Part 39

62 4 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៣៩
  ក្រោយពីអានសំបុត្ររួចហើយទឹកភ្នែករបស់នាងបានស្រក់ចុះមកដូចជាទឹកដែលកំពុងតែហូរទោះប្រឹងបញ្ឈប់ក៏វាមិនព្រមស្តាប់បញ្ជារបស់នាង។ ទ្រូងខាងឆ្វេងវិញដូចត្រូវគេយកកាំបិតមកពោះទ្រូងរូងយកបេះដូងនាងចេញអញ្ចឹងប្រៀបដូចជាត្រូវបានគេកាត់ផ្តាច់បេះដូងរបស់នាង នាងមានអារម្មណ៍ថាវាកំពុងតែឈឺខ្ទោកៗទាំងអួលដើមករ។  នាងបានព្យាយាមទប់ទឹកភ្នែកនាងណាស់តែមិនអាចឡើយ។
រំលងទៅជិតមួយអាទិត្យហើយដែលនាងក្រមុំនៅតែមិនអាចរកកន្លែងដែលគេរស់នៅឡើយ។ នេះតើគេទៅណាអោយប្រាកដឬក៏គេចង់គេចមុខមិនអោយនាងរកឃើញទេមើលទៅ ។ នាងបានព្យាយាមស៊ើបសួររកមើលថាគេនៅទីណាដែរប៉ុន្តែបែរជាមិនបានអ្វីសូម្បីតែបន្តិច សូម្បីតែគ្រួសាររបស់គេផ្តល់ក៏មិនដឹងថាគេទៅណាដែរ។
«នៅផ្ទះចំការទេដឹង» គិតដល់ត្រឹមនេះនាងក្រមុំក៏បានធ្វើដំណើរចេញទៅផ្ទះនៅចំការពិតមែនដោយមិនបានប្រាប់អ្នកណាឡើយ។
«អ៊ំំស្រី»
«អ៎...សួស្តីអ្នកនាងជេន»
«ចាស៎»
«នេះអ្នកនាងមកមានការអីមែនទេ?»
«អ៎....គឺខ្ញុំចង់ដឹងថាឆេយ៉ុងមានមកទីនេះទេ?»
«អ្នកនាងឆេ...អ៎..កាលពីខែមុនគាត់មកតែក៏ត្រឡប់ទៅវិញ ។ ក្មួយឆេគ្រាន់តែប្រាប់ថាអោយជួយមើលថែផ្ទះនិងចំការងមួយនេះផងហើយក៏ត្រឡប់ទៅវិញបាត់»
«អ៊ំស្រីមិនបានកុហកទេមែនទេ?» រាងស្តើងក៏សួរទៅកាន់អ៊ំស្រីម្តងទៀត។
«ចាស៎....ហើយក៏មិនបានដឹងថាគាត់ទទៅណាដែរព្រោះអ្នកនាងឆេមិនបានប្រាប់»
«ចា៎» នាងក្រមុំឆ្លើយទាំងញញឹមហើយក៏ដើរមើលជុំវិញផ្ទះ ហើយនាងក៏ឆ្លៀតពេលដើរទៅព្រៃខាងក្រោយព្រោះនាងគិតថាគេអាចទៅផ្ទះខាងក្រោយ។
«ឆេ...បងនៅទេ?» ស្នាមញញឹមរបស់នាងក៏បានបង្ហាញចេញមកប៉ុន្តែក៏បាត់ទៅវិញនៅពេលដែលពេលដែលហៅឈ្មោះរបស់គេប៉ុន្តែបែរជាមិនមានសំឡេងអ្វីសោះ។
«នេះបងពិតជាដាច់ចិត្តចេញពីទីនេះពិតមែន» ស្តើងនិយាយតែម្នាក់ឯងដោយសម្លេងមើលទៅទេភាពជុំវិញនោះ រូបភាពដែលពួកគេធ្លាប់មកសាងក្តីស្នេហ៍ដ៏សែនផ្អែមល្ហែមនៅទីនេះក៏បានបង្ហាញចេញមកគឺរូបភាពដែលពួកគេទើបតែរៀបការចប់ហើយឆេយ៉ុងបាននាំនាងក្រមុំមកលេងនៅទីនេះមានទាំងការបង្ហោះខ្លែង រត់ប្រលែងគ្នា។
