Part 7

75 5 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៧
«ក៏ស្រេចតែលីសាទៅចង់លក់អោយអ្នកណាក៏លក់អោយទៅ តែទីនេះលក់ឡានមិនមែនលក់.....» និយាយដល់ត្រឹមនេះនាងក៏ឈប់ភ្លាមៗព្រោះតែនាងថយក្រោយរហូតដល់បុកនឹងជញ្ជាំងរកផ្លូវចេញមិនបានដោយសារតែគេក៏បានខិតចូលមកកៀកនាងបាត់ទៅហើយ។
«លក់ខ្លួនអោយbossល្អទេ?» គេក៏និយាយដោយទឹកមុខស្មើរគ្មានសូម្បីតែស្នាមញញឹមបន្តិច។
«ខ្ញុំមិនទិញទេ»
«អូខេ» ថារួចហើយគេក៏ច្រត់ដៃនឹងជញ្ជាំងហើយក៏ខិតទៅមុខទៅរកនាងក្រោយដែលនៅផ្អែកខ្លួននឹងជញ្ជាំងភ្នែកនាងក៏ចាប់ផ្តើមបិតជិតព្រោះតែខ្លាចលីសានឹងធ្វើអ្វីមិនគាប់បីលើនាង។
«......» រាងខ្ពស់វិញមិននិយាយអ្វីឡើយបានត្រឹមតែសម្លឹងមើលមុខរាងស្តើងដែលកំពុងតែប្រឹងបិតភ្នែករួចហើយក៏លួចញញឹមពេលដែលឃើញមុខនាងជិតបែបនេះទើបគេដឹងថានាងពិតជាស្រស់ស្អាតខ្លាំងណាស់ ទោះបីជាអាយុរាងច្រើនបន្តិចប៉ុន្តែក្មេងស្រី១៨ឆ្នាំសុំខ្មាស់ហើយ រាងមាំក៏អោនមុខចុះទៅរកបបូរមាត់របស់រាងស្តើងយឺតៗនាងវិញប្រឹងក្តាប់ដៃយ៉ាងណែនស្ទើរតែមិនហ៊ានដកដង្ហើម។
«របួសថ្ងៃមុនមិនទាន់ជាទៀត» គេក៏ប្តូរមកនិយាយធម្មតាវិញដោយវេកសក់របស់នាងក្រមុំដើម្បីមើកថ្ងាស់របស់នាងក្រមុំដែលមានបិតបង់នៅក្បាល។
«អឺ...គឺ.....» នាងក្រមុំក៏បើកភ្នែកមកស្រាប់តែប្រសប់ភ្នែកមួយគូរបស់គេដែលបានបង្ហាញរស្មីដ៏មានពន្លឺយ៉ាងមានមន្តស្នេហ៍ ទោះបីជាគេមិនដែលញញឹមពិតមែនតែក៏សង្ហាញម្យ៉ាងដែរ។
«បន្តិចទៀតវាជាហើយ»
«មិនបានលាបថ្នាំទេ?បានជាមិនងាយជាបែបនេះ»
«អឺ...» ពេលបែបនេះនាងដូចជាកូនក្មេងដែលត្រូវម្តាយជំរិតសួរអញ្ជឹងឆ្លើយស្ទើរតែមិនចេញ ។
«ការងាររវល់ពេក មិនចេះមើលថែខ្លួនឯង» រាងមាំនិយាយដោយសម្លឹងមើលស្មើររួចហើយក៏ដាក់ដៃរបស់នាងក្រមុំអោយដើរតាមគេរហូតដល់កន្លែងជួសជុលឡានរួចហើយអោយនាងអង្គុយចុះ គេក៏យកថ្នាំដើម្បីមកលាបអោយនាង។ ម្រាមដៃរបស់គេក៏ចាប់ផ្តើមវេកសក់ដែលបាំងនឹងថ្ងាស់របស់នាងនឹងបកបង់មួយនោះចេញ។
