Part 4

75 3 0
                                    

ចិត្តស្នេហ៍បង្ខំបេះដូង
ភាគទី៤
  ជីស៊ូក៏បន្តនាំលីសាដើរមើលរថយន្តនិងនិយាយអំពីការលក់រហូតមើលទៅនាងនិយាយច្រើនខ្លាំងណាស់ខុសពីរាងមាំគិតពីស្តាប់មិនព្រមបង្ហើបមាត់និយាយអ្វីឡើយ។ មិនយូរប៉ុន្មានគេក៏ដើរទៅដល់កន្លែងសម្រាប់ជួសជុលរថយន្តជីស៊ូក៏បានណែរនាំគេប្រាប់ទៅកាន់បុគ្គលិកទីនោះភាគច្រើនគឺសុទ្ធតែជាមនុស្សប្រុស។
«នេះគឺជាលីសា ជាបុគ្គលិកថ្មីថ្ងៃស្អែកគេនឹងមកធ្វើការនៅទីនេះហើយ»
«សួស្តី» លីសាក៏តបទាំងញញឹម
«សួស្តីខ្ញុំជុនជេ មានអីចង់ដឹងអាចសួរខ្ញុំបាន» បុរសម្នាក់ក៏បានចូលមកនិយាយជាមួយនឹងរាងមាំជាមួយនឹងស្នាមញញឹម។ 
«ផាច់...នែមិនគិតរាក់ទាក់គ្នាខ្លះទេឬ?» ជុនជេក៏បានទះក្បាលអាកម្លោះម្នាក់ដែលឈរដូចជាមិនខ្វល់វត្តមានរបស់លីសាសោះ។
«ហ្ហឺយ....យកមនុស្សស្រីជួយអីបានខ្លះ?»
«នែហេតុអ្វីនិយាយបែបនេះ» ជុនជេក៏ស្តីអោយកម្លោះម្នាក់នោះ ចំណែកលីសាវិញគេក៏មិនបានតអ្វីដែរ បានត្រឹមតែស្តាប់ការណែនាំរបស់ជីស៊ូរហូតដល់ចប់សព្វគ្រប់ទើបពួកត្រូវមកវិញ។
«បើថាមិនចង់ទៅធ្វើនៅផ្នែកជួសជុលក៏បានដែរ»
«មិនអីទេ ខ្ញុំធ្វើបាន»
«ក្រែងលថាសុទ្ធតែមនុស្សប្រុសមិនចង់ទៅធ្វើ»
«យ៉ាងម៉េច?បារម្ភ» រាងមាំមិនត្រឹមតែនិយាយនឹងមាត់នោះទេ គេថែមនាងចូលទៅកៀករាងស្តើងព្រមខ្សឹបសួរនាង។
«ឆ្កួតមានអ្វីត្រូវបារម្ភ បានហើយខ្ញុំទៅធ្វើការងាររបស់ខ្ញុំហើយ»
«ខ្ញុំទៅសិនហើយ»
«ហឹម» និយាយចប់រាងស្តើងក៏បានដើរចេញទៅយ៉ាងលឿន ចំណែកលីសាវិញបានត្រឹមតែមើលនាងក្រមុំដើរចេញរហូតដល់ផុតកន្ទុយភ្នែករួចហើយក៏ដើរចេញពីក្រុមហ៊ុនបាត់ទៅ។ នៅក្រុមហ៊ុនរបស់ជេននី នាងក្រមុំកំពុងតែឈរមើលម៉ូតខ្សែដៃដែលនាងកំពុងតែតែឌីហ្សាញស្រាប់តែសំឡេងគោះទ្វារបានបន្លឺឡើងធ្វើអោយនាងត្រូវដកខ្សែភ្នែកពីការងាររបស់នាងសម្លឹងមើលទៅទ្វារដែលកំពុងតែមានសម្លេងគោះ។
«អ្នកនាងជេន»
«ចាស៎!»
«មានភ្ញៀវចង់ជួប»
«អោយគេចូលមក»
«ចាស៎» ទ្វារចាប់ផ្តើមរបើកលេខាងរបស់នាងក្រមុំក៏បានប្រាប់អោយភ្ញៀវដែលមករកចៅហ្វាយខ្លួនចូលមក។
«សួស្តី!» ជេននីវិញគ្រាន់តែឃើញភ្ញៀវដែលអញ្ជើញមកជួបនាងភ្លាមស្នាមញញឹមរបស់នាងក៏បានបង្ហាញចេញមក។
«ខ្យល់អីបក់អោយអ្នកនាងឆេយ៉ុងចូលមករកខ្ញុំដល់ក្រុមហ៊ុន»
«ខ្យល់នឹក» គ្រប់សម្តីរបស់គេគឺតែងតែលេបខាយចែចង់នាងរហូត
«នឹកពិតមែន?»