«ហឹក...ហឹស...»ទឹកភ្នែករបស់នាងក៏ស្រក់ចុះមកជាមួយនឹងស្នាមញញឹមពេលដែលនឹកឃើញដល់រឿងចាស់ៗ។ ដល់ពេលនេះទើបនាងដឹងថានាងពិតជាស្រឡាញ់គេ នាងមិនអាចខ្វះគេបានពិតមែន។
«បងនៅទីណាឆេ?» នាងក្រមុំបានចោទជាសំនួរសួរមកកាន់ខ្លួនឯងហើយក៏ដើរចូលទៅក្នុងផ្ទះនោះហើយក៏អង្គុយសោកសៅតែម្នាក់ឯងរហូតដល់គេងលក់។ពេលល្ងាចបន្តិចទើបនាងក្រមុំភ្ញាក់មកទើបនាងក្រមុំសម្រេចចិត្តត្រឡប់ទៅវិញព្រោះដឹងថាគេច្បាស់ជាមិននៅទីនេះឡើយ។ ពេលមកដល់ផ្ទះធំនៅចំការវិញនាងក៏ឆ្លៀតចូលទៅក្នុងបន្ទប់ដែលពួកគេធ្លាប់រស់នៅជាមួយគ្នា។ នាងក៏បានឃើញរូបថតអាពាហ៍ពិពាហ៍របស់ពួកគេនៅលើតុក៏មាន នៅលើជញ្ជាំងក៏មាន ។
«នេះបងនៅរក្សាវាទាំងអស់មែនទេ? ទាំងដែលអូនធ្វើលើសលប់លើបង» នាងក៏ទាញយករូបថតទៅលើតុនោះយកមកអោបជាប់នឹងទ្រូងទាំងទឹកភ្នែកចាប់ផ្តើមស្រក់សារជាថ្មី។
«អ្ហឹក» ភ្លាមនោះនាងក៏ស្រាប់តែក្រឡែកឃើញប្រអប់មួយនៅលើលើតុនាងបានទាញមកមើលឃើញថាជាចិញ្ចៀនរបស់ពួកគេទាំងពីរ។
«ចិញ្ចៀន» នាងក៏កាន់វាព្រមទាំងយកមកទុកគេបានទុកចិញ្ចៀនដែលនាងបានដោះទុកអោយគេ ហើយនិងចិញ្ចៀនរបស់គេដូចគ្នា។
«មួយក៏ផ្ទះនៅសមុទ្រ» គ្រាន់តែនឹកឃើញផ្ទះដល់សមុទ្រភ្លាមនាងប្រញាប់ចេញទៅយ៉ាងលឿនដើម្បីតាមរកគេ។
«..ឆេ...» មកដល់នាងក៏បានស្រែកហៅគេទៀតប៉ុន្តែបែរជាមិនឃើញមានអ្នកណានៅផ្ទះសោះ នាងក៏នឹកឃើញថាឆេយ៉ុងធ្លាប់ទុកសោរផ្ញើរនឹងអ៊ំស្រីដែលមានផ្ទះឆ្ងាយពីផ្ទះរបស់គេប្រមាណ៥០ម៉ែត្រនាងបានដើរទៅរកគាត់នឹងសុំសោរចូលផ្ទះណាមួយយប់ហើយនាងមិនអាចចេញទៅទាំងបែបនេះឡើយ។ក្រោយពីបានសោរហើយនាងក៏ចូលទៅក្នុងផ្ទះដើម្បីងូតទឹកសម្រាក។
«នេះបងនៅទីណាម៉េចក៏មិនអោយតម្រុយអូនខ្លះបែបនេះ»  នាងក្រមុំប្រាស់ខ្លួនគេនៅលើពូកហើយក៏ក្តោបមុខទាំងអារម្មណ៍ស្មុគ្រស្មាញ។
«ឬក៏ .... .» នាងក្រមុំហាក់នឹងឃើញអ្វីមួយ
«ឬមួយឆេទៅនៅអូស្ត្រាលីជាមួយនឹងប៉ាម៉ាក់?»ពេលបែបនេះទៅនាងបែរជានឹកឃើញសំនួរហើយសួរមកកាន់ខ្លួនឯងព្រមទាំងគិតចម្លើយដោយខ្លួនឯង។ គិតពីនេះផងគិតពីនោះផងនាងក្រមុំក៏ត្រូវគេងលក់ទាំងបែបនេះម្តងទៀត។ ថ្ងៃថ្មីបានមកដល់ភ្លាមនាងក្រមុំក៏សម្រេចចិត្តកក់សំបុត្រចេញទៅប្រទេសអូស្ត្រាលីជាការប្រថុយទាំងមិនសង្ឃឹមសោះថានឹងបានជួបគេ ។
