ជេននី» រាងមាំសួរទៅនាងទាំងអារម្មណ៍ក្នុងខ្លួនស្ទើរតែគ្មានព្រោះតែគេស្ទើរតែមិនជឿ។
«ក្រុមហ៊ុនមួយនេះជារបស់ខ្ញុំហើយ»
«នេះមានន័យថាហេតុការថ្ងៃមុនសុទ្ធតែជាការសម្តែងរបស់អូន»
«ហឹស....ហឹស...ឆ្លាតណាស់ប្តីសម្លាញ់» នាងក្រមុំញញឹមបែបចំអកដាក់គេព្រមទាំងដើរទៅក្បែរជាមួយនឹងការអង្អែលថ្ពាល់របស់គេថ្នមៗ។
«ហ្ហឹ» រាងមាំក៏បានក្រវាសដៃរបស់នាងចេញដោយក្តីឈឺចាប់បំផុត ពេលនេះក្តីស្រឡាញ់របស់គេត្រូវបានរលាយដោយសារទង្វើររបស់នាង។
«ហឹស....ហឹស...ឈឺចាប់ហ៎»
«ជេននីធ្វើបែបនេះដើម្បីអ្វី? បោកប្រាស់ក្តីស្រឡាញ់របស់ខ្ញុំធ្វើអី?» រាងមាំស្រែកសួរនាងទាំងភ្នែកក្រហមដៃវិញក្តាប់យ៉ាងណែន។
«ក៏ចង់ឃើញគ្រួសាររបស់នាងឈឺចាប់នោះអី?»
«ពួកខ្ញុំទៅធ្វើអ្វីនាង?»
«នាងមិនបានធ្វើតែម៉ាក់នាងជាអ្នកធ្វើនោះអី?» មនុស្សដែលមើលទៅស្អាតដូចទេពធីតែចិត្តជាបិសាចបានសើចចំអកមើលសភាពរបស់ស្វាមីខ្លួនដែលកំពុងតែខឹងខ្លួនឯង។
«គិតទៅខ្ញុំពិតជាភ្នែកខ្វាក់មែន? មើលមិនដឹងថាអូនបោកប្រាស់បង»
«ហឹស....ហឹស.....ខ្ញុំពេញចិត្តពេលឃើញនាងទៅជាបែបនេះ?»
«អូនកំពុងតែបំផ្លាញ់បេះដូងស្មោះសរបស់បងដែលមានចំពោះអូនហើយមានដឹងទេ?»រាងមាំនិយាយទាំងព្យាយាមក្រោកចេញពីរទេះរុញ។
«កុំអ៊ីចឹងអី មិនទាន់ដើរបានឡើយណា» រាងមាំនៅតែចចេសមិនព្រមស្តាប់ឡើយ ។ រាងមាំបានក្រោកឈរទាំងជើងញ័រមិនបានប៉ុន្មានផងក៏ត្រូវដួលទៅលើឥដ្ឋវិញ។
«ហឹស....ហឹស...ឃើញទេខ្ញុំប្រាប់ហើយថាមិនអាចឡើយ» រាងមាំបានក្តាប់ដៃយ៉ាងណែនសម្លឹងមើលមុខរបស់ជេននីដោយកំហឹង។ ចំណែករាងស្តើងវិញមិនបានមើលមុខរបស់រាងស្តើងឡើយគឺនាងបានត្រឹមតែដើរទៅអង្គុយនៅលើសាឡុងដោយអោបដៃសម្លឹងមើលពីការតស៊ូរបស់រាងមាំដែលព្យាយាមក្រោកមកអង្គុយលើរទេះរបស់ខ្លួនវិញ។
«ជេននីទទួលបានគ្រប់យ៉ាងហើយចង់បានអ្វីទៀត?» រទេះរបស់រាងមាំបានចូលទៅក្បែរនាងក្រមុំ។
«ផ្ទះរបស់ឆេយ៉ុង» គ្រាន់តែលឺបែបនេះហើយរាងមាំស្ទើរតែប្រះទ្រូងស្លាប់ នេះទាំងផ្ទះចំការទាំងក្រុមហ៊ុន គឺនាងយកបានអស់ហើយនេះចង់បានផ្ទះមួយទៀតតើនាងចង់អោយគេដេកតាមចិញ្ចើមថ្នល់មែនទេ?»