«ចាស៎» លឺបែបនេះហើយធ្វើជេននីញញឹមសម្លឹងមើលមុខរបស់ឆេយ៉ុង។
«មិនមែនមករកខ្ញុំដោយសារមានរឿងអ្វីផ្សេងទេ?»
«ហឹស.....ហឹស.....ថាអ៊ីចឹងក៏បានគឺមកចង់បបួលជេនទៅញ៉ាំអីនៅខាងក្រៅមួយពេលនឹងណា»
«នេះគ្រាន់តែអាហារមួយពេលខលប្រាប់ខ្ញុំក៏បានមិនចាំបាច់មករកដល់ក្រុមហ៊ុនក៏បានក្រែងមានការងារច្រើននៅក្រុមហ៊ុនមិនអ៊ីចឹង»
«មិនអីទេ សម្រាប់ជេននីខ្ញុំទំនេរ»
«ពិតទេដែលទំនេរសម្រាប់ខ្ញុំ មានទំនេរសម្រាប់អ្នកផ្សេងទេ?»
«គ្មានទេ អាចជឿទុកចិត្តបាន» លឺបែបនេះជេននីក៏ញញឹមតិចៗដាក់គេ។
«នេះជាម៉ាក់របស់ជេនមែនទេ?» ពេលលឺសំនួរមួយនេះហើយជេននីហាក់នៅស្ងៀមមួយស្របក់រួចហើយទើបនាងបែរទៅមើលឆេយ៉ុងដែលកំពុងតែកាន់រូបថតគ្រួសាររបស់នាង។
«ហឹស..ហឹស...ចាស៎»
«នេះជាប្អូនរបស់ជេនដែលជាអ្នកឌីហ្សាញគ្រឿងអលង្ការដែលខ្ញុំទិញថ្ងៃមុនមែនទេ?»
«ចាស៎»
«ម៉ាក់របស់ជេនស្អាតណាស់ ស្អាតដូចជាអ្នកនាងអ៊ីចឹង»
«សរសើរពេកទេដឹង..ហិ...ហិ» នាងក្រមុំនិយាយទាំងសើចតិចៗ
«មិនបានសរសើរពេកទេគឺអ្នកនាងស្អាតពិតមែន ស្អាតដូចជាម៉ាក់របស់អ្នកនាងអ៊ីចឹង»
«បើសរសើរមិនឈប់បែបនេះប្រហែលអាហារថ្ងៃត្រង់នេះខ្ញុំជាចេញលុយហើយ»
«ខ្ញុំជាអ្នកមកបបួលជេនកុំបារម្ភរឿងចេញលុយ»
«ហឹស...ហឹស..ខ្ញុំនិយាយលេងទេ»
«តោះ...អ៊ីចឹងឆាប់ទៅ» រាងមាំនិយាយទាំងញញឹមដាក់រាងស្តើងរួចហើយក៏បណ្តើរគ្នាចេញទៅខាងក្រៅគឺថាថ្ងៃនេះជាអ្នកបើកឡានដោយផ្ទាល់គ្មានអង្គរក្សមកតាមដូចរាល់ដង។
«ហេតុអ្វីថ្ងៃនេះមិនមានអង្គរក្សមកតាមបែបនេះ?»
«មិនចង់អោយមានអ្នកមករំខាន ចង់មានឱកាសនៅតែពីរនាក់ជេន»
«មិនរើផ្ទះមកនៅជាមួយគ្នាតែម្តងទៅនឹងមានឱកាសបាននៅតែពីរនាក់» លឺបែបនេះហើយឆេយ៉ុងក៏ក្រឡែកភ្នែកមើលមុខរាងស្តើងព្រមទាំងញញឹម។
«បើរើទៅនៅជាមួយអោយនៅទេ?»
«ហឹស...ហឹស..ខ្ញុំនិយាយលេងទេ»
«ចុះបើខ្ញុំធ្វើមែន?»