«ឌឹបៗៗ» បេះដូងរបស់រាងស្តើងស្ទើរតែលោតចេញក្រៅទៅហើយព្រោះតែទង្វើររបស់គេ ចំណែកលីសាវិញពេលដែលបានសម្លឹងមើលមុខរបស់រាងស្តើងជិតៗបែបនេះធ្វើអោយគេមានអារម្មណ៍ប្រៀបដូចជាមានចរន្តអ្វីមករុញច្រើនគេអោយចង់ផ្តល់ស្នាមថើបអោយនាង។
«សឺត» មួយខ្សឺតនេះធ្វើអោយរាងស្តើងនៅគាំងមួយកន្លែងធ្វើអ្វីក៏មិនចេញដៃគាំងលើករុញគេក៏មិនបាន គេបានថើបថ្ងាស់របស់នាងនៅកន្លែងដែលមានរបួសយ៉ាងយូរ។ បបូរមាត់របស់គេមើលទៅដូចជាមិនចង់បញ្ចប់ត្រឹមនេះឡើយគឺគេបានបង្អូសខិតក្រោមដើម្បីមករកបបូរមាត់របស់នាងក្រមុំតែក៏ត្រូវបញ្ឈប់វិញព្រោះតែសំឡេងរបស់ជុនជេនិងគ្នីគ្នានិយាយគ្នាទើបប្រញាប់ដកខ្លួនចេញពីនាងយ៉ាងលឿន។
«..» គេក៏ប្រញាប់លាបថ្នាំនឹងបិតរបួសអោយនាងជាថ្មី
«ខ្ញុំថាដល់ម៉ោងខ្ញុំត្រូវទៅអូហ្វីសដើម្បីនិយាយជាមួយឆេហើយ»
«ហឹម» គេក៏តបបែបធម្មតាធ្វើអោយនាងសែនក្នាញ់នឹងគេ នេះថើបនាងអស់មួយខ្សឺតហើយនៅមកឆ្លើយបែបហីៗដាក់នាងទៀតនាងក៏បែរខ្លួនចេញដើរធ្វើមិនដឹង។
«មនុស្សស្រីដូចគល់ឈើ នេះថើបខ្ញុំហើយនៅមកធ្វើគ្មានអ្វីនឹងខ្ញុំ?ចាំមើលណាបើថ្ងៃណាលង់នឹងខ្ញុំ ខ្ញុំនឹងធ្វើបាបអោយដឹងគ្នាម្តង» នាងក្រមុំដើរបណ្តើររអ៊ូបណ្តើរទាំងខឹងនឹងគេ។
«អាវ....លីសានេះមិនទៅរកញ៉ាំអីទេ?» ជុនជេរក៏សួរនាង
«អ៎...គឺខ្ញុំមិនទាន់ឃ្លាន»
«ទៅរកញ៉ាំអីសិនទៅ បន្តិចទៀតដល់ម៉ោងធ្វើការហើយប្រយ័ត្នឃ្លាន»
«ហឺ...ល្បងដូចខ្វល់ច្រើនម្លេះ នាងមិនញ៉ាំក៏អត់ទៅក្រពះនាងតើ តែថាយ៉ាងម៉េចចង់ចេញទៅញ៉ាំអីនៅពេលកំពុងតែធ្វើការមែនទេ?» កម្លោះក្មេងដែលមិនចូលចិត្តលីសាបាននិយាយទាំងសម្លឹងមើលមុខរបស់លីសា។
«ផាច់» និយាយមិនទាន់ចប់ផងគេក៏ត្រូវជុនជេវៃមួយដៃចំក្បាលយ៉ាងខ្លាំង។
«និយាយអីអោយចេះគិតផងជេមស៍»
«អួយ....ឈឺណាបង» ដោយមិនចង់ខ្វល់ច្រើនលីសាក៏ដើរទៅរករថយន្តដែលត្រូវជួសជុល។
«នេះទោះបីជានាងជាមនុស្សស្រីពិតមែនក៏មិនប្រាកដថាមិនអាចធ្វើការងារដូចយើងមិនបានឯណា មើលចុះលីសាធ្វើការបានល្អជាងឯងដែលធ្វើការងនៅទីនេះរាប់ឆ្នាំទៅទៀត»
«សរសើរនេះមិនមែនដោយសារនាងមនុស្សស្រីទេ?»