«តែថា..នេះឯងទៅតាមរកគេបែបនេះវាមិនសមទេដឹង?» នាងក៏ស្រាប់តែចោទសំនួរនេះសួរមកកាន់ខ្លួនឯង។
«តែថាបើឯងមិនទៅរកគេតើគេនឹងមកវិញទេ ព្រោះគេបានព្យាយាមតែម្នាក់ឯងមកច្រើនហើយ»
«ប៉ុន្តែកន្លងមកខ្ញុំមិនដែរអង្វរគេឡើយ» នាងគិតចុះគិតឡើយ ឡើងឈឺក្បាលហើយ។
«ប៉ុន្តែឯងក៏ខុសធ្ងន់លើគេដែរណានាងជេន គេហ៊ានលះបងជីវិតដើម្បីនាងណាពេលនោះ» នាងក៏ស្រាប់តែនឹកឃើញដែលគេប្តូរជីវិតដើម្បីជួយនាង។ នៅទីបំផុតនាងក៏បានហោះទៅដល់ទឹកដីអូស្ត្រាលីពិតមែនកន្លែងដែលនាងទៅមុនគេគឺជាផ្ទះរបស់ប៉ាម៉ាក់ឆេយ៉ុង។ គាត់ក៏ប្រាប់តាមត្រង់ថាគេមកពិតមែនតែគេសុំនៅបែកពីគ្រួសារមិនចង់នៅផ្ទះជាមួយឡើយ ។
«ត្រូវហើយអាយជី» នាងក៏ស្រាប់តែបើកមើលអាយជីដើម្បីរកមើលទីតាំងដែលបង្ហាញថាគេកំពុងតែនៅ។
«នេះគេទៅរស់នៅស៊ីដនីទាំងដែលប៉ាម៉ាក់នៅម៉េប៊ន» នាងតូចក៏បានត្រឹមតែក្រវីក្បាល។ មិនបង្អស់យូរនាងក៏បានចេញទៅស៊ីឌនីដោយមិនសម្រាកឡើយ។
«រូបថតនេះនៅកន្លែងណា?» នាងបានព្យាយាមរកមកមើលរូបដែលគេដោយប្រើប្រាស់អាខោនរបស់នាងថ្មីព្រោះថាអាខោនចាស់នាងត្រូវគេប្លុកបាត់ហើយ។
«គិតថាគេចពីអូនផុតមែនទេ?» នាងមើលរូបហើយក៏ញញឹមចេញមកព្រោះនាងបានរកឃើញកន្លែងស្នាក់របស់គេហើយ។ នាងក្រមុំបានទៅរកចាំគេនៅម្តុំខនដូរដែលគេនៅអ្វីដែលនឹកស្មានមិនដល់នាងបានឃើញឡានរបស់គេចតនៅទីនោះពិតមែន។
«អត់ទោសបងនេះម្ចាស់ឡាននេះនៅដែរឬ?»
«អ៎...មុននឹងគាត់ទើបនឹងចេញក្រៅប្រហែលបន្តិចទៀតបានមក»
«ចាស៎» លឺបែបនេះហើយនាងក៏បានអង្គុយរងចាំគេដោយមិនបានអង្គុយនៅកន្លែងទូលាយឡើយខ្លាចថាគេឃើញគេនឹងមិនចូលមក។
«ឆេ....នេះមកបងមកហើយ» និយាយចប់នាងក្រមុំក៏បានព្យាយាមដើរតាមគេពីក្រោយ។
«អ្នកណា?» មនុស្សរហ័សដូចជាគេបែរជាមានអារម្មណ៍ថាមានអ្នកតាមនាងបានបែរមកនឹងចាប់ក្រព័ទ្ធដៃជាប់។
«អួយ...ឆេ..លែងអូនទេណា»
«អ៎...ជេនទេនេះអូនមកទីនេះមានការងារអីមែនទេ?»
«អឺ...គឺ...» នាងហាក់ឆ្លើយមិនចេញសោះ។
«ហឹម....អត់មានអីទេមែនទេ អញ្ចឹងបងទៅហើយណា»

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now