«ហឹស...ហឹស...បានហើយមើលផ្លូវទៅនេះបើកឡានផងគិតតែមើលមុខខ្ញុំតិចបើកខុសផ្លូវទៅ»
«ហាស...ហាស...នេះមិនទុកចិត្តការបើកបររបស់ខ្ញុំមែនទេ? ភ្លេចហើយថាខ្ញុំមានជំនាញច្បាស់លាស់»
«កុំពូកែតែនិយាយពេកប្រយ័ត្នដូចពាក្យដំរីជើងបួនគង់តែភ្លាត់»
«ហាស.....ហាស......ហាស..» ពួកគេទាំងពីរក៏បន្តនិយាយគ្នាមិនឈប់រហូតដល់គោលដៅដែលពួកគេបានគ្រោងទុក គឺអាហារដ៏ល្បីប្រចាំប្រទេស។
«នេះ!!ចាំបាច់មកហាងថ្លៃធ្វើអី ញ៉ាំធម្មតាក៏បាន»
«មិនបានទេមនុស្សសំខាន់ទាំងមូលត្រូវតែថ្លៃតិចហើយ»
«ហាស...ហាស»
«តោះ» រាងមាំក៏ប្រញាប់ចុះពីលើឡានយ៉ាងលឿនដើម្បបើកទ្វារឡានអោយនាង។
«អគុណ»
«អេ!..ឈប់សិន» នាងប្រុងនឹងចុះមកហើយស្រាប់តែគេបានឃាត់នាងក្រមុំមិនទាន់អោយចុះមកទេ ព្រោះថាគេបានក្រឡែកទៅឃើញខ្សែស្បែកជើងរបស់របូត គេបានទាញជើងស្រឡូនរបស់នាងទម្លាក់ចុះមកក្រោមនឹងដាក់គន្លាស់ដែលរបូតអោយជាប់វិញ។
«រួចរាល់ហើយ»
«ចាស៎» មិនយូរប៉ុន្មានអ្នកទាំងពីរក៏ចូឡទៅដល់កន្លែងញ៉ាំអាហារដែលមានតែពួកគេតែពីរនាក់នឹងបុគ្គលិកម្នាក់ចាំបំរើពួកគេ ប៉ុន្តែឆេយ៉ុងមិនបានអោយគេនៅបំរើឡើយគ្រាន់តែយកម្ហូបមកហើយក៏ចេញទៅវិញ ។ ព្រោះថាគេចង់មានឱកាសនៅតែពីរនាក់។ ពួកគេទាំងពីរក៏បន្តញ៉ាំអាហារជាមួយគ្នា ដោយមានឆេយ៉ុងជាអ្នកដួសម្ហូបអោយនាងក្រមុំយ៉ាងផ្អែមល្ហែម។
«សុំអនុញ្ញាតបន្តិចណា» ពេលលឺបែបនេះហើយនាងក្រមុំនៅស្ងៀមដូចជាប់គាំងណាមួយរាងខ្ពស់បានខិតទៅក្បែរនាងព្រមទាំងលូកដៃទៅប៉ះបបូរមាត់នាងថ្នមៗធ្វើអោយជេននីតាំងចិត្តមិនស្ងប់សោះព្រោះមិនដឹងថានាទីបន្ទាប់គេនឹងធ្វើអ្វី។
«មាត់របស់ជេននីប្រលាក់ហើយ» មិនបានប្រើក្រដាស់ជូតឡើយគឺគេប្រើម្រាមដៃរបស់គេជូតមាត់នាង។
«ជុប» គេក៏បានយកដៃរបស់ដែលជូតមាត់របស់ជេននីមុននឹងមកដាក់ក្នុងមាត់របសខ្លួនដើម្បីជញ្ជក់ម្ហូបដែលប្រលាក់នៅលើមាត់នាងក្រមុំមុននឹង។
«ឆេ..នេះមិនខ្ពើមទេ?»
«ខ្ពើមអី បើថ្ងៃមុនថើបមាត់ជេនខ្ញុំមិនខ្ពើមផង ឬក៏ត្រូវការពិសោធន៍ម្តងទៀតដើម្បីបញ្ជាក់ថាមិនបានខ្ពើម (ចង់ប្រាប់មួយទៀតជិតដល់វគ្គពិសេសហើយត្រៀមចិត្តត្រៀមកាយឲ្យហើយទៅ😂)🙏

នេះមិនខ្ពើមទេ?» «ខ្ពើមអី បើថ្ងៃមុនថើបមាត់ជេនខ្ញុំមិនខ្ពើមផង ឬក៏ត្រូវការពិសោធន៍ម្តងទៀតដើម្បីបញ្ជាក់ថាមិនបានខ្ពើម (ចង់ប្រាប់មួយទៀតជិតដល់វគ្គពិសេសហើយត្រៀមចិត្តត្រៀមកាយឲ្យហើយទៅ😂)🙏

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ចិត្តស្នេហ៍បង្ខំបេះដូងWhere stories live. Discover now