«អត់ ខ្ញុំមិនព្រមដាច់ខាត»
«ជ្រើសទៅរវាងអោយប្អូនស្រីពៅរបស់នាងអាចបញ្ចប់សាកលវិទ្យាល័យនិងផ្ទះមួយនោះនាងយកមួយណា?»
«ខ្ញុំមានលុយអាចអោយប្អូនខ្ញុំសិក្សាបាន»
«ហឹស....ហឹស....មានលុយហ៎....ភ្លេចហើយថាគ្រប់យ៉ាងរបស់ឆេយ៉ុងជារបស់ខ្ញុំហើយមានដឹងទេ? សូម្បីតែលុយនៅក្នុងកុងធានាគាររបស់ឆេ»
«ជេន...»
«បើព្រមប្រគល់ផ្ទះមួយនេះអោយខ្ញុំ ខ្ញុំនឹងផ្គត់ផ្គង់អោយបូណារៀនដល់ចប់។តែបើមិនព្រមអ្នកដែលវិនាសមិនមែនត្រឹមតែឆេយ៉ុងនោះទេ អ្វីដែលជារបស់បងស៊ូក៏អាចជារបស់ខ្ញុំនៅថ្ងៃមុខដែរ»
«ជេន...កំពុងតែចង់ធ្វើអ្វី?»
«កុំភ្លេចថាគ្រប់យ៉ាងគឺស្ថិតក្នុងការគ្រប់គ្រងរបស់អូនណាប្តីសម្លាញ់»
«អូនពិតជាពិសពុលពេកហើយជេននី ? រូបសម្រស់របស់អូនគឺជាទេពអប្សរ ប៉ុន្តែចិត្តរបស់អូនគឺជាបិសាចច្បាស់ណាស់»
«ហឹស...ហឹស....ខ្ញុំកុំបន្ទោសខ្ញុំអីគ្រប់យ៉ាងសុទ្ធតែមានហេតុនឹងផល»
«នេះ!!គិតមើលទៅ» រាងស្តើងក៏ហុចលិខិតមួយដែលលិខិតមរតកដើម្បីអោយគេស៊ីញ៉េអោយនាង គឺភូមិគ្រឹះរបស់គេតែម្តង។
«បើស៊ីញ៉េ ខ្ញុំធានាថាគ្រួសាររបស់ឆេយ៉ុងគ្មានណាបាត់បង់អ្វីឡើយ តែបើមិនព្រមធានាថាបងប្អូនរបស់ឆេយ៉ុងក៏គ្មានក្តីសុខដែរ» រាងមាំកាន់តែប៊ិចនឹងក្រដាស់នោះដៃទាំងញ័រសម្លឹងមើលក្រដាស់មួយនោះ។
«គិតទៅថាជម្រើសមួយណាល្អសម្រាប់ឆេ» ចុងក្រោយគេក៏ទាញប៊ិចនោះមកស៊ីញ៉េលើក្រដាសនោះដោយការស្ទាក់ស្ទើរបំផុត។
«ធ្វើបានល្អណាស់»
«ជេនទទួលបានគ្រប់យ៉ាងអស់ហើយ ហាមប្រាប់រឿងនេះអោយបូណានិងបងស៊ូដឹងអោយសោះ»
«អូខេ» ចុងក្រោយរាងមាំក៏សម្រេចចិត្តចេញទៅក្រៅវិញ អង្គរក្សរបស់ឆេយ៉ុងក៏បានមកទទួលគេ។ នៅតាមដងផ្លូវទៅវិញឆេយ៉ុងបានត្រឹមអង្គុយស្ងៀមស្ងាត់ ធ្វើអោយអង្គរក្សទាំងពីររបស់ខ្លួនមើលមុខរបស់ចៅហ្វាយខ្លួនដោយក្តីអាណិត។
«ពួកឯងទាំងពីរហាមប្រាប់រឿងនេះអោយបងស៊ូនិងបូណាដឹងណា»
«តែ....»