«ផាច់» មួយដៃមួយនេះគឺខ្លាំងជាងមុនទៅទៀតព្រោះតែការនិយាយស្តីរបស់គេ។
  ក្រឡែកមកមើលឆេយ៉ុងឯងនេះវិញថ្ងៃនេះគេបើករថយន្តសំដៅមករករាងស្តើងយ៉ាងលឿនព្រោះតែទទួលបានទូរស័ព្ទពីរាងអោយទៅរកនាងក្រមុំនៅក្រុមហ៊ុន។ បើករថយន្តបណ្តើរញញឹមបណ្តើរព្រោះតែបន្តិចទៀតនឹងបានជួបមុខមនុស្សជាទីស្រឡាញ់របស់គេហើយ។
«សួស្តី» រាងមាំក៏ចូលមកដល់ក្នុងការិយាល័យរបស់រាងស្តើងដោយនិយាយពាក្យសួស្តីបង្អូសយ៉ាងវែង។
«ចាស៎....នេះមកដល់លឿនម្លេះ»
«ម្ចាស់បេះដូងហៅមកហើយត្រូវតែប្រញាប់បន្តិច»
«មិនខ្លាចគ្រោះថ្នាក់ទេបើមកលឿនយ៉ាងនេះ»
«ខ្លាចអី ខ្លាចមិនបានឃើញមុខជេនច្រើនជាង» លឺបែបនេះហើយនាងក្រមុំក៏ញញឹមបន្តិចរួចហើយក៏បន្តគូវាសនៅលើអាយផេតរបស់នាង។
«ជេនកំពុងតែឌីហ្សាខ្សែគ្រឿងអលង្ការមែនទេ?» រាងមាំសួរទាំងញញឹមរួចហើយក៏ដើរសំដៅទៅរកនាង។
«ចាស៎» នាងតបទាំងមិនទាន់បានមើលគេឡើយគឺរវល់តែមើលខ្សែករបស់នាងដែលកំពុងតែឌីហ្សាញ។
«ស្អាត»
«ស្អាតពិតមែន?»
«ចាស៎....គឺស្អាតពិតមែន»
«គឺ...ជេនស្អាត» នាងក៏ស្រាប់តែបែរទៅរកគេគឺថាមុខរបស់គេកំពុងតែនៅក្បែរនាងបាត់ទៅហើយស្នាមញញឹមរបស់គេក៏បង្ហាញចេញមកធ្វើអោយនាងក្រមុំចង់លង់នឹងគេម្តងៗដែរ។
«ខ្ញុំសួខ្សែកមិនមែនសួរពីខ្ញុំទេ?» ខ្សែកគឺវាស្អាត ប៉ុន្តែជេនគឺស្អាតជាងឆ្ងាយ។
«ហឹស...ហឹស...»
«ជេន»
«ចាស៎» នាងក៏តបទាំងសម្លឹងមើលមុខរបស់គេភ្លឺសៗដោយអារម្មណ៍ធម្មតា។
«អ៊ុប» បបូរមាត់របស់ជេននីក៏ត្រូវបានគ្រប់គ្រងដោយបបូរមាត់របស់គេ។ នាងក្រមុំនៅស្ងៀមបណ្តោយអោយគេគ្រប់គ្រងបបូរមាត់គេតាមចិត្ត។
«ជុប» រាងមាំក៏បានបន្ថែមទំងន់នៃការថើបបបូរមាត់មួយនេះទន់ភ្លន់ជាងមុនដៃរបស់គេក៏ក្រសោបកញ្ជឹងកនាងជាប់បបូរមាត់ក៏គ្រប់គ្រងបបូរមាត់នាងក្រោមផងលើផង។
«អ្ហឹក» រាងស្តើងបានទាញស្មារតីមកវិញព្រមទាំងសម្លឹងមើលមុខគេ។
«ឆ្លៀតឱកាស»
«មិនបានឆ្លៀតឱកាសទេ ប៉ុន្តែចង់ថើបច្រើនជាង» រាងមាំនិយាយទាំងញញឹមដាក់នាងក្រមុំព្រមទាំងញាក់ចិញ្ចើមដាក់នាង។
«ខ្ញុំអោយមកជួយមើលម៉ូតខ្សែដៃមិនមែនអោយមកថើបខ្ញុំឡើយ»
«មុននឹងមើលសុំថើបមុនសិន ដើម្បីជាសំណងដើម្បីដោះដូរ»
«សឺត......ជុប» និយាយចប់គេក៏ថើបថ្ងាស់នាងមួយខ្សឺតនឹងថើបថ្ពាល់នាងក្រមុំដោយមិនសុំអនុញ្ញាតពីនាងឡើយ។ នាងក៏ប្រឹងគេចពីការថើបរបស់គេ។
«ហាស...ហាស....ឆេ... លែង»
«មិនលែង» 
«ហឹស....ហឹស...ឆេ...រសើប»

ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now