«ខ្ញុំអោយលាក់ក៏លាក់ទៅ»
«បាទចៅហ្វាយ»
«ពួកឯងទាំងពីរអាចត្រឡប់ទៅផ្ទះវិញបានណា មិនបាច់នៅមើលថែខ្ញុំទេ»
«តែពួកខ្ញុំពេញចិត្តនឹងធ្វើជាអង្គរក្សរបស់អ្នកនាង»
« ខ្ញុំគ្មានប្រាក់ខែអោយពួកឯងទៀតទេ»
«តែ...»
«រកការងារថ្មីទៅ ខ្ញុំអរគុណពេលកន្លែងដែលនៅក្បែរនឹងតាមការពារខ្ញុំមករហូត ពួកឯងត្រូវការលុយដើម្បីផ្គត់ផ្គងគ្រួសារ»ពួកគេស្តាប់ហើយបានត្រឹមតែអាណិតចៅហ្វាយរបស់ខ្លួន។
ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហារបស់ជេននីនិងឆេយ៉ុងវាមិនមែនជាការស្រឡាញ់ដូចមុនឡើយ។ គ្រប់យ៉ាងបានផ្លាស់ប្តូរអស់ហើយឆេយ៉ុងវិញឈឺចាប់ស្ទើរតែស្លាប់ព្រោះតែទង្វើរដ៏សែនអាក្រក់របស់នាង។ ពេលយប់បានឈានមកដល់មនុស្សនៅក្នុងបន្ទប់ពីរនាក់ដែលធ្លាប់តែមានភាពផ្អែមល្ហែមតែប្តូរមកជាការមើលមុខគ្នាលែងចំ ។
«នេះស៊ីញ៉េលើវាទៅ» ជេននីក៏បានទាញក្រដាស់នោះមកមើលអានរួចហើយក៏ញញឹម។
«ចង់លែងលះមែនទេ?»
«ហឹម»
«លែងលះហើយ គិតថាគ្រប់យ៉ាងនឹងល្អប្រសើរមែនទេ? ឆេមានកន្លែងត្រូវទៅមែនទេ? ហើយគិតថាខ្ញុំនិងព្រមអោយប្អូនរបស់ឆេយ៉ុងនឹងរស់នៅទីនេះមែនទេ?»
«នាងទទួលបានអស់ហើយ នៅទុកអោយរស់នៅបែបនេះធ្វើអី?»
«ខ្ញុំគិតមើលសិន» មិននិយាយច្រើនរាងស្តើងក៏ឡើងទៅគេងបាត់ដោយមិនខ្វល់ពីគេឡើយ។ ក្រោយពីផ្លូវចិត្តរបស់ឆេយ៉ុងហាក់រឹងមាំជាងមុនហើយគេតែងតែព្យាយាមព្យាបាលខ្លួនឯងជារៀងរាល់ថ្ងៃ គេបានព្យាយាមដើរជារៀងរាល់ថ្ងៃ។ នៅក្នុងចិត្តរបស់គេនៅពេលនេះគឺគ្មានពាក្យថាស្រឡាញ់ទៀតចំពោះមនុស្សស្រីដែលពិសពុលកុហកបោកប្រាស់គេមករហូត។
«ខ្ញុំត្រូវការលែងលះ«ឆេយ៉ុងនិយាយជាមួយនឹងជេននីដោយពាក្យសម្តីម៉ឺងម៉ាត់គ្មានឡើយសម្តីផ្អែមល្ហែមដូចមុន» លឺបែបនេះហើយរាងស្តើងដកមុខចេញពីការងាររបស់នាងទាំងអស់សម្លឹងមើលមនុស្សដែលអង្គុយនៅលើរទេះ។
«នេះចង់លែងលះដល់ថ្នាក់មកតាមខ្ញុំដល់ក្រុមហ៊ុនផង»
«ហឹម»
«គិតច្បាស់ទេ? ឬក៏ចង់អោយប្អូននិងបងស្រីរបស់នាងមិនអាចរស់នៅដោយសុខ»
«ខ្ញុំមិនខ្លាចការគម្រាមរបស់នាងឡើយ» រាងមាំនិយាយដោយក្រោកពីរទេះរបស់ខ្លួនដើរសំដៅទៅរកអ្នកដែលអង្គុយនៅលើកៅអីធ្វើការរបស់នាង ។ ជេននីបានសម្លឹងមើលរាងមាំដោយភាពស្រឡាំងកាំងមិននឹកស្មានថាគេអាចដើរបានមកវិញសោះ។
«នាងអោយខ្ញុំធ្វើអ្វីក៏បានដែរ តែខ្ញុំត្រូវការលែងលះជាមួយនឹងនាង»
«ជាដំបូងចូលរួមអបអរផងណាដែលអាចត្រឡប់មកភាពដើមវិញ ប៉ុន្តែនៅតែបាត់បង់គ្រប់យ៉ាងដដែល»
«បើចង់លែងលះហើយខ្ញុំព្រមក៏បាន ប៉ុន្តែខ្ញុំមិនហ៊ានធានាពីប្អូនស្រីរបស់នាងឡើយ»
«ខ្ញុំមិនអោយនាងធ្វើអ្វីពួកគាត់ដាច់ខាតកាលណាខ្ញុំនៅមានដង្ហើម»
«អ្ហឹក» រាងមាំនិយាយទាំងដើរទៅកន្រ្តាក់រាងស្តើងរហូតដល់នាងក្រោកពីកៅអីដៃរបស់គេបានច្របាច់ដៃរបស់នាងឡើងក្រហម។
«ហឹស...ហឹស.....ហើយចង់ធ្វើអ្វីបើពេលនេះនាងគ្មានអ្វីផងនឹង» ជេននីក៏នៅតែបន្តញញឹមឌឺដាក់គេ។
«ខ្ញុំប្តូរចិត្តក៏បាន ខ្ញុំមិនធ្វើអ្វីប្អូននាងក៏បានប៉ុន្តែនាងត្រូវមកធ្វើការងារនៅក្រុមហ៊ុននេះ»
«នាងចង់អោយខ្ញុំធ្វើអ្វី?»
«អ្នកអនាម័យ»
«នាង!!»
«នាងគ្មានសិទ្ធិជ្រើសទេ ខ្ញុំតែម្នាក់គត់ដែលផ្តល់ជម្រើសអោយនាង» ជេននីនិយាយដោយសើចចំអកដាក់គេ។
«នាងពិតជាឃោឃៅពិតមែនគីម ជេននី»
«ជ្រើសទៅ រវាងក្តីសុខប្អូនស្រីរបស់នាងដែលនៅក្នុងផ្ទះសុខស្រួលឬក៏ចង់អោយនាងមិនបានរៀនសូត្រគ្មានកន្លែងនៅ ឬក៏អោយបងស្រីរបស់នាងដឹងថានាងកំពុងតែស្ថិតក្នុងសភាពបែបណា?»
«បាន...ខ្ញុំព្រមធ្វើគ្រប់យ៉ាង»
«ល្អ...និយាយចេះស្តាប់បែបនេះទើបល្អ។ នាងអាចដើរបានវិញហើយការងារចាប់ផ្តើមពីថ្ងៃស្អែកនេះទៅ» និយាយចប់ហើយនាងក៏ព្រមស៊ីញ៉េលែងលះអោយគេពិតមែន។
«ហ្ហឹ» ចេញមកដល់ខាងក្រៅរាងមាំក្តាប់ដៃយ៉ាងណែនសម្លឹងមើលទ្វារបន្ទប់ការងារដែលជាកន្លែងគេធ្លាប់ធ្វើ តែក្លាយជារបស់អ្នកដទៃទៅវិញ។ កែវភ្នែកឡើងក្រហមពោរពេញដោយកំហឹងដែលមានចំពោះរាងស្តើង។

YOU ARE READING
ចិត្តស្នេហ៍បង្ខំបេះដូង
General Fictionនាងជាអ្នកបង្រៀនខ្ញុំអោយជ្រើសផ្លួវមួយនេះដោយខ្លួនឯង នាងធ្វើអោយខ្ញុំបាត់បង់គ្រប់យ៉ាងគឺនាងជាអ្នកផ្តើមមុនទាំងអស់...... Coming Soon ...... 😔 យាយមួយទៀតបើដល់វគ្គកំសត់អីកុំដៀលអេតមីនណាហើយបើចំវគ្គពិសេសអីជួយខ្លួនអែងទៅព្រោះអេតមីនក៏ជួយខ្លួនឯងមិនបានដែរ🥲 ចា៎សុំអរ...